កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
របាយការណ៍៖ សេរីភាពអ៊ីនធឺណិតកម្ពុជាបន្តស្ថិតក្រោមការរឹតត្បិត
នំពេញ — អង្គការ Freedom House បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជានៅដែលបន្តធ្លាក់ចុះ និងរងការរឹតត្បិតនៅឡើយ ជាពិសេសនៅមុន និងក្រោយពេលការបោះឆ្នោតជាតិ។
អានបន្ត -
សហជីពផ្នែកសំណង់ធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលសម្រាប់កម្មករក្នុងវិស័យសំណង់
ភ្នំពេញៈសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា បានធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល សម្រាប់កម្មករក្នុងវិស័យសំណង់ ប៉ុន្តែមន្ត្រីក្រសួងការងារបញ្ជាក់ថា ទៅថ្ងៃមុខនឹងមានការគិតគូរកំណត់ប្រាក់ឈ្នួលកម្មករសំណង់ ដូចកម្មករវិស័យផ្សេងទៀតដែរ។
អានបន្ត -
រដូវភ្ជុំ៖បក្សភ្លើងទៀនអំពាវនាវឲ្យដោះលែងសមាជិកដែលជាប់ឃុំ
សូមបញ្ជាក់ថា មានមន្រ្តីគណបក្សភ្លើងទៀន យ៉ាងតិច៤រូបត្រូវបានចាប់ខ្លួនក្នុងនោះមាន លោក លី រី សមាជិកគណកម្មាធិការនាយក និងលោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន ត្រូវបានតុលាការចោទប្រកាន់ ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។
អានបន្ត -
សង្គមស៊ីវិលថា សិទ្ធិសេរីភាពរបស់សហជីពឯករាជ្យនៅតែរងការរឹតត្បិតគួរឱ្យព្រួយបារម្
រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ អះអាងថា កម្ពុជាគឺជាឋានសួគ៌ាដែលបង្កើតសហជីពឡើងដើម្បីការពារប្រយោជន៍ដល់កម្មករ។ ប៉ុន្តែក្រុមសហជីពលើកឡើងថា ជារឿងមិនពិតដោយសារតែសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យដែលការពារកម្មករនៅតែរងការគំរាមកំហែង និងដាក់កំហិតជាបន្តបន្ទាប់។
អានបន្ត -
សកម្មជនគ្រោងប្ដឹងទៅអ.ស.បអំពីការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរវៀតណាម
សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសគ្រោងដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិ អំពីការរំលោភសិទ្ធិមនុស្សពីសំណាកអាជ្ញាធរវៀតណាម ដែលបានហាមឃាត់ដំណើររបស់សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋខ្មែរទៅឲ្យធ្វើបុណ្យនៅទឹកដីកម្ពុជាក្រោម។
អានបន្ត -
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្កោលទោស និងអំពាវនាវស្ថាប័នតុលាការ កំណត់ស្ថានទម្ងន់ទោសករណីឪពុកសម្លាប់ប្រពន្ធ និង កូនអាយុ ២ឆ្នាំ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុក បានធ្វើឃាតទៅលើប្រពន្ធ និងកូនស្រីបង្កើតអាយុ ២ឆ្នាំ នៅស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
អានបន្ត -
បក្សភ្លើងទៀនទាមទារឱ្យអាជ្ញាធរទទួលស្គាល់សំណើផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី
អាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តមួយចំនួនមិនព្រមចុះហត្ថលេខា បង្កភាពស្មុគស្មាញលើសំណើផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន។ មន្ត្រីគណបក្សភ្លើងទៀន និងសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការរើសអើងផ្នែកនយោបាយដែលនាំឱ្យប៉ះពាល់ការអភិវឌ្ឍនៅមូលដ្ឋាន និងការបោះឆ្នោតអសកលនៅពេលខាងមុខ។
អានបន្ត -
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំបណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំបណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។
អានបន្ត -
ក្រសួងមហាផ្ទៃ៖ ជនជាតិជប៉ុន២៥នាក់នឹងត្រូវបណ្តេញចេញពីកម្ពុជា ខណៈ៣នាក់ទៀតកំពុងរត់គេចខ្លួន
ភ្នំពេញ — ជនជាតិជប៉ុនចំនួន ២៥ នាក់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ក្រោយការចាប់ខ្លួនពីបទសង្ស័យថាមានការពាក់ព័ន្ធនឹងការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា។ នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
សកម្មជនដីធ្លីខេត្តកោះកុង២នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយជាប់ពន្ធនាគារជាង៣ខែ
នំពេញ — សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចឱ្យសកម្មជនដីធ្លីខេត្តកោះកុងចំនួន២នាក់ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេត្រូវបានតុលាការខេត្តកោះកុង ចោទប្រកាន់ពីបទ«ញុះញង់និងបរិហាកេរ្តិ៍» ពាក់ព័ន្ធនឹងការតវ៉ានៅខាងមុខក្រសួងដែនដី ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិវាទដីធ្លីក្នុងសហគមន៍ កាលពីឆ្នាំ២០១៩។
អានបន្ត -
ក្រុមអ្នករត់ឡានឈ្នួលដឹកភ្ញៀវនៅច្រកអន្តរជាតិអូរស្មាច់តវ៉ាបិទផ្លូវមួយរយៈខ្លីទាមទារការដឹកភ្ញៀវស្មើភាពគ្នារវាងថៃនិងខ្មែរ
ក្រុមអ្នកបើកបរដឹកភ្ញៀវនៅច្រកអន្តរជាតិអូរស្មាច់ជាង៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាបិទកំណាត់ផ្លូវច្រកចូលអូរស្មាច់ ដើម្បីទាមទារទៅអាជ្ញាធរកម្ពុជា និងថៃ ជួយសម្របសម្រួលឱ្យមានការដឹកភ្ញៀវទៅព្យាបាលជំងឺនៅប្រទេសថៃមានភាពស្មើគ្នារវាងអ្នករត់រថយន្តឈ្នួលខ្មែរ និងថៃ។
អានបន្ត -
ក្រសួងបញ្ជាឲ្យអ្នកសារព័ត៌មានពាក់ព័ន្ធករណីកាស៊ីណូ ថបដាយអិម៉ិន ចូលខ្លួនសារភាព
តាមរយៈសេចក្តីជូនដំណឹង ក្រសួងព័ត៌មាន បញ្ជាក់ថា អ្នកសារព័ត៌មានដែលពាក់ព័ន្ធដូចទៅនឹងការផ្សាយរបស់ក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន ត្រូវបញ្ឈប់សកម្មភាពស្នើសុំ ឬទារប្រាក់នានាជាបន្ទាន់។
អានបន្ត -
ពលរដ្ឋខេត្តកំពង់ស្ពឺទាមទាររកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ខណៈជម្លោះអូសបន្លាយជាង១០ឆ្នាំ
ប្រជាពលរដ្ឋមួយចំនួននៅឃុំរស្មើសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ខណៈម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំមកហើយ។
អានបន្ត -
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ៖ ប្រាក់ខែគ្រូនៅតែទាប ខណៈតម្លៃទំនិញលើទីផ្សារបន្តកើនឡើង
ភ្នំពេញ — ក្នុងការប្រារព្ធ«ទិវាគ្រូបង្រៀនពិភពលោក»នាឆ្នាំនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទាមទារសាជាថ្មីទៀត ឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់គ្រូបង្រៀន ដោយត្រូវដំឡើងប្រាក់ខែគ្រូឱ្យបានសមរម្យ លុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធអប់រំ និងបើកលម្ហសិទ្ធិសេរីភាពរបស់គ្រូបង្រៀនក្នុងការចូលរួមបង្កើតសមាគមជាដើម។
អានបន្ត -
សមាគមគ្រូបង្រៀនជំរុញឱ្យដំឡើងប្រាក់ប្រៀវត្សគ្រូបង្រៀនដើម្បីលើកកម្ពស់វិស័យអប់រំ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជំរុញឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សគ្រូបង្រៀនឱ្យបាន ៤លាន រៀលដែលស្មើនឹង ២៥ភាគរយនៃប្រាក់បៀវត្សតំណាងរាស្ត្រ ដើម្បីជួយបង្កើនគុណភាពវិស័យអប់រំ ខណៈប្រាក់ខែគ្រូបង្រៀនដូចបច្ចុប្បន្ននេះ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវចាំបាច់ ចំពោះការកើនឡើងទំនិញនៅលើទីផ្សារ និងការដោះស្រាយជីវភាពប្រចាំថ្ងៃបាននៅឡើយ ដែលជាហេតុធ្វើឱ្យវិស័យអប់រំនៅកម្ពុជាបន្តដាំក្បាលចុះ។
អានបន្ត -
ក្រសួងព័ត៌មានព្រមានបញ្ចប់មុខរបរអ្នកកាសែតដែលនៅបន្តទារប្រាក់ពីកាស៊ីណូ Top Diamond ក្នុងខេត្តតាកែវ
ភ្នំពេញ — ក្រសួងព័ត៌មានព្រមានបញ្ចប់អាជីពអ្នកសារព័ត៌មាន និងប្រតិបត្តិការរបស់អង្គភាពសារព័ត៌មានទាំងឡាយណាដែលបន្តស្នើសុំលុយ ឬទារលុយពីកាស៊ីណូ Top Diamond ដោយថា ទង្វើនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។ នេះបើតាមលិខិតមួយច្បាប់របស់ក្រសួងដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ។
អានបន្ត -
តុលាការសម្រេចឲ្យសកម្មជនដីធ្លីខេត្តកោះកុងពីររូបបាននៅក្រៅឃុំបណ្ដោះអាសន្ន
សាលាឧទ្ធរណ៍ព្រះសីហនុ សម្រេចដោះលែងសកម្មជនដីធ្លីខេត្ត កោះកុង ដ៏សកម្ម ពីររូបគឺ លោកស្រី ផាវ ញើង និងលោកស្រី សេង លីន ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការទាមទាររកដំណោះស្រាយវិវាទដីធ្លី មិនមែនជាបទល្មើសនោះទេ។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យសមត្ថកិច្ចដាក់ទោសមន្ត្រីដែលប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់ និងដាក់ទោសទណ្ឌលើមន្ត្រីរបស់ខ្លួនដែលបានប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពដោយគ្មានការលើកលែង ព្រោះកន្លងមក ការប្រើទារុណកម្មលើជនដែលត្រូវដកហូតសិទ្ធិសេរីភាព បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានអ្នកស្លាប់ដោយសារការប្រើទារុណកម្មនោះ។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនបានមេខ្យល់ពីរនាក់ប្ដីប្រពន្ធករណីនាំនារី ៧ នាក់ទៅធ្វើការនៅប្រទេសឡាវដោយខុសច្បាប់
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកកាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ពីរនាក់ប្ដីប្រពន្ធស្ថិតក្នុងខេត្តបន្ទាយមានជ័យករណីនាំនារី ៧នាក់ ដោយខុសច្បាប់ទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងជួញដូរទៅកាន់ប្រទេសទី ៣។
អានបន្ត -
មហាជនប្រតិកម្មព្រះរាជអាជ្ញាករណីហាមមិនឱ្យសកម្មជនបរិស្ថាន ៣ រូបទៅទទួលពាន Right Livelihood នៅក្រៅប្រទេស
លោក ច្រឹង ខ្មៅ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អ្នកបញ្ចេញមតិខ្លះ បង្ហាញការសោកស្ដាយ និងខ្លះរិះគន់ខ្លាំងៗលើការសម្រេចរបស់ព្រះរាជអាជ្ញាដោយថា យករឿងនយោបាយមកពាក់ព័ន្ធ។ អ្នកខ្លះដាក់ជាចម្ងល់ដោយចោទសួរថា ហេតុដូចម្តេចត្រូវហាមក្រុមអ្នកស្រឡាញ់ធម្មជាតិទៅវិញ? តើធ្វើដូច្នេះដើម្បីអ្វី? គួរតែមានមោទកភាពចំពោះរូបគាត់ដែលបានធ្វើចំពោះជាតិ!។
អានបន្ត