ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ២៣-តុលា-២០២០
ការវិវត្តន៍ចុងក្រោយបង្អស់ ២៣-តុលា-២០២០
ចំនួន​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​រឹបអូស​យក​សម្ភារៈ ឬ​ចោទ​ថា​រឹប​អូស​សម្ភារៈ
សង្ខេប

ខណៈដែលពួកគេកំពុងចុះយកព័ត៌មានអំពីការតវ៉ាមួយនៅខាងមុខស្ថានទូតចិននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ អំពាវនាវឱ្យប្រទេសចិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកយកព័ត៌មានយ៉ាងតិចណាស់ចំនួនប្រាំបីនាក់ត្រូវយាយី៖
- អ្នករាយការណ៍ព័ត៌មានពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) មួយរូបត្រូវបានអាជ្ញាធរសម្លុត និងដេញចេញនៅពេលគាត់ឈរក្បែរនគរបាលដែលបានសួរចម្លើយអ្នកតវ៉ា។ បន្ទាប់មកអាជ្ញាធរព្យាយាមដកហូតយកទូរស័ព្ទដៃអ្នករាការណ៍ព័ត៌មាននោះដែលគាត់មានបំណងថតផ្ដិតយករូបភាពពីការតវ៉ា។
- អ្នកផលិតព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យពីរនាក់ត្រូវបានសាកសួរបន្ទាប់ពីតវ៉ាជាមួយនគរបាលដែលបង្ខំឱ្យពួកគេចេញពីកន្លែងកើតហេតុ។

ឯកសារយោង វីអូឌី | ខេមបូចា