ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ
ទីកន្លែង | ភ្នំពេញ |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១២-មីនា-២០២១ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១២-មីនា-២០២១ |
ចំនួនអាជ្ញាប័ណ្ឌផ្សព្វផ្សាយត្រូវបានលុបចោល | ២ |
សង្ខេប | អាជ្ញាប័ណ្ណរបស់សារព័ត៌មានសានព្រំ និងសមាគមអ្នកសារព័ត៌មានកម្ពុជាតាមបណ្តាញហ្វេសប៊ុក ត្រូវបានក្រសួងព័ត៌មានដកហូតកាលពីថ្ងៃទី១២ ខែមីនា។ ការដកហូតនេះ បានកើតឡើងបន្ទាប់ពីលោក សាន ព្រំ ដែលជាអ្នកគ្រប់គ្រងគេហទំព័រនេះ បានបង្ហោះរូបភាពនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នូវអ្វីដែលគាត់យល់ច្រឡំថាជាសាកសពអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរុំជិត។ តាមពិតគឺជាសម្ភារៈវាយកូនហ្គោលដែលរុំដោយប្រដាប់វិចខ្ចប់ពណ៌ស។ សំណេរនោះត្រូវបានបង្ហោះនៅលើហ្វេសប៊ុករយៈពេល១០នាទី មុនពេលដឹងថាគាត់យល់ខុស និងលុបសារនោះចោលវិញ ប៉ុន្តែមានអ្នកប្រើប្រាស់ហ្វេសប៊ុកបានថតទុក និងចែកបន្តនៅលើបណ្តាញសង្គម។ លោក សាននិយាយថានេះជាកំហុសអចេតនា ហើយលោកសោកស្តាយចំពោះកំហុសនោះ។ ទោះជាយ៉ាងនេះក្តី លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថាលោក សាន ព្រំ ប្រឌិតការពិត ដោយបង្ហោះរូបថតមិនត្រឹមត្រូវដែលអាចបង្កភាពចលាចល និងប៉ះពាល់ដល់សន្តិសុខជាតិ។ ជាក់ស្តែង លោក សាន ព្រំ រងការព្រមាននាពេលកន្លងមកអំពីកំហុសបែបនេះ។ លោកក៏ត្រូវបានបញ្ឈប់ពីការងារជាទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ |
ឯកសារយោង | ខេមបូចា | ផ្សេងៗ | ខេមបូចា |