១៧-សីហា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៦:៣០ ល្ងាច លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក Flynn Fuller នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា (USAID) នឹងរៀបចំពិធីអបអរខួបលើកទី៥០ឆ្នាំរបស់ទីភ្នាក់ងារនេះ និងខួបលើកទី២០ ឆ្នាំរបស់ទីភ្នាក់ងារនេះនៅកម្ពុជា។ ឯកឩត្តម បណ្ឌិត សុខ អាន ឩបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមជាភ្ញៀវ កិត្តិយសតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា។
ប្រភពព័ត៍មាន : ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវ្ឍន៍អន្តរជាតិប្រារព្ធខួបលើកទី៥០ឆ្នាំ និងខួប២០ឆ្នាំ នៅកម្ពុជា