-
ក្នុងឱកាសទិវាអ្នកប្តូរភេទអន្តរជាតិដោយបើកចំហ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមអំពាវនាវឲ្យរដ្ឋាភិបាលលើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់អ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ គឺជាទិវាខួបទីប្រាំមួយនៃអ្នកប្តូរភេទអន្តរជាតិដោយបើកចំហ។ នៅថ្ងៃនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(“ម.ស.ម.ក”) សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា បោះជំហានទៅមុខជាវិជ្ជមាន ក្នុងការលើកកម្ពស់ និងការពារសិទិ្ធមនុស្សរបស់អ្នកប្តូរភេទនៅប្រទេសកម្ពុជា។
អានបន្ត -
អង្គការ លីកាដូ បង្ហាញទិន្នន័យដីសម្បទានរបស់ខ្លួន និងស្នើសុំយ៉ាងទទូចនូវទិន្នន័យដែលមានតម្លាភាពពីរាជារដ្ឋាភិបាល
ថ្ងៃ៣០ ខែមិនា ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស “លីកាដូ” នឹងធ្វើការចេញផ្សាយជាសាធារណៈនូវទិន្នន័យអំពីដីសម្បទានរបស់ខ្លួន ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តាអនុវត្តតាមពាក្យសុំក្នុងការបង្ហាញជាសាធារណៈនូវព័ត៌មានលំអិតនៃដីសម្បទានទាំងអស់ដែលត្រូវបានផ្តល់នៅក្នុងប្រទេសកម្ពុជា។ ព័ត៌មានដែលចេញផ្សាយនេះ គឺត្រូវបានចងក្រងក្នុងរយៈពេល ៥ឆ្នាំនៃការស៊ើបអង្កេតទៅលើវិស័យនេះ។
អានបន្ត -
ម.ស.ម.ក នឹងសម្ពោធខ្សែវីដេអូខ្លីស្តីអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នឹងសម្ពោធខ្សែវីដេអូខ្លីមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលផ្តោតសំខាន់ទៅលើ សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ សិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការដែលមិនលម្អៀង។
អានបន្ត -
ដំណោះស្រាយសម្រាប់រយៈពេលវែង គឺចាំបាច់សម្រាប់សុខុមាលភាពកូនរបស់ម្តាយជាប់ពន្ធនាគារ
ថ្ងៃ១៨ ខែមិនា ឆ្នាំ២០១៥ - ក្រោយពីមានការដោះលែងស្ត្រីចំនួន ២២នាក់ ពីក្នុងពន្ធនាគារ អង្គការ លីកាដូ ក៏សូមស្វាគមន៍ចំពោះព័ត៌មានអំពីការនឹងពិភាក្សាបន្តរកដំណោះស្រាយរយៈពេលវែងរបស់ក្រសួងយុត្តិធម៌ ដើម្បីធានានូវសុខុមាលភាពរបស់កុមារដែលមានម្តាយជាប់នៅក្នុងពន្ធនាគារ។
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សរបស់ អ.ស.ប ត្រួតពិនិត្យលើប្រទេសកម្ពុជា ៖ អង្គការពិភពលោកប្រឆាំងទារុណកម្ម និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យ អ.ស.ប ថ្កោលទោសចំពោះការប្រព្រឹត្តរបស់រដ្ឋាភិបាលកម្ពុជា លើអ្នកការពារសិទ្ធិមនុស្ស
ទីក្រុងហ្សឺណែវ ថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៥ - អង្គការពិភពលោកប្រឆាំងទារុណកម្ម និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការសមាជិក បានបង្ហាញរបាយកាណ៍ជម្រើសរួម ជួនគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប)។ ក្នុងអំឡុងកិច្ចប្រជុំលើកទី ១១៣ របស់គណៈគម្មាធិការសិទ្ធិមនុស្ស ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ទី១៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ គណៈកម្មាធិការនេះ នឹងពិនិត្យលើរបាយណ៍តាមដំណាក់កាលលើកទី២ របស់កម្ពុជា នៅថ្ងៃទី ១៧ និងថ្ងៃ ទី១៨ ខែមីនា។
អានបន្ត -
ម.ស.ម.ក អំពាវនាវឲ្យរដ្ឋាភិបាលធានាការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅមុនពេលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រួតពិនិត្យប្រទេសកម្ពុជាជាលើកទី ២
មុនការត្រួតពិនិត្យលើកទី ២ របស់កម្ពុជា នៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ("ក.ប.ស") អង្គការសហប្រជាជាតិ ("អ.ស.ប") នៅថ្ងៃទី១៧ និង១៨ ខែមីនា នៅទីក្រុងហ្សឺណែវ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សួមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") ចាត់វិធានការដ៏មានប្រសិទ្ធភាពក្នុងការធានាការពារ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ("ក.អ.ស.ព.ន") ដែលកម្ពុជាចុះហត្ថលេខាកាលពីឆ្នាំ១៩៩២។
អានបន្ត -
សេចក្តីថ្លែងការណ៍ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥៖ យើងអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាចំនួន ៦០ មកពីបណ្ដាញអង្គការនានារួមមាន៖ អង្គការសមាជិកភាពសម្ព័នកំណែទម្រង់ការបោះឆ្នោត សហជីព ផ្ទះសាមគ្គី បណ្ដាញយុវជន បណ្ដាញស្រ្តី និងយេនឌ័រ អង្គការសិទ្ធិមនុស្ស និងអង្គការអភិវឌ្ឍន៍នានាក្នុងប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះដំណើរការនេះការរៀបចំសេចក្តីព្រាងច្បាប់ គុណភាពច្បាប់ និងបញ្ញាត្តិទាំងឡាយដែលចែងក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីស្នើពង្រាងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
អានបន្ត -
អង្គការសង្គមស៊ីវិល សូមអំពាវនាវឲ្យដោះលែង អ្នកការពារសិទ្ធិដីធ្លីទាំង ១២ នាក់ដែលត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសេរីភាពមូលដ្ឋាន
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ មុនទិវានារីអន្តរជាតិនៅថ្ងៃទី ៨ ខែមីនា យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឲ្យមានការដោះលែងសកម្មជនបឹងកក់ជាបន្ទាន់ ដែលរួមមាន ទេព វន្នី, ង៉ែត ឃុន, សុង ស្រីលាភ, គង់ ចន្ថា, ផាន់ ឈុនរ៉េត, បូ ឆវី, នង ស្រេង, ហេង ពេជ្រ, អ៊ឹម ស្រីទូច, ភួង សុភាព, ព្រះតេជគុណ សឿង ហាយ និងអ្នកការពារសិទ្ធិលំនៅដ្ឋាន លី ស៊ីវមិញ។ អ្នកទាំង ១២នាក់ត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់បឹងកក់ នៅទីក្រុងភ្នំពេញ។
អានបន្ត -
អង្គការ លីកាដូ លុបចោលកម្មវិធីទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ ដោយសារការរឹតត្បិតរបស់រាជរដ្ឋាភិបាល
ថ្ងៃ៥ ខែមិនា ឆ្នាំ២០១៥ - នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការ លីកាដូ បានប្រកាសថានឹងមិនប្រារព្ធកម្មវិធីប្រចាំឆ្នាំរបស់ខ្លួននៅក្នុងពន្ធនាគារកម្ពុជានាឆ្នាំនេះនោះទេ ក្នុងឱកាសទិវាសិទិ្ធនារីអន្តរជាតិ ដែលជារៀងរាល់ឆ្នាំតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមិនា។
អានបន្ត -
ម.ស.ម.ក បើកយុទ្ធនាការឲ្យមានការដោះលែងអ្នកការពារសិទ្ធិដីធ្លីទាំង ១២នាក់ដែលត្រូវជាប់ពន្ធនាគារដោយសារការអនុវត្តសេរីភាពមូលដ្ឋាន
ក្នុងឱកាសប្រារព្ធទិវានារីអន្តរជាតិនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") នឹងបើកយុទ្ធនាការឲ្យមានការដោះលែងសកម្មជនបឹងកក់ ("បឹងកក់") ជាបន្ទាន់រួមមាន ទេព វណ្ណី, ង៉ែត ឃុន, សុង ស្រីលាភ, គត់ ចន្ថា, ផាន់ ឈុនរ៉េត, បូ ឆវី, នង ស្រេង, ហេង ពេជ្រ, អ៊ឹម ស្រីទូច, និង ភួង សុភាព ព្រះសង្ឃព្រះនាម សឿង យាយ និងសកម្មជនការពារសិទ្ធិលំនៅដ្ឋាន លី សៀវមិញ។ អ្នកទាំង១២ ត្រូវបានដកហូតសេរីភាពដោយខុសច្បាប់ក្នុងការអនុវត្តសេរីភាពមូលដ្ឋានទាក់ទងនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។
អានបន្ត -
របាយការណ៍បង្ហាញពីការនៅតែមិនបានអនុវត្តនូវអនុសញ្ញា ICCPR របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃ៣ ខែមិនា ឆ្នាំ២០១៥ - អង្គការ FIDH និងសមាជិករួមមាន សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស "លីកាដូ" (LICADHO)បានលើកឡើងនៅក្នុងរបាយការណ៍ស្រមោលរួមមួយ ដែលត្រូវបានដាក់ទៅកាន់គណកម្មាធិការសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ (HRC) ថា៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរពសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ នៅឡើយនោះទេ។
អានបន្ត