កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.447


  • អតីត​អភិបាលខេត្ត​តាកែវ លោក ឡាយ ​វណ្ណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១២ឆ្នាំ

    លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១២​ឆ្នាំ និង​លោក​ឡាយ ណារិទ្ធ អតីតស្នងការរង​នគរបាល​ខេត្តតាកែវ (បងបង្កើតលោកឡាយ វណ្ណៈ) ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទ​ឃាតកម្ម​ពាក់ព័ន្ធករណី​សម្លាប់​អ្នកស្រី ចេវ សុវឌ្ឍនា​ បម្រើការ​នៅ​រដ្ឋសភា។ ការ​សម្រេច​ផ្តន្ទាទោស​នេះ បាន​ធ្វើឡើង​នៅព្រឹក​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ដោយលោក ហម ម៉េងសែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះសាលា​ដំបូង​រាជធានី​ភ្នំពេញ។

  • អ្នក​នាំពាក្យ៖រដ្ឋាភិបាល​​ខ្មែរ​​និង​​ចិន​​មិន​​ទៅ​​ចាប់​អារម្មណ៍​​រឿង​​បាតុកម្ម​​របស់​​ក្រុម​ប្រឆាំង​​នៅ​​អាមេរិក​​ទេ

    អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​រដ្ឋាភិបាល​ចិន​មិន​ទៅ​ចាប់អារម្មណ៍​នឹង​ការធ្វើ​បាតុកម្ម​របស់​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅ​អាមេរិក​ឡើយ។ ការអះអាង​ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅមុខ​ស្ថានទូត​កម្ពុជា និង ស្ថានទូត​ចិន​ប្រចាំ​នៅ​អាមេរិក​កាលពី​យប់​ថ្ងៃទី៣១ ខែសីហា។

  • សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ តវ៉ានៅមុខស្ថានទូតចិន និង ស្ថានទូតខ្មែរ

    សហគមន៍ខ្មែរ​ក្រៅ​ប្រទេស​ប្រមាណ ៥០០ នាក់​ ជាពិសេសពលរដ្ឋខ្មែរ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិន​ប្រចាំសហរដ្ឋអាមេរិក និង ទីពីរ​គឺនៅ​មុខ​ស្ថានទូតខ្មែរ។

  • មន្ត្រី​បក្ស​ប្រឆាំង​​នៅ​ថៃ​ថា ពលករ​ជាង ៨​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​កម្ពុជា

    មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ អះអាង​ថា ពេល​នេះ​មាន​ពលករ​ជាង ៨​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ទាំងនោះ ស្ត្រី​មាន​ប្រមាណ​ជា ២០​ភាគរយ។

  • មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ធំ​ឃាត់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​បារាយណ៍​២​នាក់

    មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​បារាយណ៍​២​នាក់​យក​ទៅ​សាកសួរ នៅ​ថ្ងៃ​ទី១ កញ្ញា ពាក់ព័ន្ធ​​នឹង​​បង្ហោះ​សារ​រិះគន់​ថ្នាក់​ដឹក​របប​ក្រុងភ្នំពេញ។ ភរិយា​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ លើកឡើង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​ដោយ​ពុំ​មាន​ដីកា​ពី​តុលាការ​ឡើយ។

  • ពន្ធនាគារ​ថា គ្មាន​លទ្ធភាព​យក​លោក គិត ធាង និង​លោក ថោង សារ៉ាត់ ចូល​ពន្ធនាគារ​វិញ

    អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា មិន​មាន​លទ្ធភាព​នាំ​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែល​ជាប់ចោទ​ពី​បទ​សម្រួល​ឱ្យ​មានការ​ប្រើ​គ្រឿង​ញៀន ក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន និង​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​នោះ ចូល​ទៅ​ពន្ធនាគារ​វិញ​ឡើយ ក្រោយពី​ឧកញ៉ា​ទាំងពីរ​នេះ ស្នើសុំ​ចេញ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ ពេទ្យ​ធំៗ​របស់​រដ្ឋ​ជាច្រើន​ខែ​មក​ហើយ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ករណី​នេះ​អាច​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ ព្រោះ​អ្នកទោស​ធម្មតា ឬ​អ្នកទោស​មនសិការ​មិន​ងាយ​ទទួល​បាន​សិទ្ធិ​ពិសេស​ដើម្បី​ដេក​ព្យាបាល​ជំងឺ​ក្រៅ​គុក​បែបនេះ​ទេ។

  • បញ្ហា​ទេសចរ​ធ្លាក់​ចុះ៖ រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ពី​ការ​លើក​លែង​ទិដ្ឋាការ តាម​សំណើ​របស់​ភាគី​ឯកជន

    អ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី១​ខែ​កញ្ញា​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ពី​ការ​លើក​លែង​ទិដ្ឋាការ​ដល់​ទេសចរ​បរទេស បន្ទាប់​ពីវិស័យ​ឯកជន​បង្ហាញ​ពី​កង្វល់​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវទេសចរ មក​កាន់​ខេត្តសៀម​រាប ក្នុង​ឆមាស​ទី១​ឆ្នាំ​២០១៩នេះ​។ ក្រៅ​ពី​លើក​លែង​ទិដ្ឋាការ ក្រសួងទេស​ចរ​ណ៍អះអាង​ថា នៅ​មាន​ផ្លូវ​ផ្សេង​ទៀត ដែល​គេ​អាច​ធ្វើ​បាន ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេស​ចរ​បរទេស​ឲ្យ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ឧទាហរណ៍​ដូច​ជា គំនិតច្នៃ​ប្រឌិត​ផលិត​ផល​ទេសចរ​ថ្មីៗ​ជា​ដើម​។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ដាក់​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជាទៅក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​

    អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្ដរជាតិ​យ៉ាង​ហោច​ណាស់​២៨​ស្ថាប័ន នា​ថ្ងៃ​សុក្រ ទី​៣០​សីហា​ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយ​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដាក់​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ ព្រម​ទាំង​​ប្រទេស​ជា​សមាជិក​សង្កេតការណ៍ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។ តាម​រយៈ​លិខិតកម្រាស់​៤​ទំព័រ ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​ស្នើ​ឲ្យ​ដាក់​វិបត្តិសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៤២ ដោយ​សម្អាង​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅកម្ពុជា បាន​បន្ត​ធ្លាក់​ចុះ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨​មក​។

  • អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជាមួយរាជរដ្ឋាភិបាល

    អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជានិច្ច បើ​សិន​ជា​មាន​លិខិត​អញ្ជើញ​ចូល​រួម​ប្រជុំ ឬក៏ជជែកពិភាក្សាគ្នាជាមួយខាងរាជរដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ការ​ចេញ​របាយការណ៍​កាល​ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»។

  • លោក ស ខេង​៖ ការប្រមូលផ្តុំ​​ក្រោម​ស្លាក​ CNRP និង​ចលនា​សង្គ្រោះ​ជាតិ​ ជា​ទង្វើ​ខុស​ច្បាប់

    លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចាត់ទុក​ការប្រមូល​ផ្ដុំគ្នា​ក្រោម​ស្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល​រំលាយ និង​ក្រោម​ស្លាក​ចលនា​សង្គ្រោះ​ជាតិ គឺជា​ទង្វើ​ខុសច្បាប់​ដោយ​លោក​លើក​ឡើង​ថា «​បើ​កាលណា​យើង​ធ្វេសប្រហែស ប្រទេស​យើង​នឹង​ក្រឡាប់ចាក់​»​។

  • មន្ត្រី​ LICADHO ​ស្វាគមន៍​ការ​កោះ​ហៅ​ទៅ​បំភ្លឺ​ជុំវិញ​របាយ​ការណ៍​មីក្រូ​ហិរញ្ញ​វត្

    លោក អំ សំអាត មន្ត្រី​នៃ​អង្គ​ការ​សិទ្ធិ​មនុស្សលីកាដូ បាន​បង្ហាញ​ពី​ការ​ស្វាគមន៍​ជានិច្ច រាល់​ការ​កោះ​ហៅ​ចូល​ទៅ​ជជែក​បំភ្លឺ​ទាក់​ទង​ទៅ​នឹង​របាយ​ការណ៍​កម្រិត​បំណុល​ប្រជា​ពល​រដ្ឋ ដែល​ចេញ​ផ្សាយ​ដោយ​អង្គ​ការលីកាដូ និង​សមាគម​ធាង​ត្នោត កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ កិច្ច​ស្វាគមន៍​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃទី២៩ ខែសីហា ម្សិលមិញ បាន​ប្រកាស​ថា នឹង​កោះ​ហៅ​អង្គ​ការ​ទាំង​២​ដែល​ចេញ​ផ្សាយ​របាយការណ៍ ឲ្យ​ចូល​ជជែក​បំភ្លឺ​បន្ថែម​។

  • កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នាំឲ្យ​កសិករ​បាត់បង់​ផ្ទះ ដី​ និង​ត្រូវ​ចំណាក​ស្រុក

    ប្រជាជន​ចំនួន​២,៤​​​លាន​នាក់​​​នៅ​កម្ពុជា​​​បាន​​​យក​​​ប្រាក់​​​កម្ចី​​​ពី​​​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ។​ ប្រាក់​​​កម្ចី​​​ទាំង​អស់​​​មាន​​​ចំនួន​​​៨​​​ពាន់​លាន​ដុល្លារ។ កម្ពុជា​មាន​«អត្រា​មធ្យម​ភាគ​ខ្ពស់​​​ជាង​​​គេ​​​បង្អស់​​​នៅ​​​លើ​​​ពិភព​លោក​ក្នុង​ការ​ខ្ចី​ប្រាក់​ពី​​​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ»។

  • លោក ស ខេង បញ្ជាក់​ពី​តួនាទី​សំខាន់​របស់​អង្គការ​​មិនមែន​រដ្ឋាភិបាល

    មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​ ៥០០ ​នាក់​ បាន​ជួបប្រជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​សាលប្រជុំ​ក្រសួង​មហាផ្ទៃ​ដើម្បី​ជំរុញ​ការធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ដោយ​សេរី គ្មាន​ការ​គំរាមកំហែង និង​មិន​លម្អៀង​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ និង​លម្ហ​នយោបាយ​នៅ​កម្ពុជា​។

  • សមាសភាព​ក្រុម​ប្រឹក្សាជាតិ​​ប្រាក់​ឈ្នួល ​ត្រូវ​បាន​ប្រកាស

    ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​​អាណត្តិ​ទី​ ១ ដែលមាន​លោក​​រដ្ឋមន្ត្រី​ជា​ប្រធាន រីឯ​តំណាង​កម្មករនិយោជិត និង​តំណាង​និយោជក​ ២ ​រូប​ជា​អនុប្រធាន​ ខណៈ​កិច្ចប្រជុំ​ពី​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២០ ​នឹង​បន្ត​នៅ​ដើម​ខែ​កញ្ញា​ឆ្នាំនេះ​ទាក់ទង​នឹង​ការកំណត់​ពី​តួលេខ​ឲ្យ​បាន​ច្បាស់លាស់​។

  • លោក ហ៊ុន ម៉ាណែត ចូលរួម​លំហាត់​រួមគ្នា​រវាង​កង​កម្លាំង​កម្ពុជា-វៀតណាម បង្រ្កាប​បទល្មើស​តាម​ព្រំដែន

    លំហាត់​រួមគ្នា​រវាង​កង​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា និង​វៀតណាម​ក្នុង​ការល្បាត និង​បង្រ្កាប​បទល្មើស​តាម​បណ្តា​ព្រំដែន​នៃប្រទេសទាំងពីរ​ក្នុងខេត្ត​តាកែវ និងខេត្ត​អានយ៉ាង ប្រទេស​វៀតណាម នៅច្រកអន្តរជាតិ​ភ្នំឌិន-ទិញបៀន កាលពីថ្ងៃទី​២៧-២៨ ខែ​សីហា ឆ្នាំ​២០១៩។

  • ក្រសួង​មិនទាន់​ឲ្យ​ដឹង​ រឿង​មន្ត្រី​ម្នាក់​សមគំនិត​លួច​លក់​ដី​ពលរដ្ឋ

    ក្រសួង​រៀបចំ​ដែនដី​នៅ​មិនទាន់បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ចំណាត់ការ​របស់​ក្រសួង​នេះ​ចំពោះ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកណ្តាល​ម្នាក់ ដែល​រងការចោទ​ថា សមគំនិត​លួច​លក់​ដី​ពលរដ្ឋ​ចំនួន​ ៨៣ ​ហិកតា​ទៅតាម​ការជូន​ដំណឹង​របស់​ក្រសួង​យុត្តិធម៌​តាម​សំណើ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។

  • តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី

    តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​ទាន់​កំណត់​ពេល​វេលា។ មូលហេតុ​គឺ​ដោយសារ​ចៅក្រម​កាន់​សំណុំ​រឿង​នេះ​មាន​ភារកិច្ច​ទៅ​ប្រជុំ​​នៅ​ក្រសួង​យុត្តិធម៌។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្តី​របស់​អតីត​បុគ្គលិក​អាស៊ី​សេរី លោក សំ ចំរើន នៅ​ព្រឹក​ថ្ងៃ​ទី៣០ សីហា។

  • រដ្ឋាភិបាល​គ្រោង​​កោះ​ហៅ​អង្គការ​ក្នុង​ស្រុក​ពីរ​​ដើម្បី​សាកសួរ​អំពី​របាយការណ៍​មីក្រូហិរញ្ញវត្

    គម្រោង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​ទាំង​ពីរ​បាន​​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ដូចជា​រងគ្រោះ​ដោយសារ​កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

  • លោក ផែង វណ្ណៈ ត្រូវបាន​បញ្ឈប់​ពី​ក្របខ័ណ្ឌ​យោធា

    ក្រសួង​ការពារជាតិ​បាន​សម្រេច​បញ្ឈប់​លោក ផែង វណ្ណៈ នាយទាហាន​រង់ចាំ​ការងារ​នៅ​ទីចាត់ការ​បុគ្គលិក​នៃ​អគ្គបញ្ជាការដ្ឋាន និង​ជា​អ្នក​លេង​ហ្វេសប៊ុក​ល្បីឈ្មោះ​ម្នាក់​ចេញ​ពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ដោយហេតុ​បាន​ប្រព្រឹត្ត​ខុសច្បាប់​លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ប៉ុន្ដែ​សាមីខ្លួន​ថា មិន​មាន​អ្វី​គួរ​ឲ្យ​ស្ដាយ​ទេ ព្រោះ​លោក​ពិត​ជា​បានធ្វើ​ខុស​មែន​។

  • គណៈរដ្ឋមន្ត្រី​គ្រោង​នឹង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ ៤ ​នៅក្នុង​​កិច្ចប្រជុំ​ថ្ងៃ​សុក្រ​នេះ

    ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​បាន​ផ្តល់​ធាតុ​ចូល​មួយ​ចំនួន​លើ​សេចក្ដី​ព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្ដីពី​ការត្រួតពិនិត្យ​ឡើង​វិញ​នៃ​ការអនុវត្ត​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ UNCAC នៅ​កម្ពុជា ខណៈ​សេចក្តី​ព្រាង​ច្បាប់​នេះ​រួមទាំង​ច្បាប់​ចំនួន​ ៣ ផ្សេង​ទៀត​នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo