ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ
ទីកន្លែង | ភ្នំពេញ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ២៣-មករា-២០២៣ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ២៣-មករា-២០២៣ |
ចំនួនអ្នកសារព័ត៌មានត្រូវបានកាត់ទោស |
១ |
ប្រសិនបើត្រូវបានផ្ដន្ទាទោស តើផ្ដន្ទាទោសនៅថ្ងៃ-ខែ-ឆ្នាំណា? | ២៣-មករា-២០២៣ |
ប្រសិនបើត្រូវបានផ្ដន្ទាទោស តើបទចោទអ្វី? | |
សង្ខេប | នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តុលាការកំពូលបានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តឧត្ដរមានជ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលតម្រូវឱ្យលោក ប៉ែន នួន និពន្ធនាយកសារព័ត៌មានអនឡាញ ស្រទាប់យុវវ័យ បង់ប្រាក់ពិន័យចំនួន៥លានរៀលពីបទបរិហាកេរ្ដិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ លោក ប៉ែន នួន ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន៨០លានរៀល ទៅកាន់កងកម្លាំងប្រដាប់អាវុធ២នាក់ (៤០លានរៀលក្នុងម្នាក់) ដែលលោកបានចោទប្រកាន់ថារំលោភយកដីប្រជាពលរដ្ឋ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមរយៈការបង្ហោះនៅហ្វេសប៊ុកជាបន្តបន្ទាប់កាលពីឆ្នាំ២០១៩។ |
ឯកសារយោង | ខ្មែរថាម |