• អានបន្ត
  • កម្ពុជា​៖ វិធានការ​កាន់តែ​មាន​ប្រសិទ្ធិភាព​គឺតម្រូវ​ឲ្យ​បញ្ចប់​នូវ​ទារុណ​កម្ម

    កម្ពុជា​៖ វិធានការ​កាន់តែ​មាន​ប្រសិទ្ធិភាព​គឺតម្រូវ​ឲ្យ​បញ្ចប់​នូវ​ទារុណ​កម្ម

    កម្ពុជា​បាន​យល់​ព្រម​ចំពោះ​សន្ធិ​សញ្ញា​ ប្រឆាំង​នឹង​(CAT) នៅ​ក្នុង​ឆ្នាំ​១៩៩២​។ ច្បាប់​ព្រហ្ម​ទណ្ឌ​របស់​ខ្លួន​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​ជាមួយ​គ្នា​បាន​ដាក់​ឲ្យ​ជាបទ​ល្មើស​នូវ​ការ​ធ្វើ​ទារុណ​កម្ម និង ការ​​ប្រ​ព្រឹត្ត​យ៉ាង​ឃោរ​ឃៅ អ​មនុស្ស​ធម៌ ឬ​បន្ថោក​កិត្តិ​យស​ចំពោះ​ជន​ជាប់​ឃុំ​ឃាំង និង​ដាក់​ទោស​ចំពោះ​ភ្នាក់​ងារ​សាធារណៈ​ឯ​ណា​ដែល​រំលោភ​លើ​សិទ្ធិ​នេះ​ដោយ​ដាក់​ពន្ធធនាគារ​ពី​មួយ​ទៅ​ប្រាំឆ្នាំ​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • ទិវា​កុមារ​អន្តរជាតិ​ ២០០៧

    ទិវា​កុមារ​អន្តរជាតិ​ ២០០៧

    នៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៦​ កុមារីចំនួន​ ១០​នាក់​ អាយុ​ពី​ ១៤​ ទៅ​១៧​ ឆ្នាំ​ ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ នៅ​ខេត្ត​កំពង់​ចាម​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​ដំណើរ​មក​ភ្នំ​ពេញ ដោយ​សន្យា​ថា​ រក​ការ​ងារ​ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​តាម​ផ្ទះ​ ។ បន្ទាប់​ពី​មក​ដល់​ភ្នំពេញ​ កុមារី​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ទៅ​លក់​នៅ​​ទី​ផ្សារ​មួយ​កន្លែង​ ក្នុង​តំលៃម្នាក់​ៗ​ ៥០.០០០ រៀល​ ។ ជា​សំណាង​ល្អ​ ការ​លក់​ឡាយ​ឡុង​ថោក​ៗ​នេះ​ ត្រូវ​បាន​បុគ្គលិក​ម្នាក់​នៃ​អង្គ​ការ​លីកាដូ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ម្នាក់​ ឃើញ​ហេតុ​ការណ៍នេះ​ ហើយ​គាត់​បាន​សហការ​ជា​មួយ​បុគ្គលិក​លីកាដូ​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ កុមារី​ទាំង​អស់ត្រូវ​បាន​រក​ឃើញ​ និង​បញ្ជូន​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​នៅ​តាម​ខេត្ត​វិញ​ ដោយ​សុវត្ថិ​ភាព​ ។​

    អានបន្ត
  • អានបន្ត
  • ការបង្ហាញ​ភាព​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​ដល់​UNHCR ​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    ការបង្ហាញ​ភាព​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​ដល់​UNHCR ​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    ថ្វី​បើ​ការ​ផ្តល់​អនុសាសន៍​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក​Yash Ghai ជា​អ្នក​តំណាង​ពិសេស​នៃ​អគ្គលេខាធិការ​អង្គ​ការ​សហ​ប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​ខែ​កញ្ញា​២០០៦​ មុន​ដំណើរ​ការ​ដ៏​តិច​តួច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​។ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លិខិតុបករណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១៣ ហើយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក៏​បាន​រួម​បញ្ចូល​នូវ​សេចក្តី​ប្រកាស​នៃ​សិទ្ធិ​មនុស្ស​ជា​សាកល​ផង​ដែរ​។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រជាជន​កម្ពុជា​នៅ​តែ​ជា​កម្មវត្ថុ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​ក្លា​ជា​ញឹក​ញាប់​ប្រព្រឹត្ត​ដោយ​បុគ្គលិក​របស់​រដ្ឋ​។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ ក្រមថ្មីត្រូវតែការពារសិទ្ធិជនជាប់ចោទ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស ដើម្បីការពារមិនឲ្យមានការធ្វើទារុណកម្ម និងធានាដល់ការកាត់ក្តីដោយយុត្តិធម៌

    កម្ពុជា៖ ក្រមថ្មីត្រូវតែការពារសិទ្ធិជនជាប់ចោទ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស ដើម្បីការពារមិនឲ្យមានការធ្វើទារុណកម្ម និងធានាដល់ការកាត់ក្តីដោយយុត្តិធម៌

    នៅ​ក្នុង​ឆ្នាំ​២០០៥ តុលាការ​ក្រុងភ្នំ​ពេញ​បាន​ចេញ​សាល​ក្រម​និង​កាត់​ទោស​បុរស​ពីរ​នាក់ ប៊ន សំ​ណាង និង​សុខ សំ​អឿន ដាក់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​លើ​មេ​ដឹក​នាំ​សហជីព​កម្មករ​ដ៏​ល្បី លោក​ជា វិជ្ជាក្នុង​ឆ្នាំ​២០០៤​។ នៅ​ខែ​មេ​សា​២០០៧ តុលាការ​ឧទ្ធរណ៍​បាន​ចេញ​សាល​ដីកា​យល់​ស្រប​ការ​កាត់​ទោស​របស់​ពួក​គេ។ ចៅ​ក្រម​ទាំង​ពីរ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​សារ​ពួក​គេ​ផ្អែក​ជា​ចំបង​លើ​ការ​សារភា​ពរបស់​ប៊ន សំ​ណាង ​ដែល​បាន​ធ្វើ​ដល់​ប៉ូ​​លីស ព្រះ​រាជ​អា​ជ្ញា និង​ចៅ​ក្រម​ស៊ើប​អង្កេត​។ ពាក្យ​សារ​ភាព​ដែល​ប៊ន សំណាង​បាន​ប្រកែក​នៅ​ពេល​ចៅក្រម​ស៊ើប​អង្កេត​ដដែល​បាន​សាក​សួរ​ជា​លើក​ទី​ពីរ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែល​ត្រូវ​បាន​ធ្វើ​ក្រោម​ការ​គម្រាម​កំហែង និង​កិច្ច​សន្យា​អំឡុង​ការ​សួ​រចម្លើយ​ដំបូង​របស់​គាត់​ដោយ​ប៉ូលីស​។

    អានបន្ត
  • អានបន្ត
  • ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​នៅ​ក្រុង​ព្រះ​សីហនុ​ សូម​ដោះ​លែង​អ្នក​ភូមិ​១៣​នាក់​ និង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​គ្រួសារ​ក្រី​ក្រ​

    ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​នៅ​ក្រុង​ព្រះ​សីហនុ​ សូម​ដោះ​លែង​អ្នក​ភូមិ​១៣​នាក់​ និង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​គ្រួសារ​ក្រី​ក្រ​

    អង្គ​ការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​(​លីកាដូ)​ និង​ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​ អភិវឌ្ឍន៍​ នៅ​កម្ពុជា​ (អាដ​ហុក​)​ សូម​ថ្កោល​ទោស​ចំពោះ​សកម្ម​ភាព​បណ្តេញ​ដោយ​ប្រើ​ហឹង្សា​យ៉ាង​ទាន់​ហន់​ទៅ​លើ​ប្រជា​ពល​រដ្ឋ​១១៧​ គ្រួសារ​ដែល​រស់​នៅ​ក្នុង​សង្កាត់​៤​ ខណ្ឌ​មិត្ត​ភាព​ ក្រុង​ព្រះ​សីហនុ​ ។​ វេលា​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០០៧​ កង​កម្លាំង​ប្រដាប់​អាវុធ​ ១៥០​នាក់​ មាន​ប៉ូលីស​ កង​រាជ​អាវុធហត្ថ​ ដែល​បំពាក់​ដោយ​អាវុធ​ ដំបង​ឆក់​ និង​កាំភ្លើង​ បាញ់​ឧស្ម័ន​ បាន​ឆ្មក់​ចួល​ក្នុង​ដី​ធ្លីមាន​ជំលោះ​ ដោយ​ដុត​បំផ្លាញ​ចោល​ផ្ទះ​ ចំនួន​ ៨០​ខ្នង​ និង​កំទេច​បំផ្លាញ​នួវ​ផ្ទះ​ចំនួន​ ២៦​ខ្នង​ ផ្សេង​ទៀត​ ។​ ក្រុម​គ្រួសារ​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាក​ចេញ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រុះ​រើ​យក​ទ្រព្យ​សម្បត្តិ​ចេញ​ពី​លំនៅ​ដ្ឋាន​មុន​ព្រឹត្តិ​ការណ៍​កំទេច​ចោល​ឡើយ​ ។ ​

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo