-
ស.ស.ម.ក ស្វាគមន៍នូវគោលបំណងរបស់នាយករដ្ឋមន្ត្រីក្នុងលុបចេញនូវច្បាប់ព្រហ្មទណ្ឌស្តីពីបទបរិហារកេរ្តិ៍ និងអំពាវនាវឲ្យលុបចេញនូវទោសព្រហ្មទណ្ឌក្នុងបទបរិហារកេរ្តិ៍ពីសេចក្តីព្រាងច្បាប់ថ្មី
ស.ស.ម.ក សូមស្វាគមន៍យ៉ាងខ្លាំងក្លានូវគោលបំណងរបស់នាយករដ្ឋមន្ត្រីក្នុងការលុបចេញនូវទោសព្រហ្មទណ្ឌស្តីពីបទបរិហារកេរ្តិ៍ចេញពីច្បាប់កម្ពុជា។
អានបន្ត -
ស.ស.ម.ក អំពាវនាវឲ្យបញ្ចប់នូវករណីព្រហ្មទណ្ឌពីបទបរិហារកេរ្តិ៍
ស.ស.ម.ក ជាសម្ព័ន្ធភាពចម្រុះនៃអង្គការសង្គមស៊ីវិលចំនួន២៧ជាសមាជិកសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថានទូត រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ដែលបានចូលរួមតស៊ូដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។
អានបន្ត -
សារលិខិតរួម ស្តីអំពីការឃុំឃាំងដោយបំពានលើលោក ជាម ច័ន្ទនី ជាសមាជិកគណបក្សប្រឆាំង
វេទិកាសិទ្ធិមនុស្ស និងការអភិវឌ្ឍអាស៊ី(FORUM-ASIA) ជាអង្គការក្នុងតំបន់ ដែលមានសមាជិកភាពជាមូលដ្ឋាន មានឋានៈជាអ្នកពិគ្រោះយោបល់ ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN ECOSOC) ហើយយោងទៅតាមអង្គការកម្ពុជា អាដហុក និងលីកាដូ ដែលជាសមាជិករបស់ខ្លួននោះ កិច្ចស្វាគមន៍ចំពោះដំណោះស្រាយនៃសហព័ន្ធអន្តរសភា(IPU) ចំពោះលោកជាម ច័ន្ទនី ជាសមាជិកសភាជាតិកម្ពុជា បានអនុម័តនៅថ្ងៃទី១៩តុលា២០០៥។ បើទោះបីជាយ៉ាងនេះក៏ដោយ យើងមានភាពកង្វល់យ៉ាងខ្លាំង និងសូមឲ្យអ្នកយកចិត្តទុកដាក់ទៅលើបញ្ហារំលោភសិទ្ធិមនុស្ស ដែលនៅតែបន្តចំពោះសមាជិកសភាកម្ពុជា និងសូមធ្វើការអង្កេតចំពោះដំណោះស្រាយរបស់ IPU។
អានបន្ត -
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបង្ហាញនូវសាមគ្គីភាពជាមួយសកម្មជនសិទ្ធិមនុស្ស ដែលត្រូវបានរំខាន ̶ សម្ព័ន្ធភាពដើម្បីសេរីភាពនៅកម្ពុជា(AFEC) បានថ្វាយញត្តិ ដែលមានស្នាមមេដៃចំនួន១២៧១៥៤
AFEC សូមសម្តែងនូវការដឹងព្រះគុណដល់ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការផ្តល់នូវសញ្ញាសាមគ្គីភាពដល់អ្នកការពារសិទ្ធិមនុស្ស សហជីពកម្មករ អ្នកការសែត និងអ្នកនយោបាយទាំងឡាយ ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
អានបន្ត -
ទិវាសិទ្ធិមនុស្សអន្តរជាតិ
នៅថ្ងៃទី១០ខែធ្នូ២០០៥ ក្នុងឱកាសប្រារព្ធខួបទិវាសិទ្ធិមនុស្សអន្តរជាតិ មានបដាមួយផ្ទាំងដែលដាក់តាំងនៅស្តង់របស់ខ្ញុំ ដែលខ្ញុំមិនបានដឹងខ្លឹមសារទាំងស្រុងជាមុន។
អានបន្ត -
សារលិខិតរួមស្តីពីការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស
យើង សមាជិកនៃអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលបានចុះហត្ថលេខាខាងក្រោមមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក យ៉េង វីរៈ នាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងលោក ប៉ា ងួនទៀង អនុប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាតាមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។
អានបន្ត -
សេវាប្រឹក្សាយោបល់ និងកិច្ចសហប្រតិបតិ្តការបច្ចេកទេសសម្រាប់សិទ្ធិមនុស្ស
នៅក្នុងអំឡុងពេលបេសកម្មលើកដំបូងមកកម្ពុជាក្នុងឋានៈជាអ្នកតំណាងពិសេសចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៥ លោក យ៉ាស ហ្គាយ បានផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធយុត្តិធម៌ និងវិធាននៃច្បាប់ និងសេរីភាពបង្កើតសមាគម សេរីភាពនៃការប្រមូលផ្តុំ និងសេរីភាពបញ្ចេញមតិ។ លោកបានកត់សម្គាល់ឃើញថា មានការធ្វើឲ្យកាន់តែធ្លាក់ចុះទៅៗនូវការចូលរួម និងការអនុវត្តន៍តាមបែបលទ្ធិប្រជាធិបតេយ្យ។ ការប្រើប្រាស់ជារឿយៗនូវបណ្តឹងតាមរយៈតុលាការធ្វើឡើងដោយរដ្ឋាភិបាល ដើម្បីតបតទៅនឹងអ្នកប្រឆាំងលើខ្លួនបានធ្វើឲ្យកាន់តែមានផលលំបាកសម្រាប់អ្នកនយោបាយ គណបក្សប្រឆាំង សហជីព អ្នកកាសែត សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតក្នុងការបង្ហាញទស្សនៈរបស់ពួកគេ ឬប្រតិបត្តិដោយសេរី។ នៅចំពេលដែលរបាយការណ៍នេះបញ្ចប់ សកម្មជន និងបុគ្គលល្បីល្បាញមួយចំនួនមិនអាចវិលត្រឡប់មកប្រទេសកម្ពុជា ឬកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការជំនុំជម្រះក្រោមបទចោទផេ្សងៗគ្នាពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ ផ្តល់ព័ត៌មានមិនពិត និងបទញុះញង់ជាដើម។

អានបន្ត