កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
តុលាការដោះលែងមន្ត្រីគណបក្សភ្លើងទៀន ដែលជាប់ឃុំនៅខេត្តបន្ទាយមានជ័យ ក្រោយប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច
មន្ត្រីគណបក្សភ្លើងទៀន ៦រូប ត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារ ក្រោយពួកគាត់សរសេរលិខិតសុំទោស និងព្រមចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលជាង ៤ខែ។
អានបន្ត -
សហជីពអំពាវនាវឱ្យបុគ្គលិកណាហ្គាវើលដ៍ដោះស្រាយវិវាទការងារដើម្បីជាបុណ្យកុសលបញ្ជូនឱ្យថៅកែដែលទើបទទួលអនិច្ចកម្ម
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំពាវនាវឱ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅមានជីវិតទាំងអស់ ដោះស្រាយវិវាទការងារជាមួយសហជីព ដើម្បីបានជាបុណ្យកុសលបញ្ជូនទៅឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍លោក CHEN LIP KEONG ដែលទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ។
អានបន្ត -
អ្នកតស៊ូមតិនិងសកម្មជនបង្ហាញក្តីព្រួយបារម្ភពីការបន្តធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ — មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនមួយចំនួន កាលពីថ្ងៃអាទិត្យបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ខណៈពួកគេព្រួយបារម្ភពីការបន្តធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស។
អានបន្ត -
គ.ជ.ប ព្រមឱ្យបក្សឆន្ទៈខ្មែរនិងបក្សកម្លាំងជាតិចូលរួមបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចឲ្យគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បន្ទាប់ពី គ.ជ.ប ទទួលស្គាល់គណបក្សប្រឆាំងទាំងពីរនេះ។
អានបន្ត -
សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរ២នាក់ដោយ ចោទពីបទកាន់កាប់អាវុធខុសច្បាប់
ពលរដ្ឋខ្មែរ២នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងចោទប្រកាន់ពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។
អានបន្ត -
មន្ត្រីក្រសួងរៀបចំដែនដីកំពុងស៊ើបអង្កេតប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យដែលរងការប្ដឹងពាក់ព័ន្ធនឹងអំពើពុករលួយ
ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរួមគ្នាបើកការស៊ើបអង្កេតករណីប្រធានមន្ទីរដែនដីខេត្តនេះជុំវិញបណ្ដឹងពីមន្ត្រីក្រោមឱវាទថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈកេងបន្លំប្រាក់បុគ្គលិក និងទារប្រាក់បន្ថែមពីប្រជាពលរដ្ឋក្នុងការធ្វើឯកសារផ្សេងៗ។
អានបន្ត -
ប្រតិបត្តិករកម្ពុជាដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការឆបោកត្រូវបានចក្រភពអង់គ្លេស អាមេរិក និងកាណាដាដាក់ទណ្ឌកម្ម
ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា បានប្រកាសការដាក់ទណ្ឌកម្មមួយកញ្ចប់ប្រឆាំងនឹងបុគ្គល និងស្ថាប័ននៅកម្ពុជា ដោយបង្កកទ្រព្យសម្បត្តិនិងហាមប្រាមការធ្វើដំណើររបស់ពួកគេ ជាលទ្ធផលនៃការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ដោយការប្រកាសនេះបានធ្វើឡើងនៅមុនការប្រារព្ធខួបលើកទី៧៥នៃប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សនៅថ្ងៃទី១០ ខែធ្នូ។
អានបន្ត -
មេធាវីគ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងការសម្រេច សំណុំរឿង លោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀនបីនាក់
មេធាវីការពារក្ដីរបស់ ស្ថាបនិកគណបក្សបេះដូងជាតិ និងជាមេធាវីរបស់មន្ត្រីគណបក្សភ្លើងទៀនបីរូបទៀត គ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងការសម្រេចក្ដីរបស់សាលាឧទ្ធរណ៍ ដែលបន្តឃុំខ្លួនពួកគេ។
អានបន្ត -
អាជ្ញាធរខណ្ឌទួលគោក តម្រូវឱ្យអ្នកលក់ដូរតាមរបងពេទ្យកុមារជាតិ រុះរើចេញក្នុងពេល៧ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក តម្រូវឱ្យម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទតាមរបងមន្ទីរពេទ្យកុមារជាតិ រុះរើចេញក្នុងរយៈពេល៧ថ្ងៃ។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងរក្សាបានរបៀបរៀបរយ បញ្ចៀសបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
អានបន្ត -
កាសែតគាំទ្ររដ្ឋាភិបាល៣០ឆ្នាំ «រស្មីកម្ពុជា» បានប្រកាសបិទនៅថ្ងៃទី១ ធ្នូ ២០២៣
កាសែតរស្មីកម្ពុជា ដែលគេស្គាល់ថាជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំ និងចំណាស់ជាងគេ តែងសរសេរគាំទ្រគណបក្សកាន់អំណាចរយៈពេល ៣០ឆ្នាំមកហើយនោះ ពិតជាត្រូវបានបិទលែងដំណើរការទាំងស្រុងចាប់ពីថ្ងៃទី០១ ខែធ្នូទៅ។
អានបន្ត -
កញ្ញា សេង ធារីបង្អត់អាហារ១០ថ្ងៃក្នុងពន្ធធនាគារ ខណៈជិតឡើងសវនាការសាលាឧទ្ធរណ៍
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ គឺជាថ្ងៃដែលសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្ដី សំណុំរឿងកញ្ញា សេង ធារី ក្រោមបទចោទរួមគំនិតក្បត់ និងញុះញង់បង្កើតឱ្យមានភាពវឹកវរនៅក្នុងសង្គម។
អានបន្ត -
បទយកការណ៍៖ អង្គការជាង២០ ធ្វើធម្មយាត្រាថ្មើរជើងពីខេត្តសៀមរាបមកភ្នំពេញ ផ្សព្វផ្សាយទិវាសិទ្ធិមនុស្ស
ជារៀងរាល់ឆ្នាំ តំណាងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល តែងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ហើយឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំនោះដែរ គឺតំណាងសមាគម សហជីព និងអង្គការសង្គមស៊ីវិលជាង២០ រួមនឹងព្រះសង្ឃ និងយុវជនប្រមាណ ៤០អង្គ/នាក់ ក៏បានរៀបចំទិវានេះក្រោមប្រធានបទ «សេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប»។
អានបន្ត -
ពលរដ្ឋខេត្តកំពង់ស្ពឺស្នើដល់នាយករដ្ឋមន្ត្រីថ្មីជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ
ប្រជាពលរដ្ឋមួយចំនួននៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើនាយករដ្ឋមន្ត្រីថ្មីជួយរុញឱ្យមានដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅដែលបានអូសបន្លាយជាង១០ឆ្នាំ។
អានបន្ត -
សង្គមស៊ីវិលរួមគ្នាទទូចឱ្យរដ្ឋាភិបាលបន្តកែលម្អបញ្ហាសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម
តាមរយៈសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី១១ ធ្នូ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហព័ន្ធ សហជីព ចំនួន៣៩ស្ថាប័នកត់សម្គាល់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិចាស់ ស្ថានភាពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងសិទ្ធិទទួលបានយុត្តិធម៌សង្គម គឺមានការធ្លាក់ចុះ។
អានបន្ត -
បទយកការណ៍៖ អង្គការជាង២០ ធ្វើធម្មយាត្រាថ្មើរជើងពីខេត្តសៀមរាបមកភ្នំពេញ ផ្សព្វផ្សាយទិវាសិទ្ធិមនុស្ស
ជារៀងរាល់ឆ្នាំ តំណាងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល តែងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ហើយឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំនោះដែរ គឺតំណាងសមាគម សហជីព និងអង្គការសង្គមស៊ីវិលជាង២០ រួមនឹងព្រះសង្ឃ និងយុវជនប្រមាណ ៤០អង្គ/នាក់ ក៏បានរៀបចំទិវានេះក្រោមប្រធានបទ «សេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប»។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអ្នកកាសែតមួយរូប ខណៈតុលាការខេត្តព្រះវិហារបង្គាប់ឱ្យនាំខ្លួនអ្នកកាសែតម្នាក់ទៅបំភ្លឺ
សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនអ្នកសារព័ត៌មានមួយរូបកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងបទចោទ«សមគំនិតក្នុងអំពើបទចូលទៅដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ» បន្ទាប់ពីអាជ្ញាធរឆ្មក់ចាប់ខ្លួនអំឡុងពេលជួបប្រភពដើម្បីសុំការបំភ្លឺជុំវិញឯកសារមួយដែលមានភាពមិនប្រក្រតីកាលពីសប្ដាហ៍មុន។
អានបន្ត -
តំណាងកម្មករម្នាក់ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺក្រោយមានវិវាទការងារជាមួយថៅកែរោងចក្រ
តំណាងកម្មករម្នាក់បម្រើការងារនៅរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺនៅចុងខែធ្នូនេះ ក្រោយមានវិវាទការងារជាមួយថែកែរោងចក្រ។
អានបន្ត -
ពលរដ្ឋជាង ៣០០ គ្រួសារ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង ស្នើឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃ
ប្រជាពលរដ្ឋជាង ៣រយគ្រួសារ នៅតំបន់បឹងបី និងបឹងប្រាំ ស្ថិតក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ទាមទារឱ្យអាជ្ញាធរពន្លឿនការដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃ និងធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីឱ្យពួកគាត់ដោយស្របច្បាប់ បន្ទាប់ពីអ្នកមានអំណាច និងមន្ត្រីមូលដ្ឋានឃុបឃិតគ្នារំលោភយកជាង ១០ឆ្នាំមកនេះ។
អានបន្ត -
សង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល ដោះស្រាយកង្វល់ជាអាទិភាព ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
ភ្នំពេញ៖ អង្គការសង្គមស៊ីវិល និងស្ថាប័នសហជីព នឹង កម្មករកម្មការិនី ប្រជាពលរដ្ឋ កសិករ អ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ២០០០នាក់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះបានចូលរួមប្រារព្ធ និង អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៥ ក្នុងទីក្រុងភ្នំពេញ។.
អានបន្ត -
អ្នកផលិតមាតិកាតាមបណ្តាញសង្គមម្នាក់ត្រូវបញ្ជូនទៅតុលាការក្រោយចែកចាយវីដេអូចាប់ក្មេង
បុរសអ្នកផលិតមាតិកា តាមបណ្តាញសង្គមហ្វេស ប៊ុកម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង នាំឱ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំងលើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។
អានបន្ត