CHRAC មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើ​ជន​ជាតិ​ម៉ុង​តាញា

១-មីនា-២០០២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណ​កម្មា​ធិការ​ប្រព្រឹត្តិ​​កម្ម​នៃ​អង្គ​ការ​សមា​គម​​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​១៨​សូម​បង្ហាញ​នូវ​ភាព​ទោមនស្ស​ចំពោះ​កិច្ច​ព្រម​ព្រៀង​ធ្វើ​មាតុ​ភូមិ​និវត្តន៍ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​​២០០២ រវាង​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន(UN​HCR) រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាមលើ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ជាតិ​ភាគ​តិច​ម៉ុង​តា​ញា ដែល​បាន​គេច​ខ្លួន​ពី​ប្រ​ទេស​​​វៀត​ណាម​មក​ប្រទេស​កម្ពុជា។ កិច្ច​ព្រម​ព្រៀង​នោះ​មិន​បាន​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​នូវ​ភាព​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ តួ​នា​ទី​របស់ ​UNHCR និង​បទដ្ឋាន​នៃ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើ​អ្នក ​ដែល​ត្រឡប់​ទៅ​វិញ​ដើម្បី​ធានា​នូវ​ការ​ការ​ពារ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ខណៈ​ពេល​ពួក​គេ​ត្រ​ឡប់​ទៅ​ទឹក​ដី​កំណើត​របស់​ខ្លួន​នោះ​ឡើយ។

ប្រភពព័ត៍មាន : CHRAC មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើ​ជន​ជាតិ​ម៉ុង​តាញា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo