ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ
ទីកន្លែង | ភ្នំពេញ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១១-មីនា-២០២២ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១១-មីនា-២០២២ |
ចំនួនអ្នកសារព័ត៌មានរងការយាយី ឬចោទថារងការយាយី | ២ |
សង្ខេប | អ្នកសង្កេតការណ៍ការជួបប្រជុំ និងអ្នកសារព័ត៌មានដែលកំពុងសង្កេតការណ៍/យកព័ត៌មានពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់កូដករណាហ្គាវើលដ៍ក្នុងការបន្តធ្វើកូដកម្មនៅថ្ងៃទី១១ ខែមីនា (ការជួបប្រជុំដែលបានកត់ត្រាទុកខាងលើ) ត្រូវអាជ្ញាធរប្រាប់ថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូបទិដ្ឋភាពដែលកំពុងកើតឡើងនោះទេ។ អ្នករាយការណ៍ព័ត៌មាន វីអូឌី រងការគំរាមឱ្យលុបរូបភាពចេញ ខណៈពួកគេព្យាយាមចាកចេញពីទីតាំងកូដកម្ម។ អ្នកសារព័ត៌មានជាស្ត្រីម្នាក់មកពីសារព័ត៌មានវីអូឌី បាននិយាយថាគាត់ និងសហការីជនជាតិបរទេសរងការបង្ខំពីអាជ្ញាធរស្លៀកពាក់ស៊ីវិលឱ្យលុបរូបភាពដែលបានថត និងបង្ហាញលិខិតអនុញ្ញាត។ អ្នកសារព័ត៌មានស្ត្រីរូបនោះ បន្ថែមថានគរបាលព្យាយាមថតវីដេអូ និងប្រាប់ឱ្យគាត់ណែនាំខ្លួន ប៉ុន្តែគាត់បានបដិសេធ។ បន្ទាប់មក អ្នករាយការណ៍ព័ត៌មានរូបនោះថានគរបាលបានបណ្តេញរូបគាត់ និងសហការីគាត់ចេញដើម្បីរារាំងមិនឱ្យថតយករូបភាពបន្ថែមទៀត។ ពួកគេក៏បានចាកចេញភ្លាមៗ។ ចំណែកបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលវិញ រងការគំរាមឱ្យប្រគល់ទូរស័ព្ទរបស់ពួកគេទៅអាជ្ញាធរ។ ចំណែកអ្នកសារព័ត៌មានស្ត្រីមួយរូប ដែលត្រូវបានយល់ច្រឡំថាជាកូដករ ត្រូវបានរុញចូលឡានក្រុងមួយគ្រឿងដែលកំពុងចតរងចាំ។ |
ឯកសារយោង | វីអូឌី | វីអូឌី |