កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមន្ត្រីជាលើកដំបូង
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំនគរបាលនៅក្នុងខេត្តពោធិ៏សាត់ធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញាតុលាការខេត្តពោធិ៏សាត់ម្នាក់ និងអង្គរក្សពីនាក់ដែលធ្វើការអោយគាត់។ នេះបង្ហាញជាចាប់ខ្លួនលើកដំបូងបំផុត បន្ទាប់ពីអង្គភាពនេះបានដំណើរការបង្កើតឡើង។
-
តុលាការផ្តន្ទាទោសជនរួមភេទជាមួយកុមារឲ្យជាប់ពន្ធនាគារ២ខែ
កាលពីម្សិលមិញ តុលាការខេត្តព្រះសីហនុបានផ្តន្ទាទោសបុរស់ជនជាតិអាឡឹម៉ង់ម្នាក់ឈ្មោះវ៉ាលទ័រអ័រសុន នូវ៉ាក អាយុ៤៧ឆ្នាំ ដោយកំបាំងមុខពីបទប្រព្រឹត្តអំពើអនាចារលើក្មងប្រុស២នាក់ ដែលមានអាយុ១២ឆ្នាំនិង១៤ឆ្នាំ ដោយសម្រេចដាក់ទោសជននេះឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តែកាត់បន្ថយមកត្រឹមតែ២ខែ។
-
ពីរនាក់រួមគំនិតគ្នាចាប់រំលោភនារីម្នាក់ប៉ូលិសចាប់វាយខ្នោះ
ខេត្តកណ្តាល ៖ ប៉ូលិសស្រុកស្អាង បានសហការជាមួយប៉ូលិសសង្កាត់ទន្លេបាសាក់ ចាប់ខ្លួនយុវជន២នាក់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ វិច្ឆិកា បន្ទាប់ពីពួកគេបានរួមគំនិតគ្នាចាប់នារីម្នាក់រំលោភបានសំរេច បន្តបន្ទាប់គ្នា កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៨ វិច្ឆិកា នៅក្នុងបន្ទប់ផ្ទះមិត្តភក្តិ ខណៈម្ចាស់ផ្ទះមិននៅដោយនាំគ្នាទៅមើលគេរាំធុងបាស់នៅក្បែរ ផ្ទះស្ថិតក្នុងឃុំតាលន់ ស្រុកស្អាង។ នារីរងគ្រោះ និងជនជាប់ចោទ គឺ រស់នៅរាជធានីភ្នំពេញ ទើបតែស្គាល់គ្នានិងបានទៅចូលរួមក្នុងពិធីមង្គលការនៅក្នុង ឃុំខាងលើ ។ លោកម៉ាំង ពេច អធិការបូលិសស្រុកស្អាងបានឱ្យដឹងថា ក្រោយពីកើតហេតុនារីរងគ្រោះអាយុ១៨ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានមកដាក់ពាក្យបណ្តឹងប្តឹងពីយុវជនឈ្មោះកែវ សុភ័ក្ត្រ ហៅជ្រុយ អាយុ១៩ឆ្នាំ រស់នៅភូមិមនោរម្យ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាសិស្សវិទ្យាល័យបាក់ទូក និងម្នាក់ទៀតឈ្មោះអន ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ជានិស្សិតរៀននៅសាកលវិទ្យាល័យបៀលប្រាយថា បានចាប់នាងរំលោភបានសំរេចម្នាក់ម្តងៗ។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះ ប៉ូលិសស្រុកស្អាងក៏បានសហការជាមួយប៉ូលិសសង្កាត់ទន្លេបាសាក់ ធ្វើការចាប់ខ្លួនជនទាំង២នាក់ ខណៈពេលពួកគេកំពុងជិះម៉ូតូត្រឡប់ទៅរាជធានីភ្នំពេញវិញ។
-
ប្រព័ន្ធផ្ទុកទិន្នន័យនៅកម្ពុជាត្រូវបានដាក់បញ្ជូលទៅក្នុង Wikileaks
អ្នកបង្ហោះវិបសាយ WikiLeaks បានប្រកាសកាលពីម្សិលមិញថាការប្រាស្រ័យទំនាក់ទំនងផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិកពាក់ព័ន្ធនឹងករណីកម្ពុជាជាង១០០០ទិន្នន័យដែលភាគច្រើនត្រូវបានចាត់ថ្នាក់ នឹងត្រូវដាក់បង្ហាញនៅប៉ុន្មានសប្តាហ៏ទៀត។
-
CCHR ចេញរបាយការណ៍ពីការធ្វើអាជីវកម្មនិងការគោរពសិទ្ធិមនុស្ស
នៅថ្ងៃទី៣០ ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍មួយមានជិត ១០០ទំព័រ ទាក់ទងជាមួយការធ្វើអាជីវកម្ម និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ការចេញផ្សាយរបាយការណ៍អាជីវកម្ម និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបង្ហាញថា មានក្រុមហ៊ុនធ្វើអាជីវកម្មមួយចំនួននៅកម្ពុជា មិនរកស៊ីមានលក្ខណៈត្រឹមត្រូវទេ គឺមានការរកស៊ីដោយមានសកម្មភាពខ្លះមានទាក់ទងការរំលោភសិទ្ធិ មនុស្ស។ របាយការណ៍ទាក់ទងការធ្វើអាជីវកម្ម និងសិទ្ធិមនុស្ស បានផ្តោតការពិនិត្យយកចិត្តទុកដាក់ទៅលើតួនាទីរបស់រដ្ឋក្នុងការ ការពារប្រជាពលរដ្ឋ ការគោរពរបស់ក្រុមហ៊ុនអាជីវកម្មទៅលើសិទ្ធិប្រជាពលរដ្ឋ និងយន្តការដោះស្រាយ និងសងសំណងផ្សេងៗ។
-
មនុស្សពីរនាក់ត្រូវចោទប្រកាន់ពីបទរំលោភក្មេងអាយុ៥ឆ្នាំ ក្នុងរឿងដាច់គ្នា
កាលពីថ្ងៃច័ន្ទម្សិលមិញ តុលាការក្រុងភ្នំពេញបានចោទប្រកាន់បុរសអាយុ២៧ឆ្នាំម្នាក់ពីបទរំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ចំណែកឯករណីដាច់ដោយឡែកមួយទៀត តុលាការខេត្តបាត់ដំបងក៏បានចោទប្រកាន់ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ពីបទរំលោភក្មេងស្រីអាយុ៥ឆ្នាំដែរ។
-
អ្នកភូមិប្ដឹងចៅហ្វាយស្រុកនៅស្ទឹងត្រែងពីបទគំរាមកំហែង
ករណីចោទប្រកាន់គ្នារវាងអ្នកភូមិ និងអភិបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពីរឿងប្រើអំពើហិង្សាទៅលើគ្នាវិញទៅមក បច្ចុប្បន្នករណីនេះកំពុងត្រូវបានប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការ ហើយ។អ្នកភូមិរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចំនួន ៤នាក់ បានប្ដឹងចោទប្រកាន់មន្ត្រីថ្នាក់អភិបាលស្រុករបស់ខ្លួនថា បានដកកាំភ្លើងហើយបញ្ចូលគ្រាប់ភ្ជង់គំរាមពួកគាត់ ដោយសារតែស្រវឹងស្រា។ ក៏ប៉ុន្តែមន្ត្រីអភិបាលស្រុកបានចោទទៅលើអ្នកភូមិទាំង ៤នាក់វិញថា ជាក្រុមពាល មានបំណងប្រើដំបងវាយបង្ករឿងជាមួយលោក ហើយគំរាមទារប្រាក់សំណង។
-
អ្នកផលិតខ្សែភាពយន្តបានយកករណីជម្លោះដីធ្វើជាប្រធានបទ
អ្នកតំណាងមកពីសហគមន៏ជីក្រែងម្នាក់ និងមន្ត្រីអង្គការលីកាដូរ ម្នាក់នឹងផ្តល់ជាកិត្តិយសនៅក្នុងមហោស្របតន្រ្តីដ៏ធំមួយនៅទីក្រុងញ៉ូយកក្នុងដើមខែធ្នូនេះ ក្នុងការងាររបស់ខ្លួន ប្រើខ្សែ វីឌីអូដើម្បថតឯកសារស្តីពីករណីជម្លោះដីធ្លី។
-
អ្នកភូមិបឹងកក់បន្តច្រានចោលសំណងរបស់ក្រុមហ៊ុន ស៊ូកាគុ
បើទោះបីជាអជ្ញាធរខណ្ឌដូនពេញបានណែនាំប្រជាជនចំនួនប្រហែល១០០គ្រួសារដែលរស់នៅជុំវិញបឹងកក់ក្នុងក្រុងភ្នំពេញឲ្យទទួលយកសំណងសម្រាប់ការបណ្តេញពួកគេចេញត្រឹមថ្ងៃនេះក៏ដោយ ក៏អ្នកភូមិជាច្រើននាក់បាននិយាយកាលពីម្សិលមិញថា ពួកគេនឹងមិនរើចេញទេពីព្រោះក្រុមហ៊ុន ស៊ូកាគុ មិនបំពេញបានតាមការទាមទារសំណងរបស់ពួកគេ។
-
ស្ថានភាពអ្នករងរបួសពីហេតុការណ៍នៅកោះពេជ្រ
ស្ថានភាពអ្នកគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើ ស្ពានកោះពេជ្រ កាលពីថ្ងៃយប់ថ្ងៃទី២២ ខែវិច្ឆិកា ជាថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក រហូតមកដល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍កន្លងទៅហើយ ដោយអ្នករងគ្រោះទាំងនោះកំពុងសម្រាកព្យាបាលរបួសនៅតាមមន្ទីរពេទ្យ នានា ក្នុងទីក្រុងភ្នំពេញនៅឡើយ។ មន្ត្រីមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នករងរបួសក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រ កាលពីដើមសប្ដាហ៍កន្លងទៅនោះ កំពុងសម្រាកព្យាបាលជំងឺ ដោយអ្នកខ្លះមានស្ថានភាពល្អបង្គួរហើយ ក៏ប៉ុន្តែខ្លះទៀតក៏មិនអាចប៉ាន់ស្មានបានថា នឹងមានវាសនាយ៉ាងណានោះទេ។
-
មន្ត្រីខ្មែរថា ឧបទ្ទវហេតុកោះពេជ្រជាមេរៀន ឬបទពិសោធន៍...
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែវិច្ឆិកា បានប្រកាសលទ្ធផលជាផ្លូវការ នៃការស៊ើបអង្កេតកន្លងមក ឲ្យដឹងថា មូលហេតុនៃការស្លាប់របស់ប្រជាពលរដ្ឋចំនួន ៣៥១នាក់ និងរបួសចំនួន ៣៩៥នាក់ នៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកានោះ គឺបណ្ដាលមកពីភាពភ័យស្លន់ស្លោរត់ជាន់គ្នា គឺមិនមែនដោយសារការឆក់ខ្សែភ្លើង អំពើភេរវកម្ម ឬជាអំពើឃាតកម្មគ្រោងទុកជាមុននោះទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានទទួលយកកំហុសនៃឧបទ្ទវហេតុនេះ ថាជាមេរៀន ឬបទពិសោធន៍សម្រាប់ការពង្រឹងផែនការ និងវិធានការសន្តិសុខ និងសុវត្ថិភាពនៅថ្ងៃអនាគត។
-
គណៈកម្មការពិចារណាអំពីសម្ពាធលើទេសចរណ៏តំបន់ប្រាសាទ
សម័យប្រជុំលើកទី១៧ នៃគណៈកម្មការសម្របសម្រួលអន្តរជាតិរបស់អង្គរបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៏ ដោយមានអ្នកតំណាងកម្ពុជា និងអន្តរជាតិព្រមព្រៀងត្រូវមានចំណាត់ការនានា ប្រសិនបើប្រាសាទនានានៅក្នុងឧទ្យានបុរាណនេះមិនបានធ្លាក់ដួលដល់ជនរងគ្រោះ នៅកន្លែងដ៏មានប្រជាប្រិយភាពនេះ។
-
បុរសខេត្តពោធិ៏សាត់ម្នាក់ត្រូវចាប់លើករណីឃាតកម្ម និងរំលោភ
កាលពីម្សិលមិញ មន្ត្រីប៉ូលីសក្រុងពោធិ៏សាត់ខេត្តពោធិ៏សាត់ ត្រូវបានចាប់ខ្លួនបុរសម្នាក់ដោយចោទប្រកាន់ពីឃាតកម្មក្មេងប្រុសអាយុ១១ឆ្នាំ និងចាប់រំលោភបងស្រីរបស់ក្មេងប្រុសនោះអាយុ១៣ឆ្នាំ កាលពីសប្តាហ៍។
-
ចាប់ខ្លួនបុរសម្នាក់លើករណីចាប់រំលោភក្នុងខណ្ខសែនសុខ
កាលពីម្សិលមិញ បុរសអាយុ២៧ម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានគេចោទប្រកាន់ចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់ក្នុងបន្ទប់ទឹកនៅសាលាមត្តេយ្យមួយក្នុងខណ្ឌសែនសុខ ក្រុងភ្នំពេញ។
-
រដ្ឋាភិបាល បង្ហាញរបាយការណ៍ស៊ើបអង្កេតករណីឧបទ្ទវហេតុ លើស្ពានកោះពេជ្រ
នៅរសៀលថ្ងៃចន្ទនេះ មន្ត្រីរដ្ឋាភិបាល បានបង្ហាញរបាយការណ៍ជាផ្លូវការនៃការស៊ើបអង្កេតនិងស្រាវជ្រាវករណី ឧបទ្ទវហេតុ ដ៏មហាសោកនាដកម្ម លើស្ពានកោះពេជ្រ កាលពីយប់ថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូកថ្ងៃទី២២វិច្ឆិកា ឆ្នាំ ២០១០។ នោះគឺឧបទ្ទវហេតុ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៣៥១ នាក់ និងរបួស ៣៩៥ នាក់លើស្ពានពេជ្រ បណ្តាលមកពីឧបទ្ទវហេតុ ផ្អើលស្លន់ស្លោជាន់គ្នា ដែលនាំឲ្យថប់ដង្ហើមស្លាប់ និងរបួស។ មន្ត្រីរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា ឧបទ្ទវហេតុលើស្ពានកោះពេជ្រ មិនមែនមកពីឆក់ខ្សែភ្លើង ឬក៏អំពើភេរវកម្មនិងអំពើឧក្រិដ្ឋកម្ម ដែលបានគ្រោងទុកឡើយ។
-
អ្នកភូមិទំពូននាំគ្នាក្រោកឡើង
អ្នកភូមិជនជាតិដើមភាគតិចទំពូន ដែលរស់នៅក្នុងភូមិសាយោ ស្រុកលំផាត់ ខេត្តរតនគីរីក្នុងថ្ងៃសុក្រនេះ បានដាក់ពាក្យបណ្តឹងចំពោះអ្នកជំនួញឈ្មោះលី សេង ទៅកាន់តុលាការខេត្ត ដោយចោទប្រកាន់ថាអាជ្ញាធរបរាជ័យក្នុងការរារាំងចំពោះកាឈូសឆាយដីព្រៃរបស់រដ្ឋ និងស្នើសុំអោយមានការស៊ើបអង្កេតពេញលេញមួយ។
-
អ្នកកាសែតម្នាក់បានក្លាយជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសម រង្ស៊ី បន្ទាប់ពីចេញខ្លួនចេញពីគុក
អ្នកកាសែតលោករស់ សុឃិត ដែលទើបមានសេរីភាពកាលពីថ្មីៗនេះ បាននិយាយកាលពីម្សិលមិញថាលោកបានក្លាយជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយសម្រាប់គណបក្សសម រង្ស៊ី។ រស់ សុឃិត ដែលត្រូវបានដោះលែងកាលពីខែមុនបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំពីបទផ្សព្វផ្សាយព៌តមានមិនពិតរូបនេះ បានទទួលយកដំណែងនេះនៅពេលដែលលោកបានចូលរួមជាមួយគណបក្សសម រង្ស៊ីកាលពីសប្តាហ៏មុន។
-
ចាប់ខ្លួនព្រះរាជអាជ្ញាមួយរូបនៅពោធិ៍សាត់
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកមិញ វេលាម៉ោងប្រមាណ ៧និង៣០នាទី ថ្ងៃទី២៩ វិច្ឆិកានេះ។ ប្រភពពីមន្ត្រីតុលាការដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អង្គភាពចម្រុះដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អធិការកិច្ចនៃក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញា បានអនុវត្តការចាប់ខ្លួននេះ។ ប្រភពបានឲ្យដឹងផងដែរថា អង្គរក្ស២រូប និងភរិយាលោកព្រះរាជអាជ្ញា ក៏ត្រូវបានចាប់ខ្លួនក្នុងពេលជាមួយគ្នានេះដែរ។
-
ប៉ូលីសវាយជនសង្ស័យក្នុងករណីរំលោភ
មន្ត្រីប៉ូលីសខេត្តកោះកុងម្នាក់ត្រូវបានចោទប្រកាន់ថាបានបញ្ជាសហសេវិករបស់ខ្លួនឲ្យទៅវាយលើបុរសសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីរបស់មន្រ្តីប៉ូលីសនោះ។
-
ផ្ទះជាច្រើនត្រូវកប់ក្នុងដីខ្សាច់
អ្នកតំណាងរបស់ប្រជាជនចំនួន២៤គ្រួសារដែលរស់នៅក្នុងក្រុម៨ ក្នុងភូមិ១ ក្នុងសង្កាត់បឹងកក់បានដាក់ពាក្យបណ្តឹងមួយទៅកាន់លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បន្ទាប់ពីផ្ទះរបស់ពួកគាត់ចំនួន១០ខ្នងត្រូវបានចាក់លុបដោយការបូមខ្សាច់ នៅសប្តាហ៍នេះ ។