ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ១០-ឧសភា-២០២០
ការវិវត្តន៍ចុងក្រោយបង្អស់ ១០-ឧសភា-២០២០
ចំនួន​អ្នកសារព័ត៌មាន​ត្រូវ​បាន​កាត់ទោស

ប្រសិនបើត្រូវបានផ្ដន្ទាទោស តើផ្ដន្ទាទោសនៅថ្ងៃ-ខែ-ឆ្នាំណា?

៥-តុលា-២០២០

ប្រសិនបើត្រូវបានផ្ដន្ទាទោស តើបទចោទអ្វី?

បទញុះញង់ (មាត្រា ៤៩៤ និង៤៩៥)

សង្ខេប

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសពីបទញុះញង់ (មាត្រា៤៩៤ និង៤៩៥) ដាក់ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយអនុវត្តទោសប្រាំមួយខែដែលបានជាប់ឃុំ បណ្តោះអាសន្ន ចំណែកទោសនៅសល់ត្រូវព្យួរ។ លោក សុវណ្ណ រិទ្ធី ត្រូវបានចាប់ខ្លួននៅខែមេសា ឆ្នាំ២០២០ ដោយសារតែលោកបង្ហោះសារតាមបណ្តាញហ្វេសប៊ុកដោយបានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទកាសែតមួយអំពីជំងឺកូវីដ-១៩។

ឯកសារយោង ខ្មែរថាម | វីអូអេ | ផ្សេងៗ | ផ្សេងៗ