កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
តំណាងកម្មករម្នាក់ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺក្រោយមានវិវាទការងារជាមួយថៅកែរោងចក្រ
តំណាងកម្មករម្នាក់បម្រើការងារនៅរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺនៅចុងខែធ្នូនេះ ក្រោយមានវិវាទការងារជាមួយថែកែរោងចក្រ។
អានបន្ត -
ពលរដ្ឋជាង ៣០០ គ្រួសារ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង ស្នើឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃ
ប្រជាពលរដ្ឋជាង ៣រយគ្រួសារ នៅតំបន់បឹងបី និងបឹងប្រាំ ស្ថិតក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ទាមទារឱ្យអាជ្ញាធរពន្លឿនការដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃ និងធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីឱ្យពួកគាត់ដោយស្របច្បាប់ បន្ទាប់ពីអ្នកមានអំណាច និងមន្ត្រីមូលដ្ឋានឃុបឃិតគ្នារំលោភយកជាង ១០ឆ្នាំមកនេះ។
អានបន្ត -
សង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល ដោះស្រាយកង្វល់ជាអាទិភាព ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
ភ្នំពេញ៖ អង្គការសង្គមស៊ីវិល និងស្ថាប័នសហជីព នឹង កម្មករកម្មការិនី ប្រជាពលរដ្ឋ កសិករ អ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ២០០០នាក់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះបានចូលរួមប្រារព្ធ និង អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៥ ក្នុងទីក្រុងភ្នំពេញ។.
អានបន្ត -
អ្នកផលិតមាតិកាតាមបណ្តាញសង្គមម្នាក់ត្រូវបញ្ជូនទៅតុលាការក្រោយចែកចាយវីដេអូចាប់ក្មេង
បុរសអ្នកផលិតមាតិកា តាមបណ្តាញសង្គមហ្វេស ប៊ុកម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង នាំឱ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំងលើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។
អានបន្ត -
តំណាងអង្គការក្រៅរដ្ឋាភិបាលប្រកាសអញ្ជើញលោក ហេង សួរ ឱ្យចូលរួមពិភាក្សាអំពីការធ្លាក់ចុះការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីពនៅខែកុម្ភៈ
ក្រុមសង្គមស៊ីវិលបានដាក់សំណើចំនួន ៥ចំណុចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញកង្វល់រួមរបស់ពួកគេទៅលើការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងបានអញ្ជើញលោក ហេង សួរ ឱ្យចូលរួមសន្ទនាពិគ្រោះយោបល់អំពីបញ្ហានេះនៅខែកុម្ភៈ ឆ្នាំ២០២៤។
អានបន្ត -
សហជីពក្រៅពីវិស័យកាត់ដេរ ដាក់ញត្តិទៅក្រសួងការងារស្នើបញ្ជូលសហជីពគ្រប់វិស័យក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
សមាគម និងសហជីព ធ្វើការលើកកម្ពស់សិទ្ធិការងារជាង១០ស្ថាប័ន ដាក់សំណើទៅកាន់ក្រសួងការងារទទួលយកសហជីពឯករាជ្យមកពីគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជាជាសមាជិកនៅក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានិងកំណត់ប្រាក់ឈ្នួលដូចវិស័យកាត់ដេរ។
អានបន្ត -
វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជាស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស
វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជាស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស
អានបន្ត -
ក្រុមហ៊ុនណាហ្គាបិទទ្វាររារាំងមិនឱ្យបុគ្គលិក ៤នាក់ចូលធ្វើការវិញបន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពួកគេទាំងបង្ខំ
ក្រុមហ៊ុនណាហ្គាវើលដ៍ ព្យាយាមបិទទ្វារក្នុងបំណងរារាំងមិនឱ្យបុគ្គលិកចំនួន ៤នាក់ចូលធ្វើការងារវិញនៅថ្ងៃអង្គារ នេះ បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់អ្នកទាំងនោះពីការងារទាំងបង្ខំ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
អានបន្ត -
មនុស្ស៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅលីកាដូខេត្តបន្ទាយមានជ័យ ត្រូវបានដោះលែងហើយ
ភ្នំពេញ៖ មនុស្ស៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យលីកាដូ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ។
អានបន្ត -
លោក ពុយ គា បន្តស្នើអាជ្ញាធរបើកលំហឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានដោយគ្មានការរារាំង
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានទទូចអំពាវនាវដល់អាជ្ញាធរឲ្យបើកលំហឲ្យអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នទាំងអស់ ចូលយកព័ត៌មាននៅតាមក្រសួងស្ថាប័នរដ្ឋដោយគ្មានការរារាំង។
អានបន្ត -
អ្នកសារព័ត៌មានសង្ឃឹមតិចតួចថា រដ្ឋាភិបាលថ្មីនឹងទទួលយកមតិកែលំអពីអ្នកជំនាញអ.ស.ប
តំណាងអ្នកសារព័ត៌មាន នឹងស្នើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ជួយអន្តរាគមន៍ រដ្ឋាភិបាលឱ្យ កែលំអសេរីភាពសារព័ត៌មានស្របពេល លោក វីទិត មុនតាប៊ន ដែលកំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានជួយមន្ត្រីរដ្ឋាភិបាលកំពូលៗ។
អានបន្ត -
អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តសន្ទនាជាមួយរដ្ឋាភិបាល ដើម្បីសមភាពច្បាប់អាពាហ៍ពិពាហ៍
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងបណ្ដាញអង្គការសង្គមស៊ីវិល បានរៀបចំកិច្ចសន្ទនាជាមួយតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់គូស្រករភេទដូចគ្នានៅកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យបង្កើតគោលនយោបាយសុវត្ថិភាពកម្មករសម្រាប់កម្រិតរោងចក្រ
អង្គការមូលនិធិបង្ការរបួសអាស៊ីដែលធ្វើការលើសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាថ្មីម្ដងទៀតបានស្នើដល់រដ្ឋាភិបាលឲ្យអនុវត្តគោលនយោបាយនៅតាមរោងចក្រស្ដីពី «សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» និងដាក់កំហិតឱ្យរោងចក្រត្រូវតែអនុវត្ត។
អានបន្ត -
អាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនពលរដ្ឋ ៤នាក់ រួមទាំងប្រពន្ធ និងកូនរបស់លោក កង សារ៉ន
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន ៦នាក់ បានចូលទៅចាប់ខ្លួនពលរដ្ឋចំនួន ៤ នាក់ នៅក្នុងការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែធ្នូ។
អានបន្ត -
អាជ្ញាធរខេត្តសៀមរាបរារាំងការធ្វើធម្មយាត្រារបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស
អាជ្ញាធរខេត្តសៀមរាបបានរារាំងក្រុមអ្នកការពារសិទ្ធិមនុស្ស និងព្រះសង្ឃជិត២០អង្គ/នាក់ ដែលធ្វើធម្មយាត្រាដើរដោយថ្មើរជើងដើម្បីលើកកម្ពស់សេរីភាព និងយុត្តិធម៌សង្គម ដោយថា គ្មានសណ្ដាប់ធ្នាប់និងពុំបានសុំសហការជាមុន នៅថ្ងៃទី៦ ខែធ្នូ នេះ។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី
ភ្នំពេញ — មន្រ្តីកម្ពុជាឱ្យដឹងថាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យរួចហើយ។
អានបន្ត -
មន្រ្តីនឹងចុះអធិការកិច្ចលើបណ្តឹងស្នើសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ
ភ្នំពេញ — មន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះធ្វើអធិការកិច្ច ទៅលើបណ្តឹងដែលស្នើសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីប្រចាំខេត្តបន្ទាយមានជ័យ គឺលោក អាង ណារិទ្ធ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី។
អានបន្ត -
សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ស្នើឱ្យបង្កើតក្រុមការងារចម្រុះ ដើម្បីពិភាក្សាគ្នាលើការធ្វើច្បាប់អាពាហ៍ពិពាហ៍
ភ្នំពេញៈ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានស្នើឱ្យបង្កើតក្រុមការងារចម្រុះ ដែលស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពិភាក្សាគ្នា និងរួមគ្នា ដើម្បីរៀបចំច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
អានបន្ត -
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនអ្នកលក់អនឡាញ៥នាក់ ដោយសារនិយាយអាសអាភាស
ភ្នំពេញ៖ អ្នកលក់ផលិតផលអនឡាញ៥នាក់ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានតុលាការសម្រេចឃុំខ្លួន ព្រោះប្រើពាក្យអាសអាភាស។
អានបន្ត -
ក្រុមសង្គមស៊ីវិលប្រាប់អ្នករាយការណ៍ពិសេស UNថា រដ្ឋាភិបាលថ្មី មិនទាន់កែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក ស្នើសុំឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) លើកយកបញ្ហារំលោភសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់អង្គការសង្គមស៊ីវិលជាដើម ទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយ។
អានបន្ត