-
កំនត់ត្រាសង្ខេប៖ ទិដ្ឋភាពរួមនៃច្បាប់កម្ពុជា ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ និងការសង្ខេបករណីសិក្សាថ្មីៗដើម្បីបង្ហាញពីរបៀបអនុវត្តច្បាប់ និងការអនុវត្តន៍ច្បាប់ទាំងបំពានក្នុងការបង្រ្កាបសំឡេងជំទាស់
កំណត់ត្រាសង្ខេបនេះ បង្ហាញពីសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រូវបានការពារក្នុងច្បាប់កម្ពុជា បង្ហាញពីទិដ្ឋភាពរួមនៃបញ្ញាត្តច្បាប់ដែលកំពុងត្រូវបានអនុវត្តទាំងអស់ ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ ឫបញ្ញាត្តច្បាប់ដែលមានឥទ្ធិពលមកលើសិទ្ធិសេរីភាពបញ្ចេញមតិនៅព្រះរាជាណាចក្រកម្ពុជា (កម្ពុជា) និងពិភាក្សាអំពីករណីសិក្សាថ្មីៗមួយចំនួនដែលបទប្បញ្ញាត្តទាំងនេះត្រូវបានប្រើប្រាស់ដើម្បីជាឧបករណ៍បិទមាត់អ្នករិះគន់រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) និងគោលនយោបាយរបស់ខ្លួន។
អានបន្ត -
របាយការណ៍សង្ខេបនៃកិច្ចពិភាក្សាតុមូលស្តីពី "កំណែទម្រង់ដីធ្លីនៅកម្ពុជា" ប្រធានបទជាក់លាក់ "ច្បាប់ភូមិបាលឆ្នាំ ២០០១" នៅថ្ងៃទី ១៧ ខែកញ្ញា ២០១២ នៅភោជនីដ្ខាន អេស្ត & វេស្ត ភ្នំពេញ
គោលបំណងនៃរបាយការណ៍សង្ខេបនេះ គឺផ្តល់ព័ត៏មានដល់អ្នកពាក់ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធនានាអំពីបញ្ហាទាំងឡាយដែលបានលើកឡើង និងដំណោះស្រាយនានាទាក់ទងនឹងកំណែទម្រង់ដីធ្លីនៅកម្ពុជា ហើយជាពិសេសគឺផ្តោតទៅលើប្រធានបទជាក់លាក់ "ច្បាប់ភូមិបាលឆ្នាំ២០០១" ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅភោជនីយដ្ឋាន អេស្ត & វេស្ត រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២។
អានបន្ត -
អត្ថបទសង្ខេបនៃការវិភាគផ្លូវច្បាប់លើការចោទប្រកាន់ និងការផ្តន្ទាទោសលើអ្នកសារព័ត៌មាន និងសកម្មជនការពារសិទ្ធិមនុស្សគឺលោក ម៉ម សូណង់ដូ(សំំំណុំរឿងព្រហ្មទណ្ឌ លេខ២២០៧)
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ("ជនជាប់ចោទ") ដែលជាម្ចាស់វិទ្យុសំបុកឃ្មុំនិងជាប្រធានអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បី ("អ.ម.រ") ដែលហៅថា សមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទចោទប្រកាន់ចំនួន៦ករណី ("បទចោទប្រកាន់") តាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") បន្ទាប់ពីសវនាការជំនុំជម្រះរយៈពេល៤ថ្ងៃ នៅសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែកញ្ញា ឆ្នាំ២០១២ ជាសរុបហៅថា ("ការជំនុំជម្រះ")។
អានបន្ត -
របាយការណ៍របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី
របាយការណ៍នេះត្រូវបានបញ្ជូនស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨/២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺវាយតម្លៃពីផលប៉ះពាល់សិទ្ធិមនុស្សដោយសម្បទានដី សេដ្ឋកិច្ច និងសម្បទានដទៃទៀត និងគម្រោងអភិវឌ្ឍន៍ធំៗនៅកម្ពុជា (ជាទូទៅ គឺនិយាយសំដៅលើ សម្បទានដី នៅក្នុងរបាយការណ៍នេះទាំងមូល លុះត្រាតែមានការបញ្ជាក់ដោយឡែក)។ របាយការណ៍នេះមិនត្រឹមតែជាការវិភាគទៅលើ សម្បទានទាក់ទងនឹងវិស័យកសិឧស្សាហកម្ម (មានជាអាទិ៍ ចំការកៅស៊ូ ចំការអំពៅ ដំឡូងមី) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិភាគទៅលើសម្បទានរ៉ែ ប្រេងកាត និងឧស្ម័ន ព្រៃឈើ និងសម្បទានសម្រាប់គោលដៅទេសចរណ៍ ការអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំមួយចំនួន មានដូចជា ទំនប់វារីអគ្គីសនីជាដើម។
អានបន្ត -
តំណាងជាស្ត្រីក្នុងវិស័យនយោបាយ និងប្រព័ន្ធបោះឆ្នោតបរិមាណភាគយេនឌ័រ
របាយការណ៍សង្ខេបនេះផ្តល់នូវទិដ្ឋភាពទូទៅនៃប្រព័ន្ធបោះឆ្នោតបរិមាណភាគ ដែលត្រូវបានអនុត្តន៍ដោយបណ្តាប្រទេសមួយចំនួនដើម្បីលើកកម្ពស់ភាពជាតំណាងរបស់ស្រ្តីក្នុងវិស័យនយោបាយ ដោយវិភាគអំពីអត្ថប្រយោជន៍ដ៏សំខាន់ និងផ្តល់ជាអនុសាសន៍សម្រាប់ការអនុវត្តនូវប្រព័ន្ធបែបនេះនៅក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជាក់អំពីកង្វះភាពជាតំណាងរបស់ស្ត្រីក្នុងវិស័យនយោបាយជាតិ និងថ្នាក់ក្រោមជាតិ ។
អានបន្ត -
១០ នៃគម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា៖ ការវាយតម្លៃយ៉ាងល្អិតលអន់
របាយការណ៍ថ្មី១០ឆ្នាំនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា៖ ការវាយតម្លៃយ៉ាងហ្មត់ចត់បំផុត ត្រូវបានចេញផ្សាយដោយបណ្តាញយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ និងមជ្ឈមណ្ឌល អប់រំច្បាប់ សម្រាប់សហគមន៍ នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១២។ ដោយចាប់ផ្តើមដំណើរការពីឆ្នាំ២០០១ កម្មវិធីរោងចក្រកាន់តែប្រសើរមានគោលដៅលើកកម្ពស់លក្ខខណ្ឌការងារនៅតាមរោងចក្រនានានៅ កម្ពុជា ជាបណ្តើរៗ ហើយនៅទីបំផុត បង្កើនការផលិតទំនិញ ដោយគ្មានការកេងប្រវ័ញ្ច ញើស ឈាមកម្មករ។ របាយការណ៍នេះពិភាក្សាផ្តោតលើសមិទ្ធផលរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងពិចារណាលើការរឹតត្បិតសិទិ្ធរបស់កម្មករ។
អានបន្ត