-
របាយការណ៍បង្ហាញពីការនៅតែមិនបានអនុវត្តនូវអនុសញ្ញា ICCPR របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃ៣ ខែមិនា ឆ្នាំ២០១៥ - អង្គការ FIDH និងសមាជិករួមមាន សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស "លីកាដូ" (LICADHO)បានលើកឡើងនៅក្នុងរបាយការណ៍ស្រមោលរួមមួយ ដែលត្រូវបានដាក់ទៅកាន់គណកម្មាធិការសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ (HRC) ថា៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរពសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ នៅឡើយនោះទេ។
អានបន្ត -
ការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារ ផ្តល់នូវភាពធូរស្រាល ប៉ុន្តែមិនទាន់បានដោះស្រាយបញ្ហាជាចំបងនានានៅឡើយទេ
ថ្ងៃ២ ខែមិនា ឆ្នាំ២០១៥ - កាលពីចុងសប្តាហ៍មុន គណកម្មាការដែលដឹកនាំដោយក្រសួងយុត្តិធម៌ បានប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារចំនួន ១៦នាក់ ដែលក្នុងនោះរួមមាន ១៥ នាក់ ជាស្ត្រីដែលមានកូនរស់នៅជាមួយក្នុងពន្ធនាគារ និងម្នាក់ជាស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវបានដោះលែង នៅមុនទិវាសិទិ្ធនារីអន្តរជាតិនាថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ គណកម្មាកានោះ ក៏បានជូនដំណឹងថារាជរដ្ឋាភិបាល ក៏មានផែនការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារជារៀងរាល់ឆ្នាំ។
អានបន្ត -
យើងខ្ញុំជាក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) និងក្រុមអង្គការសង្គមស៊ីវិល ថ្កោលទោសចំពោះគណបក្សនយោបាយដែលបាន ឬនឹងបញ្ចូលមន្រ្តីតុលាការ និងមន្រ្តីនៃកងកម្លាំងប្រដាប់អាវុធទៅក្នុងជួរដឹកនាំគណបក្សនយោបាយរបស់ខ្លួន ដើម្បីចូលរួមសកម្មភាពគាំទ្រគណបក្សខ្លួន ឬនិងប្រឆាំងគណបក្សផ្សេងៗ។ ការបញ្ចូលនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ ពិសេសការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អានបន្ត -
ម.ស.ម.ក បារម្ភចំពោះការបង្ហាញឥទ្ធិពលហួសហេតុទៅលើចំណាត់ការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បារម្ភចំពោះការដកតំណែងអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ដោយប្រញាប់ប្រញាល់ ចំពេលដែលមានការចោទប្រកាន់ជុំវិញករណីពុករលួយដែលវិធានការនោះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចដ៏ចម្រូងចម្រាសរបស់សាលាដំបូងក្នុងការដោះលែងឲ្យស្ថិតនៅក្រៅឃុំករណីលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដែលជាឪពុកម្តាយរបស់ជនសង្ស័យជាឃាតករដែលត្រូវនគរបាលតាមចាប់ខ្លួនឈ្មោះ ថោង សារ៉ាត់។
អានបន្ត -
ការកើនឡើងជាថ្មីនៃជម្លោះដីធ្លី គួរតែត្រូវបានដោះស្រាយជាបន្ទាន់
ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៥ - អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស “លីកាដូ” មានការព្រួយបារម្ភជាខ្លាំងអំពីការកើនឡើងនៃជម្លោះដីធ្លី ដែលតាមរយៈការចងក្រងឯកសារពីការិយាល័យតាមបណ្តាខេត្តនានារបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ឃើញថា មានការកើនឡើងបីដងនៃចំនួនគ្រួសារដែលទើបទទួលរងផលប៉ះពាល់ថ្មីដោយសារជម្លោះដីធ្លីនៅក្នុងអំឡុងឆ្នាំ២០១៤ ដោយប្រៀបធៀបទៅនឹងឆ្នាំ ២០១៣។
អានបន្ត -
ក្រុមសង្គមស៊ីវិល សោកស្តាយការមិនបន្តទិដ្ឋាការដល់សកម្មជនដ៏ល្បីឈ្មោះម្នាក់
ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៥ - យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយជាខ្លាំងចំពោះសេចក្តីសម្រេចបដិសេធការបន្តទិដ្ឋាការដល់សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ លោក អាឡិច ហ្គូហ្សាឡិច ដេវិដសុន (អាឡិច)។ លោក អាឡិច បានឈរជួរមុខក្នុងយុទ្ធនាការមួយនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះ “មាតាធម្មជាតិ” ដើម្បីបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាសនៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង។
អានបន្ត -
កុមារភាពនៅក្នុងពន្ធនាគារ ការចម្រើនវ័យក្នុងពន្ធនាគារកម្ពុជា៖ រឿងរ៉ាវរបស់ដារ៉ា
ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយនូវរបាយការណ៍ចុងក្រោយ និងលើកទីពីររបស់ខ្លួន ដែលជាស៊េរីនៃករណីសិក្សាជាច្រើន ដែលវាយតម្លៃទៅលើផលប៉ះពាល់លើកុមារដែលចម្រើនលូតលាស់នៅក្នុងពន្ធនាគារកម្ពុជា។ នៅត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុងរស់នៅជាមួយម្តាយរបស់អ្នកទាំងនោះនៅក្នុងពន្ធនាគារកម្ពុជាចំនួន ១៨កន្លែង ដែលត្រូវបានតាមដានដោយអង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួនពាក់កណ្តាលនៃអ្នកទាំងនោះ បានចាប់កំណើតនៅក្នុងពន្ធនាគារ ហើយស្ទើរតែទាំងអស់នៃអ្នកទាំងនោះមិនដែលធ្លាប់ ឬចងចាំពីជីវិតរស់នៅក្រៅរបងពន្ធនាគារនោះទេ។
អានបន្ត -
កុមារភាពនៅក្នុងពន្ធនាគារ ការចម្រើនវ័យក្នុងពន្ធនាគារកម្ពុជា៖ រឿងរ៉ាវរបស់ដារ៉ា
ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយនូវរបាយការណ៍ចុងក្រោយ និងលើកទីពីររបស់ខ្លួន ដែលជាស៊េរីនៃករណីសិក្សាជាច្រើន ដែលវាយតម្លៃទៅលើផលប៉ះពាល់លើកុមារដែលចម្រើនលូតលាស់នៅក្នុងពន្ធនាគារកម្ពុជា។ នៅត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុងរស់នៅជាមួយម្តាយរបស់អ្នកទាំងនោះនៅក្នុងពន្ធនាគារកម្ពុជាចំនួន ១៨កន្លែង ដែលត្រូវបានតាមដានដោយអង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួនពាក់កណ្តាលនៃអ្នកទាំងនោះ បានចាប់កំណើតនៅក្នុងពន្ធនាគារ ហើយស្ទើរតែទាំងអស់នៃអ្នកទាំងនោះមិនដែលធ្លាប់ ឬចងចាំពីជីវិតរស់នៅក្រៅរបងពន្ធនាគារនោះទេ។
អានបន្ត -
ការគំរាមនិរទេសសកម្មជនបរទេសជាការសងសឹកចំពោះសកម្មភាព ការពារបរិស្ថាន និងសិទ្ធិមនុស្ស
នាពេលថ្មីៗនេះ មន្ត្រីនាយកដ្ឋានអន្តោសប្រវេសន៍ត្រូវបានដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា សកម្មជនជនជាតិអេស្ប៉ាញគឺលោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុន នឹងត្រូវបង្ខំឲ្យចាកចេញពីប្រទេស ដែលហាក់បង្ហាញពីការព្យាយាមបញ្ឈប់សកម្មភាពជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សរបស់គាត់នៅក្នុងតំបន់ស្ទឹងអារ៉ែង។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ឈាង វុន តំណាង រាសស្ត្រគណៈបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរបស់រដ្ឋសភាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ”រដ្ឋាភិបាល” មានចេតនាចាប់ខ្លួន និងនិរទេសជនជាតិបរទេសដោយមិនបញ្ចេញឈ្មោះ ដែលគេស្គាល់ជាទូទៅថាជាលោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុន។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ
ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលើកឡើងវិធានការថ្មីដែលហាមឃាត់បុគ្គលិកអង្គការសង្គមស៊ីវិលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ផ្សេងៗដែលអាច "ជេរប្រមាថ" ដល់គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។ ការរឹតបន្តឹងបែបនេះស្មើនឹងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិ។
អានបន្ត -
ក្រុមសង្គមស៊ីវិលថ្កោលទោសការបន្តឃុំខ្លួនសកម្មជនទាំង ១១នាក់
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះសាលដីកា ដែលត្រូវបានប្រកាសនាព្រឹកនេះដោយសាលាឧទ្ធរណ៍ លើសំណុំរឿងសកម្មជនស្ត្រីបឹងកក់ចំនួន ១០នាក់ និងព្រះសង្ឃមួយអង្គ។ បន្ទាប់ពីសវនាការឧទ្ធរណ៍ ដែលស្ទើរតែមិនបានផ្តល់សិទិ្ធក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទាល់តែសោះ សាលាឧទ្ធរណ៍បានសម្រេចដំកល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោស និងដាក់ពន្ធនាគារមិនត្រឹមត្រូវលើអ្នកទាំងនោះ ទោះបីជាមានការកាត់បន្ថយទោសពន្ធនាគារ និងពិន័យមួយចំនួនក៏ដោយ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្រ្តាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី
ខ្ងុំហៀបនឹងបញ្ចប់ដំណើរបេសកកម្មលើកទី១២ ដែលជាបេសកកម្មចុងក្រោយរបស់ខ្ងុំមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ វាគឺបុព្វសិទ្ធដែលខ្ងុំបានបំរើប្រជាជនកម្ពុជាក្នុងរយះពេលប្រាំមួឆ្នាំនេះ។
អានបន្ត