កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.446
-
សកម្មជនបក្សប្រឆាំងថា ដោយមិនអាចឱបដៃមើលអំពើអយុត្តិធម៌សង្គម ទើបហ៊ាន និងមិនខ្លាចជាប់គុក
សកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន នៅតាមបណ្ដាខេត្តផ្សេងៗ ថាការមិនអាចឈរឱបដៃមើលអំពើអយុត្តិធម៌សង្គម ដែលប្រព្រឹត្តឡើងដោយអាជ្ញាធររបបក្រុងភ្នំពេញ ជាពិសេសមកលើសកម្មជន និងគណបក្សសង្គ្រោះជាតិ ទើបធ្វើឱ្យពួកគាត់ហ៊ានតស៊ូប្ដូរផ្ដាច់ មិនខ្លាចជាប់គុក។
អានបន្ត -
គណៈមេធាវី និង UNICEF នឹងផ្តល់មេធាវីការពារក្តីសម្រាប់អនីតិជន នៅតាមតុលាការគ្រប់រាជធានី-ខេត្ត
ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (Bar Association) តាមរយៈកិច្ចសហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) នឹងផ្ដល់មេធាវីការពារក្ដីដល់កុមារ ដែលជាជនល្មើស និងកុមារជាជនរងគ្រោះ តាមសាលាដំបូងរាជធានី-ខេត្ដទូទាំងប្រទេស។ នេះបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីពីម្សិលមិញ។
អានបន្ត -
វត្តចាក់អង្រែក្រោមស្នើអាជ្ញាធរបង្វែរទុយោបូមខ្សាច់ចេញពីវត្ត
គណៈកម្មការវត្តចាក់អង្រែក្រោម ស្នើទៅអាជ្ញាធរឱ្យក្រុមហ៊ុនបូមខ្សាច់បង្វែរបណ្តាញទុយោបូមខ្សាច់ក្រោមដីចេញពីវត្ត ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុនាពេលខាងមុខទៀត ដែលសំណើនេះធ្វើឡើងបន្ទាប់ពីកើតបញ្ហាផ្ទុះទុយោបូមខ្សាច់ប៉ះពាល់ដល់សាលាឆាន់។
អានបន្ត -
ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនជិត៤ភាគរយនៅឆ្នាំ២០២១
ភ្នំពេញ — ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) បង្ហាញថា ក្រោយការវាយប្រហារដោយជំងឺកូវីដ១៩ ស្រាកស្រាន្តបន្តិច សេដ្ឋកិច្ចកម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ ដោយកំណើនត្រូវបានរំពឹងថានឹងកើនជិត៤% នៅឆ្នាំក្រោយ។
អានបន្ត -
អង្គការសង្គមស៊ីវិលរក្សាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី ២០ ធ្នូ តែក្នុងទ្រង់ទ្រាយតូច
តំណាងអង្គការសង្គមស៊ីវិលចំនួន៥៣បានអះអាងថា ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ធ្នូ ខាងមុខនេះ គឺនៅរក្សាដដែល។ ក៏ប៉ុន្តែ អាចធ្វើឡើងនៅក្នុងទ្រង់ទ្រាយតូច និងចង្អៀតជាងមុន។ ការអះអាងនេះ គឺបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ១៧ ធ្នូនេះ បានស្នើសុំអោយអង្គការសង្គមស៊ីវិលចំនួន៥៣ស្ថាប័ន បន្តពន្យាពេលជាថ្មី ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមិនទាន់បញ្ចប់នៅឡើយ។
អានបន្ត -
ជនសង្ស័យជេរប្រមាថព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងមន្ត្រីនគរបាលត្រូវបានបញ្ជូនទៅតុលាការ
កំពតៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តកំពតពីម្សិលមិញ ក្រោយពីចាប់ខ្លួនកាលពីថ្ងៃទី ១៥ ធ្នូ ពាក់ព័ន្ធនឹងការសរសេរបង្ហោះតាមហ្វេសប៊ុកជេរប្រមាថព្រះមហាក្សត្រ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន។
អានបន្ត -
កម្ពុជារំពឹងទទួលបានចំណូលពន្ធដារ និងគយជាង៤,៥០០លានដុល្លារនៅក្នុងឆ្នាំ២០២០នេះ
រដ្ឋាភិបាលកម្ពុជាបានបង្ហាញការរំពឹងថា មុនដាច់ឆ្នាំ២០២០នេះ ចំណូលដែលបានមកពីពន្ធផ្ទៃក្នុង និងគយនឹងអាចទទួលបានជាង៤,៥០០លានដុល្លារអាមេរិក។ ការរំពឹងនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះ បានប្រមូលពន្ធផ្ទៃក្នុងសម្រេចបានជាង៩៤ភាគរយហើយ ដែលនេះ គឺជាលទ្ធផលដ៏គួរកត់សម្គាល់មួយក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
អានបន្ត -
តុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រេចមិនចាត់ការបណ្ដឹងជនជាតិ អ៊ុយហ្គ័រ ២២ នាក់ចេញពីកម្ពុជាកាលពីឆ្នាំ២០០៩
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេស ហុល្លង់ (Netherlands)ដែលមិនចាត់ការទៅលើបណ្ដឹងរបស់ ជនជាតិអ៊ុយហ្គ័រ ដែលនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងរឿងកម្ពុជា ចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រ ២២នាក់ ទៅឱ្យចិនកាលពីឆ្នាំ២០០៩។ លោកបន្តថា សេចក្ដីសម្រេចនេះជាការផ្ដល់យុត្តិធម៌មួយដល់កម្ពុជា ពីព្រោះថាកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្ដាំនេះទេ។
អានបន្ត -
គណបក្ស គបម ចង់ឱ្យក្រសួងអប់រំគិតនិទ្ទេសឱ្យសិស្សដើម្បីធានាគុណភាពអប់រំ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) គាំទ្ររដ្ឋាភិបាលដែលសម្រេចឱ្យសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមធ្យមសិក្សាបឋមភូមិ ជាប់ជាស្ថាពរ ប៉ុន្តែគណបក្សនេះស្នើដល់ក្រសួងអប់រំ គួរកំណត់និទ្ទេសដល់សិស្សដើម្បីធានាគុណភាពអប់រំ។
អានបន្ត -
តុលាការខេត្តកណ្ដាលប្រកាសលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រចំនួនពីរកន្លែង ដើម្បីយកលុយបើកឱ្យកម្មករ
តុលាការខេត្តកណ្ដាលប្រកាសដាក់លក់ឡាយឡុងទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងរោងចក្រពីរកន្លែងស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅចុងខែធ្នូនេះ ដើម្បីបង្វិលប្រាក់ដែលលក់បាន បើកឱ្យកម្មករជាង១ពាន់នាក់ ក្រោយពីថៅកែរត់ចោលជិត១ឆ្នាំមកហើយ ។ កម្មករ និងសហជីពដែលតាមដាននីតិវិធីនេះ រំពឹងថា បញ្ហានេះ នឹងអាចដោះស្រាយបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ទោះជាវិបត្តិជំងឺកូវីដ-១៩ កំពុងវាយលុកកម្ពុជាយ៉ាងណាក៏ដោយ។
អានបន្ត -
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សទេ នៅថ្ងៃទី២០ ខែធ្នូ ដោយសារជំងឺកូវីដ១៩
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២០ ធ្នូខាងមុខ ដោយលើកឡើងពីហេតុផលរីករាលដាលការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។ ទោះបីជាយ៉ាងណា សង្គមស៊ីវិលប្រកាន់រក្សាជំហរប្រារព្ធទិវាសិទ្ធិមនុស្សធ្វើ ដោយបំបែកគ្នាធ្វើទៅតាមកន្លែងរៀងខ្លួន។
អានបន្ត -
អង្គការសង្គមស៊ីវិលរក្សាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី ២០ ធ្នូ តែក្នុងទ្រង់ទ្រាយតូច
តំណាងអង្គការសង្គមស៊ីវិលចំនួន៥៣បានអះអាងថា ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ធ្នូ ខាងមុខនេះ គឺនៅរក្សាដដែល។ ក៏ប៉ុន្តែ អាចធ្វើឡើងនៅក្នុងទ្រង់ទ្រាយតូច និងចង្អៀតជាងមុន។ ការអះអាងនេះ គឺបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ១៧ ធ្នូនេះ បានស្នើសុំអោយអង្គការសង្គមស៊ីវិលចំនួន៥៣ស្ថាប័ន បន្តពន្យាពេលជាថ្មី ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមិនទាន់បញ្ចប់នៅឡើយ។
អានបន្ត -
អង្គការសង្គមស៊ីវិលរក្សាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី ២០ ធ្នូ តែក្នុងទ្រង់ទ្រាយតូច
តំណាងអង្គការសង្គមស៊ីវិលចំនួន៥៣បានអះអាងថា ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ធ្នូ ខាងមុខនេះ គឺនៅរក្សាដដែល។ ក៏ប៉ុន្តែ អាចធ្វើឡើងនៅក្នុងទ្រង់ទ្រាយតូច និងចង្អៀតជាងមុន។ ការអះអាងនេះ គឺបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ១៧ ធ្នូនេះ បានស្នើសុំអោយអង្គការសង្គមស៊ីវិលចំនួន៥៣ស្ថាប័ន បន្តពន្យាពេលជាថ្មី ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមិនទាន់បញ្ចប់នៅឡើយ។
អានបន្ត -
គម្រោងឃ្លាំមើលទន្លេមេគង្គគាំទ្រដោយអាមេរិកចាប់ផ្តើមជាផ្លូវការ
ភ្នំពេញ — ក្រុមអ្នកការពារបរិស្ថាន នៅថ្ងៃពុធនេះ បានប្រកាសដំណើរការជាផ្លូវការគម្រោងឃ្លាំមើលទំនប់ទន្លេមេគង្គ (The Mekong Dam Monitor) ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីផ្តល់បច្ចុប្បន្នភាពនៃទិន្នន័យពាក់ព័ន្ធនឹងការប្រែប្រួលកម្រិតទឹកក្នុងអាងទន្លេមេគង្គ និងផលប៉ះពាល់ផ្សេងៗបណ្តាលមកពីការកសាងទំនប់វារីអគ្គិសនី។
អានបន្ត -
អតីតអ្នកទោសនយោបាយ លោក គង់ ម៉ាស់ ព្រួយបារម្ភពីសុវត្ថិភាព ក្រោយរងការគំរាមកំហែងជាថ្មីទៀត
អតីតអ្នកទោសនយោបាយ លោក គង់ ម៉ាស់ ព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ខ្លួន ក្រោយរងការគម្រាមកំហែងពីជនមិនស្គាល់មុខ ដែលលោកសង្ស័យថា ជាការប៉ុនប៉ងបង្កឲ្យមានរបួសស្នាម និងជាការរៀបចំជាប្រព័ន្ធពីអ្នកមានអំណាច។ លោកស្នើសុំទៅអង្គការជាតិ និងអន្តរជាតិ ឲ្យជួយការពារ និងជំរុញទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើរូបលោក និងមន្ត្រីគណបក្សប្រឆាំងទាំងអស់។ មន្ត្រីសិទ្ធិមនុស្សយល់ថា សមត្ថកិច្ចគួរផ្តល់កិច្ចការពារសុវត្ថិភាពជូនពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយ។
អានបន្ត -
មន្ត្រី និងអង្គការបារម្ភពីសំរាមប្លាស្ទិកក្នុងទន្លេ និងសមុទ្រ
ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការមិនមែនរដ្ឋាភិបាលបង្ហាញក្តីបារម្ភជុំវិញសំរាមប្លាស្ទិកដែលមានចំនួនច្រើនឡើងនៅក្នុងទន្លេ និងសមុទ្រកម្ពុជា ខណៈក្នុងអំឡុង ៥ ឆ្នាំចុងក្រោយនេះមានអ្នកនេសាទជាច្រើនត្អូញត្អែរពីការនេសាទបានសំរាមច្រើនជាងបានត្រី។
អានបន្ត -
សាលាក្រុង ស្នើជាថ្មីឲ្យក្រុមសិទ្ធិមនុស្សពន្យារការជួបជុំនៅទីលានប្រជាធិបតេយ្យ
ភ្នំពេញ — សាលារាជធានីភ្នំពេញ នៅថ្ងៃព្រសហ្បតិ៍នេះ បានស្នើជាលើកទីពីរ ឲ្យក្រុមអង្គការសង្គមស៊ីវិលដែលគ្រោងរៀបចំការជួបជុំនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២០ ខែធ្នូ ពន្យារពេលការជួបជុំ ក្រោមហេតុផលនៃការរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍មិនទាន់បញ្ចប់។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៧ ខែធ្នូ ដោយអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា។
អានបន្ត -
ធនាគារពិភពលោកថាកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះដក២%ក្នុងឆ្នាំ២០២០នេះ តែអាចកើនវិញ៤%នៅឆ្នាំ២០២១
ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជិន៤ភាគរយនៅក្នុងឆ្នាំ២០២១ ខាងមុខ ដោយសារតែមាន សញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងកម្រើកឡើងវិញ។
អានបន្ត -
លោក រ៉ុង ឈុន និងអ្នកទោសមនសិការបន្តស្នើឱ្យតុលាការដោះលែងពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ និងក្មួយប្រុសរបស់លោក រ៉ុង ឈុន ចូលសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៦ធ្នូ។ ពួកគេឱ្យដឹងថា អ្នកជាប់ឃុំ នៅតែព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ចូលក្នុងមន្ទីរឃុំឃាំង និងស្នើសុំឱ្យតុលាការដោះលែងពួកគាត់នៅក្រៅឃុំជាបណ្ដោះអាសន្នឱ្យបានឆាប់។
អានបន្ត -
តុលាការឧក្រិដ្ឋកម្មអន្តរជាតិឱ្យកម្ពុជារួចខ្លួនរឿងចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រទៅចិន
ភ្នំពេញ — តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) បានសម្រេចបដិសេធបណ្ដឹងប្រឆាំងកម្ពុជា ទាក់ទិនសំណុំរឿងចាប់បញ្ជូនបណ្ដាជនភៀសខ្លួនអ៊ុយហ្គ័រទៅឱ្យចិន កាលពីឆ្នាំ២០០៩។
អានបន្ត