-
-
កម្ពុជា៖ រដ្ឋមានកាតព្វកិច្ចដើម្បីការពារអ្នកគាំទ្រសិទ្ធិមនុស្ស
មិនដូចជាប្រទេសនានាឡើយ កម្ពុជាគឺមានកាតព្វកិច្ចចងភ្ជាប់ជាមួយការគោរសិទ្ធិមនុស្សអន្តរជាតិ ក្នុងនោះដែរ កាតព្វកិច្ចមួយគឺទាក់ទងនឹងប្រជាពលរដ្ឋ ដែលទាមទារឲ្យមានការចូលរួមក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ ដូច្នោះស្ថិតនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ចប់ជម្លោះកម្ពុជាបានសន្យាថានឹងចូលរួមគាំទ្រសិទ្ធិមនុស្សព្រមទាំងធ្វើសកម្មភាព ដែលលើកកម្ពស់ និងការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
អានបន្ត -
កម្ពុជា៖ រដ្ឋាភិបាលត្រូវតែបញ្ចប់នូវការរើសអើង ប្រឆាំងនឹងគណបក្សប្រឆាំង និងសមាជិករបស់ពួកគេ
ប្រទេសកម្ពុជាបានបោះបង់របបគ្រប់គ្រងបែបកុម្មុយនីស្ត ប្តូរមកអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស អស់រយៈពេលជិតម្ភៃឆ្នាំហើយ។ ប៉ុន្តែកម្ពុជានៅតែប្រើប្រាស់អំណាចជាច្រើន ដែលសល់ពីកេរដំណែលកុម្មុយនីស្តដដែល ជាការធ្វើឲ្យបន្ទុចបង្អាក់ដល់ការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យ។ កេរដំណែលមួយក្នុងចំណោមនោះ គឺការដាក់បញ្ចូលបុគ្គលិក ឲ្យកាន់ការនៅក្នុងស្ថាប័នសាធាណៈទាំងអស់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រហូតដល់ថ្នាក់ភូមិ ដែលធ្វើឡើងដោយសមាជិកគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដែលជាអតីតបក្សកុម្មុយនីស្ត។
អានបន្ត -
សេចក្តីថ្លែងការណ៍វេទិកាអាស៊ីបាស៊ីហ្វីកស្តីពីស្រ្តី ច្បាប់ និងការអភិវឌ្ឍន៍
វេទិកាអាស៊ីបាស៊ីហ្វីកស្តីពីស្រ្តី ច្បាប់ និងការអភិវឌ្ឍន៍មានការព្រួយបារម្ភជាខ្លាំងអំពីសកម្មភាពបំភិតបំភ័យចំពោះអ្នកស្រី មួរ សុខហួរ ដែលជាសមាជិកសភានៃប្រទេសកម្ពុជា។ មានរបាយការណ៍មកថា អ្នកស្រីស្ថិតក្រោមការគំរាមកំហែង ខណៈដែលអភ័យឯកសិទ្ធិរបស់អ្នកស្រីអាចត្រូវបានព្យួរ៕
អានបន្ត -
សេចក្តីថ្លែងការណ៍របស់ការិយាល័យ OHCHR អំពីករណីរបស់ទួត សារ៉ន
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ លោកទួត សារ៉នត្រូវបានតុលាការខេត្តកំពង់ធំផ្ទន្ទាទោសពីបទបង្ខាំងអ្នកស្រីទឹម ណនខុសច្បាប់។ គាត់ត្រូវបានតុលាការដាក់ទោសឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ និងត្រូវបានពិន័យជាប្រាក់ចំនួន២៥០០ ដុល្លារអាមេរិក។ ជនជាប់ចោទបីនាក់ផ្សេងទៀត គឺឈ្មោះម៉ែន វណ្ណៈ ហួរ សារ៉ាត់ និងថន រិទ្ធី ត្រូវបានតុលាការកាត់ទោស កំបាំងមុខ ក្នុងករណីដូចគ្នាដែលត្រូវទទួលទោសគុកពីបីទៅប្រាំឆ្នាំ ។
អានបន្ត -
-
រដ្ឋាភិបាលត្រូវតែចាត់វិធានការទៅលើអំពើហិង្សានៅស្រុកជីក្រែង
ថ្ងៃនេះអង្គការលីកាដូបានអំពាវនាវសូមឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ទៅលើសកម្មភាពដោយហិង្សាប្រព្រឹត្តដោយអាជ្ញាធរប្រឆាំងនឹងអ្នកភូមិទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
អានបន្ត -
រដ្ឋាភិបាល គួរតែអំពាវនាវការរំលោភសិទ្ធិមនុស្សជំនួស ការវាយប្រហារអង្គការក្រៅរដ្ឋាភិបាល ចំពោះការរាយការណ៍រឿងទាំងនោះ
នាខែកុម្ភៈ ក្រសួងការបរទេសសហរដ្ឋអាមេរិចបានចេញនូវរបាយការណ៍របស់ប្រទេសឆ្នាំ២០០៨របស់ខ្លួនស្តីអំពីការអនុវត្តសិទ្ធិមនុស្ស។ របាយការណ៍ស្តីអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានថ្លែងថា កំណត់ត្រាសិទ្ធិមនុស្សរដ្ឋាភិបាលនៅតែខ្សត់ខ្សោយ និង បានរៀបរាប់នូវបញ្ជីនៃការរំលោភសិទ្ធិមនុស្សមួយយ៉ាងវែង រួមបញ្ចូលទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងសន្តិសុខ ការរំលោភចំពោះអ្នកជាប់ឃុំឃាំង ការចាប់ខ្លួនដោយខុសច្បាប់ ការដណ្តើមយកដីធ្លី និងការជម្លៀសចេញដោយបង្ខំ ការរឹតបណ្តឹងលើសេរីភាពបញ្ចេញមតិ និងអំពើពុករលួយ។
អានបន្ត -
ការផ្តន្ទាទោសមេឃុំគណបក្សសមរង្ស៊ី តុលាការត្រូវបានប្រើប្រាស់ក្នុងគោលបំណងបំរើផលប្រយោជន៍នយោបាយ
អង្គការលីកាដូ សូមធ្វើការថ្កោលទោសចំពោះតុលាការខេត្តកំពង់ធំដែលផ្តន្ទាទោសលោកទួត សារ៉ន អតីតប្រធានក្រុមប្រឹក្សាឃុំនៃគណបក្សសម រង្ស៊ី លើបទល្មើស ការចាប់ជំរិនិងការបង្ខាំងមនុស្សដោយខុសច្បាប់ ។ អង្គការលីកាដូបានពិនិត្យឃើញថា ការចោទប្រកាន់ និងការផ្តន្ទាទោសនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ និងជាហេតុផលនយោបាយ ។
អានបន្ត -
ការលុបបំបាត អ្នកកាលានុវត្តភាពនិយមនៅក្នុងជម្លោះដីធ្លីតម្រូវឲ្យមានរដ្ឋបាលក្នុងតំបន់ និងការពិគ្រោះយោបល់ជាសធារណៈដ៏សមរម្យយ៉ាងមានប្រសិទ្ធិភាព
យុទ្ធការរដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍ និង កែលម្អមជ្ឈមណ្ឌលទីក្រុងបានបង្កើតនូវបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបញ្ហាជាច្រើនចំពោះប្រជាជនរបស់ខ្លួន។ បញ្ហាមួយនោះគឺត្រូវបានគេស្គាល់ទូទៅថាជាការដណ្តើមយកដីធ្លី។ វាត្រូវបានកំណត់លក្ខណៈដោយការដណ្តើមយកដីធ្លីរបស់អ្នកក្រីក្រ និង អ្នកទន់ខ្សោយជាមួយនឹងសំនងមិនស្មើភាព ឬក៏ គ្មានសំនងសោះដោយអ្នកមាន និង អ្នកមានអំណាច។ ប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនិង ទំនងជាក្នុងប៉ុន្មានឆ្នាំខាងមុខ ការដណ្តើមយកដីធ្លីបានជះឥទ្ធិពល និង នឹងជះឥទ្ធិពលទៅលើប្រជាជនរាប់សែននាក់។
អានបន្ត -
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
ថ្មីៗនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបើកឲ្យដំណើរការនូវការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច ដែលអាចឲ្យលោកអ្នកគ្រប់រូបអាចចុះឈ្មោះដាក់ពាក្យ សុំទិដ្ឋការទេសចរណ៍កម្ពុជាបានតាមរយៈប្រព័ន្ធអេឡិចត្រូនិច៕
អានបន្ត -
ផលប៉ះពាល់នៃការបណ្តេញចេញពីលំនៅដ្ឋានចំពោះស្រ្តី ត្រូវលើកជាប្រធានបទសំខាន់នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ
ថ្ងៃនេះគឺជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ អង្គការលីកាដូ ថ្លែងថាមានស្ត្រី និងកុមារជាច្រើនបានទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារការបណ្តេញចេញដ៍រាលដាលរបស់ប្រទេសកម្ពុជា ។ លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា "វាជារឿងក្រៀមក្រំខ្លាំងណាស់ គ្មានថ្ងៃណាពិសេសជាងថ្ងៃនេះទៀតទេ ដែលមានស្រ្តីកម្ពុជាជាច្រើននាក់កំពុងតស៊ូយ៉ាងត្រដាបត្រដួសដើម្បីរកស៊ីចិញ្ចឹមគ្រួសាររបស់ពួកគេ ដោយសារតែពួកគេត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ហើយមានស្រីជាច្រើននាក់ទៀតកំពុងរស់នៅក្នុងភាពភ័យខ្លាចចំពោះការបណ្តេញចេញនេះ លោកស្រីបានបន្ថែមទៀតថា ថ្ងៃនេះក៍ជាថ្ងៃដែលពោរពេញទៅដោយទុក្ខលំបាក និងការឈឺចាប់ ។
អានបន្ត




