១៩-មិថុនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃអង្គារទី១៩ ខែមិថុនា ឆ្នាំ២០១២នេះវេលាម៉ោង៩យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាលោកស្រី ហ៊ីលឡារី រ៉ូដហែម គ្លីនតុន(Hillary Rodham Clinton) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងប្រកាសចេញផ្សាយរបាយការណ៍ជួញដូរមនុស្ស ឆ្នាំ២០១២ (TIP) នៅក្នុងពិធីមួយ ដែលនឹងប្រារព្ធធ្វើនៅក្រសួងការបរទេសសហរដ្ឋអាមេរិក។ ដោយតម្រូវទៅតាមច្បាប់ការពារជនរងគ្រោះដោយការជួញដូរ (TVPA) របាយការណ៏ស្តីពីការជួញដូរមនុស្ស ធ្វើការវាយតម្លៃដល់រដ្ឋាភិបាលនានានៅជុំវិញពិភពលោកស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងទាសភាពសម័យទំនើប។ នេះជាការចេញផ្សាយនូវរបាយការណ៍ជួញដូរមនុស្សឆ្នាំទី១២របស់ខ្លួន ហើយរបាយការណ៍ឆ្នាំនេះ រួមមានករណីរឿងរាវនៃការជួញដូរមនុស្សក្នុងប្រទេសចំនួន១៨៦នៅជុំវិញពិភពលោក។
ប្រភពព័ត៍មាន : លោកស្រី គ្លីនតុន(Clinton) រដ្ឋមន្រ្តីក្រសួងការបរទេសនឹងប្រកាសចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ឆ្នាំ ២០១២