កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.454
-
តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ និងសាលាដំបូង ៣៨រូប
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត ចំនួន៣៨រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺរឹបអូសឈើមូលរាប់សិបម៉ែត្រគួបដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំក្រវាញកណ្ដាល
មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចខេត្តកំពង់ស្ពឺ រឹបអូសឈើមូលជាង ៣រយ (៣៣៩) កំណាត់ ដែលមានមុខកាត់ ៥តឹកឡើងទៅ មករក្សាទុកនៅទីស្នាក់ការបរិស្ថានក្នុងស្រុកឱរ៉ាល់។ សកម្មជនបរិស្ថានអះអាងថា ឈើទាំងនោះ ត្រូវបានក្រុមជនល្មើសប្រមូលចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញកណ្ដាល ដែលដុះតាមជម្រាលភ្នំ និងតំបន់ជ្រោះ ដែលជាឈើកម្រសល់ចុងក្រោយនៅកម្ពុជា។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលប្រតិកម្មនឹងសមត្ថកិច្ចខេត្តឧត្ដរមានជ័យថា អនុវត្តច្បាប់ស្តង់ដារ ២ករណីចាប់ខ្លួនពលរដ្ឋម្នាក់ដោយចោទពីបទទន្ទ្រានដីព្រៃ
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តឧត្ដរមានជ័យ ប្រតិកម្មនឹងសមត្ថកិច្ចខេត្តនេះថា បានអនុវត្តច្បាប់ស្តង់ដារពីរលើទៅពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាច ដោយសារតែពលរដ្ឋមានទំនាស់ដីធ្លីម្នាក់នៅក្រុងសំរោងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ មិថុនា ដោយចោទប្រកាន់ទន្ទ្រានដីព្រៃខុសច្បាប់។
អានបន្ត -
កម្ពុជា-ហុងគ្រី ឯកភាពបើកស្ថានទូតក្នុងប្រទេសទាំង២ឡើងវិញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី បានឯកភាពគ្នាដែរថា នៅក្នុងខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានឹងបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៊ុយដាប៉េស ឯហុងគ្រីក៏នឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញដូចគ្នាដែរ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសហុងគ្រី។
អានបន្ត -
រដ្ឋាភិបាលព្យាករថា កំណើនសេដ្ឋកិច្ចនឹងធ្លាក់មកនៅត្រឹម ៦,៥% នៅឆ្នាំក្រោយដោយសារបញ្ហា EBA
រដ្ឋាភិបាលកម្ពុជាបានព្យាករទុកថា នៅក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចកំណើនបានក្នុងរង្វង់៧,១%។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០២០ កំណើននេះអាចនឹងធ្លាក់ចុះមកនៅត្រឹម ៦,៥% វិញ ដោយសារតែ ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ដំណើរការដក EBA ដែលរដ្ឋាភិបាលកម្ពុជាយល់ឃើញថា អាចនឹងដាក់សម្ពាធដល់ការនាំចេញរបស់កម្ពុជា។ ប្រឈមមុខនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាក៏បានត្រៀមលក្ខណៈដើម្បីទប់ទល់ដែរ តាមរយៈការបង្កើតឱ្យមានកញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយបន្ទាន់។
អានបន្ត -
កម្ពុជាគ្រោងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតនៅសប្តាហ៍ក្រោយ
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
អានបន្ត -
តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ាត់ រត្នមុនី នៅចុងខែមិថុនានេះ
តុលាការក្រុងភ្នំពេញគ្រោងប្រកាសសាលក្រមសំណុំរឿងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ បន្ទាប់ពីបានបិទបញ្ចប់សវនាការជំនុំជម្រះកាលពីម្សិលមិញ។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា សកម្មជនរូបនេះ នឹងអាចរួចខ្លួនពីបទចោទប្រកាន់ ប្រសិនបើតុលាការកាត់ក្តីរឿងនេះដោយយុត្តិធម៌។
អានបន្ត -
ក្រោយបេសកកម្មនៅកម្ពុជា EU ប្តេជ្ញាធ្វើការជាមួយភាគីកម្ពុជា ដើម្បីដោះស្រាយរឿងEBA
សហភាពអឺរ៉ុបប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា ដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ហើយកម្ពុជាត្រូវតែចូលរួមធ្វើយ៉ាងណាបង្ហាញនូវការវិវឌ្ឍន៍ទៅរកចំណុចល្អ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។ នេះជាការអះអាងរបស់ប្រតិភូពិសេសអឺរ៉ុប ក្រោយបេសកកម្មស្វែងរកការពិតនៅកម្ពុជាកាលពីដើមខែមិថុនា។
អានបន្ត -
តេច ហ៊ុន សែន ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីព្រឹកនេះ
នាព្រឹកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
កំហឹងផ្ទុះឡើងក្នុងសវនាការជម្រះក្តីអ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ បានប្រាប់តុលាការថា លោកគ្មានតួនាទី និងភារកិច្ចក្នុងការចាត់ចែង ឬបង្គាប់បញ្ជាឲ្យតួអង្គសម្តែង និយាយនូវអ្វីដែលតួសម្តែងក្នុងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះបាននិយាយនោះទេ។
អានបន្ត -
ក្រុមយុវជននិងសហគមន៍នៅព្រះវិហាររកឃើញមន្ត្រីយោធា ជួលពលរដ្ឋកាប់ឈើព្រៃព្រះរកា
ក្រុមយុវជន និងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារ អះអាងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកា នៅតែកើតមានច្រើនទាំងយប់ និងថ្ងៃ។ ការលើកឡើងនេះ បន្ទាប់ពីពួកគេបានចុះល្បាតរួមគ្នា រយៈពេល២ថ្ងៃ ប្រទះឃើញដើមឈើធំៗ ២៤ទីតាំងផ្សេងគ្នា ទទួលរងការកាប់ដួលច្រៀកយកឈើ ដែលប្រព្រឹត្តឡើងដោយមន្ត្រីយោធា ជួលពលរដ្ឋមូលដ្ឋានកាប់ឈើលក់ឱ្យខ្លួន។
អានបន្ត -
អង្គការយូណេស្កូរងការរិះគន់ ខណៈការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជាមិនត្រូវលើកឡើងក្នុងកិច្ចប្រជុំសារព័ត៌មានអាស៊ី
កម្ពុជាបានចាប់ផ្តើម«សន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩» នៅថ្ងៃពុធនេះ ក្នុងខេត្តសៀមរាប។ ភាគីក្នុងកិច្ចប្រជុំនេះមិនបានលើកឡើងអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយអង្គការយូណេស្កូ (UNESCO) ដែលចូលរួមបង្កើតកិច្ចប្រជុំនេះក៏ត្រូវបានរិះគន់ផងដែរ ។
អានបន្ត -
អតីតឯកអគ្គរដ្ឋទូតអាមេរិកមុនការដួលរលំក្រុងភ្នំពេញទទួលមរណភាព
លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកចុងក្រោយប្រចាំនៅកម្ពុជាមុនពេលរបបខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពកាលពីសប្តាហ៍មុននេះក្នុងជន្មាយុ៩៣ឆ្នាំ។
អានបន្ត -
ជនជាតិដើមនៅព្រះវិហារចោទក្រុមហ៊ុនរ៉ែមាសមួយថា បានឈូសឆាយដំណាំពួកគាត់
ជនជាតិដើមភាគតិចកួយ ២គ្រួសារ ក្នុងចំណោមពលរដ្ឋ ៥៦ គ្រួសារ រស់នៅខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរជាតិ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន ដែលមានមន្ត្រីយោធាជាន់ខ្ពស់នៅពីក្រោយខ្នង។ ការអំពាវនាវនេះ ក្រោយពីក្រុមហ៊ុនឯកជនមួយឈ្មោះ ឌែល ខម កម្ពុជា (Delcom Cambodia) បានយកគ្រឿងចក្រកាយក្រវាត់ព្រំដី ប៉ះចំដំណាំពួកគាត់ជាថ្មីទៀត ដោយយកទាហានគំរាមកំហែងអ្នកភូមិ។
អានបន្ត -
សង្គមស៊ីវិល៖ របបភ្នំពេញត្រូវប្រញាប់ធ្វើតាមអឺរ៉ុបក្នុងពេល២ខែទៀតមុនឱសានវាទEBAមកដល់
សង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសិទ្ធិនយោបាយនៅតែមើលឃើញថា របបដឹកនាំរបស់លោក ហ៊ុន សែន ពុំបានធ្វើអ្វីជាដុំកំភួន ដើម្បីស្ដារស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅតាមលក្ខខណ្ឌ របស់សហភាពអឺរ៉ុបនៅឡើយទេ នៅពេលដែលឱសានវាទនៃការសម្រេចជាចុងក្រោយថា ត្រូវដកហូត ឬបន្តEBA កាន់តែខិតជិតមកដល់។ ផ្ទុយពីនេះមន្ត្រីបក្សកាន់អំណាចថារដ្ឋាភិបាលបានធ្វើការងារជាច្រើនសន្ធឹកសន្ធាប់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការជាលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប រឿងប្រព័ន្ធអនុគ្រោះពន្ធនេះ។
អានបន្ត -
លោក ផែង វណ្ណៈ សុំការលើកលែងទោសពីសម្តេច ហ៊ុន សែន
លោក ផែង វណ្ណៈ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារម១ បានផ្ញើលិខិតទៅសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសុំការអភ័យទោសពីសម្តេច ដើម្បីជួយឱ្យលោកឆាប់បានចេញពីពន្ធនាគារ ទៅជួបជុំក្រុមគ្រួសារ និងបន្តព្យាបាលជំងឺប្រចាំកាយ។
អានបន្ត -
លោក ស ខេង បញ្ជាឱ្យមន្ត្រីចាត់វិធានការណ៍យ៉ាងតឹងរ៉ឹងលើការលាងលុយទុច្ចរិតនៅកម្ពុជា
អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) នៅដើមឆ្នាំ២០១៩នេះបានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់» និងថាគ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះទេ។
អានបន្ត -
មតិពលរដ្ឋ ជុំវិញគម្រោងលុបបឹងតាមោក ២០ហិកតារទៀត ធ្វើជាផ្សារបន្លែផ្លែឈើ និងចំណតរថយន្តឈ្នួល
ពលរដ្ឋ និងអ្នកលក់ដូរនៅផ្សារ មិនចង់ឲ្យរបបក្រុងភ្នំពេញ លុបបឹងតោមោក ឬបឹងទំនប់កប់ស្រូវ នៅរាជធានីភ្នំពេញឡើយ បើទោះរបបក្រុងភ្នំពេញ អះអាងថា លុបផ្នែកខ្លះ ឬក្រោមហេតុផលអ្វីក៏ដោយ។ ប្រតិកម្ម របស់ពលរដ្ឋ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់លិខិតឲ្យរដ្ឋសភា កោះហៅតំណាងរបបក្រុងភ្នំពេញ មកបំភ្លឺប្រាប់សាធារណជនឲ្យច្បាស់ ពីគម្រោងលុបបឹងតាមោក ២០ហិកតារ ដើម្បីអភិវឌ្ឍជាផ្សារបន្លែ ផ្លែឈើ និងចំណតរថយន្ត។
អានបន្ត -
សកម្មជនសិទ្ធិមនុស្សស្វាគមន៍ចំពោះបម្រាមរបស់រដ្ឋាភិបាលលើការប្រើកម្លាំងកុមារក្នុងសិប្បកម្មផលិតឥដ្ឋ
ក្រសួងការងារបានចេញសេចក្តីណែនាំមួយ ដោយហាមម្ចាស់សិប្បកម្មផលិតឥដ្ឋ ដាច់ខាតមិនឲ្យប្រព្រឹត្តរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល។
អានបន្ត -
សំណុំរឿងក្លិបលុច្សសារី៖ តំណាងអយ្យការចោទប្រកាន់មនុស្ស១៧នាក់ ពីបទជួញដូរគ្រឿងញៀន
នៅទីបំផុតតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មនុស្ស១៧នាក់ ពីបទជួញដូរគ្រឿងញៀន ដោយខុសច្បាប់នៅក្លិបកំសាន្តលុច្សសារី។ ការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃបន្ទាប់មនុស្ស១៧នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២មិថុនានេះ។
អានបន្ត