ដំណើរការពិនិត្យជាសកលតាមកាលកំណត់៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល

១៥-វិច្ឆិកា-២០២៣

ការ​ចេញ​ផ្សាយ : ខិតប័ណ្ណព័ត៌មាន

ខិត្តប័ណ្ណពីរខាងក្រោមនេះលើកឡើងអំពីវដ្តនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») របស់ប្រទេសកម្ពុជា ៖ «ដំណាក់កាលនៃការអនុវត្តអនុសាសន៍» និង «ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការយូភីអ»។ ការអនុវត្តអនុសាសន៍យូភីអ គឺជាគោលបំណងចុងក្រោយបង្អស់នៃដំណើរការយូភីអ ហើយជោគជ័យនៃដំណើរការនេះនឹងនាំទៅរកភាពល្អប្រសើរដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដំណាលគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សាធារណជន សង្គមស៊ីវិល និងរដ្ឋផ្តល់អនុសាសន៍ទាំងអស់មានតួនាទីសំខាន់ចូលរួមក្នុងដំណើរការនេះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់ដែលដៃគូពាក់ព័ន្ធទាំងអស់ចូលរួមក្នុងដំណាក់កាលនេះ។ ខិត្តប័ណ្ណទាំងពីរនេះលើកឡើងនូវតួនាទីរបស់ដៃគូពាក់ព័ន្ធផ្សេងៗ និងជំរុញឱ្យមានវិធានការនានាដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរ។

ប្រភពព័ត៍មាន : ដំណើរការពិនិត្យជាសកលតាមកាលកំណត់៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo