កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
លោក គីមសួរ ភីរិទ្ធ៖ ការបដិសេធរបស់ក្រសួងមហាផ្ទៃ ជាហេតុផលនយោបាយ ច្រើនជាងហេតុផលបច្ចេកទេស
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១កញ្ញា បានសម្រេចបដិសេធចំពោះសំណើចំនួន៣ចំណុចរបស់គណបក្សភ្លើងទៀន ទាក់ទងទៅនឹងបញ្ហាបាត់បង់លិខិតច្បាប់ដើមរបស់គណបក្ស។ តាមរយៈកំណត់ហេតុនៃកិច្ចប្រជុំរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន គឺក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្លួនគ្មានសមត្ថកិច្ចអ្វីអាចចេញលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សភ្លើងទៀន លេខ១៩៣ ដែលបានបាត់បង់ឡើយ។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចកួយរកឃើញបទល្មើសព្រៃឈើ ៨៦ ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរកា
ភ្នំពេញៈ សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ បានបន្តរកឃើញបទល្មើសព្រៃឈើជិត ៨៦ ករណី នៅដែនជម្រកសត្វព្រៃព្រះរកានៅដើមខែកញ្ញានេះ ខណៈមន្ត្រីមូលដ្ឋានបដិសេធការរកឃើញនេះ និងស្នើឱ្យសហគមន៍ដែលចុះល្បាត ត្រូវមានកិច្ចសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិទាំងនោះ។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលថ្មីពង្រឹងវិស័យសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ក្នុងពេលរដ្ឋចង់ឱ្យមានកំណើនពលរដ្ឋ
សង្គមស៊ីវិលថា ក្នុងពេលដែលរដ្ឋាភិបាលថ្មីគ្រោងជំរុញឱ្យមានកំណើនប្រជាសាស្ត្រ ឬកំណើននៃប្រជាពលរដ្ឋច្បាស់លាស់ ពីពេលនេះរហូតទៅដល់ឆ្នាំ២០២៥នោះ រដ្ឋាភិបាលគួរគិតគូរពង្រឹងវិស័យគោលនយោបាយសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានការពិនិត្យពីពេទ្យជំនាញក្នុងគ្រាកំពុងពរពោះទារក រហូតដល់ពេលនិងក្រោយពេលសម្រាលកូនហើយ។
អានបន្ត -
សកម្មជនដីធ្លីម្នាក់នៅខេត្តបាត់ដំបងភៀសខ្លួនទៅប្រទេសថៃក្រោយរងបណ្ដឹងតុលាការ
ស្ត្រីដែលជាសកម្មជនដីធ្លី មួយរូបនៅខេត្តបាត់ដំបង បានបង្ខំចិត្តចាកចេញពីគ្រួសារភៀសខ្លួនទៅប្រទេសថៃ ក្រោយរងពាក្យបណ្ដឹងរបស់តុលាការ និងការគំរាមកំហែងធ្វើទុក្ខបុកម្នេញពីអាជ្ញាធរនៅក្នុងមូលដ្ឋាន។
អានបន្ត -
ពលរដ្ឋខ្មែរ ធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅទីស្នាក់ការអង្គការសហប្រជាជាតិ
ពលរដ្ឋខ្មែរ ធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅទីស្នាក់ការអង្គការសហប្រជាជាតិ
អានបន្ត -
អង្គការ UNESCO និងក្រុមអ្នកសារព័ត៌មានចាប់ផ្តើមពិភាក្សាពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិនៅកម្ពុជា
ភ្នំពេញ — អង្គការ UNESCO ប្រចាំនៅកម្ពុជា និងក្រុមអ្នកសារព័ត៌មាន បានជួបប្រជុំប្រឹក្សាយោបល់នៅទីក្រុងភ្នំពេញ ស្តីពីការបង្កើត «ក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា» ដើម្បីពង្រឹងទៅលើក្រមសីលធម៌វិជ្ជាជីវៈ និងរៀបចំជាយន្តការក្នុងការការពារដល់អ្នកសារព័ត៌មាន ការបង្កើតឱ្យមានប្រព័ន្ធប្បញ្ញត្តិកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយ។
អានបន្ត -
បទល្មើសកាប់ឈើនៅតំបន់ភ្នំឱរ៉ាល់នៅតែបន្តកើតមាន
ឈើជាច្រើនដើមត្រូវបានកាប់ និងច្រៀកចេញតាមខ្នាតដើម្បីដឹកជញ្ជូនចេញតាមច្រកមួយចំនួននៅតំបន់ភ្នំឱរ៉ាល់ ខណៈការទប់ស្កាត់ពីសំណាក់អាជ្ញាធរនៅតែមិនទាន់មានប្រសិទ្ធភាព។
អានបន្ត -
ក្រសួងមហាផ្ទៃមិនអាចបញ្ជាក់ឯកសារដើមដល់គណបក្សភ្លើងទៀន ដើម្បីអាចចូលរួមការបោះឆ្នោត
ភ្នំពេញ — ក្រោយជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ លើកឡើងថាក្រសួងមហាផ្ទៃនៅតែមិនអាចផ្តល់ឯកសារដើមឬនីត្យានុកូលកម្មដល់គណបក្សភ្លើងទៀន ដើម្បីគណបក្សអាចបង្ហាញទៅស្ថាប័នរៀបចំការបោះឆ្នោតសម្រាប់ចូលរួមការបោះឆ្នោតពេលក្រោយទៀត។
អានបន្ត -
សំណុំរឿងសែកស្អុយ៖ តុលាការដាក់ទោសលោក ថាច់ សេដ្ឋា១៨ខែ ខណៈ២រឿងទៀតមិនទាន់កាត់
នៅក្នុងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញសាលក្រមផ្តន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគាររយៈពេល ១៨ខែ និងបង្គាប់ឲ្យសងសំណងរដ្ឋប្បវេណី និងជំងឺចិត្តដើមបណ្តឹងជាង៣ម៉ឺនដុល្លារទៀត។
អានបន្ត -
CCIM ប្រកាសមិនជាប់ពាក់ព័ន្ធនឹងដំណើរការផ្សាយឡើងវិញរបស់ VOD នៅអាមេរិក
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ប្រកាសមិនជាប់ពាក់ព័ន្ធនឹងដំណើរការផ្សាយឡើងវិញរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅទីក្រុងតាកូម៉ា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះឡើយ។
អានបន្ត -
ជំទប់ទី២បក្សភ្លើងទៀនម្នាក់នៅខេត្តបាត់ដំបងស្នើតុលាការទម្លាក់បទចោទញុះញង់
ជំទប់ទី២ជាប់ឆ្នោតគណបក្សភ្លើងទៀនស្រុករុក្ខគិរី ខេត្តបាត់ដំបងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់អាជ្ញាធរមូលដ្ឋានដើម្បីឱ្យលោកមានឱកាសបម្រើពលរដ្ឋឱ្យបានពេញលេញ។
អានបន្ត -
សង្គមស៊ីវិលស្នើពិនិត្យមើលការផ្ដល់សញ្ជាតិ ខណៈឆ្នាំមុន ផ្ដល់ដល់បរទេសជិត៥០០នាក់
អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញចំពោះលក្ខខណ្ឌក្នុងការផ្ដល់សញ្ជាតិដល់ជនបរទេសជាជាងការផ្ដល់ផ្អែកតាមតែផលប្រយោជន៍ និងបក្ខពួកនិយម។
អានបន្ត -
VOD នឹងបើកដំណើរការផ្សាយព័ត៌មានតាមប្រព័ន្ធសង្គមពីសហរដ្ឋអាមេរិក
ភ្នំពេញ — សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) នឹងបើកដំណើរការផ្សាយព័ត៌មានឡើងវិញពីរដ្ឋវ៉ាស៊ីនតោន (Washington State) ភាគខាងលិចសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់អតីតនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) លោក ប៉ា ងួនទៀន ដែលលោកបានគេចខ្លួនទៅក្រៅប្រទេសជាង៥ឆ្នាំមកហើយ ដោយសាររងសម្ពាធពីអាជ្ញាធរកម្ពុជា ក្នុងសំណុំរឿងប្រមូលមូលនិធិសម្រាប់បុណ្យសពលោកបណ្ឌិត កែម ឡី។
អានបន្ត -
បណ្ដឹងប្រឆាំងក្រុមហ៊ុនវិនិយោគ Oikocredit ជុំវិញតួនាទីក្នុងការរំលោភសិទ្ធិរបស់វិស័យមីក្រូហិរញ្ញវត្ថុមានវឌ្ឍនភាពខ្លះហើយ
ក្រុមឃ្លាំមើលរបស់រដ្ឋាភិបាលហូឡង់ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ បានទទួលយកពាក្យបណ្ដឹងមួយដែលចោទប្រកាន់ថា ក្រុមហ៊ុនវិនិយោគសង្គម Oikocredit បានរួមចំណែកនៅក្នុងការរំលោភសិទ្ធិនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
អានបន្ត -
បក្សភ្លើងទៀនត្រៀមសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្ស
បើតាមសេចក្តីជម្រាបរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ គឺ ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន៥នាក់ ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី២១កញ្ញា ខាងមុខ ដើម្បីជជែកពីបញ្ហាលិខិតចុះបញ្ជីគណបក្សរបស់គណបក្សភ្លើងទៀនដែលបានបាត់បង់។
អានបន្ត -
សាច់ញាតិស្នើសាលាឧទ្ធរណ៍ដោះលែងលោក ចៅ វាសនា ឱ្យមានសេរីភាពវិញ
សាច់ញាតិមន្ត្រីគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្នើឱ្យសាលាឧទ្ធរណ៍បាត់ដំបងដោះលែងលោកចៅ វាសនា នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំរបស់មេធាវី។
អានបន្ត -
លោក ប៉ា ងួនទៀង៖ VODនៅប្រកាន់គោលការណ៍ដើម ទោះដំណើរការពីក្រៅស្រុក
សំឡេងប្រជាធិបតេយ្យ (VOD) បានប្រកាសដំណើរការផ្សព្វផ្សាយព័ត៌មានឡើងវិញពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២ខែតុលាខាងមុខនេះ ក្រោយបិទការផ្សាយនៅក្នុងប្រទេសកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ២០២៣មក។
អានបន្ត -
កម្មករជាច្រើននាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះរថយន្ដបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥១
កំពុងស្ពឺ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិគគី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល រវាងរថយន្ដដឹកកម្មករ និងរថយន្ដធុនតូចមួយគ្រឿងទៀត បណ្ដាលឲ្យកម្មករ រងរបួសធ្ងន់ស្រាល ២២នាក់ ក្នុងចំណោមអ្នកជិះលើរថយន្ដ ៤៤នាក់។
អានបន្ត -
ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថាសំណុំរឿង លោក នី ណាក់ កំពុងបើកការស្រាវជ្រាវ
មន្រ្តីជាន់ខ្ពស់ នៃស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកប្រើប្រាស់អំពើហិង្សា ប្រឆាំងអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ដោយមិនបោះបង់ចោលឡើយ។
អានបន្ត -
បក្សភ្លើងទៀនត្រៀមខ្លួនរួចជាស្រេចដើម្បីចូលជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានឱ្យដឹងថា គណបក្សភ្លើងទៀនបានត្រៀមខ្លួនរួចជាស្រេចយូរណាស់មកហើយក្នុងការចូលជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ។
អានបន្ត