១០-ឧសភា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ទន្ទឹមនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយនូវលទ្ធផលផ្លូវការនៃការចុះបញ្ជី បេក្ខជននៃគណបក្សនយោបាយ ដែលឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ។ ក្នុងបញ្ជីបេក្ខជនដែលបានចុះឈ្មោះនៃគណបក្សទាំងអស់មានបេក្ខជនជាស្រ្តី ២៥.៦៥ភាគរយ ។ បើទោះបីជាចំនួននេះបានកើនឡើង ៤.២៩ ភាគរយលើសពីការបោះឆ្នោតឆ្នាំ ២០០៧ ក៍ដោយ ក៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) កត់សំគាល់ឃើញថា ការបន្តជម្រុញឲ្យមានអ្នកតំណាងជាស្រ្តីនៅតែមានបន្ថែមទៀត ជាពិសេសក្នុងចំណោមគណបក្សដែលមានអសនៈភាគច្រើន នៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ។
ប្រភពព័ត៍មាន : គ.ជ.ប ចេញផ្សាយបញ្ជីលទ្ធផល បេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១២ បេក្ខជនជាស្រ្តីនៅមានកម្រិត