-
ការធ្វើរបាយការណ៍សំយោគលើកទី២៦នៃអង្គការពលកម្មអន្តរជាតិស្តីពីលក្ខខណ្ឌការងាររបស់កម្មករក្នុងវិស័យកាត់ដេរកម្ពុជា
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ គម្រោងគណកម្មការប្រឹក្សាយោបល់ (PAC) នៃអង្គការពលកម្មអន្តរជាតិសម្រាប់ធើ្វឲ្យប្រសើរឡើងក្នុងវិស័យកាត់ដេរកម្ពុជាបានជួបប្រជុំគ្នាក្នុងទីក្រុងភ្នំពេញដើម្បីពិនិត្យមើលឡើងវិញ និងបញ្ចេញរបាយការណ៍សំយោគនៃអង្គការពលកម្មអន្តរជាតិលើកទី២៦ស្តីពីលក្ខខណ្ឌការងារក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា។ PAC មានសមាសភាពតំណាងមកពីខាងរាជរដ្ឋាភិបាលកម្ពុជា សមាគមនិយោជករោងចក្រវាយនភ័ណ្ឌកាត់ដេរកម្ពុជា និងសហជីពកម្មករ។
អានបន្ត -
ការពង្រឹងដំណើរការបោះឆ្នោត និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា៖ របាយការណ៍ស្តីពីវេទិកាបោះឆ្នោត និងលំហប្រជាធិបតេយ្យ
របាយការណ៍ ពង្រឹងដំណើរការបោះឆ្នោត និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ របាយការណ៍ស្តីពីវេទិកាបោះឆ្នោត និងលំហប្រជាធិបតេយ្យ គឺជាលទ្ធផលនៃគម្រោង វេទិកាស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យដែលអនុវត្តន៍ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីគម្រោងពង្រឹងដំណើរការបោះឆ្នោត និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ ខ្លឹមសារនិងការផ្តល់យោបល់ធ្វើឡើងក្នុងរបាយការណ៍នេះផ្អែកលើព័ត៌មានដែលទទួលបានក្នុងអំឡុងពេលអនុវត្តន៍គម្រោងពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១០។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយអត្ថបទសង្ខេបមានចំណងជើងថា “ព្រំដែនមិនច្បាស់” មុនថ្ងៃចេញសេចក្តីសម្រេចរបស់តុលាការ អាយស៊ីជេ និងអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធីជាអចិន្រ
ម.ស.ម.ក កត់សម្គាល់សេចក្តីសម្រេចរបស់តុលាការ អាយស៊ីជេ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែក តាមរយៈការចេញផ្សាយអត្ថបទសង្ខេបមួយមានចំណងជើងថា “ព្រំដែនមិនច្បាស់៖ អត្ថបទសង្ខេបស្តីពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ” ដែលបង្កើតជា ប្រវត្តិសាស្ត្រ មូលហេតុ និង ការវិវឌ្ឍន៍នៃជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ។ នេះជាការចាំបាច់ណាស់ដែលប្រទេសទាំងពីរអនុញ្ញាតឲ្យភាគីឯករាជ្យទីបី ទាំងថ្នាក់អន្តរជាតិ និង ថ្នាក់តំបន់ ជួយពួកគេក្នុងការដោះស្រាយបញ្ចប់ជម្លោះព្រំដែន ក៏ដូចជាបញ្ឈប់ការបង្ហូរឈាម និង ការរត់ភៀសខ្លួនរបស់ជនស៊ីវិល។
អានបន្ត -
ព្រំដែន មិនច្បាស់: កំណត់ត្រាសង្ខេបស្តីពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) កត់សំគាល់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)តាមរយៈការចេញផ្សាយកំណត់ត្រាសង្ខេបមួយ ដែលមានចំណងជើងថា”ព្រំដែនមិនច្បាស់៖ កំណត់ត្រាសង្ខេបស្តីពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ” ដែលបរិយាយអំពីប្រវត្តិសាស្រ្ត មូលហេតុ និងការវិវឌ្ឍន៍នៃជម្លោះព្រំដែនដ៏យូរអង្វែង។ ឥឡូវនេះមានសារៈសំខាន់ណាស់ ដែលប្រទេសទាំងពីរអនុញ្ញាតឲ្យមានភាគីឯករាជ្យទីបីចូលរួមទាំងអន្តរជាតិ និងក្នុងតំបន់ដើម្បីជួយឲ្យពួកគេឈានទៅដល់ដំណោះស្រាយចុងក្រោយមួយដើម្បីបញ្ចប់ជម្លោះព្រំដែន ដូច្នេះនេះជាការបញ្ចប់ការបង្ហូរឈាមគ្នា និងការជម្លៀសប្រជាជនស្លូតត្រង់។
អានបន្ត -
សន្យាខ្យល់៖ ស្វែងរកសិទ្ធិប្រជាពលរដ្ឋឲ្យពលរដ្ឋខ្មែរក្រោមនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្ងៃនេះបានចេញរបាយការណ៍មួយ ក្រោមចំណងជើងថា "សន្យាខ្យល់៖ ស្វែងរកសិទ្ធិប្រជាពលរដ្ឋឲ្យពលរដ្ឋខ្មែរក្រោមនៅកម្ពុជា" ដែលរបាយការណ៍នេះធ្វើការបង្ហាញ និង វិភាគពីចំណុចចម្រូងចម្រាសរវាង ការប្រកាសជាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា("រដ្ឋាភិបាល") ដែលលើកឡើងថាជនជាតិខ្មែរដែលមកពីភាគខាងត្បូងប្រទេសវៀតណាម("ពលរដ្ឋខ្មែរក្រោម") គឺជាប្រជាពលរដ្ឋកម្ពុជា និងឧបសគ្គជាក់ស្តែងដែលពលរដ្ឋខ្មែរក្រោមជួបប្រទះក្នុងពេលដែលពួកគាត់ព្យាយាមទទួលយកផលប្រយោជន៍នៃឋានៈរបស់ពួកគាត់ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាតាមរយៈការដាក់ពាក្យស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ("អត្តសញ្ញាណប័ណ្ណ")
អានបន្ត -
ទំហំដែលផ្ទុកអ្នកទោសបានឆ្នាំ២០១១ ៖ របាយការណ៍ថ្មីៗស្តីពីភាពចង្អៀតណែនរបស់អ្នកទោស នៅកម្ពុជា
អង្គការលីកាដូ បានចេញរបាយការណ៍មួយដែលមានចំណងជើងថា "ទំហំដែលផ្ទុកអ្នកទោសបានឆ្នាំ២០១១ ៖ របាយការណ៍ថ្មីៗស្តីពីភាពចង្អៀតណែនរបស់អ្នកទោស នៅកម្ពុជា" ដែលរបាយបានបង្ហាញអំពីឫសគល់បណ្តាលអោយមានភាពចង្អៀតណែនរបស់អ្នកទោសមិនទាន់ត្រូវបានដោះស្រាយ ការឃុំឃាំងក្នុង ពន្ធនាគារ គឺជាវិធីដែលបានកំណត់សម្រាប់អនុវត្តស្ទើរគ្រប់បទល្មើសទាំងអស់ ជនប្រព្រឹត្តបទលហុ បានជាប់ឃុំឃាំងពន្ធនាគាររាប់ឆ្នាំ ទំរាំតែទទួលបានការដោះលែង ថិរវេលាជាប់ឃាំងក្នុងពន្ធនាគារត្រូវបានបន្តចំពោះអ្នកទោសដែលខកខានមិនបានបង់ប្រាក់ពិន័យ ជាដើម។ល។
អានបន្ត -
ការវិភាគទិន្នន័យ ស្តីពីករណីវិវាទដីធ្លី នៅកម្ពុជាឆ្នាំ ២០១០
ក្នុងឆ្នាំ២០១១នេះ ចំនួនវិវាទដីធ្លីមានការកើនឡើងហាក់ដូចជាមានការកើនឡើងបើប្រៀបធៀបទៅនឹងទិន្នន័យ ដែលបានកត់ត្រាក្នុងក្នុងឆ្នាំ២០០៩កន្លងមកនេះ។ ករណីវិវាទដីធ្លីដេលបានកត់ត្រាថាជាករណីថ្មីកើតឡើងក្នុងឆ្នាំ២០១០ មាន២៨ករណី ប្រៀបធៀបនឹងករណីផ្លូវការដែលប្រព័ន្ធគ្រប់គ្រងទិន្នន័យបានកត់ត្រាថា មានចំនួនតែ៩ករណី ដែលបានកើតឡើងក្នុងឆ្នាំ២០០៩ ។
អានបន្ត -
១០ប្រការដែលអ្នកត្រូវយល់ដឹងអំពីការជួញដូកំលាំងពលកម្មនៅក្នុយមហាងនុតំប់មេគង្គ
ការបោះពុម្ភផ្សាយនេះ បង្ហាញពីរឿងរាវរបស់ស្រ្តី បុរស និងកុមារដែលធ្លាប់រងគ្រោះដោយការជួយដូរនៅក្នុងការកេងប្រវ័ញ្ចកំលាំងពលកម្ម។ យើងសង្ឃឹមថាការចេញផ្សាយនេះនឹងជួយបង្កើនការយល់ដឹងរបស់អ្នកអំពីទម្រង់ពិតប្រាកដនៃការជួញដូរមនុស្ស។ ដោយសារតែពុំមានទិន្នន័យស្ថិតិច្រើន សាច់រឿងទាំងអស់នេះផ្តល់ជាទស្សនៈវិស័យអំពីវិធីនានា និងទម្រង់នៃការជួញដូរក៏ដូចជាកន្លែងអាចជាចំនុចក្តៅនៅក្នុងមហាអនុតំបន់មេគង្គ និងការប្រែប្រួលនៃឧក្រិដ្ឋកម្មនេះផងដែរ។
អានបន្ត -
រឿងនិទាននៃប្រទេសមួយ: ការតាមដានដំណើររឿងបុគ្គលឆ្នាំ២០១១
ទំព័រនេះបង្ហាញអំពីរឿងនិទានគម្រូនៃប្រទេសមួយ។ ផ្នែកកាត់ទោស ការការពារ និងការហាមឃាត់នៃប្រទេសនីមួយៗពណ៌នាអំពីរបៀប ដែលរដ្ឋាភិបាលបាន ឬមិនបានលើកឡើងពីការគោរពតាមមាត្រដ្ឋានអប្បបរមានៃច្បាប់ស្តីពីការថែរក្សាជនរងគ្រោះដោយការជួញដូរ ដែលពាក់ពន្ធ័ក្នុងអំឡុងពេលដែលរដ្ឋាភិបាលនោះធ្វើរបាយការណ៍នេះ។
អានបន្ត -
បទវិភាគបញ្ហាសេចក្តីព្រាងច្បាប់ស្តីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
បទវិភាគបញ្ហា សេក្តីព្រាងច្បាប់ស្តីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺចង់ធ្វើការវិភាគទៅលើសេចក្តីព្រាងច្បាប់ ដែលច្បាប់នេះបង្កើតឡើងគឺដើម្បីត្រួត្រាកុំឲ្យមានជំនួយហិរញ្ញវត្ថុសំរាប់ ធ្វើភេវកម្មតាមរយៈសមាគមខ្លះ។
អានបន្ត -
បណ្តាញផ្សព្វផ្សាយឯករាជ្យត្រូវបាននិរទេស
របាយការណ៍បង្ហាញអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន ដែលកំពុងរស់នៅដោយការនិរទេសខ្លួនពីប្រទេស ដែលមានរបបគាបសង្កត់ ហើយរបាយការណ៍នេះក៏បានសិក្សាពីផលប៉ះពាល់ចំពោះភាពក្លាហានរបស់ពួកគេក្នុងការរាយការណ៍ ដែលធ្វើឡើងក្នុងប្រទេសកំណើតរបស់ពួកគេ។ តាមការគូសបញ្ជាក់ពីលទ្ធផលនៃការស្ទង់មតិលើមនុស្សចំនួន៣៦នាក់ តំណាងស្ថាប័នផ្សព្វផ្សាយ ដែលត្រូវបាននិរទេសខ្លួនចំនួន៣៣មកពី១៨ប្រទេស របាយការណ៍នេះក៏បានអំពាវនាវឲ្យមានការសហការគ្នាបន្ថែមក្នុងចំណោមអ្នកសារព័ត៌មាន និងអង្គការដែលកំពុងដំណើរការក្នុងប្រទេសនិរទេសព្រមទាំងលើកទឹកចិត្តដល់ម្ចាស់ជំនួយ និងអ្នកបណ្តុះបណ្តាលឲ្យជួយជ្រោមជ្រែងយ៉ាងសកម្មដល់បណ្តាញផ្សព្វផ្សាយ ដែលបាននិរទេសខ្លួន។
អានបន្ត -
ការវិវឌ្ឍន៍ថ្មីនៅក្នុងអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
របាយការណ៍នេះសិក្សាជុំវិញព្រឹត្តិការណ៍នៃសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសូរ២នាក់ក្នុង ការបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេលើសំណុំរឿង០០៣ (ករណី០០៣) ហើយរបាយការណ៍ នេះក៏អំពាវនាវឲ្យអង្គការសហប្រជាជាតិស៊ើបអង្កេតពីប្រតិបត្តិការនៃតុលាការផងដែរ។ របាយការណ៍នេះក៏ជាការរំឭកអំពីការវិវត្តន៍នៃករណី០០២ប្រឆាំងទៅនឹងមេដឹកនាំកំពូលខ្មែរក្រហមទាំងបួន ដែល នៅមានជីវិតតាមរយៈការចាប់ផ្តើមនាថ្ងៃទី២៧ ខែមិថុនា និងរឿងក្តីឧទ្ធរណ៍របស់លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច ក្នុងខែមិនា។
អានបន្ត