ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពង់ឆ្នាំង
ទីកន្លែង | កំពង់ឆ្នាំង |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ២១-មេសា-២០២២ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ២១-មេសា-២០២២ |
ចំនួនអ្នកសារព័ត៌មានជាប់ឃុំ | ៣ |
សង្ខេប | នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ អ្នកបើកបរ និងអ្នកសារព័ត៌មានបីនាក់រួមមាន លោក សាយ រស្មី និង ទួន ឈុនលី មកពីសារព័ត៌មានរស្មីស្ទឹងត្រង់ និងលោក មីន ធី មកពីសារព័ត៌មានរស្មីបន្ទាយដែក ត្រូវបាននគរបាលចាប់ខ្លួន ខណៈពួកគេកំពុងស៊ើបអង្កេតករណីអ្នកលក់ម៉ូតូ ដែលដាក់លក់ម៉ូតូអត់ពន្ធនៅខេត្តកំពង់ឆ្នាំង។ ពួកគេត្រូវបានចាប់ខ្លួននៅក្នុងហាង និងនាំទៅស្នងការនគរបាលខេត្ត។ អាជ្ញាធរបាននិយាយថា ពួកគេបានទទួលពាក្យបណ្ដឹងពីម្ចាស់ហាង ហើយថាមនុស្សទាំងបួននាក់នេះត្រូវបានចោទប្រកាន់ពីបទរំលោភលើលំនៅឋាន និងបទ ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។ ក្រោយមក ពួកគេត្រូវបានដោះលែងនៅថ្ងៃដដែលនោះ បន្ទាប់ពីម្ចាស់ហាងបានដកពាក្យបណ្តឹង ហើយបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយសន្យាថានឹងយកព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។ |
ឯកសារយោង | វីអូឌី | WMC |