-
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សជំទាស់ចំនួន ៧នាក់ ត្រូវបានឃុំខ្លួន ខណៈពេលដែលការរឹតត្បិតសេរីភាពក្នុងការជួបជុំបន្តកើតមានឡើង
ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៤ - ថ្ងៃនេះអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និងអង្គការជាសមាជិករបស់ខ្លួនរួមមាន សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងតំណាងរាស្ត្រជាប់ឆ្នោតទាំង ៧នាក់ និងសកម្មជនម្នាក់របស់គណបក្សសង្រ្គោះជាតិ (CNRP) និងដកហូតបម្រាមលើការជួបជុំជាសាធារណៈដែលមានមនុស្សលើសពី ១០នាក់ជាបន្ទាន់។
អានបន្ត -
អង្គការ លីកាដូ សូមថ្កោលទោសការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនៅទីលានប្រជាធិបតេយ្យ
ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ - អង្គការ លីកាដូ មានការសោកស្តាយជាខ្លាំងចំពោះការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនេះ រវាងបាតុករ និងអាជ្ញាធរ នៅពេលមានការប្រមូលផ្តុំគ្នានៅក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំនាព្រឹកនេះ ដែលត្រូវបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ បានប្រែក្លាយជាមានអំពើហិង្សាភ្លាមៗបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធររដ្ឋជាច្រើន ហើយបណ្តាលឲ្យមនុស្សជាច្រើនរងរបួស ដោយអ្នកដែលរងរបួសធ្ងន់ធ្ងរបំផុតគឺក្រុមសន្តិសុខខ័ណ្ឌ ដែលត្រូវបានពង្រាយនៅទីនោះដើម្បីរារាំងពីការជួបជុំនៅទីនោះ។
អានបន្ត