• ការពង្រឹង​ដំណើរការ​បោះឆ្នោត និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​៖ របាយការណ៍​ស្តីពី​វេទិកា​បោះឆ្នោត និង​លំហ​ប្រជាធិបតេយ្យ​

    ការពង្រឹង​ដំណើរការ​បោះឆ្នោត និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​៖ របាយការណ៍​ស្តីពី​វេទិកា​បោះឆ្នោត និង​លំហ​ប្រជាធិបតេយ្យ​

    ​របាយការណ៍ ពង្រឹង​ដំណើរការ​បោះឆ្នោត និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៖ របាយការណ៍​ស្តីពី​វេទិកា​បោះឆ្នោត និង​លំហ​ប្រជាធិបតេយ្យ គឺជា​លទ្ធផល​នៃ​គម្រោង វេទិកា​ស្តីពី​ការបោះឆ្នោត និង​លំហ​ប្រជាធិបតេយ្យ​ដែល​អនុវត្តន៍​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​គម្រោង​ពង្រឹង​ដំណើរការ​បោះឆ្នោត និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP)​។ ខ្លឹមសារ​និង​ការផ្តល់​យោបល់​ធ្វើឡើង​ក្នុង​របាយការណ៍​នេះ​ផ្អែកលើ​ព័ត៌មាន​ដែល​ទទួលបាន​ក្នុងអំឡុងពេល​អនុវត្ត​ន៍​គម្រោង​ពី​ខែកញ្ញា ដល់​ខែធ្នូ ឆ្នាំ​២០១០​។​

    អានបន្ត
  • ម.ស.ម.ក ចេញផ្សាយ​អត្ថបទ​សង្ខេប​មាន​ចំណង​ជើងថា “ព្រំដែន​មិនច្បាស់” មុន​ថ្ងៃចេញ​សេចក្តី​សម្រេច​របស់​តុលាការ អាយ​ស៊ីជេ និង​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជា​អចិន្រ

    ម.ស.ម.ក ចេញផ្សាយ​អត្ថបទ​សង្ខេប​មាន​ចំណង​ជើងថា “ព្រំដែន​មិនច្បាស់” មុន​ថ្ងៃចេញ​សេចក្តី​សម្រេច​របស់​តុលាការ អាយ​ស៊ីជេ និង​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជា​អចិន្រ

    ម.ស.ម.ក កត់​សម្គាល់​សេចក្តី​សម្រេច​របស់​តុលាការ អាយស៊ីជេ ដែល​នឹង​ធ្វើឡើង​នៅថ្ងៃ​ស្អែក តាម​រយៈ​ការចេញ​ផ្សាយ​អត្ថបទ​សង្ខេប​មួយ​មាន​ចំណង​ជើងថា “ព្រំដែន​មិនច្បាស់៖ អត្ថបទ​សង្ខេប​ស្តី​ពី​ភាព​តានតឹង​នៅ​ព្រំដែន​កម្ពុជា-ថៃ” ដែល​បង្កើតជា ប្រវត្តិសាស្ត្រ មូលហេតុ និង ការ​វិវឌ្ឍន៍​នៃ​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ។ នេះ​ជា​ការ​ចាំបាច់​ណាស់​ដែល​ប្រទេស​ទាំងពីរ​អនុញ្ញាត​ឲ្យ​ភាគី​ឯករាជ្យ​ទី​បី ទាំង​ថ្នាក់​អន្តរជាតិ និង ថ្នាក់​តំបន់ ជួយ​ពួកគេ​ក្នុង​ការ​ដោះស្រាយ​​បញ្ចប់ជម្លោះ​ព្រំដែន ក៏​ដូចជា​បញ្ឈប់​ការ​បង្ហូរ​ឈាម និង ការរត់​ភៀសខ្លួន​របស់​ជន​ស៊ីវិល។

    អានបន្ត
  • ព្រំដែន មិនច្បាស់: កំណត់ត្រាសង្ខេបស្តីពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ

    ព្រំដែន មិនច្បាស់: កំណត់ត្រាសង្ខេបស្តីពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) កត់​សំគាល់​សេចក្តី​សម្រេច​របស់តុលា​ការ​យុត្តិ​ធម៌​អន្តរជាតិ​(ICJ)តាម​រយៈ​ការ​ចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប​មួយ​ ដែល​មាន​ចំណង​ជើង​ថា​”ព្រំ​ដែន​មិន​ច្បាស់​៖ កំណត់​ត្រា​សង្ខេប​ស្តីពី​ភាពតាន​តឹង​លើបញ្ហា​ព្រំដែន​កម្ពុជា-​ថៃ” ដែល​បរិយាយ​អំពី​ប្រវត្តិ​សាស្រ្ត​ មូល​ហេតុ និង​ការវិវឌ្ឍន៍​នៃ​ជម្លោះ​ព្រំដែ​នដ៏យូរ​អង្វែង​។ ឥឡូវ​នេះ​មាន​សារៈ​សំខាន់​ណាស់​ ដែល​ប្រទេស​ទាំង​ពីរ​អនុញ្ញាត​ឲ្យ​មាន​ភាគី​ឯករាជ្យ​ទីបី​ចូល​រួម​ទាំង​អន្តរជាតិ​ និង​ក្នុងតំបន់​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ឈាន​ទៅ​ដល់​ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ ដូច្នេះ​នេះ​ជា​ការ​បញ្ចប់​ការ​បង្ហូ​រឈាម​គ្នា​ និងកា​រជម្លៀស​ប្រជាជន​ស្លូត​ត្រង់។

    អានបន្ត
  • សន្យា​ខ្យល់​៖ ស្វែងរក​សិទ្ធិ​ប្រជាពលរដ្ឋ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​

    សន្យា​ខ្យល់​៖ ស្វែងរក​សិទ្ធិ​ប្រជាពលរដ្ឋ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្ងៃនេះ​បានចេញ​របាយការណ៍​មួយ ក្រោម​ចំណងជើង​ថា "​សន្យា​ខ្យល់​៖ ស្វែងរក​សិទ្ធិ​ប្រជាពលរដ្ឋ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​" ដែល​របាយការណ៍​នេះ​ធ្វើការ​បង្ហាញ និង​ ​វិភាគ​ពី​ចំណុច​ចម្រូងចម្រាស​រវាង ការប្រកាស​ជា​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​("​រដ្ឋាភិបាល​") ដែល​លើកឡើងថា​ជនជាតិខ្មែរ​ដែល​មកពី​ភាគខាងត្បូង​ប្រទេស​វៀតណាម​("​ពលរដ្ឋ​ខ្មែរក្រោម​") ​គឺជា​ប្រជាពលរដ្ឋ​កម្ពុជា និង​ឧបសគ្គ​ជាក់ស្តែង​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ជួបប្រទះ​ក្នុងពេលដែល​ពួកគាត់​ព្យាយាម​ទទួលយក​ផលប្រយោជន៍​នៃ​ឋានៈ​របស់​ពួកគាត់​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​("​អត្តសញ្ញាណប័ណ្ណ​")​

    អានបន្ត
  • ទំហំ​ដែល​ផ្ទុក​អ្នកទោស​បាន​ឆ្នាំ​២០១១ ៖ របាយការណ៍​ថ្មីៗ​ស្តីពី​ភាព​ចង្អៀត​ណែន​របស់​អ្នកទោស នៅ​កម្ពុជា​

    ទំហំ​ដែល​ផ្ទុក​អ្នកទោស​បាន​ឆ្នាំ​២០១១ ៖ របាយការណ៍​ថ្មីៗ​ស្តីពី​ភាព​ចង្អៀត​ណែន​របស់​អ្នកទោស នៅ​កម្ពុជា​

    ​អង្គការ​លីកាដូ បានចេញ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា "ទំហំ​ដែល​ផ្ទុក​អ្នកទោស​បាន​ឆ្នាំ​២០១១ ៖ របាយការណ៍​ថ្មីៗ​ស្តីពី​ភាព​ចង្អៀត​ណែន​របស់​អ្នកទោស នៅ​កម្ពុជា​" ដែល​របាយ​បានបង្ហាញ​អំពី​ឫសគល់​បណ្តាលអោយមាន​ភាព​ចង្អៀត​ណែន​របស់​អ្នកទោស​មិនទាន់​ត្រូវបាន​ដោះស្រាយ ការឃុំ​ឃាំង​ក្នុង​ ​ពន្ធនាគារ គឺជា​វិធី​ដែល​បានកំណត់​សម្រាប់​អនុវត្ត​ស្ទើរ​គ្រប់​បទល្មើស​ទាំងអស់ ជន​ប្រព្រឹត្ត​បទលហុ បាន​ជាប់​ឃុំឃាំង​ពន្ធនាគារ​រាប់​ឆ្នាំ ទំរាំ​តែ​ទទួលបាន​ការដោះលែង ថិរវេលា​ជាប់​ឃាំង​ក្នុង​ពន្ធនាគារ​ត្រូវបាន​បន្ត​ចំពោះ​អ្នកទោស​ដែល​ខកខាន​មិនបាន​ប​ង់​ប្រាក់​ពិន័យ ជាដើម​។​ល​។​

    អានបន្ត
  • ការ​វិភាគ​ទិន្នន័យ​ ស្តី​ពី​ករណី​វិវាទ​ដី​ធ្លី​ នៅ​កម្ពុជា​ឆ្នាំ ២០១០

    ការ​វិភាគ​ទិន្នន័យ​ ស្តី​ពី​ករណី​វិវាទ​ដី​ធ្លី​ នៅ​កម្ពុជា​ឆ្នាំ ២០១០

    ក្នុងឆ្នាំ២០១១នេះ ចំនួន​វិវាទ​ដី​ធ្លី​មាន​ការ​កើន​ឡើង​ហាក់​ដូច​ជាមាន​ការ​កើន​ឡើង​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ទិន្នន័យ​ ដែល​បាន​កត់​ត្រា​ក្នុង​ក្នុង​ឆ្នាំ​២០០៩កន្លង​មក​នេះ។ ករណី​វិវាទ​ដី​ធ្លី​ដេល​បាន​កត់ត្រា​ថា​ជា​ករណី​ថ្មី​កើត​ឡើង​ក្នុង​ឆ្នាំ​២០១០ មាន​២៨ករណី​ ប្រៀបធៀប​នឹង​ករណី​ផ្លូវការ​ដែល​ប្រព័ន្ធ​​គ្រប់គ្រង​ទិន្នន័យ​​បាន​កត់ត្រាថា​ មាន​​ចំនួន​តែ​៩ករណី​ ដែល​បានកើត​ឡើង​ក្នុង​ឆ្នាំ​២០០៩​ ។

    អានបន្ត
  • ១០​ប្រការដែលអ្នកត្រូវយល់ដឹងអំពីការជួញដូកំលាំងពលកម្មនៅក្នុយមហាងនុតំប់មេគង្គ

    ១០​ប្រការដែលអ្នកត្រូវយល់ដឹងអំពីការជួញដូកំលាំងពលកម្មនៅក្នុយមហាងនុតំប់មេគង្គ

    ការបោះពុម្ភផ្សាយ​នេះ បង្ហាញ​ពីរឿងរាវរបស់ស្រ្តី បុរស និងកុមារដែល​ធ្លាប់​រងគ្រោះ​ដោយ​ការ​ជួយដូរ​នៅ​ក្នុង​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម។ យើង​សង្ឃឹម​ថា​ការចេញ​ផ្សាយ​នេះ​នឹង​ជួយ​បង្កើន​ការ​យល់ដឹង​របស់​អ្នកអំពី​ទម្រង់​ពិត​ប្រាកដ​នៃ​ការ​ជួញដូរ​មនុស្ស។ ដោយ​សារ​តែ​ពុំ​មានទិន្នន័យ​ស្ថិតិ​ច្រើន សាច់​រឿង​ទាំងអស់​នេះផ្តល់​ជា​ទស្សនៈវិស័យ​អំពី​វិធី​នានា និង​ទម្រង់​នៃការជួញដូរ​ក៏ដូច​ជាកន្លែង​អាចជាចំនុច​ក្តៅ​នៅក្នុង​មហាអនុតំបន់​មេគង្គ និងការប្រែប្រួល​នៃឧក្រិដ្ឋកម្មនេះផងដែរ។

    អានបន្ត
  • រឿងនិទាននៃប្រទេសមួយ: ការតាមដានដំណើររឿងបុគ្គលឆ្នាំ២០១១

    រឿងនិទាននៃប្រទេសមួយ: ការតាមដានដំណើររឿងបុគ្គលឆ្នាំ២០១១

    ទំព័រ​នេះ​បង្ហាញ​អំពី​រឿង​និទាន​គម្រូ​នៃ​ប្រទេស​មួយ​។ ផ្នែក​កាត់​ទោស ការ​ការ​ពារ និង​ការ​ហាម​ឃាត់​នៃ​ប្រទេស​នីមួយ​ៗ​ពណ៌នា​អំពី​របៀប​ ដែល​រដ្ឋាភិ​បាល​បាន​ ឬ​មិន​បាន​លើក​ឡើ​ង​ពី​ការ​គោរព​តាម​មាត្រ​ដ្ឋាន​អប្បបរមា​នៃ​ច្បា​ប់ស្តីពី​ការ​ថែរក្សា​​ជនរង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ ដែល​ពាក់ពន្ធ័​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋា​ភិបាល​នោះ​ធ្វើរបាយ​ការណ៍​នេះ។

    អានបន្ត
  • បទ​វិភាគ​បញ្ហាសេ​ចក្តី​ព្រាង​ច្បាប់​ស្តីពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    បទ​វិភាគ​បញ្ហាសេ​ចក្តី​ព្រាង​ច្បាប់​ស្តីពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    បទ​វិភាគ​បញ្ហា សេ​ក្តី​ព្រាង​ច្បាប់​ស្តីពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ចង់​ធ្វើការ​វិភាគ​ទៅលើ​សេចក្តីព្រាងច្បាប់ ដែល​ច្បាប់​នេះ​បង្កើតឡើង​គឺ​ដើម្បី​ត្រួ​ត្រា​កុំ​ឲ្យ​មាន​ជំនួយ​ហិរញ្ញវត្ថុ​សំរាប់​ ​ធ្វើ​ភេ​វក​ម្ម​តាមរយៈ​សមាគម​ខ្លះ​។

    អានបន្ត
  • បណ្តាញផ្សព្វផ្សាយឯករាជ្យត្រូវបាននិរទេស

    បណ្តាញផ្សព្វផ្សាយឯករាជ្យត្រូវបាននិរទេស

    របាយ​ការណ៍​បង្ហាញ​អំពី​បញ្ហា​ប្រឈម​នានា​របស់​អ្នក​សារព័ត៌​មាន ដែល​កំពុង​​រស់​នៅ​ដោយ​ការ​និរទេស​ខ្លួន​ពី​ប្រទេស ដែល​មាន​របប​គាប​សង្កត់ ​ហើយ​របាយការណ៍​នេះ​ក៏​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​ចំពោះ​ភាព​ក្លាហាន​របស់​ពួកគេ​ក្នុង​ការ​រាយ​ការណ៍​ ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ។ តាម​ការ​គូស​បញ្ជាក់​ពីលទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​​លើ​មនុស្ស​ចំនួន​៣៦​នាក់ តំណាង​ស្ថាប័ន​ផ្សព្វ​ផ្សាយ ដែល​ត្រូវ​បាន​និរទេស​ខ្លួន​​ចំនួន​​៣៣​​មក​ពី​១៨​ប្រទេស របាយ​ការណ៍​នេះ​​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​​ការ​សហ​ការ​គ្នា​បន្ថែម​​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន​ និង​អង្គការ​​ដែល​កំពុង​ដំណើរ​ការ​ក្នុង​ប្រទេស​និរទេស​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​ជំនួយ​ និង​អ្នក​បណ្តុះ​បណ្តាល​ឲ្យជួយ​ជ្រោម​ជ្រែង​យ៉ាង​សកម្ម​ដល់​បណ្តាញ​ផ្សព្វ​ផ្សាយ​​ ដែល​បាន​និរទេស​ខ្លួន។

    អានបន្ត
  • ការវិវឌ្ឍន៍ថ្មីនៅក្នុងអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា

    ការវិវឌ្ឍន៍ថ្មីនៅក្នុងអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា

    របាយ​ការណ៍​នេះ​សិក្សា​ជុំវិញ​ព្រឹត្តិ​ការណ៍​នៃ​សេចក្តី​សម្រេច​របស់ចៅ​ក្រម​ស៊ើប​សូរ​២នាក់​ក្នុង ការ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ​លើ​សំណុំ​រឿង​០០៣ (ករណី០០៣) ហើយ​របាយ​ការណ៍ នេះ​ក៏​អំពាវ​នាវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ស៊ើប​អង្កេត​ពី​ប្រតិបត្តិការ​នៃ​តុលាការ​ផង​ដែរ។ របាយ​ការណ៍នេះ​ក៏​ជា​ការ​រំឭក​អំពី​ការវិវត្តន៍​​នៃ​ករណី​០០២​ប្រឆាំង​ទៅ​នឹង​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​បួន ដែល នៅ​មាន​ជីវិត​តាម​រយៈ​ការ​ចាប់ផ្តើម​នាថ្ងៃ​ទី២៧ ខែ​មិថុនា​ និង​រឿង​ក្តី​ឧទ្ធរណ៍​របស់​លោក កាំង ហ្គេចអ៊ាវ ហៅ​ ឌុច ក្នុង​ខែ​មិនា។

    អានបន្ត
  • លិបិក្រមនីតិរដ្ឋនៃគម្រោងយុត្តិធម៌ពិភពលោក

    លិបិក្រមនីតិរដ្ឋនៃគម្រោងយុត្តិធម៌ពិភពលោក

    លិបិ​ក្រម​នេះ​ផ្តល់​ព័ត៌​មាន​លម្អិត និង​ទិន្នន័យ​ដើម ដែល​ទាក់ទង​ទៅ​នឹង​សារៈ​សំខាន់​ជា​ច្រើន​នៃ​នីតិ​រដ្ឋ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ស្វែង​រក​បាន​ព័ត៌មាន​អំពី​ការ​ចូល​ជា​សមាជិក​ភាព​នៃរដ្ឋ​មួយ​ទៅ​ក្នុង​ការអនុវត្តន៍​នីតិរដ្ឋ កំណត់​អំពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​នៃ​រដ្ឋ​មួយ​ដោយ​ធ្វើ​ការប្រៀប​ធៀប​ទៅនឹង​ប្រទេសដទៃ និង​តាមដាន​ការផ្លាស់​ប្តូរគ្រប់​ពេល​វេលា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo