កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
លោក ម៉ិច ដារ៉ា ទទូចសុំឱ្យស្ថាប័នបង្កើតច្បាប់និងរដ្ឋាភិបាលលើកលែងការចោទប្រកាន់
លោក ម៉ិច ដារ៉ា ដែលបានប្រកាសបញ្ចប់អាជីពជាអ្នកកាសែត បានស្នើឱ្យថ្នាក់ដឹកនាំស្ថាប័នច្បាប់និងរដ្ឋាភិបាលផ្តល់សេរីភាពឱ្យលោកពេញលេញ បន្ទាប់ពីលោកបានទទួលស្គាល់កំហុសដែលផ្តើមចេញពីការបង្ហោះព័ត៌មានមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក។
អានបន្ត -
ពលរដ្ឋចាត់ទុកការចាប់ខ្លួនឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា បង្ហាញអំពីភាពព្រៃផ្សៃរបស់រដ្ឋាភិបាល
ពលរដ្ឋចាត់ទុកការចាប់ខ្លួន ឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយមានប្រជាប្រិយភាព តាម បណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក ស៊ន តារា ដែលកំពុងរស់នៅប្រទេសបារាំង គឺបង្ហាញពីភាពព្រៃផ្សៃរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបសំឡេងរិះគន់ទាំងក្នុង និងក្រៅប្រទេស។ ពលរដ្ឋមួយចំនួន បានបញ្ចេញប្រតិកម្មថា ចាប់ខ្លួនអតីតនាយរងសេនាធិការ នៃតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ដែលត្រូវជាឪពុករបស់ អ្នកអត្ថាធិប្បាយនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) លោក ស៊ន តារ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយចោទអំពីបទពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាប្រឌិតរបស់រដ្ឋាភិបាល ដើម្បីបង្ខូចឈ្មោះជនរងគ្រោះ និងដើម្បីកុំឲ្យមហាជនមើលឃើញថា រឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយ។ ទោះជាយ៉ាងណាក្ដី ពួកគាត់យល់ថា ការចាប់ខ្លួននេះ គឺការគាបសង្កត់ឆ្លងដែន ដែលរបបផ្ដាច់ការតែងតែធ្វើ ដើម្បីបំបិទសំឡេងអ្នកប្រឆាំង។
អានបន្ត -
ឪពុកសកម្មជន ស៊ន តារា ត្រូវបានឃុំខ្លួនពីបទ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»
លោក សុខ ស៊ុនណារ៉េត ឪពុករបស់សកម្មជនបក្សប្រឆាំង ស៊ន តារា ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា ៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត អាយុ ៦៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយសំណុំរឿងនេះបានមកដល់តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី ១៤ ខែវិច្ឆិកា ដើម្បីបន្តនីតិវិធីច្បាប់។
អានបន្ត -
លោក ស៊ន តារា ប្រតិកម្មនឹងការចាប់ខ្លួនឪពុកលោកថាជាចំណាត់ការខុសគោលដៅ
លោក ស៊ន តារា បានអំពាវនាវដល់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឱ្យដោះលែងឪពុករបស់លោកគឺ លោក សុខ ស៊ុនណារ៉េត ដែលត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
អានបន្ត -
អ្នកជំនាញUNថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានក្លាយជាទីតាំងគ្មានសុវត្ថិភាព
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិបានព្រមានថា តំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលហានិភ័យខ្ពស់។ ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សនេះ ស្របពេលកម្ពុជាមានឧក្រិដ្ឋកម្មឆ្លងដែន និងអំពើចាប់ជំរិត។ រីឯប្រទេសភូមាវិញ ស្ថិតនៅក្នុងស្ថានភាពអសន្តិសុខគួរឱ្យព្រួយបារម្ភ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា បញ្ហាអសន្តិសុខហាក់កំពុងរាលដាលនៅអាស៊ីអាគ្នេយ៍ឬអាស៊ានកាន់តែខ្លាំងដោយសារតែនិន្នាការដឹកនាំរបស់ក្រុមមេមេដឹកនាំមួយចំនួន ងាកទៅដឹកនាំប្រទេសបែបផ្ដាច់ការ។ ពួកគេលើកឡើងថា ប្រទេសនៅក្នុងតំបន់អាស៊ាន ដែលលេចធ្លោរឿងអសន្តិសុខខ្លាំងនោះ គឺកម្ពុជា និង មីយ៉ាន់ម៉ា (Myanmar) ឬភូមា។
អានបន្ត -
លោក ស៊ន តារា ស្នើសុំអាជ្ញាធរឱ្យដោះលែងឪពុកឱ្យមានសេរីភាពវិញ
អ្នកអត្ថាធិប្បាយនយោបាយ ដ៏មានប្រជាប្រិយភាព លោក ស៊ន តារា ស្នើសុំឱ្យអាជ្ញាធរដោះលែងឪពុកឱ្យមានសេរីភាពវិញ ព្រោះឪពុកលោកគ្មានកំហុសដូចការចោទប្រកាន់។ លើសពីនេះ លោក ស៊ន តារា ថា អ្វី ដែលលោកបានធ្វើមិនពាក់ព័ន្ធនឹងឪពុករបស់លោកទេ។ សំណើរបស់លោក ស៊ន តារា នេះធ្វើឡើងបន្ទាប់ពីកម្លាំងរាជអាវុធហត្ថក្នុងខេត្តកំពង់ស្ពឺ បានចាប់ខ្លួន ឳពុក គឺលោក សុខ ស៊ុនណារ៉េត និងបានឃុំខ្លួនលោក នៅពន្ធនាគារខេត្តនេះ ដោយចោទអំពីបទពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។
អានបន្ត -
ACU បញ្ជូនខ្លួនអតីតអភិបាលស្រុកល្វាឯមទៅតុលាការក្នុងសំណុំរឿងសូកប៉ាន់តាមរយៈលោក លី សាម៉េត
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួនអតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ក្នុងសំណុំរឿងសូកប៉ាន់លុយ ៣០ម៉ឺនដុល្លារតាមរយៈលោក លី សាម៉េត ដើម្បីបានតំណែងជាអភិបាលស្រុក។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលចង់ឃើញការអនុវត្តកម្មវិធីផ្ដល់ដីសង្គមកិច្ចមានប្រសិទ្ធភាពនិងមានសង្គមស៊ីវិលចូលរួម
រាជរដ្ឋាភិបាលបានបង្កើត «គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ និងមានសមាជិកជារដ្ឋមន្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលខេត្តទាំងអស់ បូករួមទាំងកងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ដែលត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានចែងថា គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងក្នុងគោលដៅ«ផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាននិងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និង គាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព»។
អានបន្ត -
អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា
កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ មានក្តីសង្ឃឹមក្រោយដឹងថា លោកដូណាល់ ត្រាំត្រៀមរើសសមាជិកព្រឹទ្ធសភា លោក Marco Rubio ធ្វើជារដ្ឋមន្ត្រីការបរទេស។ សម្រាប់អ្នកគាំទ្រលោក កឹម សុខា លោក Marco Rubio ជាមនុស្សដែលឈឺឆ្អាលក្នុងរឿងប្រជាធិបតេយ្យ ពិសេសធ្លាប់បានថ្កោលទោសចំពោះការចាប់ខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា។
អានបន្ត -
អ្នកជំនាញបារម្ភពីវិបត្តិនយោបាយកម្ពុជានៅពេលអ្នកដឹកនាំប្រើល្បិចដើម្បីតែប្រយោជន៍រៀងៗខ្លួន
អ្នកឃ្លាំមើលបារម្ភអំពីវិបត្តិនយោបាយនៅកម្ពុជា នៅពេលដែលអ្នកនយោបាយនៅតែបន្តប្រើយុទ្ធសាស្ត្រយកឈ្នះគ្នាដើម្បីតែផលប្រយោជន៍នយោបាយរៀងៗខ្លួន ដែលមិនគិតពីផលប្រយោជន៍របស់ប្រទេសជាតិ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ វិច្ឆិកា នេះថា ការទម្លាយសំឡេងក្រោមសេណារីយ៉ូនយោបាយរបស់ភាគីណាមួយក៏ដោយដែលនាំទៅដល់ការឈ្លោះបែកបាក់ ឬជាចេតនាវាយប្រហារគ្នាដើម្បីកេងចំណេញនយោបាយខ្លួនឯង មិនមែនជាសញ្ញាល្អសម្រាប់ស្ថានការណ៍នយោបាយរបស់កម្ពុជាទេ ហើយក៏មិនមែនជាអ្វីដែលកម្ពុជាត្រូវការដែរ។
អានបន្ត -
តុលាការខេត្តតាកែវផ្ដន្ទាទោសលោក ភុន យុទ្ធ ឱ្យជាប់ ពន្ធនាគារ ១៨ខែ រឿងរិះគន់មេដឹកនាំក្រុងភ្នំពេញ
តុលាការខេត្តតាកែវកាត់ក្ដីជនពិការម្នាក់ គឺលោក ភុន យុទ្ធ ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ រឿងលោកបញ្ចេញមតិរិះគន់មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ នៅលើប្រព័ន្ធហ្វេសប៊ុកកន្លងទៅ។ ប៉ុន្តែសង្គមស៊ីវិល គ្រួសារសោកស្ដាយ និងចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងជាការរឹតត្បិតលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយទាមទារឱ្យតុលាការពិចារណាដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពឡើងវិញ។ សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១២ ខែវិច្ឆិកា បានប្រកាសសាលក្រមផ្ដន្ទាទោសឱ្យលោក ភុន យុទ្ធ ជាប់ពន្ធនាគារ ១៨ខែ ពីបទ «ញុះញង់ឱ្យមានការរើសអើង» រឿងលោកនិយាយរិះគន់ភាពអសកម្មរបស់មេដឹកនាំរដ្ឋាភិបាល និងការរីករាលដាលគ្រឿងញៀន។ សាលក្រមនេះប្រកាសនៅចំពោះមុខលោក ភុន យុទ្ធ ហើយបន្ទាប់មក សមត្ថកិច្ចក៏បានបញ្ជូនលោកទៅឃុំនៅពន្ធនាគារខេត្តតាកែវវិញ។
អានបន្ត -
ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកានេះ មានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជា និងឈ្មួញរកស៊ី យ៉ាងតិច៧ នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយសូប៉ាន់រត់ការដើម្បីឡើងតំណែងតាមរយៈលោក លី សាម៉េត ខណៈ លោក លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទឆបោក និងពីបទ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម»។ តើការបន្តចាប់មនុស្សពាក់ព័ន្ធលោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតអំពើពុករលួយក្នុងជួររដ្ឋាភិបាលថ្មី ឬយ៉ាងណា?
អានបន្ត -
រដ្ឋសភាកម្ពុជាចាត់ទុកអ្នកធ្វើអត្ថាធិប្បាយលើទូរទស្សន៍មនសិការខ្មែរជាមនុស្សទមិឡឥតសាសនា
រដ្ឋសភាកម្ពុជា ចាត់ទុកអ្នកធ្វើអត្ថាធិប្បាយលើទូរទស្សន៍មនសិការខ្មែរ លោក អ៊ុន ឆាលី ដែលបានហៅទូរសព្ទទៅលោក ហ៊ុន សែន សួរនាំពីការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរកាលពីពេលថ្មីៗនេះ ថាជាមនុស្សទមិឡឥតសាសនា។ រដ្ឋសភាកម្ពុជាចេញសេចក្តីប្រកាសថ្កោលទោសនៅថ្ងៃទី១២ វិច្ឆិកា នេះថា ការប្រើពាក្យសម្ដីអសុរោះ និងឥរិយាបថមិនគប្បីទៅលើលោក ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានបង្ហាញឱ្យឃើញពីសារជាតិ «ទមិឡ» របស់ក្រុមប្រឆាំងដែលដឹកនាំដោយមេខ្លោងជាជនឧទ្ទាមក្រៅច្បាប់យ៉ាងច្បាស់ក្រឡែត
អានបន្ត -
តុលាការស្វាយរៀង ច្រានចោលសំណើនៅក្រៅឃុំលោក ជា ចាន់ថា រង់ចាំជំនុំជម្រះនៅចុងខែវិច្ឆិកា
លោក ជា ចាន់ថា ដែលជាថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវតុលាការសម្រេចឃុំខ្លួនលោកដដែល ដោយច្រានចោលសំណើនៅក្រៅឃុំ និងបន្តលើកនីតិវិធីជំនុំជម្រះនៅចុងខែវិច្ឆិកានេះ។ យ៉ាងណាការច្រានចោលសំណើនេះ ក្រុមគ្រួសារលោក និងថ្នាក់ដឹកនាំសមាគម ថាជារឿងអយុត្តិធម៌ ពីព្រោះសកម្មភាពលោក ជា ចាន់ថា បានចូលរួមជួយសង្គម មិនមែនជាសកម្មភាពប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។
អានបន្ត -
ព្រឹទ្ធសភាបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីការលុបចោល CLV ទៅគណៈកម្មការកិច្ចការបរទេសដើម្បីត្រួតពិនិត្យ
ទាក់ទងនឹងក្តីបារម្ភពីពលរដ្ឋខ្មែររឿងអធិបតេយ្យជាតិ និងបូរណភាពទឹកដីនេះ អ្នកឃ្លាំមើលស្ថានការណ៍នៅប្រទេសកម្ពុជា អបអរសាទរក្រោយពីសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ត្រូវបានបញ្ជូនទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា ដើម្បីត្រួតពិនិត្យ។
អានបន្ត -
នាយករដ្ឋមន្ត្រីប្រតិកម្ម VOD ចេញផ្សាយថា សាលាតិចណូត្រូវលក់ឱ្យឈ្មួញក្រោមរូបភាពដោះដូរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងសារព័ត៌មាន VOD ដោយអះអាងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) គ្មានការលក់ ឬដោះដូរឱ្យវិស័យឯកជនឡើយ ប៉ុន្តែសាលាត្រូវការពង្រីកសាខាបន្ថែមដោយសារតែកំណើននិស្សិតមានការកើនឡើង។ ការប្រតិកម្មខាងលើនេះ បន្ទាប់ពីសារព័ត៌មាន VOD ដែលមានទីស្នាក់ការនៅក្រៅប្រទេសបានចេញផ្សាយវីដេអូខ្លីជាង១នាទី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា «មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា សាលារៀនតិចណូ ត្រូវលក់ឱ្យទៅឈ្មួញក្រោមរូបភាពដោះដូរ»។
អានបន្ត -
ពលរដ្ឋនិងសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យនៅមណ្ឌលគិរីមានតម្លាភាព និងយុត្តិធម៌
ពលរដ្ឋ និងសង្គមស៊ីវិល ចង់ឃើញការបង្ក្រាបអាជីវកម្មរ៉ែមាស បែបអនាធិបតេយ្យនៅខេត្តមណ្ឌលគិរី របស់អាជ្ញាធរពាក់ព័ន្ធមានតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។ កាលលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខ្នាតមធ្យម បែបអនាធិបតេយ្យនៅតំបន់មេសំ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានចុះបង្ក្រាបទីតាំង ក្រុមឈ្មួញលួចធ្វើអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ និងបង្ហាញរបាយការណ៍អំពីលទ្ធផលនៃការបង្ក្រាបនោះឡើយ ពលរដ្ឋមូលដ្ឋាន និងសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរពាក់ព័ន្ធបង្ក្រាប និងចាត់វិធានការទៅលើអ្នកប្រព្រឹត្ត និងអ្នកដែលជាប់ពាក់ព័ន្ធទៅតាមច្បាប់ ដើម្បីកុំឲ្យប្រព្រឹត្តទង្វើខុសច្បាប់បែបនេះតទៅទៀត។
អានបន្ត -
តុលាការចោទប្រកាន់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញ ៤នាក់ពាក់ព័ន្ធនឹងអំពើពុករលួយ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួមមានទីប្រឹក្សាប្រធានបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភារបស់លោក ហ៊ុន សែន គឺ លោក លី សាម៉េត អតីតរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា មន្ត្រីនគរបាលពាក់ផ្កាយ៣ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយប្រើឥទ្ធិពលក្នុងស្ថាប័នរដ្ឋដើម្បីទទួលបានផលប្រយោជន៍។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់សារព័ត៌មាន ស្និតនឹងរដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) ថា លោកបានសម្រេចចោទប្រកាន់លោក លី សាម៉េត ពីបទសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាម មាត្រា ២៩ ៥៩៥ និងមាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ។ ចំណែក លោក មួង ឃីម និង លោក ដួង តារា ត្រូវបានចោទប្រកាន់ពីបទជំនួញឥទ្ធិពលអកម្ម តាមមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ។ រីឯ លោក អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ។ ពួកគេត្រូវរងបទចោទប្រកាន់មួយបន្ថែមទៀតគឺ «បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ» តាមមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
អានបន្ត -
លោកហ៊ុន ម៉ាណែត ថាការបង្កើតចលនារបស់លោកសម រង្ស៊ី គ្រាន់តែជាការរក្សាកម្លាំងគាំទ្របក្សជំទាស់
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានវាយតម្លៃថា ការបង្កើតចលនាចុងក្រោយមួយរបស់លោក សម រង្ស៊ី ជាការប្រឹងប្រែងរក្សាការគំាទ្រសំឡេងនយោបាយជំទាស់ ខណៈមានទំនោរអ្នកគាំទ្រ សមាជិក ឬមន្ត្រីជាច្រើននាក់ក្នុងបក្សជំទាស់ដើរចេញពីមេដឹកនាំនយោបាយជំទាស់រូបនោះក្នុងរយៈពេល ៦ ខែ ចុងក្រោយនេះ។ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានប្រកាសបង្កើតជាផ្លូវការពីសហរដ្ឋអាមេរិកនូវចលនាជាតិតស៊ូដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរ ហៅកាត់ថា ចលនាជាតិតស៊ូ។
អានបន្ត -
សាច់ញាតិអ្នកទោសមនសិការថា មន្ត្រីពន្ធនាគារព្រៃសរឹតត្បិតពួកគាត់មិនឱ្យយកអីវ៉ាន់ចូលដូចមុន
សាច់ញាតិអ្នកទោសមនសិការរិះគន់មន្ត្រីពន្ធនាគារព្រៃសថា រឹតត្បិតពួកគាត់មិនឱ្យយកអីវ៉ាន់ ឬម្ហូបអាហារដល់គ្រួសាររបស់ពួកគាត់កំពុងជាប់ឃុំ ដែលនាំឱ្យប៉ះពាល់ជីវភាពគ្រួសារ និងសុខភាពអ្នកជាប់ឃុំ។ ទោះជាយ៉ាងណា ប្រធានពន្ធនាគារព្រៃសថា ការកាត់បន្ថយចំនួនអីវ៉ាន់ ឬម្ហូប នេះគឺដើម្បីធានាដល់សន្តិសុខក្នុងពន្ធនាគារ។
អានបន្ត