៦-ធ្នូ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាយកបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) លោក ហ្វ្លីន ហ្វូលឺ (Flynn Fuller) នឹងប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធី “ស្ថាបនាភាពជាដៃគូដើម្បីបរិយាកាសទំនាក់ទំនងបែបច្នៃប្រឌិត” ដែលហៅកាត់ថា “SPICE” នៅថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១២ នៅវេលាម៉ោង៩ព្រឹក នៅសណ្ឋាគារ Raffles Le Royal ក្នុងក្រុងភ្នំពេញ។ កម្មវិធី SPICE ដែលអនុវត្តន៍ដោយអង្គការវិទ្យាស្ថានបើកទូលាយ ធ្វើការសម្របសម្រួលការច្នៃប្រឌិតធុរកិច្ចនិងសង្គម ដោយប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍ និងលើកកម្ពស់ទំនាក់ទំនង ជាភាសាខ្មែរ ដោយប្រើប្រាស់ឧបករណ៍ទំនាក់ទំនងចល័ត។
ប្រភពព័ត៍មាន : ទីភ្នាក់ងារ USAID សម្ពោធកម្មវិធីបចេ្ចកវិទ្យាផ្តល់ព័ត៌មាន