កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.447


  • ក្រសួង​ការងារ ​ហាម​ជនបរទេស​នៅ​កម្ពុជា​ប្រកប​មុខរបរ ​១០ ​ប្រភេទ

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីប្រកាស​ដោយ​ធ្វើការ​ហាមឃាត់​ជនបរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​ កម្ពុជា​ មិន​ឲ្យ​ប្រកបមុខរបរ​ផ្ទាល់​ខ្លួន​ម្នាក់ឯង​លើ​មុខរបរ ឬ​មុខងារ​ចំនួន ១០ ​ប្រភេទ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ការពារ​ទីផ្សារ និង​មុខរបរ​ជា​លក្ខណៈ​អាជីវកម្ម​តូចៗ ក្រៅ​ប្រព័ន្ធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ការសម្រេច​នេះ​បាន​ធ្វើឲ្យ​មាន​ការសាទរ​ពី​តំណាង​សហជីព​មួយ​ចំនួន​។

  • លោក ស ខេង៖ ​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទទួល​លោក សម រង្ស៊ី ចូល​ស្រុក គឺ​ជា​ទង្វើ​ខុស​ច្បាប់​

    លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃទី ២៩ សីហា​នេះ បាន​គូស​បញ្ជាក់​ជាថ្មី​ថា ការ​ប្រមូល​ផ្តុំ​ណា​មួយ​ដែល​ធ្វើ​ឡើង​ក្រោម​ស្លាក​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ រួច​ហើយ គឺ​ជា​ទង្វើ​ខុស​ច្បាប់​។ ហើយ​វា​កាន់​តែ​រំលោភ​លើ​ច្បាប់​ទៅ​ទៀត ប្រសិន​បើ​ការ​ប្រមូល​ផ្តុំ​នោះ ឈាន​ទៅ​ប្រឆាំង ឬ ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។ ការ​គូស​បញ្ជាក់​របស់​លោក ស ខេង គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ ដោយ​មាន​អ្នក​គាំទ្រ​ជាង​២លាន​នាក់​។

  • សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​គ្រោង​ប្ដឹង​ទៅ​សង្គម​ស៊ីវិល ព្រោះ​មិន​សូវ​ជឿ​សមត្ថកិច្ច

    សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ លោក ស្រី ច័ន្ទតារា ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប ថា នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​ជួយ​តាមដាន និង​ឃ្លាំមើល​សុវត្ថិភាព​របស់​លោក។

  • គណបក្ស​មួយ​ ប្ដឹង​បណ្ដាញ​សារព័ត៌មាន​រឿង​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស

    គណបក្ស​កសិករ​បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​បណ្ដាញ​សារព័ត៌មាន​សង្គម​មួយ​ឈ្មោះ​ «​សារព័ត៌មាន​រួម​កម្លាំង​» ​ទៅ​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ពីបទ​ «​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​» ​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ថ្នាក់ដឹកនាំ​បក្ស​។ នេះ​បើ​តាម​លោក មាស បូពៅ ប្រធាន​គណបក្ស​កសិករ​កាលពី​ម្សិលមិញ​។

  • អ្នកសារព័ត៌មាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​អតីត​បុគ្គលិក​អាស៊ីសេរី

    ក្រុម​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​អតីត​បុគ្គលិក​អាស៊ីសេរី​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

  • សម្ដេច ស ខេង ប្រាប់​ប្រជាពល​រដ្ឋ​សិក្សា​ឲ្យ​បាន​​ច្បាស់​មុន​ទុក​ចិត្ត​លើ​មីក្រូហិរញ្ញវត្ថុ​ណា​មួយ​

    សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​មុន​នឹងផ្ញើសេចក្តីទុកចិត្តលើមីក្រូហិរញ្ញវត្ថុណាមួយ សុំ​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុនសិន ហើយបើសិនជាគ្មានលទ្ធភាពសិក្សាស្រាវជ្រាវនោះទេគាត់ ទៅ​ពឹង​ពាក់​អាជ្ញាធរ សួរ​នាំ​អំពីប្រវត្តិរបស់អង្គការដែល ទៅចងការប្រាក់ ហើយ​អង្គការ​នោះ​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ ហើយចាំគាត់ទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយអង្គការនោះ។ ការថ្លែងបញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកាស្ដី​ពី​ភាព​ជា​ដៃ​គូ​រវាង​រាជ​រដ្ឋា​ភិបាល​ និង​អង្គការ​សមាគម​លើកទី៣ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

  • ប៉ូលិស​ស្រាវជ្រាវ​រកអ្នក​បង្ហោះ​ព័ត៌មាន​មិនពិត រឿងសម្លាប់មនុស្ស​នៅផ្សារ​អ៊ីអន២

    វីដេអូបាញ់​សម្លាប់​មនុស្សនៅក្នុង​ផ្សារទំនើប​មួយនៅ​ក្រៅប្រទេស ត្រូវបាន​ក្រុមបណ្ដាញ​សង្គមហ្វេសប៊ុក យកមកបង្ហោះផ្សព្វផ្សាយ និងសរសេរបំផ្លើសព័ត៌មាន​ពីការពិត​ថា ករណីបាញ់​សម្លាប់នេះ គឺនៅ​ក្នុងផ្សារអ៊ីអន២ នៅក្នុង​ប្រទេស​កម្ពុជា ដែលការ​ផ្សព្វផ្សាយបែបនេះ​ធ្វើឱ្យ​មានការភ័ន្តច្រឡំ​ពីសំណាក់​ប្រជាពលរដ្ឋ។

  • លោក​ សម រង្ស៊ី ​ខកខាន​ចូល​បំភ្លឺ​តុលាការ​សំណុំរឿង​ប្តឹង​ដោយ​លោក​ ស ខេង

    លោក​ សម រង្ស៊ី ​កាលពី​ម្សិលមិញ​បាន​ខកខាន​ជា​លើក​ទី​ ២ ​ក្នុង​ការចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​ប្តឹង​ទារ​សំណង​ ១ ​លាន​ដុល្លារ​ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដ៏ចម្រូងចម្រាស​របស់​លោក​ សម រង្ស៊ី ដែល​បាន​ភ្ជាប់​លោក ស ខេង ​ទៅ​នឹង​រឿង​សងសឹក​ចំពោះ​ការស្លាប់​របស់​លោក​ ហុក ឡង់ឌី​។

  • លោក ស ខេង បន្ត​គំរាម​ចាត់​ការ​តាម​ច្បាប់​​លើ​​អ្នក​​ចូលរួម​​តវ៉ា​​ជាមួយ​​បក្ស​​ប្រឆាំង​​ផ្ដួល​​របប​​ខ្លួន

    គិត​មកដល់​ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ នៅ​សល់តែ ៧២​ថ្ងៃ​ទៀត​ទេ ដល់​ពេល​កំណត់​ដែល​លោក សម រង្ស៊ី សន្យា​ថា​នឹង​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ​។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ​​ឯណោះ​វិញ ក៏​បន្ត​ថ្លែង​គំរាមកំហែង​បង្កើល​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដើម្បី​រារាំង​មិន​ឱ្យ​ពួកគេ​ទៅ​ចូលរួម​អម​ដំណើរ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​វិញ។ លោក ស ខេង ព្រមាន​ថា សមត្ថកិច្ច​នឹង​​ចាត់វិធានការ​ទៅលើ​ជន​ណា ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បដិវត្តន៍​ពណ៌​ខុសច្បាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ការ​ជួប​ប្រជុំគ្នា​ឈឺឆ្អាល​រឿង​កិច្ចការ​នយោបាយ​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្របច្បាប់។

  • ក្រសួង​ការងារ​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​ប្រកប​មុខ​របរ​ចំនួន​១០ ដែល​បង្កើន​ចំណូល​ផ្ទាល់​ខ្លួន​

    ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃ​ទី២៨ ខែសីហា នេះ បាន​ប្រកាស​ហាម​ឃាត់​ជន​បរទេស ដែល​កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ឲ្យ​ប្រកប​មុខ​របបរ និង​ធ្វើ​ការ​ងារ លើ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​១០​។ ប៉ុន្តែ សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ មើល​ឃើញ​ថា ការ​ហាម​ឃាត់​ជន​បរទេស​នូវ​មុខ​របរ​ចំនួន​១០​នោះ គឺ​នៅ​មិន​គ្រប់​គ្រាន់​នៅ​ឡើយ​។

    អានបន្ត
  • មន្ត្រី​បក្ស​ប្រឆាំង​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​សន្តិសុខ​ជូន​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ

    គិត​មកដល់​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ នៅ​សល់​តែ ៧៣​ថ្ងៃ​ទៀត​ទេ ដល់ពេល​កំណត់​ដែល​លោក សម រង្ស៊ី សន្យា​ថា នឹង​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ​។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រជុំ​រៀបចំ​យុទ្ធសាស្ត្រ​ចាត់​តាំងពី​រាជធានី​ដល់​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ​ជូន​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ​។ អ្នកវិភាគ​ថា ការ​វិល​ចូល​ស្រុក​លើក​នេះ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​អាស្រ័យ​លើ​ភាព​ក្លាហាន និង​ការ​ប្តេជ្ញាចិត្ត​ផ្ទាល់​របស់​លោក សម រង្ស៊ី។

  • លោក រ៉ុង ឈុន ចង់​ជួបជុំ​សម្ដែង​មតិ​រឿង​វិបត្តិ​នយោបាយ និង EBA ឱ្យ​បាន​កាន់តែ​ឆាប់

    អតីតមន្ត្រី​ជាន់ខ្ពស់ ​គ.ជ.ប និង​ជា​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ុង ឈុន អះអាង​ថា លោក​ចង់​ប្រមូល​ផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ សម្ដែង​មតិ​រឿង EBA និង​ចំណាត់​ការ​ផ្លូវច្បាប់​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

  • សកម្មជន​គណបក្សប្រឆាំង​​ម្នាក់​​នៅ​​ភ្នំពេញ ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​វាយ​​ធ្វើ​បាប

    សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ​។ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ស្នើ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ។

  • របប​ក្រុង​ភ្នំពេញ​​ចេញ​បម្រាម​ផ្លូវ​ការ​ហាម​ជន​បរទេស​ប្រកប​របរ​មួយ​ចំនួន​នៅ​កម្ពុជា

    ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ហាមឃាត់​ជនបរទេស​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ​ប្រកប​ការងារ​ចំនួន ១០​ប្រភេទ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ប្រកប​របរ​តូច​តាច​ក្នុង​ស្រុក។

  • មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​លើ​របាយការណ៍​ស្តី​ពី​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​សង្គម​ស៊ីវិល

    អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​បាន​ចេញ​របាយការណ៍​មួយ​​កាល​ពី​ដើម​ខែ​សីហា​ដែល​​រិះ​គន់​ដល់​​​ការ​ផ្តល់​ប្រាក់កម្ចី​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ថា​​ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្រី​ក្រ​ជាប់​បំណុល​វ័ណ្ឌ​ក​និង​បាត់បង់​ដីធ្លី​និង​ផ្ទះ​សម្បែង។

  • មុខរបរ ១០ ដែលជនបរទេសរស់នៅកម្ពុជាមិនអាចរកស៊ីបាន

    យោងតាមប្រកាសស្តីពី ការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជីវៈ ចេញនៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៩ នេះបានប្រកាសថា មានមុខរបរ ១០ ដែលជនបរទេសនៅកម្ពុជាមិនអាចរកស៊ីបាន។

  • ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភ​ផ្លូវភេទ​ កើន​ជិត​ ១៥០%

    នៅក្នុង​រយៈពេល​ ៦ ​ខែ ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​បាន​ចំនួន ២៦៣ ​នាក់​ គឺ​មាន​ការកើនឡើង​រហូត​ដល់​ជិត​ ១៥០ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​សង្គម​ស៊ីវិល​បាន​សម្តែង​ក្តីបារម្ភ​ ខណៈ​ដែល​ជនរងគ្រោះ​ក្នុង​អំពើ​រំលោភបំពាន​ផ្លូវភេទ​ទាំងនោះ​ភាគច្រើន​គឺជា​កុមារ​។ ​

  • តុលាការ​របប​ក្រុង​ភ្នំពេញ​បន្ត​នីតិវិធី​បណ្ដឹង​របស់ លោក ស ខេង ប្រឆាំង​លោក សម រង្ស៊ី

    ទោះជា​ដឹង​ថា លោក សម រង្ស៊ី នឹង​មិន​ចូលខ្លួន​ទៅ​តតាំង​ក្ដី​ក៏ដោយ ក៏​តុលាការ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​នីតិវិធី តាម​បែបបទ​របស់​ខ្លួន​ដដែល ។ តុលាការ​នៃ​របប​ឯក​បក្ស​នេះ បាន​បន្ត​នីតិវិធី ជុំ​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា លើ​ករណី​បណ្ដឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្ដឹង​ប្រឆាំង លោក សម រង្ស៊ី ពី​បទ​ញុះញង់​។ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង គឹមឡាក់ បាន​អនុវត្ត​នីតិវិធី​នេះ​ដោយ​អវត្តមាន​លោក សម រង្ស៊ី ដែល​ជា​ភាគី​ចុងចោទ។

  • " រដ្ឋាភិបាល​​​មិន​ឲ្យ​ជន​បរទេស​ប្រកប​របរ​ចំនួន​១០​ប្រភេទ​ដើម្បី​ការពារ​ទី​ផ្សារ​សម្រាប់​ខ្មែរ​ "

    បើតាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពី​ខែមីនា ឆ្នាំ​២០១៩ បញ្ជាក់​ថា​ ក្នុង​​ឆ្នាំ​២០១៨​​ ក្រសួង​បាន​ផ្តល់​បណ្ណ និង​សៀវភៅ​ការងារ​ដល់​ជន​បរទេស​ចំនួន​១៣៥,២០១​នាក់។​​​​​​​​​​​​​​​​​​​​​​​

  • សកម្មជន​បក្ស​ប្រឆាំង​បន្ត​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គី​ត្រៀម​ទទួល​លោក សម រង្ស៊ី

    គិត​មកដល់​ថ្ងៃ​ទី​២៧ សីហា នៅ​សល់​តែ​៧៤​ថ្ងៃ​ទៀត​ទេ ដល់ពេល​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ​។ នៅ​ក្នុង​ពេលនេះ សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន បន្ត​ជួប​ប្រជុំគ្នា​ពង្រឹង​សាមគ្គីភាព​កាន់តែ​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​ថ្នាក់​ដឹកនាំ​របស់​ពួកគាត់​វិល​ចូល​ស្រុក​វិញ​។ ពួកគាត់​សង្ឃឹមថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នឹង​មាន​​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ជាមិនខាន។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo