កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
របាយការណ៏បានអះអាងថា មានការខ្វះការអនុវត្តច្បាប់ពលកម្មកុមារ
រដ្ឋាភិបាលគួរតែបង្កើតការអនុវត្តច្បាប់ពលកម្មកុមារនឹងធ្វើវិសោធនកម្មច្បាប់នេះដើម្បីរាប់បញ្ចូលការការពារកុមារដែលធ្វើការងារប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់គ្រួសាររបស់ខ្លួនឬ ធ្វើជាអ្នកបំរើតាមផ្ទះ ដែលសកម្មភាពអនុវត្តច្បាប់គឺកម្រណាស់ ហើយការដាក់ទោសនៅមានកំរិតស្រាល។
-
អង្គភាពយោធានៅខេត្តកំពតមិនឲ្យអង្គការសិទ្ធិមនុស្សដឹកនាំវេទិកាសិទ្ធិមនុស្ស
ទាហានកងពលតូចអន្តរាគមន៍លេខ១១១ នៅក្នុងស្រុកជុំគីរី ខេត្តកំពតបានទទួលរងការ ចោទប្រកាន់ថា បានរារាំងមិនឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើវេទិកាសាធារណៈ មួយ កាលពីព្រឹកថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែកម្មវិធីនេះបានទទួលការអនុញ្ញាតពីអាជ្ញាធរខេត្តយ៉ាង ត្រឹមត្រូវ។ កាលពីថ្ងៃសុក្រនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានខកខានក្នុងបើកវេទិកាសាធារណៈ ស្តីពីសិទ្ធិមនុស្សនិងការអភិវឌ្ឍទេ បន្ទាប់ពីមានការរារាំងដោយក្រុមទាហានកងពលតូចអន្តរាគមន៍លេខ១១១នៅ ក្នុងស្រុកជុំគីរី ខេត្តកំពត។
-
ប្រភេទគ្រោះមហន្តរាយនៅកោះពេជ្រក្លាយទៅ ជាច្បាប់ថ្មីមួយ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីមានព្រឹត្តិការណ៏រត់ជាន់គ្នានៅឯកោះពេជ្រ ឥឡូវបានធ្វើសេចក្តីព្រៀងច្បាប់ថ្មីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលថែមទាំងមានការដាក់ទោសព្រហ្មទណ្ឌដល់បុគ្គលណា ឬមន្ត្រីណាដែលធ្វេសប្រហែសធ្វើអោយកើតមានគ្រោះមហន្តរាយ។
-
ពលរដ្ឋនៅបឹងកក់ប្រតិកម្មទៅនឹងសេចក្ដីប្រកាសរបស់សាលារាជធានី
ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្ដែងប្រតិកម្មនៅថ្ងៃទី២៣ ខែធ្នូ ចំពោះសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ដែលបានប្រកាសថា ប្រជាពលរដ្ឋទើបតែបានចាប់ផ្ដើមចូលមករស់នៅក្នុងតំបន់នោះក្នុង អំឡុងឆ្នាំ១៩៩៣។ សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែធ្នូ អះអាងថា នៅឆ្នាំ១៩៨៧-១៩៨៨ ពុំទាន់មានប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់នៅឡើយទេ ទើបតែក្នុងឆ្នាំ១៩៩៣ ប្រជាពលរដ្ឋបានចាប់ផ្ដើមឆ្លៀតចូលកាន់កាប់ ហើយសង់សំណង់បណ្ដោះអាសន្នមិនស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជា បន្តបន្ទាប់ ធ្វើឲ្យបឹងកក់ក្លាយជាតំបន់មិនរៀបរយ។
-
CCHR ចេញរបាយការណ៍អំពីឃាតកម្មលើអ្នកកាសែត
គេហទំព័រ Sithi របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ដែលចងក្រងលម្អិតបន្ទាប់ពីបានធ្វើការស្រាវជ្រាវ នូវសំណុំរឿងឃាតកម្មលើអ្នកកាសែតក្នុងប្រទេសកម្ពុជា។ នៅក្នុងគេហទំព័រ Sithi បានចុះផ្សាយថា ចាប់ពីឆ្នាំ១៩៩៣មក មានអ្នកកាសែតចំនួន ១០នាក់បានបាត់បង់ជីវិតដោយសារវិជ្ជាជីវៈដ៏ប្រថុយប្រថានក្នុងប្រទេស ដែលពោរពេញទៅដោយភាពរសើបនៃនយោបាយ។
-
CCHR ចេញរបាយការណ៍អំពីឃាតកម្មលើអ្នកកាសែត
គេហទំព័រ Sithi របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ដែលចងក្រងលម្អិតបន្ទាប់ពីបានធ្វើការស្រាវជ្រាវ នូវសំណុំរឿងឃាតកម្មលើអ្នកកាសែតក្នុងប្រទេសកម្ពុជា។ នៅក្នុងគេហទំព័រ Sithi បានចុះផ្សាយថា ចាប់ពីឆ្នាំ១៩៩៣មក មានអ្នកកាសែតចំនួន ១០នាក់បានបាត់បង់ជីវិតដោយសារវិជ្ជាជីវៈដ៏ប្រថុយប្រថានក្នុងប្រទេស ដែលពោរពេញទៅដោយភាពរសើបនៃនយោបាយ។
-
គណបក្សសម រង្ស៊ី ដាក់ជូនសេចក្តីព្រាងច្បាប់ស្តីពីសេរីភាពខាងព័ត៌មាន
ក្រុមសមាជិកគណបក្សប្រឆាំង បានដាក់ជូនសេចក្តីព្រាងច្បាប់ស្តីពីសេរីភាពខាងព័ត៌មានទៅរដ្ឋសភាកាលពីម្សិលមិញ។
-
អ្នកភូមិដែលត្រូវបានផ្លាស់ទីលំនៅដោយសារគម្រោងអភិវឌ្ឍន៏ចិន រងចាំដីស្រែធ្វើ
ក្រុមអ្នកភូមិបាននិយាយកាលពីម្សិលមិញថា ក្រុមអាជ្ញាធរខេត្តកោះកុង មិនបានផ្តល់ដីស្រែដល់អ្នកភូមិជាច្រើនគ្រួសារដែលត្រូវបានផ្លាស់ប្តូរទីលំនៅដោយក្រុមហ៊ុនអភិវឌ្ឍន៏ផ្នែកទេសចរណ៏ចិនដ៏ធំមួយនិងកសិកម្ម អោយបានមុនឱសានវាទថ្ងៃទី១៥ ខែធ្នូ។
-
ទាហាននៅកំពតរារាំងវេទិកាសាធារណៈ
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ បានឲ្យដឹងថា វេទិកាសាធារណៈបើកនៅថ្ងៃ២៤ ខែធ្នូ ក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ត្រូវក្រុមយោធាវរៈ១១២ រារាំង។ តំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិចមានប្រសាសន៍ថា ការឈរស្តាប់សេចក្តីរាយការណ៍របស់ប្រជារាស្ត្រនៅកណ្ដាលផ្លូវត្រង់ កន្លែងយោធារារាំងនោះ ព្រោះតែយោធារងការចោទថា បានបំពានដីប្រជាជន ក្នុងឃុំច្រេស ដើម្បីសង់បន្ទាយ។
-
បុគ្គលិកសិទ្ធិមនុស្សធ្វើបណ្តឹងឧទ្ធរណ៏ក្នុងករណីតុលាការច្រាលចោលបណ្តឹងនៅរតនគីរី
អ្នកស៊ើបអង្កេតម្នាក់របស់អង្គការអាដហុក នៅខេត្តរតនគីរីបានធ្វើបណ្តឹងឧទ្ទរណ៏ទៅសាលាឧទ្ទរណ៏ដោយស្នើអោយមានបទចោទប្រកាន់ដែលគាត់បានអះអាងថា ប៉ូលិសបានឆ្មក់ចូលក្នុងផ្ទះរបស់គាត់ដោយខុសច្បាប់នៅក្រុងបានលុងក្នុងឆ្នាំ២០០៧ ខណៈពេលដែលគាត់កំពុងហែក្បួនជាមួយក្រុមជនជាតិដើមភាគតិចក្នុងស្រុកដែលតវ៉ាចំពោះការកាប់យកដីខុសច្បាប់នៅក្នុងតំបន់នោះ។
-
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលពិចារណាមុននឹងបិទជំរំជនភៀសខ្លួន
ក្រុម ការពារសិទ្ធិមនុស្សបានលើកឡើងថា ផែនការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបិទការិយាល័យជនភៀសខ្លួន កាន់តែបង្កើនការភ័យខ្លាចថែមទៀតដល់ក្រុមអ្នកស្វែងរកទីជម្រក សុខសាន្ត ដើម្បីគេចផុតពីការតាមយាយី ឬរួចផុតពីការកាប់សម្លាប់។ ក្រុមសកម្មជនសិទ្ធិមនុស្សសម្ដែងក្ដីបារម្ភថា ការដែលរដ្ឋាភិបាលខ្មែរប្រកាសបិទមជ្ឈមណ្ឌលជនភៀសខ្លួនក្នុងទីក្រុង ភ្នំពេញ នៅខែកុម្ភៈខាងមុខនេះ ជាសញ្ញាមួយបង្ហាញថា កម្ពុជាកំពុងក្រសោបយកសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាចិន និងវៀតណាម ជាជាងការពិចារណាលើការគោរពសិទ្ធិមនុស្ស ឬជ្រើសរើសយកការផ្ដល់តម្លៃមនុស្សធម៌ជាធំ។
-
ប្រជាពលរដ្ឋត្រូវអោយរើចេញពីតំបន់ការពារជុំវិញប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារបានបញ្ជាអោយប្រជាពលរដ្ឋ៣០០គ្រួសារដែលកំពុងរស់នៅយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារនៅតំបន់ផ្នែកខាងក្រោមប្រាសាទឲ្យរើចេញពីតំបន់បេតិកភ័ណ្ឌពិភពលោកនិងតំបន់នៅជុំវិញនេះ ដោយសាររខាងអាជ្ញាធរមានគម្រោងសាងសង់ការិយាល័យរបស់ខ្លួននៅទីនោះ។
-
ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងដាក់ទោសមន្ត្រីដែលធ្វេសប្រហែស
មន្ត្រីរូបណាដែលបានរកឃើញថាមានការធ្វេសប្រហែសក្នុងការទប់ស្កាត់ឬមិនបានឆ្លើយតបចំពោះគ្រោះមហន្តរាយនោះ អាចប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌតាមសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ សេចក្តីព្រាងច្បាប់ថ្មីនេះរួមមានការដាក់ទោសមន្ត្រីណាដែលខកខានមិនបានធ្វើការទប់ស្កាត់ហានិភ័យឬឆ្លើយតបចំពោះគ្រោះមហន្តរាយដោយសារស្នាដៃមនុស្សឬ ធម្មជាតិដូចជា អាកាសធាតុអាក្រក់ ការលំអគារ ឬ ភេរវកម្មជាដើម។
-
ជនក្លែងបន្លំឯកសារត្រូវគេអះអាងថាជ
ឈ្មោះរាយ ស៊ី ដាំ ជាជនសង្ស័យបន្លំឯកសារក្លែងក្លាយថ្មីៗនេះ ដែលកំពុងរង់ចាំសវនាការនៅក្នុងក្រុងភ្នំពេញ ពីបទក្លែងបន្លំ គឺជាប្រធានបទនៃចំណាត់ការរបស់តុលាការលើកទីពីរនៅក្នុងខេត្តបន្ទាយមានជ័យនាសប្តាហ៏នេះ ក្រោយពីតុលាការនេះបានកោះហៅស្ត្រីម្នាក់មកសាកសួរជុំវិញដីជម្លោះមួយកន្លែងដែលមានទំហំ៧ហិកតា។ លោកដាំ បច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃសរង់ចាំសវនាការក្លែងបន្លំលិខិតធនាគារ។
-
អ្នកភូមិត្រូវបានចាប់ខ្លួនជាមួយនឹងជ័រកៅស៊ូយកចេញពីព្រៃរដ្ឋ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបានឃាត់ខ្លួននិងឃុំខ្លួនអ្នកភូមិ១០នាក់ នៅក្នុងខេត្តកោះកុង ដោយចោទថា បានលួចជ័រកៅស៊ូ២១៨គីឡូ ពីព្រៃរបស់រដ្ឋ។
-
មន្ត្រីខ្មែរអំពាវនាវកុំឲ្យពលរដ្ឋឆ្លងដែនចូលដីថៃខុសច្បាប់
មន្ត្រី ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅជាប់តំបន់ ព្រំដែនខ្មែរ-ថៃ ឲ្យឈប់នាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើ ជៀសវាងកើតមានអំពើបាញ់សម្លាប់ និងចាប់ខ្លួនដោយកងទាហានការពារព្រំដែនថៃតទៅទៀត។
-
អ្នកភូមិនៅកំពង់ធំតវ៉ាជំទាស់នឹងការឈូសឆាយដី
អាជ្ញាធរ ខេត្តកំពង់ធំ បានព្យាយាមឈូសឆាយដីធ្លីមួយកន្លែងនៅក្នុងភូមិថ្មសំលៀង ដើម្បីផ្ដល់ដីសម្បទានសង្គមកិច្ចដល់ក្រុមគ្រួសារជនពិការ ក្រោយពីគ្រួសារជនពិការបានបាត់បង់ដីធ្លីកន្លងមក ដោយសារតែការរឹបអូសយករបស់ក្រុមហ៊ុនវៀតណាមឈ្មោះ តាន់ បៀន។ ប្រភពពីអ្នកភូមិបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រហែល ៦០គ្រួសារ នៅក្នុងភូមិថ្មសំលៀង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំគ្នាតវ៉ាជំទាស់ចំពោះការឈូសឆាយដីធ្លីរយៈពេលជិត ១ខែមកហើយ ក្រោយពីអាជ្ញាធរខេត្តបានឈូសឆាយយកដីធ្លីទាំងនោះ ដើម្បីផ្ដល់ឲ្យជនគ្រួសារជនពិការ។ ស្ត្រីតំណាងអ្នកភូមិម្នាក់សុំមិនបញ្ចេញឈ្មោះដោយខ្លាចការ គំរាមកំហែង បានប្រាប់ថា អ្នកស្រីបានមករស់នៅក្នុងភូមិនោះនៅឆ្នាំ២០០៣ កន្លងមក។ ដីនោះជាដីធ្លីដែលអ្នកស្រីបានទិញដើម្បីធ្វើចម្ការចិញ្ចឹមជីវិត ប៉ុន្តែវាកំពុងតែប្រឈមមុខនឹងការបាត់បង់នៅពេលដែលអាជ្ញាធរបាន បញ្ជាឲ្យមានការរឹបអូសយក។
-
ជនក្លែងបន្លំឯកសារត្រូវគេអះអាងថាជ
ឈ្មោះរាយ ស៊ី ដាំ ជាជនសង្ស័យបន្លំឯកសារក្លែងក្លាយថ្មីៗនេះ ដែលកំពុងរង់ចាំសវនាការនៅក្នុងក្រុងភ្នំពេញ ពីបទក្លែងបន្លំ គឺជាប្រធានបទនៃចំណាត់ការរបស់តុលាការលើកទីពីរនៅក្នុងខេត្តបន្ទាយមានជ័យនាសប្តាហ៏នេះ ក្រោយពីតុលាការនេះបានកោះហៅស្ត្រីម្នាក់មកសាកសួរជុំវិញដីជម្លោះមួយកន្លែងដែលមានទំហំ៧ហិកតា។ លោកដាំ បច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃសរង់ចាំសវនាការក្លែងបន្លំលិខិតធនាគារ។
-
ពលរដ្ឋក្រចេះចោទប៉ូលិសថាបង្ករបួសស្នាម
លោក លី ខុន អាយុ៣៤ឆ្នាំ កសិករនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្ដឹងចោទប្រកាន់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះថាបានបង្ករបួសស្នាមលើខ្លួន កាលពីថ្ងៃទី១៥ ធ្នូ នៅភូមិព្រែកជីក ក្នុងពិធីមង្គលការមួយ។លោក ងឹម អុន ជាឪពុកជនរងគ្រោះបានផ្ដល់សម្ភាសន៍កាលពីថ្ងៃទី២២ ធ្នូ ថារឿងហេតុវិវាទបានកើតឡើងរវាងមិត្តភ័ក្ដិរបស់កូនលោកជាមួយឪពុក កូនក្រមុំ លុះកូនលោកទៅសួរក៏ត្រូវប៉ូលិសវាយតែម្ដង។ លោក ចាន់ សុកុល នាយប៉ុស្តិ៍រដ្ឋបាលឃុំសោបបានបដិសេធទៅនឹងការចោទប្រកាន់នោះ ដោយអះអាងថា លោកជាមន្ត្រីប៉ូលិសមិនប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។
-
ប្រជាពលរដ្ឋត្រូវអោយរើចេញពីតំបន់ការពារជុំវិញប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារបានបញ្ជាអោយប្រជាពលរដ្ឋ៣០០គ្រួសារដែលកំពុងរស់នៅយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារនៅតំបន់ផ្នែកខាងក្រោមប្រាសាទឲ្យរើចេញពីតំបន់បេតិកភ័ណ្ឌពិភពលោកនិងតំបន់នៅជុំវិញនេះ ដោយសាររខាងអាជ្ញាធរមានគម្រោងសាងសង់ការិយាល័យរបស់ខ្លួននៅទីនោះ។