• អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ឲ្យ​ដោះលែង អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង ១២ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​

    អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ឲ្យ​ដោះលែង អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង ១២ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​

    ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ មុន​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃទី ៨ ខែមីនា យើងខ្ញុំ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ជាបន្ទាន់ ដែល​រួមមាន ទេព វ​ន្នី​, ង៉ែត ឃុន​, សុង ស្រី​លាភ​, គង់ ចន្ថា​, ផាន់ ឈុន​រ៉េត​, បូ ឆវី​, នង ស្រេង​, ហេង ពេជ្រ​, អ៊ឹម ស្រី​ទូច​, ភួង សុភាព​, ព្រះ​តេជគុណ សឿង ហាយ និង​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន លី ស៊ីវ​មិញ​។ អ្នក​ទាំង ១២​នាក់​ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​របស់ខ្លួន នៅក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បឹងកក់ នៅ​ទីក្រុង​ភ្នំពេញ​។

    អានបន្ត
  • អង្គការ លីកាដូ លុប​ចោល​កម្មវិធីទិ​វាសិទិ្ធនារី​អន្តរជាតិ​នៅក្នុង​ពន្ធនាគារ ដោយសារ​ការរឹតត្បិតរបស់​រាជរដ្ឋាភិបាល

    អង្គការ លីកាដូ លុប​ចោល​កម្មវិធីទិ​វាសិទិ្ធនារី​អន្តរជាតិ​នៅក្នុង​ពន្ធនាគារ ដោយសារ​ការរឹតត្បិតរបស់​រាជរដ្ឋាភិបាល

    ថ្ងៃ៥ ខែមិនា ឆ្នាំ២០១៥ - នេះជាការ​សោកស្តាយយ៉ាង​ខ្លាំង ដែលអង្គការ លីកាដូ បាន​ប្រកាស​ថានឹង​មិន​ប្រារព្ធកម្មវិធីប្រចាំឆ្នាំ​របស់ខ្លួន​នៅក្នុងពន្ធនាគារ​កម្ពុជា​នាឆ្នាំនេះនោះទេ ក្នុងឱកាស​ទិវាសិទិ្ធនារី​អន្តរជាតិ ដែល​ជារៀងរាល់ឆ្នាំ​តែងតែប្រារព្ធធ្វើឡើង​នៅថ្ងៃទី៨ ខែមិនា។

    អានបន្ត
  • ម.ស.ម.ក បើក​យុទ្ធ​នា​ការ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​ដី​ធ្លី​ទាំង​ ១២នាក់​ដែល​ត្រូវ​ជាប់​ពន្ធ​នាគារ​ដោយ​សារ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន

    ម.ស.ម.ក បើក​យុទ្ធ​នា​ការ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​ដី​ធ្លី​ទាំង​ ១២នាក់​ដែល​ត្រូវ​ជាប់​ពន្ធ​នាគារ​ដោយ​សារ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន

    ក្នុង​ឱកាស​ប្រា​រព្ធ​ទិវា​នា​រីអន្តរ​ជាតិ​នៅថ្ងៃ​ទី៨​ ខែ​មីនា ឆ្នាំ២០១៥ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") នឹង​បើក​យុទ្ធ​នា​ការ​ឲ្យ​មាន​កា​រដោះ​លែង​សកម្ម​ជន​បឹង​កក់ ("បឹង​កក់") ជា​បន្ទាន់​រួម​មាន ទេព វណ្ណី, ង៉ែត ឃុន, សុង​ ស្រីលាភ, គត់​ ចន្ថា, ផាន់ ឈុន​រ៉េត, បូ​ ឆវី, នង​ ស្រេង, ហេង ពេជ្រ, អ៊ឹម ស្រី​ទូច, និង​ ភួង សុភាព ព្រះសង្ឃព្រះនាម សឿង យាយ និង​សកម្មជនការ​ពារ​សិទ្ធិ​លំនៅ​ដ្ឋាន លី សៀវមិញ។ អ្នក​ទាំង​១២ ត្រូវ​បាន​ដក​ហូត​សេរីភាព​ដោយ​ខុស​ច្បាប់​ក្នុង​ការអនុ​វត្ត​សេរីភាព​មូល​ដ្ឋានទាក់​ទង​នឹង​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​នៅតំបន់​បឹង​កក់ រាជ​ធានីភ្នំពេញ។

    អានបន្ត
  • របាយការណ៍​បង្ហាញ​ពីការ​នៅតែ​មិនបាន​អនុវត្តនូវ​អនុ​សញ្ញា ICCPR របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

    របាយការណ៍​បង្ហាញ​ពីការ​នៅតែ​មិនបាន​អនុវត្តនូវ​អនុ​សញ្ញា ICCPR របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

    ថ្ងៃ៣ ខែមិនា ឆ្នាំ២០១៥ - អង្គការ FIDH និងសមាជិក​​រួមមាន សមាគម​ការពារ​សិទិ្ធ​​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) និងសម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធមនុស្ស "លីកាដូ" (LICADHO)បាន​លើក​ឡើងនៅ​ក្នុងរបាយការណ៍​ស្រមោល​រួម​មួយ​​ ដែល​ត្រូវ​បាន​ដាក់​ទៅ​កាន់​គណកម្មាធិការ​សិទិ្ធមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (HRC) ថា៖ រាជរដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទិ្ធ​ពលរដ្ឋ និង​សិទិ្ធនយោបាយ នៅឡើយ​នោះទេ។

    អានបន្ត
  • ការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយ​ក្នុងពន្ធនាគារ ផ្តល់​នូវភាពធូរស្រាល ប៉ុន្តែ​មិនទាន់បាន​ដោះស្រាយ​បញ្ហាជាចំបងនានា​នៅឡើយទេ

    ការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយ​ក្នុងពន្ធនាគារ ផ្តល់​នូវភាពធូរស្រាល ប៉ុន្តែ​មិនទាន់បាន​ដោះស្រាយ​បញ្ហាជាចំបងនានា​នៅឡើយទេ

    ថ្ងៃ២ ខែមិនា ឆ្នាំ២០១៥ - កាលពី​ចុងសប្តាហ៍មុន គណកម្មាការ​ដែលដឹកនាំ​ដោយក្រសួង​យុត្តិធម៌ បាន​ប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារ​ចំនួន ១៦នាក់ ដែលក្នុងនោះ​រួមមាន ១៥ នាក់ ជាស្ត្រី​ដែលមានកូន​រស់នៅជាមួយ​ក្នុងពន្ធនាគារ និង​ម្នាក់ជាស្ត្រីដែលមាន​ផ្ទៃពោះ នឹងត្រូវបានដោះ​លែង នៅ​មុនទិវាសិទិ្ធនារីអន្តរជាតិនា​ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ គណកម្មាកានោះ ក៏បានជូនដំណឹងថា​រាជរដ្ឋា​ភិបាល ក៏មានផែនការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយក្នុង​ពន្ធនាគារ​ជារៀងរាល់ឆ្នាំ។

    អានបន្ត
  • យើង​ខ្ញុំ​ជា​ក្រុម​សម្ព័ន្ធ​កំ​ណែ​ទម្រង់​ការ​បោះឆ្នោត (ERA) និង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ថ្កោល​ទោស​ចំពោះ​គណ​បក្ស​នយោបាយ​ដែល​បាន ឬ​នឹង​បញ្ចូល​មន្រ្តី​តុលា​ការ និង​មន្រ្តី​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ក្នុង​ជួរ​ដឹក​នាំ​គណបក្ស​នយោបាយ​របស់​ខ្លួន ដើម្បី​ចូល​រួម​សកម្មភាព​គាំ​ទ្រ​គណបក្ស​ខ្លួន ឬ​និង​ប្រឆាំង​គណបក្ស​ផ្សេងៗ។ ការ​បញ្ចូល​នេះ គឺ​រំ​លោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ នីតិរដ្ឋ គោល​ការណ៍​ប្រជា​ធិប​តេយ្យ ពិសេស​ការ​បោះ​ឆ្នោត​ដោយ​សេ​រី និង​យុត្តិ​ធម៌។

    អានបន្ត
  • ម.ស.ម.ក បារម្ភ​ចំពោះ​ការ​បង្ហាញ​ឥទ្ធិ​ពល​ហួស​ហេតុ​ទៅ​លើ​ចំណាត់​ការ​របស់​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម

    ម.ស.ម.ក បារម្ភ​ចំពោះ​ការ​បង្ហាញ​ឥទ្ធិ​ពល​ហួស​ហេតុ​ទៅ​លើ​ចំណាត់​ការ​របស់​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម

    មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") ​បារម្ភ​ចំពោះ​ការ​ដក​តំណែង​អតីត​ប្រធាន​សាលា​ដំបូង​រាជ​ធានីភ្នំ​ពេញ លោក​ អាំង​ មាលតី ដោយ​ប្រញាប់​ប្រញាល់ ចំពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ជុំ​វិញ​ករណី​ពុក​រលួយ​ដែល​វិធាន​ការ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​ដ៏​ចម្រូង​ចម្រាស​របស់​សាលា​ដំបូង​ក្នុង​ការ​ដោះ​លែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ករណី​លោក ថោង​ ចំរើន និង​អ្នកស្រី​ កែវ​ សារី ដែល​ជា​ឪពុក​ម្តាយ​របស់​ជន​សង្ស័យ​ជា​ឃាត​ករ​ដែល​ត្រូវ​នគរបាល​តាម​ចាប់​ខ្លួនឈ្មោះ​ ថោង​ សារ៉ាត់។

    អានបន្ត
  • ការកើនឡើងជា​ថ្មីនៃ​ជម្លោះដីធ្លី គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់

    ការកើនឡើងជា​ថ្មីនៃ​ជម្លោះដីធ្លី គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់

    ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៥ - អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារ​សិទិ្ធ​មនុស្ស “លីកាដូ” មានការ​ព្រួយ​បារម្ភ​ជាខ្លាំង​អំពី​​ការកើន​ឡើង​នៃ​ជម្លោះដីធ្លី ដែល​តាមរយៈ​ការ​ចងក្រង​ឯកសារ​ពីការិយាល័យ​តាម​បណ្តា​ខេត្ត​នានា​របស់​ខ្លួននៅក្នុង​ឆ្នាំ ២០១៤ ឃើញថា មានការ​កើន​ឡើង​បីដង​នៃចំនួន​គ្រួសារ​ដែល​ទើបទទួល​រង​ផល​ប៉ះពាល់​ថ្មី​ដោយសារ​ជម្លោះដីធ្លី​នៅក្នុង​អំឡុងឆ្នាំ​២០១៤ ដោយ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៣។

    អានបន្ត
  • ក្រុម​សង្គមស៊ីវិល សោកស្តាយ​ការ​មិន​បន្តទិដ្ឋាការដល់​សកម្មជន​ដ៏ល្បីឈ្មោះម្នាក់

    ក្រុម​សង្គមស៊ីវិល សោកស្តាយ​ការ​មិន​បន្តទិដ្ឋាការដល់​សកម្មជន​ដ៏ល្បីឈ្មោះម្នាក់

    ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៥ - យើងខ្ញុំ ជាក្រុម​សង្គមស៊ីវិល​ដែលមានរាយនាមដូច​ខាងក្រោម មានការ​សោកស្តាយ​ជាខ្លាំងចំពោះសេចក្តី​សម្រេច​បដិសេធការ​បន្តទិដ្ឋាការដល់​សកម្មជនបរិស្ថាន​ដ៏ល្បីឈ្មោះ លោក អាឡិច ហ្គូហ្សាឡិច ដេវិដសុន (អាឡិច)។ លោក អាឡិច បាន​ឈរជួរមុខ​ក្នុងយុទ្ធនាការ​មួយនៃអង្គការ​មិនមែនរដ្ឋាភិបាល​ក្នុងស្រុកមួយ​ឈ្មោះ “មាតាធម្មជាតិ” ដើម្បី​បញ្ឈប់គម្រោង​សាងសង់​ទំនប់វារីអគ្គីសនីដ៏​ចម្រូងចម្រាស​នៅក្នុង​តំបន់អារ៉ែង ខេត្តកោះកុង។

    អានបន្ត
  • កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើនវ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿងរ៉ាវ​របស់ដារ៉ា

    កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើនវ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿងរ៉ាវ​របស់ដារ៉ា

    ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយ​នូវរបាយការណ៍​ចុង​ក្រោយ និង​លើកទីពីរ​របស់ខ្លួន ដែល​ជាស៊េរីនៃ​ករណីសិក្សាជា​ច្រើន ដែលវាយតម្លៃទៅ​លើផល​ប៉ះពាល់​លើ​កុមារ​​ដែលចម្រើនលូតលាស់នៅ​ក្នុងពន្ធនាគារ​កម្ពុជា។ នៅ​ត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុង​រស់នៅ​ជាមួយម្តាយ​របស់អ្នកទាំងនោះ​នៅក្នុង​ពន្ធនាគារ​កម្ពុជាចំនួន ១៨កន្លែង ដែល​ត្រូវបាន​តាមដានដោយ​អង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួនពាក់កណ្តាលនៃ​អ្នកទាំងនោះ បានចាប់​កំណើតនៅ​ក្នុងពន្ធនាគារ ហើយស្ទើរតែទាំងអស់​នៃអ្នក​ទាំងនោះ​មិនដែលធ្លាប់ ឬចងចាំពីជីវិតរស់​នៅក្រៅរបង​ពន្ធនាគារនោះទេ។

    អានបន្ត
  • កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើនវ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿងរ៉ាវ​របស់ដារ៉ា

    កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើនវ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿងរ៉ាវ​របស់ដារ៉ា

    ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយ​នូវរបាយការណ៍​ចុង​ក្រោយ និង​លើកទីពីរ​របស់ខ្លួន ដែល​ជាស៊េរីនៃ​ករណីសិក្សាជា​ច្រើន ដែលវាយតម្លៃទៅ​លើផល​ប៉ះពាល់​លើ​កុមារ​​ដែលចម្រើនលូតលាស់នៅ​ក្នុងពន្ធនាគារ​កម្ពុជា។ នៅ​ត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុង​រស់នៅ​ជាមួយម្តាយ​របស់អ្នកទាំងនោះ​នៅក្នុង​ពន្ធនាគារ​កម្ពុជាចំនួន ១៨កន្លែង ដែល​ត្រូវបាន​តាមដានដោយ​អង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួនពាក់កណ្តាលនៃ​អ្នកទាំងនោះ បានចាប់​កំណើតនៅ​ក្នុងពន្ធនាគារ ហើយស្ទើរតែទាំងអស់​នៃអ្នក​ទាំងនោះ​មិនដែលធ្លាប់ ឬចងចាំពីជីវិតរស់​នៅក្រៅរបង​ពន្ធនាគារនោះទេ។

    អានបន្ត
  • ការគំរាមនិរទេសសកម្មជនបរទេសជាការសងសឹកចំពោះសកម្មភាព ការពារបរិស្ថាន និងសិទ្ធិមនុស្ស

    ការគំរាមនិរទេសសកម្មជនបរទេសជាការសងសឹកចំពោះសកម្មភាព ការពារបរិស្ថាន និងសិទ្ធិមនុស្ស

    នាពេលថ្មីៗនេះ មន្ត្រីនាយកដ្ឋានអន្តោសប្រវេសន៍ត្រូវបានដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា សកម្មជនជនជាតិអេស្ប៉ាញគឺលោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុន នឹងត្រូវបង្ខំឲ្យចាកចេញពីប្រទេស ដែលហាក់បង្ហាញពីការព្យាយាមបញ្ឈប់សកម្មភាពជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សរបស់គាត់នៅក្នុងតំបន់ស្ទឹងអារ៉ែង។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ឈាង វុន តំណាង រាសស្ត្រគណៈបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរបស់រដ្ឋសភាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ”រដ្ឋាភិបាល” មានចេតនាចាប់ខ្លួន និងនិរទេសជនជាតិបរទេសដោយមិនបញ្ចេញឈ្មោះ ដែលគេស្គាល់ជាទូទៅថាជាលោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុន។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo