ការ​លាលែង​ពីតំណែង​របស់​ចៅ​ក្រម Blunk សង្ស័យ​ដោយ​មាន​ការ​ជ្រៀត​ជ្រែក​ពីរដ្ឋាភិបាល​កម្ពុជា​ក្នុង​សាលា​ក្តីខ្មែរ​ក្រហម

១០-តុលា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

តាម​សេចក្តី​ប្រកាស​ថ្ងៃនេះ​ថា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១១ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្រោម​ចំណង​ជើ​ងថា “សេចក្តី​ថ្លែងការណ៍​ចេញ​ដោយសហ​ចៅ​ក្រម​ស៊ើប​អងេ្កត​អន្តរ​ជាតិ” ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.​វ.ត.ក) ថា​លោក Siegfried Blunk បាន​ដាក់​ពាក្យ​លាលែង​ទៅកាន់​ផ្នែកអគ្គ​លេខាធិការ​នា​ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០១១ នេះហើយ។ លោក Blunk ត្រូវ​បាន​តែង​តាំងនៅ​ខែធ្នូ ឆ្នាំ​២០១០។ នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​បានបង្ហាញ​ថា ពេល​នោះ​លោក​មាន​ក្តី​សង្ឃឹម​ដើម្បី​ចាត់​នីតិ​វិធី​ជាមួយ​ការស៊ើប​អង្កេត​នៅ​ក្នុង​សំណុំ​រឿងក្តី​០០៣ និង​០០៤ ជាមួយ​នឹង​ការរំពឹង​ទុក​ថា សេចក្តី​ថ្លែងការណ៍​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​អគ្គ​លេខាធិការ​ថា ករណី​ទាំង​នេះ”នឹងមិន​ត្រូវបាន​អនុញ្ញាតិ​ឡើយ” គឺ​ពុំមាន​អ្វីឆ្លុះ​បញ្ចាំង​ទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ និន្នាកា​ររបស់​លោក​ក្នុង​ការ​សម្រេច​ចិត្ត​លាលែង​ពីតំណែង​ដោយ​សារ​តែ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ទៅ​កាន់​មនុស្ស​ជាច្រើន ដែល​អាចឲ្យ​ដឹងបាន​ថា​ជាការ​ជ្រៀតជ្រែក​ទៅ​ក្នុង​សំណុំ​រឿងក្តី​០០៣ និង​​០០៤ ដោយ​មន្ត្រី​រដ្ឋាភិ​បាល។

ប្រភពព័ត៍មាន : ការ​លាលែង​ពីតំណែង​របស់​ចៅ​ក្រម Blunk សង្ស័យ​ដោយ​មាន​ការ​ជ្រៀត​ជ្រែក​ពីរដ្ឋាភិបាល​កម្ពុជា​ក្នុង​សាលា​ក្តីខ្មែរ​ក្រហម

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo