កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ចាប់ខ្លួនព្រះរាជអាជ្ញាមួយរូបនៅពោធិ៍សាត់
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកមិញ វេលាម៉ោងប្រមាណ ៧និង៣០នាទី ថ្ងៃទី២៩ វិច្ឆិកានេះ។ ប្រភពពីមន្ត្រីតុលាការដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អង្គភាពចម្រុះដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អធិការកិច្ចនៃក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញា បានអនុវត្តការចាប់ខ្លួននេះ។ ប្រភពបានឲ្យដឹងផងដែរថា អង្គរក្ស២រូប និងភរិយាលោកព្រះរាជអាជ្ញា ក៏ត្រូវបានចាប់ខ្លួនក្នុងពេលជាមួយគ្នានេះដែរ។
-
មន្ត្រីខ្មែរថា ឧបទ្ទវហេតុកោះពេជ្រជាមេរៀន ឬបទពិសោធន៍...
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែវិច្ឆិកា បានប្រកាសលទ្ធផលជាផ្លូវការ នៃការស៊ើបអង្កេតកន្លងមក ឲ្យដឹងថា មូលហេតុនៃការស្លាប់របស់ប្រជាពលរដ្ឋចំនួន ៣៥១នាក់ និងរបួសចំនួន ៣៩៥នាក់ នៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកានោះ គឺបណ្ដាលមកពីភាពភ័យស្លន់ស្លោរត់ជាន់គ្នា គឺមិនមែនដោយសារការឆក់ខ្សែភ្លើង អំពើភេរវកម្ម ឬជាអំពើឃាតកម្មគ្រោងទុកជាមុននោះទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានទទួលយកកំហុសនៃឧបទ្ទវហេតុនេះ ថាជាមេរៀន ឬបទពិសោធន៍សម្រាប់ការពង្រឹងផែនការ និងវិធានការសន្តិសុខ និងសុវត្ថិភាពនៅថ្ងៃអនាគត។
-
ការស៊ើបអង្កេតលើឧបទ្ទហេតុនាំអោយមានចំនួនអ្នកស្លាប់កើនឡើង
កាលពីថ្ងៃអាទិត្យម្សិលមិញ មន្ត្រីរបស់រដ្ឋាភិបាលបានកែរប្រែចំនួនអ្នកស្លាប់នៅក្នុងឧបទ្ទហេតុជាន់គ្នាស្លាប់នៅឯកោះពេជ្រថាបានកើនដល់ចំនួន៣៥១នាក់ នេះបើតាមការផ្តល់ឯកសារភស្តុតាងរបស់មន្ត្រីគណៈកម្មការស៊ើបអង្កេតក្នុងករណីឧបទ្ទហេតុនេះផ្សាយជាសាធារណៈ។ មន្ត្រីរបស់មន្ទីពេទ្យកាលម៉ែតម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយកាលពីម្សិលមិញថាមានអ្នកជំងឺដោយសាសោកនាដកម្មនេះចំនួន១៤២នាក់កំពុងព្យាបាលទទួលការព្យាបាល ព្រមទាំង ៤នាក់ក្នុងសង្រ្គោះបន្ទាន់។
-
បុរសខេត្តពោធិ៏សាត់ម្នាក់ត្រូវចាប់លើករណីឃាតកម្ម និងរំលោភ
កាលពីម្សិលមិញ មន្ត្រីប៉ូលីសក្រុងពោធិ៏សាត់ខេត្តពោធិ៏សាត់ ត្រូវបានចាប់ខ្លួនបុរសម្នាក់ដោយចោទប្រកាន់ពីឃាតកម្មក្មេងប្រុសអាយុ១១ឆ្នាំ និងចាប់រំលោភបងស្រីរបស់ក្មេងប្រុសនោះអាយុ១៣ឆ្នាំ កាលពីសប្តាហ៍។
-
នរណាទទួលខុសត្រូវចំពោះឧបទ្ទវហេតុនៅកោះពេជ្រ?
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកាថា មកទល់ពេលនេះរបាយការណ៍សរុបនៃចំនួនអ្នកស្លាប់ និងអ្នករបួសដែលបានចូលមកដល់មន្ទីរពេទ្យ គឺអ្នកស្លាប់មានចំនួន ៣៤៧នាក់ និងអ្នករបួសមានចំនួន ៣៩៥នាក់។ ចំនួននេះ គឺតិចជាងតួលេខមុន ដែលថា អ្នកស្លាប់ និងរបួសជិត ១០០០នាក់។ ទន្ទឹមគ្នានឹងការចូលរួមមរណទុក្ខជាមួយគ្រួសារសព និងជនរងគ្រោះរបួសក្នុងហេតុការណ៍នោះ មជ្ឈដ្ឋានសាធារណៈនៅក្នុង និងក្រៅប្រទេស ព្រមទាំងជនរងគ្រោះ និងក្រុមគ្រួសារ ក៏បានទាមទារឱ្យមានការស៊ើបអង្កេតរកហេតុផល និងអ្នកទទួលខុសត្រូវចំពោះឧបទ្ទវហេតុ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជាច្រើនរយនាក់នេះ។
-
កោះពេជ្រ ៖គណបក្សសិទ្ធិមនុស្សស្នើសុំបង្កើតគណៈកម្មាធិការឯករាជ្យ
តំណាងរាស្ត្រ គណបក្សសិទ្ធិមនុស្សបានអំពាវនាវអោយរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការ ឯករាជ្យថ្មីមួយផ្សេងទៀតដើម្បីស៊ើបអង្កេតឧប្បត្តិហេតុដែលបណ្ដាល អោយមនុស្សស្លាប់ជាង៣០០នាក់នៅលើស្ពានពេជ្រនៃមណ្ឌលកំសាន្តកោះ ពេជ្រ។ការស្នើសុំរបស់តំណាងរាស្ត្រគណបក្សប្រឆាំងទៅកាន់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានព្រឹត្តិការណ៍ប្រជ្រៀតជាន់គ្នាស្លាប់កាលពីដើម សប្ដាហ៍កន្លងមកនេះ។

ទស្សនៈភ្ញៀវទេសចរ និងជនជាតិខ្មែរ ចំពោះឧបទ្ទវហេតុនៅកោះពេជ្រ
អស់រយៈពេលប្រហែលជាង ២០ឆ្នាំមកហើយ ដែលប្រទេសកម្ពុជាបានរៀបចំពិធីបុណ្យអុំទូកឡើង ហើយមិនដែលមានគ្រោះថ្នាក់ស្លាប់មនុស្សរាប់រយនាក់ដូចឆ្នាំនេះ ទេ។ តើព្រឹត្តិការណ៍មនុស្សកកស្ទះលើស្ពាន ផ្អើលជាន់គ្នាស្លាប់រាប់រយនាក់ នៅថ្ងៃបុណ្យអុំទូកចុងក្រោយ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ អាចផ្លាស់ប្ដូរទស្សនប្រជាជនខ្មែរចូលរួមបុណ្យអុំទូកនៅឆ្នាំ ក្រោយៗទៀតដែរ ឬទេ? ចុះ ចំពោះអ្នកទេសចរបរទេស ដែលចូលចិត្តមកលំហែកាយនៅប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញនោះ អាចប៉ះពាល់ដោយសារគ្រោះថ្នាក់ដ៏សោកសៅនេះដែរទេ?
-
អាជ្ញាធរឲ្យពលរដ្ឋនៅបឹងកក់ទៅយកប្រាក់ជាថ្នូរនឹងការចាកចេញ
ប្រជាជននៅតំបន់បឹងកក់ច្រើនភូមិ ឲ្យដឹងថា អាជ្ញាធរក្រុងភ្នំពេញ បានឲ្យលិខិតជូនដំណឹងទៅអ្នកភូមិឲ្យប្រញាប់ទៅទទួលយកប្រាក់ជា ថ្នូរនឹងការចាកចេញពីបឹងកក់។ ពួកគាត់ថា ដើម្បីឲ្យប្រជាជនឆាប់ចាកចេញ គេប្រើវិធីបូមខ្សាច់ពន្លិចផ្ទះតែម្ដង។ប្រជាជនបឹងកក់ ភូមិ១ អ្នកស្រី ឡេង បានឲ្យដឹងថា លិខិតជូនដំណឹងពីអាជ្ញាធរបានបង្ខំគាត់ឲ្យទៅយកប្រាក់ ៨ពាន់ដុល្លារ និងប្រាក់រៀល ២លានរៀល ពីសាលាខណ្ឌដូនពេញ ដើម្បីឲ្យចេញពីបឹងកក់។
-
អ្នកភូមិនៅរតនគិរីប្ដឹងទៅតុលាការឲ្យស៊ើបអង្កេតករណីកាប់ឈើ
អ្នកភូមិជនជាតិដើមភាគតិចនៅខេត្តរតនគិរី កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នអយ្យការតុលាការវិញម្ដង ទាក់ទិនទៅនឹងការកាប់រានតំបន់ព្រៃឈើដើម្បីយកដីដោយខុសច្បាប់ បន្ទាប់ពីកិច្ចអន្តរាគមន៍របស់មន្ត្រីមូលដ្ឋានមិនបានជោគជ័យ។អ្នកភូមិជនជាតិដើមភាគតិចនៅភូមិសាយ៉ោះលើ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី លោក សឿង ច្រាត់ ឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១០ថា លោកបានដាក់ពាក្យបណ្ដឹងទៅស្ថាប័នអយ្យការតុលាការ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ដើម្បីសុំឲ្យស្ថាប័ននេះស៊ើបអង្កេតទៅលើសកម្មភាពកាប់រានព្រៃឈើ ខុសច្បាប់ដើម្បីយកដី។ ការដាក់ពាក្យប្ដឹងទៅស្ថាប័នអយ្យការនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិបានផ្ដល់សេចក្ដីរាយការណ៍ពីការកាប់ បំផ្លាញព្រៃឈើនេះទៅអាជ្ញាធរមូលដ្ឋានកាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅនេះ ក៏ប៉ុន្តែមិនឃើញមានវិធានការទប់ស្កាត់ ហើយការកាប់រាននៅតែបន្តធ្វើរហូត។
-
ការលាលែងតំណែងទំនងជាមិនកើតមានទេ បន្ទាប់ពីសោកនាដកម្មនៅកោះពេជ្រ
កាលពីម្សិលមិញ ក្រុមមន្រ្តីរដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា ការលាលែងដំណែងរបស់ក្រុមមន្រ្តីរដ្ឋាភិបាលបន្ទាប់ពីការរត់ជាន់គ្នាកាលពីយប់ថ្ងៃច័ន្ទដែលបានសំលាប់មនុស្សរាប់រយនាក់នៅលើស្ពានកោះពេជ្រនោះមិនទំនងនឹងកើតមានឡើងទេ ដោយហេតុថាការអនុវត្តបែបនេះមិនត្រូវនឹងប្រពៃណីកម្ពុជា។
-
ជនចាប់ចោទពីបទរំលោភត្រូវបានផាកពិន័យពីបទបរិហារកេរ្តិ៍អង្គការក្រៅរដ្ឋាភិបាល
កាលពីម្សិលមិញ (ថ្ងៃសុក្រ និងសៅ) តុលាការរាជធានីភ្នំពេញ បានរកឃើញថាជនជាប់ចោទពីបទរំលោភឈ្មោះ Graham Cleghorn មានទោសពីបទបរិហារកេរ្តិ៍ទៅលើ មជ្ឈមណ្ឌលកម្ពុជាដើ់ម្បីជួយស្ត្រីមានវិបត្តិវិបត្តិ ដោយផាកពិន័យបុរសជនជាតិ Newzerland វ័យ៦២ឆ្នាំ ចំនួន២លានរៀល ហើយបង្គាប់ឲ្យសងជំងឺចិត្តដល់មជ្ឈមណ្ឌលចំនួន៥លានរៀល។

ទឹកប្រាក់មូលនិធិជួយជនរងគ្រោះក្នុងឧបទ្ទវហេតុកោះពេជ្រឡើងដល់រាប់លានដុល្លារ
មកដល់ថ្ងៃទី២៧ វិច្ឆិកា ទឹកប្រាក់មូលនិធិរបស់សប្បុរសជន ដែលបានបរិច្ចាគជួយជនរងគ្រោះតាមទូរទស្សន៍បាយ័ន និងស៊ីធីអិន មានការកើនឡើងជាលំដាប់។ អគ្គនាយករងនៃទូរទស្សន៍ស៊ីធីអិន បានឲ្យដឹងថា សរុបជាទឹកប្រាក់ជាដុល្លារ ដែលគេបានទទួលមានចំនួនជាង ៨០ម៉ឺនដុល្លារ។ រីឯទូរទស្សន៍បាយ័នវិញ គិតមកដល់ត្រឹមថ្ងៃទី២៦ វិច្ឆិកា បានទទួលប្រាក់ជាដុល្លារមានចំនួន ១លាន ១សែន ៨ម៉ឺន ៤ពាន់ ៥៤៣ដុល្លារ និងប្រាក់រៀលចំនួន ២៣៣១លាន ៩សែន ៣០៦០០រៀល។ នៅថ្ងៃច័ន្ទខាងមុខនេះ ទូរទស្សន៍ស៊ីធីអិន និងបញ្ចប់ការប្រមូលមូលនិធិ ហើយនិងប្រកាសផ្លូវការនូវចំនួនទឹកប្រាក់ដែលគេបានទទួលសរុប ដើម្បីបែងចែកដល់ជនរងគ្រោះ៕
-
ក្រុមហ៊ុនស៊ូកាគូពន្លឿនការបូមខ្សាច់ពន្លិចផ្ទះអ្នកភូមិបឹងកក់
ប្រធានក្រុម៨ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ លោក ផន គឹមសាន្ត បានអះអាងថា តាំងពីយប់ថ្ងៃ២៦ វិច្ឆិកា រហូតមកដល់ថ្ងៃ២៧ វិច្ឆិកា ក្រុមហ៊ុនស៊ូកាគូ បានបូមខ្សាច់មកពន្លិចផ្ទះអ្នកភូមិក្នុងក្រុម៨ អស់៦ខ្នង ក្រោយពីអាជ្ញាធរក្រុង បានជូនដំណឹងចុងក្រោយឲ្យអ្នកភូមិបឹងកក់ ក្រុមដទៃទៀតចេញពីផ្ទះ។ អ្នកភូមិរស់នៅតំបន់បឹងកក់ បានឲ្យដឹងថា មកទល់ពេលនេះមិនមានដំណោះស្រាយចំពោះការដេញអ្នកភូមិចេញដើម្បីយក ដីដោយក្រុមហ៊ុនសូកាគូឡើយ។
-
កញ្ចប់ថវិការជាតិត្រូវបានអនុម័ត បន្ទាប់ពីការពិភាក្សាមួយរយៈខ្លី
សភាជាតិបានអនុម័តទៅលើថវិការសំរាប់ឆ្នាំ២០១១ កាលពីម្សិលមិញ បន្ទាប់ពីការពិភាក្សាអស់រយៈពេលជិត១ម៉ោង ដោយមានការចោទសួរនិងផ្តល់មតិយោបល់ពីសំណាក់គណៈបក្សប្រឆាំងអំពីតម្លាភាពនិងការចំណាយរបស់រដ្ឋាភិបាល។
-
ក្មេងប្រុស២នាក់ត្រូវចោទប្រកាន់ពីបទរំលោភក្មេងស្រីម្នាក់នៅខេត្តបាត់ដំបង
ក្រុមមន្រ្តីបាននិយាយកាលពីម្សិលមិញថា កាលពីថ្ងៃអង្គារ៍ តុលាការខេត្តបាត់ដំបងបានចោទប្រកាន់ក្មេងប្រុសពីរនាក់ពីបទរំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់កាលពីថ្ងៃអាទិត្យនៅក្នុងឃុំកកោះ ស្រុកមោងឬស្សី។ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសដែលមានវ័យ១៧ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភ រីឯម្នាក់ទៀតត្រូវបានចោទប្រកាន់ថាជាអ្នកផ្សំគំនិត។