កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.454
-
រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA)ដំណើរការដោយស្របច្បាប់
ក្រសួងព័ត៌មានកាលពីថ្ងៃទី៥ខែមិថុនា បានសម្រេចទទួលស្គាល់ការិយាល័យវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅប្រទេសកម្ពុជា ដោយមានលោក Christopher Service Decherd ជនជាតិអាមេរិកជាតំណាងស្របច្បាប់។ ការសម្រេចទទួលស្គាល់នេះ គឺធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងមន្ត្រីតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា រួមជាមួយនិងមន្ត្រីទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលកាលពីពេលថ្មីៗនេះ នៅភ្នំពេញ។
អានបន្ត -
ក្រុមមន្ត្រីសហគមន៍អឺរ៉ុបក្រោមក្របខណ្ឌ EBA ផ្តើមជួបភាគីពាក់ព័ន្ធនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជានៅត្រូវការប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបដដែល ដោយសារតែប្រព័ន្ធនេះបានជួយដល់ជីវភាពកម្មករកាត់ដេរប្រមាណ៧០ម៉ឺននាក់និងគ្រួសាររបស់ពួកគេប្រមាណ២លាននាក់ផ្សេងទៀត។
អានបន្ត -
បទវិភាគ៖ ខណៈពេលចំណងមិត្តភាពកម្ពុជានិងចិនកាន់តែរឹងមាំ តើនេះមានន័យយ៉ាងណាចំពោះអាស៊ាន?
ស្របពេលទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរំកិលទៅមុខ និងខណៈដែលចិនកំពុងតែផ្តោតការវិនិយោគនិងជំនួយផ្សេងៗមកដល់កម្ពុជា សំណួរនានាត្រូវបានចោទពាក់ព័ន្ធនឹងផលវិបាកនៃការវិវត្តនេះទៅលើដំណើរការរបស់សមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា«អាស៊ាន»។
អានបន្ត -
លោក ហ៊ុន សែន និងលោក ស ខេង គ្រោងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងករណីចោទប្រកាន់លោកថា សម្លាប់លោក ហុក ឡងឌី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្រោងនឹងប្តឹងលោក សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង នៅពេលខាងមុខនេះ ករណីដែលលោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានដាក់គ្រាប់បែកលើឧទ្ធម្ភាគចក្រ ដើម្បីសម្លាប់លោក ហុក ឡុងឌី កាលពីថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០០៨។
អានបន្ត -
រដ្ឋាភិបាលស្វីសបានសន្យាផ្តល់ជំនួយជាង៦លានដុល្លារសម្រាប់ការដោះមីននៅកម្ពុជាឆ្នាំ២០២០-២០២៥
បើតាមអាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ នេះ ប្រទេសស្វីសបានផ្ដល់ថវិកាប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក រួចមកហើយក្នុងការគាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា។
អានបន្ត -
សម្តេច ហ៊ុន សែន ប្រដៅ និងក្រើនរំលឹកបន្ថែមដល់នាយករដ្ឋមន្រ្តីសិង្ហបុរី
ថ្លែងក្នុងប្រជុំគណៈរដ្ឋមន្រ្តីមួយនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ រំលឹក និងប្រដៅដល់នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង ថា «យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជាជាតិអាស៊ាន»។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅលើទំព័រហ្វេសប៊ុករបស់លោក។
អានបន្ត -
សម្តេច ហ៊ុន សែន ហៅការលើកឡើងរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រមាថកងទ័ពវៀតណាម និងប្រឆាំងការរស់រានរបស់ប្រជាជនខ្មែរ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់មិញនេះ បានសម្តែងការសោកស្តាយតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច នូវការលើកឡើងរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលបានហៅការធ្វើអន្តរាគមន៍របស់កងទ័ពវៀតណាម នៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍ទី៨០ ជាការឈ្លានពាន។ សម្តេចបានហៅការលើកឡើងនេះ ថាជាការប្រមាថដល់កងទ័ពស្ម័គ្រចិត្តវៀតណាម និងជាការប្រឆាំងដល់ការរស់រានឡើងវិញរបស់ប្រជាជនកម្ពុជា ក្រោយរបបខ្មែរក្រហម។
អានបន្ត -
លោក ហ៊ុន សែន៖ នឹងមិនមានទៀតឡើយ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅអាណត្តិក្រោយ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយនៅក្រៅរដ្ឋសភា នឹងមានត្រឹមតែអាណត្តិនេះប៉ុណ្ណោះ។ មូលហេតុ គឺដោយសារតែឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ បានដើរហួសពីតួនាទីរបស់ខ្លួន។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ០៧ មិថុនា។
អានបន្ត -
មេសហជីពគ្រោងស្នើអង្គការពលកម្មអន្តរជាតិអន្តរាគមន៍ដោះលែងលោក រ៉ាត់ រត្នមុនី
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគ.ជ.ប លោក រ៉ុង ឈុន គ្រោងនឹងស្នើសុំឱ្យអង្គការពលកម្មអន្តរជាតិ (ILO) ធ្វើអន្តរាគមន៍រដ្ឋាភិបាលកម្ពុជា ដោះលែងដោះលែងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ជាបន្ទាន់ ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួនលោកជិតកន្លះឆ្នាំមក។
អានបន្ត -
គណៈប្រតិភូ EU មកកម្ពុជា មិនមែនក្នុងបេសកកម្ម EBA នោះទេ
អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអ៊ឺរ៉ុប លោក Jean-Christophe Belliard បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស។
អានបន្ត -
មេសហជីពស្នើប្រតិភូអឺរ៉ុបជំរុញឱ្យរកយុត្តិធម៌ជូន លោក ជា វិជ្ជា និងសកម្មជនផ្សេងទៀត
មេដឹកនាំសហជីពសំខាន់ៗមួយចំនួន ស្នើសុំដល់គណៈប្រតិភូសហភាពអឺរ៉ុបឱ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជារកយុត្តិធម៌ចំពោះករណីឃាតកម្មលើ លោក ជា វិជ្ជា កាលពី១៥ឆ្នាំមុន និង មេដឹកនាំសហជីពមួយចំនួនទៀត។ ការស្នើសុំនេះបានធ្វើឡើងក្រោយពីមេដឹកនាំសហជីពចំនួន៦បានជួបជាមួយគណបក្សប្រតិភូសហភាពអឺរ៉ុបកាលពីថ្ងៃទី៥ មិថុនា ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិការងារ និង ស្ថានភាពរបស់ក្រុមកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់នៅកម្ពុជា។
អានបន្ត -
អ្នកជំនាញពន្យល់ពីច្បាប់អន្តរជាតិដើម្បីទាមទារសិទ្ធិខ្មែរក្រោម
អ្នកជំនាញច្បាប់និងសិទ្ធិមនុស្សអន្តរជាតិលើកឡើងថាពលរដ្ឋខ្មែរកម្ពុជាក្រោមមានមូលដ្ឋានច្បាប់ជាច្រើនដែលអាចគេអាចប្រើប្រាស់ដើម្បីបន្តការទាមទារសិទ្ធិសេរីភាពជាមូលដ្ឋាននិងឈានដល់សិទ្ធិស្វ័យសម្រេចនៅលើទឹកដីកំណើតរបស់ខ្លួនដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។
អានបន្ត -
ក្រុមសិទ្ធិមនុស្សបារម្ភថា ចិនមិនអាចជួយកម្ពុជាបានទេ ក្នុងគ្រាមានវិបត្តិ
នៅក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅប្រទេសចិនកាលពីខែមេសាឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូបដែលបានអមដំណើរលោកហ៊ុន សែនបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជា ក្នុងកាលៈទេសៈដែលកម្ពុជាបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធក្រោមរបបពាណិជ្ជកម្ម«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA របស់សហភាពអឺរ៉ុប។
អានបន្ត -
សម្តេច ហ៊ុន សែន ថាមិនត្រូវយក «នំបញ្ចុក» ធ្វើជាបញ្ហានយោបាយឡើយ
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យពុទ្ធិសាស្រ្ត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កុំឱ្យយករឿងដែលនាំគ្នាទទួលទាន «នំបញ្ចុក» ប្រែក្លាយទៅជាបញ្ហានយោបាយឱ្យសោះ។
អានបន្ត -
ក្រសួងការបរទេសស្នើប្រតិភូអឺរ៉ុបពិនិត្យមើលជ្រុងវិជ្ជមាននៃរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
ក្រសួងការបរទេសកម្ពុជាស្នើឱ្យប្រតិភូសហភាពអឺរ៉ុបពិនិត្យមើលការវិវឌ្ឍជាវិជ្ជមានដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក ចៀសវាងការមើលឃើញតែមួយជ្រុង និងសរសេររបាយការណ៍ដែលមិនឆ្លុះបញ្ចាំងការពិតអំពីស្ថានការណ៍នៅកម្ពុជា។ សំណើនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងប្រតិភូស្វែងរកការពិតរបស់សហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា នេះ។ សហជីព និងអង្គការសង្គមស៊ីវិលថ្លែងថា ការប្ដេជ្ញាចិត្តរបស់របបក្រុងភ្នំពេញក្នុងការពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមានការវិវឌ្ឍអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។
អានបន្ត -
ពលករខ្មែរនៅកូរ៉េគ្រោងធ្វើបុណ្យខួប៣ឆ្នាំរំលឹកដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី
ចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង នឹងរៀបចំកម្មពិធីបុណ្យរំលឹកខួប៣ឆ្នាំ ជូនលោក បណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដាខាងមុខនេះ។
អានបន្ត -
ប្រមុខកាទូតខ្មែរធានានៅចំពោះមុខប្រតិភូអឺរ៉ុបថា នឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាEBA
រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦មិថុនានេះ បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដែលជាថ្ងៃទី៣ នៃដំណើការស្វែងរកការពិតរបស់ពួកគេ ដើម្បីសង្គ្រោះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។ នៅក្នុងជំនួបនោះពេញមួយព្រឹកនេះ ប្រមុខការទូតកម្ពុជា បានធានានៅចំពោះមុខប្រតិភូអឺរ៉ុបថា នឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សា EBA ។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីធ្លី ២១៨គ្រួសារនៅខេត្តក្រចេះ សុំអាជ្ញាធរឱ្យពន្លឿនដំណោះស្រាយដីធ្លី
ពលរដ្ឋមានទំនាស់ដីធ្លី ២១៨គ្រួសារនៅឃុំ ២ធ្នូ ខេត្តក្រចេះ ស្នើសុំឱ្យអាជ្ញាធរពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់បន្ទាប់ពីពួកគាត់ អះអាងថា អាជ្ញាធរបានដកហូតដីពីពួកគាត់ដែលកាន់កាប់ជិត ២០ឆ្នាំ ទៅចែកឱ្យពលរដ្ឋរងមានជម្លោះដីធ្លីផ្សេងទៀត។
អានបន្ត -
របាយការណ៍និងក្រុមអ្នកជំនាញនានាអះអាងថា សិទ្ធិកុមារនៅកម្ពុជានៅតែរងហានិភ័យ
របាយការណ៍បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាអាក្រក់ជាងប្រទេសជិតខាងដូចជាប្រទេសថៃស្ថិតនៅលេខរៀងទី១៤ វៀតណាមនៅលេខរៀងទី៥៧ និងប្រទេសឡាវនៅលេខរៀងទី១១២។ របាយការណ៍បានដាក់លេខរៀងឲ្យកម្ពុជាល្អជាងបន្តិចពីប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅលេខរៀងទី១៣៣។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលប្រាប់ប្រតិភូអឺរ៉ុបថា របបភ្នំពេញមិនស្មោះត្រង់បើកលំហសេរីភាពឱ្យខ្លួន
មន្ត្រីសង្គមស៊ីវិលបានប្រាប់មន្ត្រីប្រតិភូបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប ពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាថា រដ្ឋាភិបាលមិនមានភាពស្មោះត្រង់នៅក្នុងការបើកលំហសេរីភាពរបស់អង្គការសង្គមស៊ីវិលនោះទេ។
អានបន្ត