-
សមាជប្រជាជនកម្ពុជា"ចូលរួមធ្វើអោយមានសន្តិភាព គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឯករាជ្យ នីតិរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ ពិតប្រាកដ នៅកម្ពុជា"
មាត្រា៥១ នៃរដ្ឋធម្មនុញ្ញព្រះរាជាចក្រកម្ពុជាបានចែងថា "អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋភិបាល និងសាលាជំរៈក្ដី"។
អានបន្ត -
ម.ស.ម.ក បង្ហាញពីការព្រួយបារម្ភចំពោះការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជាក្នុងការគាបសង្កត់ការជួបប្រជុំដោយសន្តិវិធីរបស់ក្រុមសង្គមស៊ីវិល
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមគូសបញ្ជាក់ និងបង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធនឹងការឆ្លើយតបជាអវិជ្ជមានពីអាជ្ញាធរកម្ពុជាក្នុងការឆ្លើយតបទៅនឹងសំណើ ឬលិខិតជូនដំណឹង របស់ក្រុមសង្គមស៊ីវិលក្នុងគោលបំណងរៀបចំបាតុកម្មដោយសន្តិវិធីនៅទីក្រុងភ្នំពេញ។ ម.ស.ម.ក សូមក្រើនរំលឹកដល់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋាភិបាល) និងអាជ្ញាធរសាលារាជធានីភ្នំពេញថានេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងអាជ្ញាធរក្នុងការសម្របសម្រួលការរៀបចំធ្វើបាតុកម្មឲ្យមានសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ មិនមែនជាអ្នករឹតត្បិតនោះទេ។
អានបន្ត -
ម.ស.ម.ក បង្ហាញពីការព្រួយបារម្ភចំពោះការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជាក្នុងការគាបសង្កត់ការជួបប្រជុំដោយសន្តិវិធីរបស់ក្រុមសង្គមស៊ីវិល
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមគូសបញ្ជាក់ និងបង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធនឹងការឆ្លើយតបជាអវិជ្ជមានពីអាជ្ញាធរកម្ពុជាក្នុងការឆ្លើយតបទៅនឹងសំណើ ឬលិខិតជូនដំណឺងរបស់ក្រុមសង្គមស៊ីវិលក្នុងគោលបំណងរៀបចំបាតុកម្មដោយសន្តិវិធីនៅទីក្រុងភ្នំពេញ។
អានបន្ត -
ម.ស.ម.ក ជំរុញអ្នកទិញ និងសមាគម GMAC ឲ្យគាំទ្រការអនុវត្តន៍តម្លាភាពក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ ("ILO-BFC") ក្នុងការវិលទៅរកការបង្ហាញជាសាធារណៈដែលគ្រោងបង្ហាញនៅខែមករា ឆ្នាំ២០១៤ ខាងមុខនេះ នូវរបកគំហើញរបស់ខ្លួនមួយចំនួន ដោយផ្អែកលើកម្មវិធីឃ្លាំមើលលើរោងចក្រចំនួន៤៥០ ព្រមទាំងជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់រោងចក្រដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាបច្ចុប្បន្ន និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)គាំទ្រនូវកិច្ចផ្តួចផ្តើមនេះ។
អានបន្ត -
សិទ្ធិហាប់, រោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា និងអ្នកស្រឡាញ់ភេទដូចគ្នា
ការបោះពុម្ពផ្សាយនៃព្រឹត្តិបត្រព័ត៌មានរបស់គម្រោង "សិទ្ធិ" នេះគូសបង្ហាញពីសកម្មភាពថ្មីៗនិងគួរឲ្យកត់សំគាល់ដែលបានអនុវត្តក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដូចជា កម្មវិធីបណ្ដុះបណ្តាលជាទៀងទាត់ដល់អ្នកធ្វើការខាងសិទ្ធិមនុស្សជាមួយនិងបច្ចេកវិទ្យាថ្មីនៅ "សិទ្ធិហាប់" ផែនទីរោងចក្រកាត់ដេរ ដែលកំពុងប្រតិបត្តិការទូទាំងប្រទេសកម្ពុជា និងគេហទំព័រឥន្ទធនូថ្មី ដែលជាកន្លែងផ្ទុកព័ត៌មានដែលទាក់ទងទៅនឹងសិទ្ធិរបស់ ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ("LGBT") នៅកម្ពុជា។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការនៅកម្ពុជា
នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះ មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ចេញផ្សាញប្រព័ន្ធគ្រប់គ្រងទិន្នន័យសវនាការព្រហ្មទណ្ឌដែលបានសង្កេតនៅក្នុងតុលាការកម្ពុជា ដោយគម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ("គម្រោងសង្កេតការណ៍") ដែលចាប់អនុវត្តតាំងពីខែ សីហា ឆ្នាំ២០០៩ ("ប្រព័ន្ធគ្រប់គ្រងទិន្នន័យ")។
អានបន្ត