កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • រដ្ឋាភិបាលព្រមផ្តល់ដី ១៩០០ហិចតាដល់ក្រុមហ៊ុនជ័រកៅស៊ូក្នុងស្រុក

    យោងតាមអភិបាលស្រុកលោក នង ដារិទិ្ធឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលបានធ្វើឯកជនភាវូបនីយកម្មនូវដីប្រមាណជា ១៩០០ហិចតានៅក្នុងខេត្តរត្តនៈគីរី ស្រុកអណ្តូងមាស សម្រាប់ក្រុមហ៊ុនជ័រកៅស៊ូក្នុងស្រុករបស់លោក ឆាង លីបន្ទាប់ពីអនុក្រឹតបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីហ៊ុន សែន ផ្លាស់ប្តូរពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជន។

  • អ្នកភូមិត្រូវបានចោទសួរក្នុងករណីជំលោះដីធ្លីក្នុងខេត្តកំពង់ស្ពឺ

    អ្នកភូមិបាននិយាយថា អ្នកភូមិជាង៣០នាក់ដែលបានប្រមូលផ្តុំគ្នានៅតុលាការខេត្តកំពង់ស្ពឺកាលពីម្សិលមិញ ដែលក្នុងនោះមានបុរស៣នាក់ជាប់ពាក់ព័ន្ធនឹងជំលោះដីធ្លីជាមួយសមាជិគព្រឹទ្ធសភា លោកលី យ៉ុងផាត់ ត្រូវបានចោទសួរនៅទីនោះជុំវិញការចោទប្រកាន់ថាបានរំលោភយកដីធ្លី។

  • ប្រតិកម្ម​ជុំវិញ​គម្រោង​ប្រមូល​ពន្ធ​ដីធ្លី

    រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ប្រមូល​ពន្ធ​លើ​ដីធ្លី ផ្ទះ​សម្បែង នៅ​អំឡុង​ដើម​ឆ្នាំ​២០១១ ខាង​មុខ​នេះ។ មន្ត្រី ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពន្ធ​លើ​ដីធ្លី ផ្ទះ​សម្បែង​រស់​នៅ​នេះ ជា​ប្រភេទ​ពន្ធ​ថ្មី ដែល​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​មិន​ដែល​យក​ទេ។ សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​គួរ​យក​ពន្ធ​នេះ​នៅ​ពេល​ប្រជា​ពល​រដ្ឋ មន្រ្តី​រាជ​ការ​នៅ​មាន​ប្រាក់​ចំណូល​ទាប​នៅ​ឡើយ។

  • អាជ្ញាធរ​រង​ការ​ចោទ​ថា​រារាំង​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​ទៅ​រាប់​បាត្រ​នៅ​បឹងកក់

    នៅ ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ អ្នក​ភូមិ​បឹងកក់ បាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ចំនួន ៩៩​អង្គ ដើម្បី​សូត្រ​មន្ត និង​រាប់​បាត្រ ប៉ុន្តែ​ត្រូវ​ខក​ខាន​ទៅ​វិញ ព្រោះ​មិន​មាន​ព្រះសង្ឃ​និមន្ត​ទៅ​កាន់​ទី​កន្លែង​ប្រារព្ធ​ពិធី​មួយ​អង្គ​ ណា​ឡើយ។ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថា បាន​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​មក​កាន់​តំបន់​បឹងកក់ ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធី​រាប់​បាត្រ និង​ធ្វើ​ពិធី​សូត្រ​មន្ត​​​ទៅ​តាម​​ការ​គ្រោង​ទុក​ឡើយ។ អ្នក​ភូមិ​បឹងកក់ បាន​សម្ដែង​ពី​កំហឹង​នៅ​ពី​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​ស៊ូកាគូ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដោយ​បាន​ថ្កោល​ទោស​ទៅ​ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ដែល​បាន​ហាម​ឃាត់​ព្រះសង្ឃ​បែប​នេះ។

  • ប្រជាជនខ័ណ្ឌទួលគោគតវ៉ាចំពោះការបណ្តេញចេញសម្រាប់ការសង់ផ្លួវ

    ជាមួយនឹងថ្ងៃកំណត់នាថ្ងៃពុធនេះ ប្រជាជន១៨គ្រួសារប្រឈមមុខនឹងការបណ្តេញចេញនៅក្នុងខ័ណ្ឌទួលគោគបានតវ៉ានៅក្រៅសាលាក្រុងកាលពីម្សិលមិញ ទាមទារឲ្យពន្យាពេលក្នុងការរើចេញនិងសំណងខ្ពស់ជាងមុន។

  • អ្នកការសែតត្រូវចោទប្រកាន់ពីជំរិតយកប្រាក់

    ប៉ូសីលបានចោទសួរអ្នកការសែត ៤ នាក់ ដែលបានចោទប្រកាន់ពីបទគំរាមគំហែងយកប្រាក់ពីក្រុមហ៊ុនដែលគេគិតថាជាក្រុមហ៊ុនកាប់ឈើខុសច្បាប់ កំពុងប្រតិបត្តិការការងាររបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង។

  • ហេង សំរិនស្វែងរកការសើរើរឿងក្តីពុករលួយ

    យោងតាមលិខិតចំលងមួយច្បាប់បានឲ្យដឹងថា ករណីពុករលួយដែលមិនទាន់បានបញ្ចប់ ជាប់ពាក់ព័ន្ធនឹងក្មួយនាយករដ្ឋមន្រ្តីហ៊ុន សែន ទំនងជាទាក់ទាញដល់ឲ្យមានអន្តរាគមន៏ដោយផ្ទាល់ពីប្រធានរដ្ឋសភា ហេង សំរិន។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍនា កាលពីខែកញ្ញាក៏ទំនងជាបានស្នើឲ្យលុបចោលការចោទប្រកាន់ចំពោះ ឌី ព្រឿម ជាពាណិជ្ជករ និងក្មួយលោក ហ៊ុ សែន ដែលត្រូវបានចោទប្រកាន់ចំពោះការចំណាយលុយ ៣០ ០០០ ដុល្លារដើម្បីជះឥទ្ធិពលដល់ការស៊ើបអង្កេតលើករណីជំលោះដីធ្លីមួយកន្លែងនៅទីក្រុងភ្នំពេញដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន១២០គ្រួសារ។

  • អតីតឆ្មាំយាមគុក និងជនពីរូបផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន

    អតីតអ្នកយាមគុគព្រៃសរម្នាក់ ដែលបានចែកចាយគ្រឿងញៀនប្រភេទម៉េតាហ្វេតាមីន រួមជាមួយនឹងបុរសពីរនាក់ផ្សេងទៀត ម្នាក់ជនជាតិកម្ពុជា និងម្នាក់ទៀតជនជាតិវៀតណាមត្រូវបានធ្វើសវនាការនៅតុលាការរាជធានីភ្នំពេញ។

  • ហេង សំរិនស្វែងរកការសើរើរឿងក្តីពុករលួយ

    យោងតាមលិខិតចំលងមួយច្បាប់បានឲ្យដឹងថា ករណីពុករលួយដែលមិនទាន់បានបញ្ចប់ ជាប់ពាក់ព័ន្ធនឹងក្មួយនាយករដ្ឋមន្រ្តីហ៊ុន សែន ទំនងជាទាក់ទាញដល់ឲ្យមានអន្តរាគមន៏ដោយផ្ទាល់ពីប្រធានរដ្ឋសភា ហេង សំរិន។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍនា កាលពីខែកញ្ញាក៏ទំនងជាបានស្នើឲ្យលុបចោលការចោទប្រកាន់ចំពោះ ឌី ព្រឿម ជាពាណិជ្ជករ និងក្មួយលោក ហ៊ុ សែន ដែលត្រូវបានចោទប្រកាន់ចំពោះការចំណាយលុយ ៣០ ០០០ ដុល្លារដើម្បីជះឥទ្ធិពលដល់ការស៊ើបអង្កេតលើករណីជំលោះដីធ្លីមួយកន្លែងនៅទីក្រុងភ្នំពេញដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន១២០គ្រួសារ។

  • UNHCR យល់​ព្រម​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​២០១១

    ផែនការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​ឡើយ។ មន្ត្រី​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា (UNHCR) និង​មន្ត្រី​តំណាង​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា នា​ពេល​ថ្មីៗនេះ នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា ហើយ​បាន​ឯក​ភាព​គ្នា​ថា នឹង​បិទ​​​ជំរំ​ជន​ភៀស​ខ្លួន​កុលសម្ព័ន្ធ​ភ្នំ​វៀតណាម ឬ​ហៅ​ថា ម៉ុងតាញ៉ា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ខាង​មុខ នេះ​ជា​កំហិត។ នៅ​ឆ្នាំ​២០១០ នេះ ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ចំនួន ៦២​នាក់ នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ដោយ UNHCR ហើយ​ដើម្បី​បញ្ជូន​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​ទី​៣។ ចំពោះ​ជន​ភៀស​ខ្លួន​ចំនួន ១៤នាក់​ផ្សេង​ទៀត ដែល​បាន​សម្ភាស​ធ្លាក់​កន្លង​មក នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ។

  • រដ្ឋាភិបាលបានធ្វើផ្ញើរកំណត់ត្រាទាក់ទងនឹងការស្លាប់នៅព្រំប្រទល់ថៃ

    លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសូងការបរទេស បានប្រកាសផែនការក្នុងការផ្ញើរកំណត់ត្រាទូតទៅប្រទេសថៃដើម្បីអោយក្រសួងការបរទេសថៃធ្វើការ ស៊ើបអង្កេតចំពោះការបាញ់សំលាប់អ្នកកាប់ឈើខ្មែរពីរនាក់ដោយពួកទាហានថៃនៅសប្តាហ៍មុន។

  • បាតុករ​ប្រមាណ​៤០នាក់​បាន​វាយ​កម្ទេច​គ្រឿង​ចក្រ​ឈូស​ដី​៣គ្រឿង​របស់​គ្រុម​ហ៊ុន​ភាពី​ម៉ិច​

    ក្រុម​អ្នក​តវ៉ា​នឹង​កា​ឈូស​ឆាយ​ដី​ព្រៃ​របស់​ក្រុម​ហ៊ុន​ភា​ពី​ម៉ិច​នៅ​ក្នុង​ស្រុក​ក្រ​គរ​ បាន​នាំ​គ្នា​ទៅ​ឡោម​ព័ទ្ធ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ ចំនួន​៣គ្រឿង​រួច​ធ្វើ​កា​វាយ​កម្ទេច​ព្រម​ទាំង​កើប​ដី​ចាក់​ចូល​បំពង​ស៊ី​ម៉ាំង​បណ្តាយ​អោយ​ខូច​។ ក្នុង​សកម្ម​ភាព​នេះ​មិន​បណ្តាយ​អោយ​មាន​អ្នក​រង​របួស​ទេ​។ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ហើយ​ ពួក​គេ​បាន​រត់​ចូល​ព្រៃ​បាត់​អស់​។ អាជ្ញាធរ​កំពុង​តាម​ចាប់​ខ្លួន​មនុស្ស​ចំនួន​១៥នាក់​។

  • អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បង្កើត​សមាគម​កម្មករ​ចំណាក​ស្រុក

    អង្គការ ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រៀបចំ​សមាគម​សម្រាប់​ការពារ​អ្នក​ចំណាក​ស្រុក ដើម្បី​ជៀសវាង​ពី​បញ្ហា​ទាំង​ឡាយ​ដែល​កើត​មាន​មក​លើ​កម្មករ។ មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ខែត្រ​កោះកុង ក្នុង​ការ​​បង្កើត​សមាគម​កម្មករ​ចំណាក​ស្រុក​កម្ពុជា (Cambodian Migrant Workers Association) ប្រចាំ​នៅ​ខែត្រ​កោះកុង និង​នៅ​ក្រុង​ប៉ោយប៉ែត ខែត្រ​បន្ទាយមានជ័យ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កម្មករ​ចំណាក​ស្រុក។

  • ប្រធាន​រដ្ឋសភា​ជាតិ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប៉ះសម្តី​គ្នា រឿង​បញ្ហា​ព្រំដែន

    ក្រុម ​តំណាង​រាស្ត្រ​គណ​បក្ស​កាន់​អំណាច​ និង​មន្ត្រី​គណប​ក្សប្រឆាំង​បាន​ប៉ះ​សម្តី​គ្នាកា​លពី​ព្រឹក​មិញ​លើ​ដំណើរ​ កា​របោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀត​ណាម។​ មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ក្នុង​រដ្ឋ​សភា​ថា​ការ​បោះ​បង្គោល​ព្រំដែន​ បាន​ធ្វើឲ្យ​បាត់​បង់​ទឹក​ដី ​ប៉ុន្តែ​ម​ន្ត្រីគណ​បក្សប្រ​ជាជន​បាន​ច្រានចោ​ល និង​ថា​ជា​ការ​លើក​ឡើង​ ដដែលៗ​ និង​មិន​មាន​ការ​ពិត​។ប្រធាន ​រដ្ឋសភា​ជាតិ​ លោក​ហេង ​សំរិន​ រួមនឹង​តំណាងរា​ស្ត្រគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ការពា​ររដ្ឋា​ភិបាល ​ក្នុង​ការបោះ​បង្គោល​ព្រំដែន​គោកជា​មួយ​វៀត​ណាម។​ ការថ្លែង​ការពារខ្លូន​នៅព្រឹក​ថ្ងៃនេះ​ក្នុង​រដ្ឋសភា​ គឺ​ដើម្បី​ឆ្លើយ​​តបទៅ​នឹង​ការចោទ​ប្រកាន់​របស់​លោក​យឹម ​សុវណ្ណ ​តំណាងរា​ស្ត្រគណ​បក្ស​សម​ រង្ស៊ី​ ដែលថា​ការ​បោះប​​ង្គោលព្រំដែន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី។​

  • សិក្ខាសាលាបណ្តុះបណ្តាលអំពីការផ្លាស់លំនៅរបស់ទីប្រជុំជននឹងត្រូវបញ្ចប់នៅខែនេះ

    រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មបាននិយាយកាលពីម្សិលមិញថា នាចុងឆ្នាំនេះ រដ្ឋាភិបាលនឹងបញ្ចប់ការហ្វឹកហ្វឹនមន្រ្តីមូលដ្ឋានក្នុងការអនុវត្តគោលការណ៏ថ្មីស្តីពីការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជននៅតំបន់ប្រជុំជនដែលស្ថិតនៅលើដីរដ្ឋ។

  • គ្រួសារនៅខេត្តរតនៈគីរីដែលត្រូវបានបណ្តេញចេញប្តឹងទៅអង្គការ Adhoc

    ៧គ្រួសារដែលផ្ទះរបស់ពួកគេត្រូវបានកំទេចនៅពេលដែលតុលាការខេត្តរតនៈគីរីបានបណ្តេញពួកគេចេញពីតំបនដីជំលោះនៅទីក្រុងបានលុងកាលពីអាទិត្យមុនបានដាក់ពាក្យបណ្តឹងកើតទុកមិនសុខចិត្ត ទៅអង្គការសិទ្ធិមនុស្ស Adhocកាលពីម្សិលមិញ ចោទប្រកាន់មេឃុំ និងបងប្អូនប្រុស២នាក់ទៀតអំពីការការក្លែងបន្លំ។

  • បុរសម្នាក់ជាប់ចោទពីបទរំលោភកូនដើមរបស់ខ្លួនអស់រយៈពេល១០ឆ្នាំ

    យោងតាមប៉ូលីស និងមន្រ្តីតុលាការ កាលពីម្សិលមិញតុលាការខេត្តបាត់ដំបងចោទប្រកាន់ លោកសារា វុទ្ធី អាយុ៤០ឆ្នាំពីករណីរំលោភកូនដើមរបស់ខ្លួនក្នុងកំឡុងពេលជាង១០ឆ្នាំ ចាប់ផ្តើមតាំងពីកុមារជនរងគ្រោះមានអាយុ៦ឆ្នាំ។

  • ប្រធាន​រដ្ឋសភា​ជាតិ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប៉ះសម្តី​គ្នា រឿង​បញ្ហា​ព្រំដែន

    ក្រុម ​តំណាង​រាស្ត្រ​គណ​បក្ស​កាន់​អំណាច​ និង​មន្ត្រី​គណប​ក្សប្រឆាំង​បាន​ប៉ះ​សម្តី​គ្នាកា​លពី​ព្រឹក​មិញ​លើ​ដំណើរ​ កា​របោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀត​ណាម។​ មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ក្នុង​រដ្ឋ​សភា​ថា​ការ​បោះ​បង្គោល​ព្រំដែន​ បាន​ធ្វើឲ្យ​បាត់​បង់​ទឹក​ដី ​ប៉ុន្តែ​ម​ន្ត្រីគណ​បក្សប្រ​ជាជន​បាន​ច្រានចោ​ល និង​ថា​ជា​ការ​លើក​ឡើង​ ដដែលៗ​ និង​មិន​មាន​ការ​ពិត​។ប្រធាន ​រដ្ឋសភា​ជាតិ​ លោក​ហេង ​សំរិន​ រួមនឹង​តំណាងរា​ស្ត្រគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ការពា​ររដ្ឋា​ភិបាល ​ក្នុង​ការបោះ​បង្គោល​ព្រំដែន​គោកជា​មួយ​វៀត​ណាម។​ ការថ្លែង​ការពារខ្លូន​នៅព្រឹក​ថ្ងៃនេះ​ក្នុង​រដ្ឋសភា​ គឺ​ដើម្បី​ឆ្លើយ​​តបទៅ​នឹង​ការចោទ​ប្រកាន់​របស់​លោក​យឹម ​សុវណ្ណ ​តំណាងរា​ស្ត្រគណ​បក្ស​សម​ រង្ស៊ី​ ដែលថា​ការ​បោះប​​ង្គោលព្រំដែន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី។​

  • ប៉ូលីសស្វែងរកប្រពន្ធដែលចោទពីការវាយប្រហាទឹកអាស៊ីត

    ប៉ូលីសកំពុងតែធ្វើការស្វែងរកចាប់ខ្លួនស្ត្រីម្នាក់ដែលត្រូវចោទថាជះទឹកអាស៊ីតទៅលើប្តីរបស់នាងក្នុងពេលឈ្លោះគ្នាក្នុងផ្ទះរបស់ពួកគេ នៅស្រុកពញាក្រែក ខេត្តកំពង់ចាមនៅយប់ថ្ងៃអាទិត្យ ។

  • ប្រជាជនខេត្តកំពង់ស្ពឺផ្សេងទៀតត្រូវបានកោះហៅនៅក្នុងជំលោះដីធ្លី

    មេឃុំ និងមន្រ្តីតុលាការបាននិយាយថា ប្រជាជនខេត្តកំពង់ស្ពឺ៣នាក់ដែលពាក់ព័ន្ធនឹងជំលោះដីធ្លីជាមួយក្រុមហ៊ុនមួយរបស់សមាជិកព្រឹទ្ធិសភាមកពីគណៈបក្សប្រជាជនកម្ពុជា លោកលី យ៉ុងផាត់ បានបង្ហាញខ្លួននៅតុលាកាថ្ងៃនេះ ប្រឈមនឹងការចោទប្រកាន់ចំពោះការរំលោភយកដី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo