• គណកម្មាធិការស្ត្រីកម្ពុជា សង្កត់បញ្ជាក់ពីតម្រូវការអំពាវនាវឲ្យដោះស្រាយ លើការជួញដូរមនុស្ស

    គណកម្មាធិការស្ត្រីកម្ពុជា សង្កត់បញ្ជាក់ពីតម្រូវការអំពាវនាវឲ្យដោះស្រាយ លើការជួញដូរមនុស្ស

    បើ​យោង​ទៅ​តាម​គណ​កម្មាធិការ​ស្ត្រី​កម្ពុជា (CAM​BOW)ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​៣៣ ដែល​ធ្វើ​ការ​លើ​បញ្ហា​ស្ត្រី បាន​ឲ្យ​ដឹង​ថា ស​កម្ម​ភាព​ជា​បន្ទាន់ គឺ​រដ្ឋា​ភិបាល ប៉ូ​លីស និង​តុលាការ​ចាំ​បាច់​ត្រូវ​លៃ​លក​ដោះ​ស្រាយ ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជួញ​ដូរ​មនុស្ស។

    អានបន្ត
  • CHRAC មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើ​ជន​ជាតិ​ម៉ុង​តាញា

    CHRAC មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើ​ជន​ជាតិ​ម៉ុង​តាញា

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​​កម្ម​នៃ​អង្គ​ការ​សមា​គម​​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​១៨​សូម​បង្ហាញ​នូវ​ភាព​ទោមនស្ស​ចំពោះ​កិច្ច​ព្រម​ព្រៀង​ធ្វើ​មាតុ​ភូមិ​និវត្តន៍ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​​២០០២ រវាង​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន(UN​HCR) រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាមលើ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ជាតិ​ភាគ​តិច​ម៉ុង​តា​ញា ដែល​បាន​គេច​ខ្លួន​ពី​ប្រ​ទេស​​​វៀត​ណាម​មក​ប្រទេស​កម្ពុជា។ កិច្ច​ព្រម​ព្រៀង​នោះ​មិន​បាន​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​នូវ​ភាព​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ តួ​នា​ទី​របស់ ​UNHCR និង​បទដ្ឋាន​នៃ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើ​អ្នក ​ដែល​ត្រឡប់​ទៅ​វិញ​ដើម្បី​ធានា​នូវ​ការ​ការ​ពារ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ខណៈ​ពេល​ពួក​គេ​ត្រ​ឡប់​ទៅ​ទឹក​ដី​កំណើត​របស់​ខ្លួន​នោះ​ឡើយ។

    អានបន្ត
  • វៀតណាម​/កម្ពុជា​៖ អនាគត​នៃជន​ភៀស​ខ្លួន​ម៉ុងតាញា​កំពុង​ស្ថិត​ក្នុង​ភាព​​ប្រថុយ​ប្រថាន

    វៀតណាម​/កម្ពុជា​៖ អនាគត​នៃជន​ភៀស​ខ្លួន​ម៉ុងតាញា​កំពុង​ស្ថិត​ក្នុង​ភាព​​ប្រថុយ​ប្រថាន

    (ក្រុង​ឡុងដ៍/ញូវ​យ៉ក) អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ និង​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​​នូវ​ភាព​កង្វល់​របស់​ពួកគេ​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅ​លើ​ផែន​ការ​ ដែល​មាន​ការ​ព្រម​ព្រៀង​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​វៀត​ណាម និង​ការិយា​ល័យ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ដើម្បី​សម្រប​សម្រួល​លើ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ភៀស​ខ្លួន​ជន​ជាតិ​ដើម​ភាគ​តិច ម៉ុង​តា​ញា ដែល​បាន​រត់​គេច​ពី​ប្រទេស​វៀត​ណាម​មក​ប្រទេស​កម្ពុជា​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ។

    អានបន្ត
  • កម្ពុជា៖ បញ្ចប់អំពើហិង្សានយោបាយ អំឡុងពេលបោះឆ្នោតឃុំសង្កាត់

    កម្ពុជា៖ បញ្ចប់អំពើហិង្សានយោបាយ អំឡុងពេលបោះឆ្នោតឃុំសង្កាត់

    (ញូវ យ៉ក) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង តាម​រយៈ​អ្នក​ថ្លែង​អំពី​ព្រឹត្តិ​ការណ៍​រដ្ឋ​ដល់​អ្នក​សារ​ព័ត៌ ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា មាន​អំពើ​ហិង្សា និង​ការ​គម្រាម​កំហែង​ផ្នែក​នយោ​បាយ កំពុង​តែ​កើន​ឡើង ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣​កុម្ភៈ។ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​អំ​ពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់​ចត់ និង​កាត់​ទោស​ចំ​ពោះ​ជន​ណា​ក៏​ដោយ រួម​ទាំង​ភ្នាក់​ងារ​រដ្ឋាភិបាល ដែល​គេ​បាន​រក​ឃើញ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ព្រឹត្ត​អំ​ពើ​ហិង្សា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត និង​ការ​បង្ខិត​បង្ខំ​លើ​អ្នក​បោះ​ឆ្នោត។

    អានបន្ត
  • អានបន្ត
  • CHRAC បង្ហាញនូវការកង្វល់ អំពីការជះឥទ្ធិពលនៃចលនាកងទ័ពសេរីជាតិកម្ពុជា

    CHRAC បង្ហាញនូវការកង្វល់ អំពីការជះឥទ្ធិពលនៃចលនាកងទ័ពសេរីជាតិកម្ពុជា

    គណ​កម្មា​ធិកា​រប្រព្រឹត្​តិកម្ម នៃ​អង្គ​ការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨ មាន​សោមនស្ស​យ៉ាង​ខ្លាំង ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​សមិទ្ធិ​ផល​ជា​ច្រើន​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គណ​កម្មា​ធិការ​ប្រ​ព្រឹត្តិ​កម្ម​នៅ​តែ​មាន​កង្វល់ ចំពោះ​បញ្ហា​នា​នា ដែល​ទាក់​ទង​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​កំណែ​ទម្រង់​ក្នុង​ប្រព័ន្ធ​តុលា​ការ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។

    អានបន្ត
  • ការរំលោភបំពាននីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ នៅក្នុងការវិនិច្ឆ័យទោស នៃសមាជិកចលនាកងទ័ពសេរីជាតិកម្ពុជា

    ការរំលោភបំពាននីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ នៅក្នុងការវិនិច្ឆ័យទោស នៃសមាជិកចលនាកងទ័ពសេរីជាតិកម្ពុជា

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​សមា​គមការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨ មាន​កង្វល់​យ៉ា​ង​ខ្លាំង​ចំពោះ​ការ​រំលោភ​នីតិ​វិធី​ច្បាប់​ដ៏​ធ្ងន់​ធ្ងរ ដែល​ទាក់​ទង​ទៅ​នឹង​ការ​កាត់​ទោស​ជន​ជាប់​ចោទ​២៨​រូប តាម​ការ​ចោទ​ប្រកាន់​ថា​ជា​សមា​ជិក​នៃ​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា ដែល​ត្រូវ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​នេះ។

    អានបន្ត
  • អានបន្ត
  • CHRAC បង្ហាញនូវការព្រួយបារម្ភ លើអំពើហិង្សានយោបាយចេះតែកើនឡើង

    CHRAC បង្ហាញនូវការព្រួយបារម្ភ លើអំពើហិង្សានយោបាយចេះតែកើនឡើង

    គណ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គ​ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​១៨ បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន លើ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០០១។ CHRAC បាន​កត់​សម្គាល់​ថា ករណី​ដែល​ទាក់​ទង​នឹង​ហេតុ​ផល​នយោ​បាយ កំពុង​តែ​គម្រាម​កំហែង​ដល់​សេរី​ភាព​របស់​ប្រពល​រដ្ឋ ដើម្បី​ចូល​រួម​ក្នុង​សកម្ម​ភាព​នយោ​បាយ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ និង​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល ដើម្បី​ពង្រឹង​នូវ​នីតិ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា។

    អានបន្ត
  • កម្ពុជា៖ អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញា ត្រូវបានគម្រាមកំហែងឲ្យវិលត្រឡប់ទៅវិញ

    កម្ពុជា៖ អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញា ត្រូវបានគម្រាមកំហែងឲ្យវិលត្រឡប់ទៅវិញ

    (ញូវ យ៉ក) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​នេះ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជន​ជាតិ​ដើម​ភាគ​តិច មក​ពី​ប្រទេស​វៀត​ណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គេ​មិន​គួរ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ឡើយ ប្រសិន​បើ​គ្មាន​ការ​កា​រពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ក្នុង​ទី​កន្លែង​ខាង​ភាគី​ព្រំ​ដែន​ប្រទេស​វៀត​ណាម​ទេ​នោះ​។

    អានបន្ត
  • អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo