• នីតិរដ្ឋគឺឲ្យមានប្រសិទ្ធិភាព ក្នុងការលុបបំបាត់រឿងដណ្តើមយកដីធ្លី

    នីតិរដ្ឋគឺឲ្យមានប្រសិទ្ធិភាព ក្នុងការលុបបំបាត់រឿងដណ្តើមយកដីធ្លី

    នៅ​ថ្ងៃ​ទី​៣​មីនា​២០០៧ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ទទួល​អំណាច​ពេញ​លេញ​ពី​គណ​បក្ស​របស់​លោក​ គណ​បក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​លុប​បំបាត់​ការ​ដណ្តើម​យក​ដីធ្លី​ដែល​កំពុង​ញាំ​ញី​ប្រទេស​អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​។ ដោយ​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​នេះ លោក​ហ៊ុន សែន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ្នក​ដណ្តើម​យ​កដី​ធ្លី​ ដែល​​លោក​បាន​បង្ហាញ​អត្ត​សញ្ញាណ​ថា​ជា មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​អ្នក​មាន​អំណាច​។ ក្នុង​ចំណោម​មន្ត្រី​ទាំង​នោះ លោក​បាន​បង្ហាញ​ថា​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជា​មេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្លោង ដោយ​​​​​​​​​​​​​មាន​ប្រសាសន៍​ថា​ការ​ដណ្តើម​យក​ដី​ធ្លី​ភាគ​ច្រើន​ជាប់​ពាក់​ព័ន្ធ​នឹង​មេ​បញ្ជា​ការ ឧត្តមសនីយ៍​យោធា​។ លោក​បាន​ជម្រុញ​ដល់​អ្នក​មាន​អំណាច​ទាំង​នោះ​ឲ្យ​បញ្ឈប់​ដណ្តើម​យក​ដី​ធ្លី បើ​មិន​អញ្ចឹង​ទេ​លោក​នឹង​ដក​ហូត​អំណាច​ពី​ពួក​គេ​ទាំង​អស់ ដោយ​សង្កត់​ធ្ងន់​ថា​មិន​យោគ​យល់​ដល់​ឋានៈ​និង​តំណែង​របស់​បុគ្គល​ណា​ឡើយ ប្រសិ​នបើ​ពួក​គេ​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ឬ​នៅ​ពី​ក្រោយ​ការ​ដណ្តើម​យក​ដី​ធ្លី​នេះ ពួក​គេ​ច្បាស់​ជា​ត្រូវ​ដាក់​ទោស​មិន​ខាន​។

    អានបន្ត
  • សាល​ដីកា​អយុត្តិ​ធម៌​របស់​សា​លា​ឧទ្ធរណ៍​លើ​ករណី​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​

    សាល​ដីកា​អយុត្តិ​ធម៌​របស់​សា​លា​ឧទ្ធរណ៍​លើ​ករណី​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​ អង្គការ​-សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​អង្គការ​-សមា​គម​ក្រៅ​រដ្ឋា​ភិ​បាល​ចំនួន​ ២៣​ ជា​សមា​ជិក​ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​សាល​ដីកា​របស់​សា​លា​ឧទ្ធរណ៍​ ដែល​តំកល់​សាល​ក្រមរបស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បាន​សំរេច​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ដែល​ចោទ​ពី​បទ​ឃាតកម្ម​លើ​រូប​លោក​ ជា​ វិជ្ជា​ ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ ២០​ ឆ្នាំ​ និង​បង្កាប់ឲ្យ​ សង​សំណង​ជំងឺ​ចិត្ត​ទៅ​ភា​គី​ដើម​បណ្តឹង​ចំនួន​ ៥០០០​ដុល្លារ​អា​មេរិក​ក្នុង​ម្នាក់​ៗ​ ។

    អានបន្ត
  • អានបន្ត
  • អង្គ​ការ​សង្គម​ស៊ី​វិល​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​បញ្ហា​តំលៃ​ដែល​បច្រើន​ហួស​ប្រមាណ​ដែល​អាច​ឲ្យ​ងាក​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​

    អង្គ​ការ​សង្គម​ស៊ី​វិល​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​បញ្ហា​តំលៃ​ដែល​បច្រើន​ហួស​ប្រមាណ​ដែល​អាច​ឲ្យ​ងាក​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​ អង្គ​ការ​-សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​សមាគម​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មាន​សមាជិក​ចំនួន​ ២៣​ សូម​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​បង់​ថ្លៃ​សំរាប់​មេ​ធាវី​បរទេស​ប្រកប​វិជ្ជា​ជី​វៈ នៅ​ក្នុង​អង្គ​ជំ​នុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែល​កំណត់​ដោយ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​កំពុង​តែ​បង្កើត​ឲ្យ​មាន​ភាព​រាំង​ស្ទះ​ និង​កំពុង​តែ​ងាក​ចេញ​ពី​ដំណើរ​ការ​របស់​អង្គ​ជំនុំ​ជម្រះ​វិ​សាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ​ ។

    អានបន្ត
  • កម្ពុជា​៖ អស់​រយៈ​ពេល​១០ឆ្នាំ​ហើយ​គ្មានយុត្តិធម៌​សម្រាប់​ការវាយ​ប្រហារ​ដោយគ្រាប់​បែក​ដៃ​លើគណ​បក្ស​ប្រឆាំង

    កម្ពុជា​៖ អស់​រយៈ​ពេល​១០ឆ្នាំ​ហើយ​គ្មានយុត្តិធម៌​សម្រាប់​ការវាយ​ប្រហារ​ដោយគ្រាប់​បែក​ដៃ​លើគណ​បក្ស​ប្រឆាំង

    (ញូវ យ៉ក) រយៈ​១០​ឆ្នាំ​ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ដ៏​យង់​ឃ្នង​មួយ​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​មួយ​របស់​គណ​បក្ស​ប្រឆាំង​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១៦​នាក់ និង​រង​របួស​ជាង​១៥០​នាក់ រដ្ឋា​ភិបាល​កម្ពុជា​ខក​ខាន​មិន​បាន​នាំយក​ជន​ដៃ​ដល់​​មក​ដើម្បី​កាត់​ទោស​សោះ នេះ​បើ​តាម​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិម​នុស្ស​បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​នេះ​។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ជម្រុញ​ឲ្យ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិច​(FBI)​បើក​ការ​ស៊ើប​អង្កេត​សារ​ជា​ថ្មី​ចំពោះ​ការ​វាយ​ប្រហារ​នោះ ដែល​សហ​រដ្ឋអាមេរិច​ចាត់​ទុក​ថា​ជា​ទង្វើ​ភេរ​វកម្ម​មួយ​។

    អានបន្ត
  • សង្គម​ស៊ីវិល​អំពាវ​នាវឲ្យ​មាន​ការ​គោរព​សេរី​ភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

    សង្គម​ស៊ីវិល​អំពាវ​នាវឲ្យ​មាន​ការ​គោរព​សេរី​ភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

    គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​អង្គការ​-សមា​គម​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRAC)​គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (COMFREL)​ គណៈ​កម្មា​ធិការ​ស្រ្តី​កម្ពុជា​ (CAMBOW)​ សម្ព័ន្ធ​ដើម្បី​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ (AFEC¦)​ និង​ គណៈ​កម្មា​ធិការ​អព្យា​ក្រិត​ និង​មិន​លំអៀង​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (NICFEC)​ សំដែង​នូវ​ការ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​ ដែល​ប្រកាស​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​បណ្តេញ​អង្គការ​ផ្តួច​ផ្តើម​យុត្តិ​ធម៌​សង្គម​សេរី​ (OSJI)​ ដែល​ជា​អង្គ​ការ​អន្តរជាតិ​មួយ​ ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ ឬ​មិន​ផ្តល់​ទិដ្ឋា​ការ​ឲ្យ​បុគ្គលិក​របស់​អង្គការ​នេះ​ ។​

    អានបន្ត
  • អង្គ​ការ​សង្គម​ស៊ី​វិល​អំពាវ​នាវ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​បង់​ថ្លៃ​សំរាប់​មេធាវី​បរទេស​ជា​បន្ទាន់​

    អង្គ​ការ​សង្គម​ស៊ី​វិល​អំពាវ​នាវ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​បង់​ថ្លៃ​សំរាប់​មេធាវី​បរទេស​ជា​បន្ទាន់​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​អង្គការ​-សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRAC)​ ដែល​ជា​សម្ព័ន្ឋ​អង្គការ​-សមា​គម​ មិន​មែន​រដ្ឋា​ភិបាល​ ២៣​ ជា​សមាជិក​ និង​ វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​ (Forum Asia),) ដែល​ជា​វេទិកា​សិទ្ធិ​មនុស្ស​តំបន់​មាន​មូល​ដ្ឋាន​នៅ​ក្រុង​បាង​កក​ សូម​សំដែង​នូវ​ការ​អប​អរ​ចំពោះ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​របស់​គណៈ​កម្មាធិការ​ពិនិត្យ​មើល​វិធាន​ផ្ទៃ​ក្នុង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មិន​ទាន់​ឯក​ភាពនៅ​សេស​សល់​សំខាន់​ៗ​នៅ​ក្នុង​រយៈ​ពេល​កិច្ច​ប្រជុំ​ ១០​ថ្ងៃ​របស់​ខ្លួន​ ។​ យើង​ជឿ​ជាក់​ថា​ ចំនុច​ដែល​បាន​ឯក​ភាព​​គ្នា​ទាំង​នោះ​បាន​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កង្វល់​ទាំង​៩​ចំនុច​ របស់​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ ដែល​បាន​ដាក់​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៦​ (ដូច​ជា​ អំណាច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​ ការ​សំរេច​ដោយ​សំលេង​ភាគ​ច្រើន​ លើស​លប់​ ការ​ការ​ពារ​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ ការ​ធា​នា​ឲ្យ​មាន​ការ​ចូល​រួម​របស់​ជន​រង​គ្រោះ​ ការ​ការ​ពារ​ជន​រង​គ្រោះ​ និង​ការជួស​ជុល​សំណង​ការ​ផ្តល់​ការ​ចូល​រួម​ជា​សា​ធារណៈ​ឲ្យ​កាន់​តែ​ទូ​លំ​ទូលាយ​ទៅ​លើ​សេច​ក្តី​សំរេច​របស់​តុលាការ​...ជា​ដើម​) ។​

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • សាល​ក្រម​មិន​ត្រឹម​ត្រូវ​របស់​តុលាការ​ អំពើ​ករណី​ដី​ធ្លី​នៅ​បវែល​

    សាល​ក្រម​មិន​ត្រឹម​ត្រូវ​របស់​តុលាការ​ អំពើ​ករណី​ដី​ធ្លី​នៅ​បវែល​

    ថ្ងៃ​សុក្រ​ ទី​១៥​ ឆ្នាំ​២០០៧​ អង្គការ​លីកា​ដូ​ សូម​ថ្កោល​ទោស​ចំពោះ​សេច​ក្តី​សម្រេច​របស់​តុលាការ​ខេត្ត​បាត់​ដំ​បង​ នៅ​សប្តាហ៍​នេះ​ ដែល​កាត់​ឲ្យ​ជាប់​ទោស​ និង​កាត់​ទោស​សកម្ម​ជន​សហគមន៍​ ៥​នាក់ ដែល​ពាក់​ព័ន្ធ​ជំលោះ​ដី​ធ្លី​នៅ​ស្រុក​បវែល​ ។​ ថ្ងៃ​ទី​១៣​​ ខែ​កុម្ភៈ​ តុលាការ​បាន​កាត់​ទោស​អ្នក​ភូមិ​៥​នាក់​​ឲ្យ​ជាប់​ទោស​ ក្នុង​នោះ​មាន​បុរស​ម្នាក់​អាយុ​ ៧៨ ឆ្នាំ​ ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន​របស់​អ្នក​ដទៃ ។ ក្នុង​ពេល​ជំនុំ​ជំរះ​ ពុំ​មាន​ភស្តុតាង​ពិត​ប្រាកដ​បង្ហាញ​ថា​ ចុង​ចោទ​បាន​ប្រើ​អំ​ពើ​ហិង្សា​ទៅ​លើ​អ្នក​ណា​ម្នាក់​ឡើយ​ ។

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo