២៥-មករា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះសាលក្រមសាលាដំបូងខេត្ត កំពង់ឆ្នាំ ដែលបានសម្រេចដាក់ទោសបុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំងលោក សំ ចន្ទ័គា ពីបទបរិហាកេរ្តិ៍ទៅលើក្រុមហ៊ុន ខេ ឌី ស៊ី អន្តរជាតិរបស់ភរិយាលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ សាលក្រមនេះគឺជាការរម្លឹកយ៉ាងជាក់ច្បាស់ថា ការដាក់បទបរិហារកេរ្តិ៍ជាបទល្មើសព្រហ្មទណ្ឌបន្តធ្វើឲ្យប្រទេសកម្ពុជាឃ្លាតឆ្ងាយពីប្រទេស ដែលប្រកាន់ភ្ជាប់គោលការណ៍គោរពសេរីភាពបញ្ចេញមតិ។ សាលក្រមនេះក៏បង្ហាញយ៉ាងច្បាស់នូវការថមថយនៃបរិយាកាសប្រជាធិបតេយ្យសម្រាប់ការបំពេញការងាររបស់អ្នកការពារសិទ្ធិមនុស្ស។
ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មានសម្រាប់ការផ្សព្វផ្សាយជាបន្ទាន់ បន្ទាប់ពីសាលក្រមដាក់ទោសអ្នកការពារសិទ្ធិមនុស្ស-មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការត្រួតពិនិត្យឡើងវិញលើបទល្មើសបរិហារកេរ្តិ៍