• អានបន្ត
  • ការ​ផ្តន្ទា​ទោស​សមាមាត្រ​នឹង​បទល្មើស​ ការ​ផ្តន្ទា​ទោស​ និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ដោយ​អាស៊ីដ​​ដ៍​មាន​ប្រសិទ្ធ​ភាព​ នៅ​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​ និង​ការ​អនុវត្តន៍​ច្បាប់

    ការ​ផ្តន្ទា​ទោស​សមាមាត្រ​នឹង​បទល្មើស​ ការ​ផ្តន្ទា​ទោស​ និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ដោយ​អាស៊ីដ​​ដ៍​មាន​ប្រសិទ្ធ​ភាព​ នៅ​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​ និង​ការ​អនុវត្តន៍​ច្បាប់

    គោល​បំណងនៃ​របាយ​ការណ៍​​នេះ​ គឺ​ធ្វើ​ការ​វិភាគ​យ៉ា​ង​ទូ​លំ​ទូលាយ​មក​លើ​ច្បាប់​គ្រប់​គ្រង​អាស៊ីដ​ខ្លាំង​ ដែល​អនុម័ត​ដោយ​រដ្ឋ​សភា​ ដើម្បី​វាយ​តម្លៃ​ពី​ភាព​ខ្លាំង​ និង​ ភាព​ខ្សោយ​របស់​ច្បាប់​នេះ​ ។​ ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​របាយ​ការណ៍​នេះ​បាន​វិភាគ​ច្បាប់​អាស៊ីដ​​ចេញ​ជុំ​វិញ​ ពិភព​លោក​ ពិចារណា​ពី​ចំណុច​ "វិជ្ជ​មាន​"​ក្នុង​ច្បាប់​អាស៊ីដ​ផ្សេង​ៗ​ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ និង​ចំណុច​វិវាទ​ជុំ​វិញ​អំពើ​ហិង្សា​ដោយ​អាស៊ីដ​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ចំណុច​ "​អវិជ្ជ​មាន​"​​ ក្នុង​ច្បាប់​អា​ស៊ីដ​ផ្សេងៗ​ដែល​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បទ​ល្មើ​ស​ទាំង​នោះ​ ។

    អានបន្ត
  • របាយការណ៍ក្នុងប្រទេស ស្តីពីការអនុវត្តន៍សិទ្ធិមនុស្ស សម្រាប់ឆ្នាំ២០០១

    របាយការណ៍ក្នុងប្រទេស ស្តីពីការអនុវត្តន៍សិទ្ធិមនុស្ស សម្រាប់ឆ្នាំ២០០១

    កម្ពុជា ជា​ប្រទេស​ប្រកាន់​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្ម​នុញ្ញ ជា​មួយ​ការ​បង្កើត​រដ្ឋាភិ​បាល​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ថ្មីៗ​ដែល​ប្រារព្ធ​ធ្វើ​ក្នុង​ឆ្នាំ​២០០៨ គណ​បក្ស​ប្រជាជន​កម្ពុជា(CPP) បាន​ឈ្នះ​៩០​កៅ​អី ក្នុង​ចំណោម​កៅអី​សភា​ទាំង​អស់​ចំនួន​១២៣​កៅ​អី។ អ្នក​សង្កេត​ការណ៍​ភាគ​ច្រើន បាន​វាយ​តម្លៃ​ថា ដំណើរ​ការ​បោះ​ឆ្នោត គឺ​មាន​ការ​ប្រសើរ​ជាង​ការ​បោះ​ឆ្នោត​មុន​ៗ ប៉ុន្តែ​មិន​បាន​ស្រប​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​ទាំង​ស្រុង​នោះ​ទេ។ CPP បាន​ពង្រឹង​ការ​គ្រប់​គ្រង​លើ ស្ថាប័ន​ទាំង​បី​នៃ​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​ដទៃ​ទៀត ជាមួយ​នឹង​អំណាច​ដ៏​ច្រើន​បំផុត ដែល​ស្ថិត​នៅ​ក្នុង​ដៃ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

    អានបន្ត
  • របាយ​ការណ៍​សងេ្ខប​ នៃ​កិច្ច​ពិភាក្សា​តុមូល​ ស្តី​ពី​ តួ​នាទី​របស់​ស្ត្រី​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​នយោ​បាយ​ នៅ​ថ្នាក់​ឃុំ​ សង្កាត់​

    របាយ​ការណ៍​សងេ្ខប​ នៃ​កិច្ច​ពិភាក្សា​តុមូល​ ស្តី​ពី​ តួ​នាទី​របស់​ស្ត្រី​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​នយោ​បាយ​ នៅ​ថ្នាក់​ឃុំ​ សង្កាត់​

    គោល​បំណង​នៃ​របាយ​ការណ៍​នេះ​ គឺ​ដើម្បី​សង្ខេប​អំពី​បញ្ហា​ដែល​បាន​លើក​ឡើង​ ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្តី​អំ​ពី​តួនា​ទី​ស្រ្តី​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យនយោ​បាយ​ថ្នាក់​ឃុំ​ សង្កាត់​ ដែល​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ភោជនី​យដ្ឋាន​ហា​ហ្គា​ភ្នំ​ពេញ​ នា​ថ្ងៃ​ទី​ ៣០​ ខែ​មេសា​ ឆ្នាំ​២០២​ ។​ វត្ថុ​បំណង​នៃ​ព្រឹត្តិការណ៍​នេះ​ គឺ​ដើម្បី​គៀង​គរ​ដៃ​គូរ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​មក​ពិភាក្សា​ ពី​សមាស​ភាព​ទាក់​ទង​នឹង​យេន​ឌ័រ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ​/សង្កាត់​ នា​ខែ​មិថុនា​ ឆ្នាំ​២០១២​ នេះ​ ។​

    អានបន្ត
  • របាយការណ៍ ស្តីពីសិទ្ធិដីធ្លី និងសិទ្ធីលំនៅឋាន ឆ្នាំ២០១១

    របាយការណ៍ ស្តីពីសិទ្ធិដីធ្លី និងសិទ្ធីលំនៅឋាន ឆ្នាំ២០១១

    របាយ​ការណ៍​នេះ ផ្តោត​ទៅ​លើ​ទិន្ន​ន័យ ស្តី​ពី​ការ​សម្បទាន​ដី​សេដ្ឋ​កិច្ច ចេញ​ដោយ​អនុ​ក្រឹត្យ នៅ​ឆ្នាំ​២០០១។ របាយ​ការណ៍​នេះ​ ក៏រៀប​រាប់​អំពី​មូល​ហេតុ ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ វិធី​សាស្ត្រ​ដែល​គេ​ប្រើ​ប្រាស់ អំឡុង​ពេល​ជម្លៀស​ចេញ និង​ការ​ជះ​ឥទ្​ធិពល លើ​ជីវ​ភាព​រស់​នៅ​ក្នុង​គ្រួសារ កា​រ​អប់​រំ និង​សុខ​ភាព ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ ផង​ដែរ។

    អានបន្ត
  • សិទ្ធិ​យល់​ដឹង​ ឬ វប្ប​ធម៌​នៃ​ការ​លាក់​បាំង

    សិទ្ធិ​យល់​ដឹង​ ឬ វប្ប​ធម៌​នៃ​ការ​លាក់​បាំង

    របាយ​ការណ៍​នេះ​ពិនិត្យ​មើល​ លើ​គោល​ការណ៍​នៃ​សេរី​ភាព​ខាង​ព័ត៌មាន​ ស្ថាន​ភាព​សិទ្ធិ​ខាង​ព័ត៌​មាន​ក្នុង​ច្បាប់​អន្តរជាតិ​ និង​ផ្នែក​ខ្លះ​ដែ​ល​មា​ន​ចែង​ពី​សិទ្ធិ​ នៅ​ក្នុង​ច្បាប់​ជាតិ​របស់​កម្ពុជា ។​ របាយ​ការណ៍​នេះ​ ក៍​ពិនិត្យ​ទៅ​លើ​ភាព​ប្រឈម​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​សាមញ្ញ​ពើប​ប្រទះ​ជា​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ទទូល​បាន​ព័ត៌​មាន​ ព្រម​ទាំង​លើក​ឡើង​ជា​អនុសាសន៍​សម្រាប់​នី​តិ​បញ្ញត្តិ​ រចនា​សម្ព័ន្ធ​ និង​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដែល​ចាំ​បាច់​ ដើម្បី​ធា​នា​ថា​សិទ្ធិ​នេះ​ត្រូវ​បាន​គោរព​ ស្រប​តាម​និយាម​អន្តរជាតិ​ ។​

    អានបន្ត
  • របាយការណ៍ ស្តីពី​ចំណាកស្រុក របស់​ពលករ​/​ពល​ការីនី កម្ពុជា​

    របាយការណ៍ ស្តីពី​ចំណាកស្រុក របស់​ពលករ​/​ពល​ការីនី កម្ពុជា​

    ​ក្នុងអំឡុង ៤ ខែ​ដើមឆ្នាំ​២០១២​នេះ ចំនួន​ពាក្យបណ្តឹង សុំ​ឲ្យ​ជួយ​អន្តរា​គន​ម៍ របស់​គ្រួសារ​ពលករ​/​ពល​ការី​នី ចំណាកស្រុក បាន​កើនឡើង​ជាង ៥​ដង​លើស ពី​ចំនួន​ពាក្យបណ្តឹង ដូចគ្នានេះ កាលពី​៤​ខែ​ដើម​ឆ្នាំមុន (​ចំនួន​ពាក្យបណ្តឹង​ដែល​សមគ​មន​អាដហុក ទទួលបាន ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ នេះ​មាន ១៤១ ករណី រីឯ​ឆ្នាំ​ ២០១១ ក្នុង​រយៈពេល​ដូចគ្នា មានតែ​២៣​ករណី​ប៉ុណ្ណោះ​)​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • ក្រឡេកមើលក្រោយ ហើយដើរទៅមុខ

    ក្រឡេកមើលក្រោយ ហើយដើរទៅមុខ

    គោល​បំណង​នៃ​ការ​បោះ​ពុម្ព​នេះ គឺជា​គោល​មូល​ដ្ឋាន​នៃ​ការ​សិក្សា អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅ​ក្នុង​អាស៊ី​អា​គ្នេយ៍ ដែល​ទាក់​ទង​នឹង តួ​នាទី​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​អា​គ្នេយ៍ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ ក្នុង​តំបន់(SA​ARC) ដែល​ជា​ក្រុម​ក្នុង​តំបន់​មួយ។ យើង​សង្ឃឹម​ថា ការ​បោះ​ពុម្ព និង​របាយ​ការណ៍​ជា​បន្ត​បន្ទាប់​នេះ នឹង​ជួយ​តា​ម​ដាន​នូវ​ការ​អភិវឌ្ឍន៍ នៃ​តួនាទី​របស់​SAARC ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត និង​បង្កើត​ការ​ចាប់​អារម្មណ៍​និង​ពិភាក្សា ឲ្យ​ខ្លាំង​ជាង​មុន បន្ទាប់​ពី​ការ​អភិវឌ្ឍន៍​នេះ។

    អានបន្ត
  • ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ក្នុងប្រទេសកម្ពុជា

    ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ក្នុងប្រទេសកម្ពុជា

    ខុម​ហ្រ្វែល​បន្ត​នូវ​របាយការណ៍​របស់​ខ្លួន​ស្តីពី “ ប្រជាធិ​បតេយ្យ ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់ ដែល​បាន​ប៉ាន់​ប្រមាណ​នូវ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅកម្ពុជា។ របាយ​ការណ៍​នេះ​បាន​ប្រើវិធី​សាស្រ្ត ធ្វើ​ការ​ប្រៀប​ធៀប​ដោយ​ធ្វើ​ការ​ចោទ​ជា​សំណួរ​ថា​តើមាន​ការផ្លាស់​ប្តូរ​អ្វីខ្លះ​បើ​ធៀប​ទៅ​ឆ្នាំ​មុន​ៗ​នោះ? តើ​ប្រព័ន្ធ​នយោ​បាយ​នៃប្រទេសកម្ពុជា​ស្ថិត​ក្នុងដំ​ណើរ​ការឆ្ពោះ​ទៅរក​ប្រជាធិប​តេយ្យ​រួបរួម​គ្នា ឬ​ក៏​អសកម្ម ឬ​មាន​ការដើរ​ថយ​ក្រោយ ដែល​ធើ្វអោយ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យតូបនីយកម្ម​នៅ​តែ​ជា​កង្វល់? ការ​ស្ទង់ស្ទាប​នូវ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​តូបនីយកម្ម​គឺវា​ផ្អែក​ទៅ​លើ​ការ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ខុម​ហ្រ្វែល​ដូចជា ”ការ​ឃ្លាំ​មើល​រដ្ឋាភិ​បាល” “ការ​ឃ្លាំ​មើល​សភា" "ការ​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ" "ការ​ឃ្លាំ​មើលការ​បោះ​ឆ្នោត” និង​"ការឃ្លាំ​មើល​យេនឌ័រ”។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo