កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.446
-
គ.ជ.ប ប្តឹងអ្នកនយោបាយមួយរូបពីបទញុះញង់ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត
ភ្នំពេញ — គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃច័ន្ទ បានប្តឹងអ្នកនយោបាយមួយរូបនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទចោទប្រកាន់ចំនួន៣ គឺ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មន្ត្រីគណបក្សនេះ។ នេះបើតាមសេចក្តីប្រកាសមួយរបស់គ.ជ.ប។
អានបន្ត -
ការពារកូវីដ១៩៖ ស្ថាប័នផ្តល់ប្រាក់កម្ចីស្នើឲ្យអតិថិជនទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក
ជុំវិញសំណុំរឿងកូវីដ១៩ សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្តីថ្លែងការរួមគ្នាមួយ នៅថ្ងៃទី០៨ ធ្នូនេះ ដោយស្នើឱ្យសាធារណជន អតិថិជន និងអាជីវករទាំងអស់ ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ សូមបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលវីរុសកូវីដ១៩នាពេលបច្ចុប្បន្ននេះ ការដែលធនាគារ មីក្រូហិរញ្ញវត្ថុជួយសម្រួលឱ្យមានការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដូចនេះ គឺកាន់តែមានភាពងាយស្រួលដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីដ១៩តាមក្រដាសប្រាក់។ គួររម្លឹកជូនដែរថា នៅរសៀលថ្ងៃទី០៦ ខែធ្នូ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ឌឌីន ធ្លាប់បានពន្យល់ និងបញ្ជាក់ហើយថា វីរុសកូវីដ១៩ គឺឆ្លងតាមក្រដាសប្រាក់ ហើយការឆ្លងនេះគឺលឿនបំផុត ប្រសិនជាអ្នកជំងឺកូវីដ-១៩ បានកាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ដោយមិនបានលាងសម្អាតដៃ។
អានបន្ត -
សង្គមស៊ីវិលស្នើឲ្យរដ្ឋផ្ដល់វ៉ាក់សាំងទៅឲ្យក្រុមពលរដ្ឋដែលងាយរងគ្រោះដំណាលគ្នានឹងក្រុមគោលដៅ
សង្គមស៊ីវិលមួយចំនួនបានស្វាគមន៍ចំពោះការសម្រេចចិត្តយ៉ាងលឿនរហ័សរបស់លោក ហ៊ុន សែន ដែលប្រកាស ទិញវ៉ាក់សាំង១លានដូសជំហ៊ានដំបូង។ ក្រៅពីក្រុមគោលដៅ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេហើយនោះ ក្រុមអង្គការសង្គមស៊ីវិលដដែលស្នើឲ្យរដ្ឋាភិបាលគិតគូរផ្ដល់វ៉ាក់សាំងនេះទៅឲ្យក្រុមពលរដ្ឋ ដែលងាយរងគ្រោះជាជំហ៊ានបន្ទាប់ ឬដំណាលគ្នានឹងក្រុមគោលដៅ។
អានបន្ត -
UN និងរដ្ឋាភិបាលនឹងប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ តាមអនឡាញ ខណៈកូវីដកំពុងរាតត្បាតក្នុងសហគមន៍
ភ្នំពេញៈ អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនឹងប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ តាមអនឡាញ រីឯអង្គការក្នុងស្រុកនឹងប្រារព្ធទិវានេះនៅតាមទីតាំងរៀងៗខ្លួន ខណៈដែលកម្ពុជាកំពុងជួបនូវការរាលដាលក្នុងសហគមន៍ពីជំងឺកូវីដ ១៩។
អានបន្ត -
អង្គការសុខភាពពិភពលោក៖ កម្ពុជាប្រហែលបានវ៉ាក់សាំងកូវីដដំបូងនៅខែមីនា
ភ្នំពេញ — រដ្ឋាភិបាលកម្ពុជាបានបង្ហើបជាលើកដំបូងនូវគម្រោងបញ្ជាទិញវ៉ាក់សាំងកូវីដ ដែលអង្គការសុខភាពពិភពលោក(World Health Organization)ថាទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ២០២១ខាងមុខ។
អានបន្ត -
វិទ្យុបារាំងអន្តរជាតិ RFI(ខេមរភាសា)នៅភ្នំពេញ នឹងដំណើរការផ្សាយធម្មតាឡើងវិញចាប់ពីថ្ងៃទី ៩ធ្នូតទៅ
វិទ្យុបារាំងអន្តរជាតិ RFI នឹងដំណើរការការផ្សាយជាធម្មតាឡើងវិញ ទាំងតាមរលកធាតុអាកាស FM Facebook និង Youtube ចាប់ពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះតទៅ។ ការបើកដំណើរការឡើងវិញ គឺបន្ទាប់ពីអគារកាណាឌីយ៉ា ដែលវិទ្យុបារាំង RFI ដាក់ទីស្នាក់ការនៅទីនោះ ត្រូវបានក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយធូរស្រាលហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩។
អានបន្ត -
បងស្រីរបស់សកម្មជននយោបាយថៃ លោក វ៉ាន ឆាឡឺម ដែលគេចាប់ពង្រត់នៅភ្នំពេញ ចូលបំភ្លឺតុលាការ
បងស្រីរបស់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) ដែលត្រូវគេចាប់ពង្រត់នៅរាជធានីភ្នំពេញ ចូលបំភ្លឺសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់របស់តុលាការនៅព្រឹកថ្ងៃទី៨ ធ្នូ។ ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីលោកស្រីបានប្ដឹងរកយុត្តិធម៌កាលពីពេលថ្មីៗ នេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែស៊ើបអង្កេតរឿងនេះឱ្យបានហ្មត់ចត់ ដើម្បីយុត្តិធម៌ដល់ជនរងគ្រោះ។
អានបន្ត -
លោកកឹម សុខា ចេញមុខប្រកាសគាំទ្រគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃអង្គារនេះតាមរយៈទំព័រហ្វេសប៊ុកបានប្រកាសគាំទ្រលើគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោកហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសឱ្យដឹងពីគម្រោងទិញវ៉ាក់សាំងនេះ១លានដូសសម្រាប់ចាក់ការពារដល់ប្រជាពលរដ្ឋខ្មែរ។ សម្រាប់លោកកឹម សុខា គម្រោងនេះ គឺធ្វើឡើងទាន់ពេលវេលា ដើម្បីការពារពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។
អានបន្ត -
អឺរ៉ុបអនុម័តសេចក្ដីសម្រេចស្ដីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សលើពិភពលោក
ក្រុមប្រឹក្សាអឺរ៉ុបអនុម័តជាផ្លូវការនូវសេចក្ដីសម្រេច និងបញ្ញត្តិ ដែលបើកផ្លូវទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សនៅលើពិភពលោក។ ក្របខ័ណ្ឌថ្មីរបស់សហភាពអឺរ៉ុបនេះ ស្រដៀងគ្នាទៅនឹងច្បាប់ Global Magnitsky Act របស់សហរដ្ឋអាមេរិកដែរ គឺប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំ ឬអ្នកដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសដទៃ។ សង្គមស៊ីវិលជឿថា រដ្ឋាភិបាលកម្ពុជាអាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីសហភាពអឺរ៉ុប ប្រសិនបើស្ថានការណ៍សិទ្ធិមនុស្សនៅតែយ៉ាប់យ៉ឺនដូចពេលបច្ចុប្បន្ន។
អានបន្ត -
តុលាការភ្នំពេញសាកសួរបងស្រីសកម្មជនថៃបាត់ខ្លួន ដោយអ្នកស្រីទទូចឲ្យស្វែងរកប្អូនប្រុស
ភ្នំពេញ — បងស្រីសកម្មជនថៃដែលត្រូវបានរាយការណ៍ថាបាត់ខ្លួននៅភ្នំពេញ នៅថ្ងៃអង្គារនេះបានបង្ហាញមុខនៅតុលាការរាជធានីភ្នំពេញដោយអ្នកស្រីបានដាក់ភស្តុតាងទៅតុលាការបញ្ជាក់ថាប្អូនប្រុសរបស់អ្នកស្រី គឺលោក Wanchalearm Satsaksit ពិតជាបាត់ខ្លួននៅកម្ពុជា ក្រោយពីប្អូនប្រុសបានគេចមកជ្រកកោននៅទីនេះជាច្រើនឆ្នាំមកហើយ។
អានបន្ត -
កូវីដ១៩ក្នុងសហគមន៍៖ សាលារាជធានីភ្នំពេញបានបិទទីតាំងអាជីវកម្មដែលប្រឈមមួយចំនួន
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី០៨ ខែធ្នូនេះថា មានទីតាំងអាជីវកម្មមួយចំនួន ត្រូវបានបិទ ដោយសារមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ការបិទទីតាំងអាជីវកម្មមួយចំនួន ដែលប្រឈម ឬមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់កម្ពុជាមានករណីកូវីដ១៩ ឆ្លងរាលដាល នៅក្នុងសហគមន៍។
អានបន្ត -
គជប ទទួលបានបណ្តឹង ១៣៩ ក្រោយបញ្ចប់ការបិទផ្សាយបញ្ជីបោះឆ្នោត
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានទទួលបណ្តឹងតវ៉ាចំនួន ១៣៩ ករណីពីពលរដ្ឋ និងតំណាងបក្សនយោបាយ បន្ទាប់ពីបញ្ចប់នៃការបិទផ្សាយនូវបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត កាលពីថ្ងៃទី ២ ខែធ្នូ។ អ្នកឃ្លាំមើលស្នើឱ្យ គ.ជ.ប. ដោះស្រាយឱ្យមានសុក្រឹតភាពនូវបណ្តឹងដែលទទួលបាន។
អានបន្ត -
នាយករដ្ឋមន្ត្រីបញ្ជាក់ឡើងវិញថា មិនដាក់ប្រទេសក្នុងគ្រាអាសន្ននាពេលនេះទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ឡើងវិញថា រដ្ឋាភិបាលនឹងមិនដាក់ប្រទេសក្នុងគ្រាអាសន្នទេ ដោយលោកថា វិធានការនេះប៉ះពាល់ធំពេកដល់វិស័យសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន។
អានបន្ត -
អ្នកមានជម្លោះដីធ្លី ១២នាក់ ចូលបង្ហាញខ្លួន នៅអធិការដ្ឋានស្រុកស្រែអំបិល តាមការកំណត់របស់តុលាការពីបទញុះញង់បង្កឲ្យវឹកវរធ្ងន់ធ្ងរក្នុងសង្គម
ក្រុមពលរដ្ឋមានជម្លោះដីធ្លីចំនួន ១២នាក់ នៅខេត្តកោះកុង ដែលជាប់បណ្ដឹងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម នាំគ្នាចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បន្ទាប់ពីសាលាដំបូងខេត្តនេះ ដាក់ពួកគាត់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីកន្លះខែមុន។ ពួកគេទាមទារឲ្យតុលាការទម្លាក់ចោលបទចោទនេះ និងបញ្ឈប់ការប្រើប្រាស់យន្តការតុលាការធ្វើទុក្ខបុកម្នេញ លើពលរដ្ឋមានជម្លោះដីធ្លីតទៅទៀត។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ប្រើអំណាចរដ្ឋបិទទីតាំងលក់ដូរ បើទីតាំងនោះមិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្តត្រូវចុះតាមដាន ត្រួតពិនិត្យ និងណែនាំទៅដល់ទីតាំងលក់ដូរទាំងអស់ទាំងផ្សារ និងអគារពាណិជ្ជកម្មនានាឱ្យអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការនានារបស់ក្រសួងសុខាភិបាល បើមិនអនុវត្តតាមទេត្រូវប្រើអំណាចរបស់រដ្ឋក្នុងការបិទអាជីវកម្មទាំងនោះបណ្តោះអាសន្នសិន។
អានបន្ត -
អ្នកនាំពាក្យក្រសួងការងារ៖ ឥទ្ធិពលកូវីដ-១៩ចូលសហគមន៍មិនទាន់ជះផលអាក្រក់លើវិស័យកាត់ដេរនៅឡើយ
ក្រសួងការងារបានឲ្យដឹងនៅថ្ងៃទី៧ធ្នូនេះថា ឥទ្ធិលពលនៃការចម្លងវីរុសកូវីដ១៩ចូលសហគមន៍ មិនទាន់ជះផលអាក្រក់លើវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនៅកម្ពុជា នៅឡើយទេគិត មកដល់ពេលនេះ។ នេះក៏ដោយសារតែរដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់លើវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងតាំងតែពីដើមទីមក។ នេះបើតាមក្រសួងការងារ។
អានបន្ត -
អ្នកវិភាគថា ការចង់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ជាការផ្ទេរអំណាចតវង្សត្រកូលជាងទប់ស្កាត់កូវីដ
ក្រុមអ្នកវិភាគលើកឡើងថា លោកហ៊ុន សែន ប្រកាសចង់ប្រើប្រាស់ច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ន ទំនងជាហេតុផលនយោបាយច្រើនជាង ការទប់ស្កាត់ជំងឺកូវីដ១៩។
អានបន្ត -
លោក ហ៊ុន សែន ថាមិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទោះការឆ្លងក្នុងសហគមន៍បន្តកើនឡើង
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានលើកឡើងថារដ្ឋាភិបាលមិនទាន់ជ្រើសរើសជម្រើសនៃការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយទេ តាមច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលត្រូវបានអនុម័តកាលពីចុងខែមេសា បើទោះករណីឆ្លងជំងឺកូវីដក្នុងសហគមន៍ បន្តកើនឡើងក៏ដោយ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាក់ឡើងវិញថា គ្មានគម្រោងដាក់ប្រទេសក្នុងភាពអាសន្នទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ឡើងវិញថា លោកគ្មានគម្រោងដាក់ប្រទេសទាំងមូល ឬផ្នែកណាមួយ ក្នុងភាពអាសន្នទេ។ លោកអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងាត់ កុំស្លន់ស្លោ ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជងឺកូវីដ១៩ (Covid-19)។ ដោយឡែក ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ធ្នូ រកឃើញ ពលរដ្ឋ ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ជាករណីឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា។
អានបន្ត -
មន្ត្រីជំនាញ ជំរុញឱ្យពលរដ្ឋរាយការណ៍បទល្មើសជំរិតប្រាក់តាមរូបភាពអាសអាភាស
ភ្នំពេញៈ នាយកដ្ឋានចំនួន ២ ចំណុះក្រោមក្រសួងមហាផ្ទៃជំរុញឱ្យប្រជាពលរដ្ឋ ឬជនរងគ្រោះចូលរួមរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសដែលពាក់ព័ន្ធនឹងការជំរិតទារប្រាក់ដោយប្រើប្រាស់រូបភាព ឬវីដេអូអាសអាភាស ចៀសវាងបន្តបង់ប្រាក់ទៅឱ្យជនល្មើសទាំងនោះ។
អានបន្ត