-
លទ្ធផលពង្រឹងអំណាចថ្នាក់មូលដ្ឋាន -ព្រឹត្តិបត្រពត៌មានប្រចាំត្រីមាសស្តីពីសកម្មជនសិទ្ធិមនុស្ស
ការចេញផ្សាយព្រឹត្តិបត្រពត៌មានរបស់គម្រោងបណ្តាញសិទ្ធិមនុស្សកម្ពុជានេះគឺ ដើម្បីពិនិត្យមើលភាពរីកចម្រើនពីការអនុវត្តរបស់គម្រោង ជាពិសេសការរួមគ្នារបស់គោលដៅ ការធ្វើការរួមគ្នាជាបណ្តាញ ការបង្កើនសម្ថភាព តាមរយៈការបណ្តុះស្តីពីការចងក្រងឯកសារ ច្បាប់ភូមិបាល និតិវិធីមុនពេលជំនុំជម្រះ និងការសរសេរពាក្យបណ្តឹងជាដើម។ ការចេញផ្សាយនេះមានបំណងផ្តល់ដល់អ្នកពាក់ព័ន្ធ នូវពត៌មានថ្មីៗពីការអនុវត្តថ្មីៗរបស់គម្រោង ជាពិសេសសកម្មភាពនានាដែលអ្នកចូលរួមបណ្តាញសិទ្ធិមនុស្សបានធ្វើការតស៊ូមតិនៅក្នុង ជម្លោះដីធ្លី និងសិទ្ធិការងារតាមរយៈវេទិកាសាធារណៈ ការប្រមូលផ្តុំ កិច្ចសន្ទនា និងការសម្របសម្រួលជាមួយអាជ្ញាធរនានា។
អានបន្ត -
គម្រោងសិទ្ធិឃ្លាំ មើលសេរីភាពខាងការបញ្ចេញមតិនៅប្រទេសកម្ពុជា
កាលពីថ្ងៃទី០៣ ខែឧសភា ពិភពលោកទាំងមូលបានប្រារព្ធទិវាសេរីភាពខាងព័ត៌មានពិភពលោក។ នេះជាការចេញផ្សាយព្រឹត្តិប័ត្រព័ត៌មាន រៀងរាល់ពីរខែម្តងនៃគម្រោងសិទិ្ធលើកទីបួនមកទល់ពេលបច្ចុប្បន្ននេះ ផ្តោតលើសេរីភាពខាងការបញ្ចេញមតិ ដែលគូសបញ្ជាក់ចំណុចពីរសំខាន់គឺការផ្សព្វផ្សាយថ្មីៗនូវផែនទីនៃករណីរំលោភបំពានមកលើអ្នកសារព័ត៌-មាន និងមរណៈភាពរបស់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី ហើយដែលប្រធានបទទាំងពីរនេះ បង្ហាញពីភាពគ្រោះថ្នាក់បំផុតនៃសេរីភាពខាងការបញ្ចេញមតិនៅប្រទេសកម្ពុជា។
អានបន្ត -
ព្រឹត្តិបត្រព័មានអេឡិចត្រូនិចប្រចាំត្រីមាស
ព្រឹត្តិប័ត្រនេះផ្តោតលើ៖ យុទ្ធនាការទប់ស្កាត់ការដួលសន្លប់ចាប់ផ្តើមដំណើរការ, ចំនាប់អារម្មណ៍របស់កុមារៈ ការធ្វើការនៅក្នុងស្រែអំបិលដែលក្តៅខ្លាំងនិងងាយរងរបួសនៅក្នុងប្រទេសកម្ពុជា, ការច្របាច់ទឹកដោះម្តាយទុក ជួយដល់មាតាដែលកំពុងបំពេញការងារ, សេវាកម្មច្បាប់សម្រាប់សហគមន៍នៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់នារីធ្វើការនៅតាមកន្លែងកំសាន្តសប្បាយ, ស្វួយអភិវឌ្ឍន៍នៃជនជាតិដើមភាគតិចនៅកម្ពុជា, ការប្រកួតប្រជែងចំណេះដឹងពីច្បាប់ស្តីពីការងារប្រទេសកម្ពុជា វគ្គ៣ ដែលផ្សាយតាមវិទ្យុ ចាប់ផ្តើមដំណើរការ
អានបន្ត -
តួនាទីរបស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការស្វែងរកយុត្តិធម៌ និងការផ្សះផ្សា នៅប្រទេសកម្ពុជា
របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម គឺទទួលខុសត្រូវលើការរំលោភបំពានសិទ្ធិមនុស្សជាទ្រង់ទ្រាយធំ ជាប្រព័ន្ធនិងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ គេបានប៉ាន់ប្រមាណថាមានប្រជាជនចាប់ពី១.៧លាននាក់ ទៅ ២.២លាននាក់ បានស្លាប់ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសារគោលនយោបាយ របស់មេដឹកនាំខ្មែរក្រហម៕ វាគឺជាស្លាកស្នាមដែលបន្សល់ទុកក្នុងសង្គមកម្ពុជា ដែលមិនធ្លាប់មាន។ បន្ទាប់ពីកិច្ចចរចារដ៏យូរមក រាជរដ្ឋាភិបាលកម្ពុជាបានឈានដល់ការព្រមព្រាងគ្នាជាមួយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៣ដើម្បីកាត់ទោសមេដឹកនាំមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ខកម្មដែលបានប្រព្រឹត្តក្នុងរបបនោះ។
អានបន្ត -
លទ្ធផលនៃការពង្រឹងអំណាចថ្នាក់មូលដ្ឋាន
គម្រោងបណ្តាញសិទ្ធិមនុស្សកម្ពុជា គឺជាគម្រោងមួយរបស់មជ្ឈមណ្ឌលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលឧបត្ថមដោយមា្ចស់មូលនិធិ ដាយកូនៀ ដែលបង្កើតឡើងដើម្បី គាំទ្រដល់សកម្មជនសិទ្ធិមនុស្សនៅថ្នាក់សហគមន៍ ។ គម្រោងនេះបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១០ ដោយសម្របសម្រួលឲ្យមានវគ្គបណ្តុះបណ្តាលស្តីពី សិទ្ធិមនុស្សទៅដល់សកម្មជន ដែលធ្វើការជាមួយសហគមន៍មូលដ្ឋាន ។
អានបន្ត -
រូបរាងថ្មីនៃគេហទំព័រអំពីសិទ្ធិមនុស្សកំណែ ៤.០
Sithi មានន័យថាជាខេមរៈភាសាថា"សិទ្ធិ" ។ គម្រោងសិទ្ធិមានគោលបំណងបង្កើនការយល់ដឹង និងចំណេះដឹងអំពីសិទ្ធិមនុស្ស (ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ) និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។ ការបោះពុម្ពផ្សាយលើកទី៣ នៃព្រឹត្តិប័ត្រព័ត៌មានមានចេញផ្សាយរៀងរាល់ពីរខែម្តង នៃគម្រោងសិទ្ធិលើកនេះផ្តោតលើការបង្កើតគេហទំព័រសិទ្ធិមនុស្ស sithi.org សមិទ្ធិផលរបស់គម្រោងសិទ្ធិមកដល់បច្ចុប្បន្ន ព្រមទាំងរូបរាងថ្មី និងតួនាទីដំណើរការនៃ sithi.org កំណែ៤.០ ។
អានបន្ត -
ពហុយុទ្ធវិធីដើម្បីការពារនិងលើកស្ទួយសិទ្ធិមនុស្ស
ថ្ងៃនេះទី៣០ ខែមករា ២០១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក.) គម្រោងសិទ្ធិ ចេញផ្សាយព្រឹត្តិបត្រព័ត៌មានចេញផ្សាយរៀលរាល់ពីរខែម្តង លេខ២ ដែលមានចំណងជើងថា “ពហុយុទ្ធវិធីដើម្បីការពារ និង លើកស្ទួយសិទ្ធិមនុស្ស”.។ ការចេញផ្សាយព្រឹត្តិបត្រលើកនេះនឹងបង្ហាញពីពហុយុទ្ធវិធីដោយពិនិត្យលើការងារគម្រោង សិទ្ធិ នៃ ម.ស.ម.ក. និង សកម្មជនដែលត្រូវបានបណ្តុះបណ្តាលតាមរយៈគម្រោងនេះក្នុងការដោះស្រាយបញ្ហាទាំងនេះ និងជំរុញឲ្យមានការគោរពទៅលើសិទ្ធិដីធ្លីកាន់តែប្រសើរឡើង។
អានបន្ត -
កម្រងកសារវិភាគ ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងនីតិរដ្ឋ
កម្រងកសារវិភាគ ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងនីតិរដ្ឋ បុរស ស្រ្តី កុមារកម្ពុជា ត្រូវបានជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅទូទាំងអាស៊ីភាគអាគេ្នយ៍។ នៅឆ្នាំ ២០០៨ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានអនុម័ត ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនអត្រានៃការផ្តន្ទាទោសជនល្មើសករណីជួញដូរមនុស្ស ឲ្យបានជោគជ័យ៕
អានបន្ត -
សង្គមស៊ីវិលរៀបចំពីធីគោរពវីញ្ញាណខ័ន្តនៅមុនការចាប់ផ្តើមសវនការសំណុំរឿង ០០២
ទីតាំងមួយដែលជនរងគ្រោះជាច្រើន ត្រូវបានយកមកសម្លាប់ (ជើងឯក) និងជាតំណាងឲ្យទីតាំងឧក្រិដ្ឋកម្មច្រើនកន្លែងផ្សេងទៀត។
អានបន្ត -
កម្រងឯកសារវិភាគ ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និង នីតិរដ្ឋៈ ការហាមឃាត់ចំពោះការអនុវត្តអនុភាពប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ៖ បទប្បញ្ញត្តិ
គោលការណ៍ជាមូលដ្ឋាននៃច្បាប់ព្រហ្មទណ្ឌ គឺគ្មានជនណាម្នាក់ អាចត្រូវបានរកឃើញថាជាប់ពិរុទ្ធនៃបទល្មើសព្រហ្មទណ្ឌណាមួយ ប្រសិនបើអំពើ ឬការខកខាន ដែលបុគ្គលនោះប្រព្រឹត្ត មិនត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ នៅពេលដែលអំពើ ឬការខកខាននោះកើតឡើង (មាត្រា ១៥ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ និង ឆ្លុះបញ្ចាំងក្នុងមាត្រា ៣ នៃក្រមព្រហ្មទណ្ឌ)។ បន្ថែមពីលើនេះ បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង បទប្បញ្ញត្តិដែលត្រូវបានអនុវត្តនៅពេលប្រព្រឹត្តលើ្មស នឹងមិនត្រូវបានអនុវត្តឡើយ។ ប្រសិនបើ បន្ទាប់ពីបទល្មើសត្រូវបានប្រព្រឹត្ត មានបទប្បញ្ញត្តិថ្មីដែលចែងអំពីទោសស្រាលជាង បទប្បញ្ញត្តិនោះត្រូវអនុវត្តភ្លាម (មាត្រា ១០ នៃក្រមព្រហ្មទណ្ឌ)។
អានបន្ត -
ព្រឹត្តបត្រព័ត៌មានប្រចាំត្រីមាសស្តីពីសកម្មជនសិ់ទ្ធិមនុស្ស
នេះគឺជាព្រឹត្តបត្រព័ត៌មានចេញផ្សាយលើកទីបី របស់គម្រោងបណ្តាញសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានគោលបំណងផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធ អំពីការអនុវត្តសកម្មភាពថ្មីៗរបស់គម្រោង។
អានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ
មាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៖ "ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅក្នុងពេលសវនាការសាធារណៈ។ ប៉ុន្តែបើតុលាការយល់ឃើញថាសាធារណភាពបង្កអោយមានគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬ ទំនៀមទម្លាប់នោះតុលាការអាចបង្គាប់អោយការពិភាក្សាដេញដោលទាំងស្រុង ឬ មួយផែ្នកប្រព្រឹត្តទៅជាសម្ងាត់..."
អានបន្ត