-
ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បង្ហាញពីការព្រួយបារម្ភចំពោះការបណ្តេញចេញដោយហឹង្សា
បន្ទាប់ពីរយៈពេលជិតមួយខែនៃការចរចារដែលពន្យារពេលដ៍យូរ រវាងអ្នកភូមិដីក្រហម ក្រុមហ៊ុនសំណង់ 7NG និងសាលាក្រុង ដោយមានបំណងស្វែងរកការដោះស្រាយ ដែលអាចព្យាយាមព្រមព្រៀងគ្នាទៅវិញទៅមកនៃការទាមទារសំណងនោះមក ក្រុមហ៊ុនបានដកខ្លួនជាឯកតោភាគីពីការពិភាក្សា ហើយអនុវត្តបទបញ្ជានៃការបណ្តេញចេញដែលបាន ពន្យារកន្លងមក ដោយភ្នាក់ងារអនុវត្តច្បាប់ ។ ការបណ្តេញចេញនេះត្រូវបានធ្វើឡើងនាពេលពាក់កណ្តាលយប់ ដោយការប្រើគ្រឿងចក្រឈូសឆាយ ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងគ្រាប់ជ័រ ដំបងឆក់ និងកម្មករ ប្រដាប់ដោយដំបង និងពូថៅធ្វើការវាយកំទេចលំនៅដ្ឋាន ។
អានបន្ត -
ក្រុមសង្គមស៊ីវិលថ្កោលទោសយ៉ាងខ្លាំងអំពីការបណ្តេញចេញដោយខុសច្បាប់នៅតំបន់ដីក្រហម
ភ្នំពេញ ប្រទេសកម្ពុជា-យើងទាំងអស់គ្នាជាក្រុមសង្គមស៊ីវិលសូមធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបណ្តេញចេញអ្នកភូមិនៅតំបន់ដីក្រហម ដែលបានចាប់ផ្តើមតំាងពីម៉ោង៦ព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩។ ការបណ្តេញចេញនេះបានធ្វើឡើងដោយមន្រ្តីនគរបាលប្រមាណពី៣០០ និងភ្នាក់ងារឯកជនប្រមាណទៅ៥០០នាក់ ដែលត្រូវបានជួលដោយក្រុមហ៊ុនឯកជន7NG។
អានបន្ត -
សង្គមស៊ីវិលសូមថ្កោលទោសយ៉ាងខ្លាំងអំពីការបណ្តេញដោយខុសច្បាប់នៅតំបន់ដីក្រហម
ភ្នំពេញ-កម្ពុជាយើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបណ្តេញប្រជាពលរដ្ឋសហគមន៍ដីក្រហមដោយបង្ខំ ដែលបានកើតឡើងនៅវេលាម៉ោង ៦ ព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩។ ការបណ្តេញចេញនេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះនៃការបណ្តេញចេញដោយបង្ខំ ដែលកំពុងតែកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា និងកំពុងគំរាមកំហែងដល់ស្ថេរភាពសង្គម ។
អានបន្ត -
សន្ទរកថាថ្ងែងបើក ដោយលោក គ្រីស្តូហ្វ ប៉េស៊ូតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស ប្រចាំកម្ពុជាថ្ងៃទី២២ ខែមករាឆ្នាំ២០០៩
នៅឆ្នាំ២០០៦ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តដើម្បីបង្ការការធ្វើទារុណកម្ម តាមរយៈ ការផ្តល់សច្ចាប័ន លើពិធីសារបន្ថែមនៃអនុសញ្ញាប្រឆាំងទារុណកម្មដែលគេស្គាល់ថា OPCAT ។ ប្រទេសកម្ពុជាអាចមានមោទនភាពដោយសារថាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់នេះ ដែលផ្តល់សច្ចាប័នលើពិធីសារបន្ថែមនេះ ហើយក៍ជាប្រទេសតែមួយគត់នៃសមាគមអាស៊ានដែលបានធ្វើដូច្នេះ ។
អានបន្ត -
កម្ពុជា៖ តុលាការកំពូលត្រូវបានពិសោធន៍មើលដោយករណីឃាតកម្មមេដឹកនាំកម្មករ
អង្គការឃ្លាំមើលសិទ្ធិមនុស្សស្វាគមន៍ចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជានៅថ្ងៃទី៣១ធ្នូ២០០៨ ចំពោះការដោះលែងលោក ប៊ន សំណាង និង លោកសុខ សំអឿន ជាបណ្តោះអាសន្ន និង បញ្ជូនករណីនេះត្រលប់ទៅតុលាការឧទ្ធរណ៍វិញដើម្បីស៊ើបអង្កេរសារជាថ្មី។ បុរសពីរនាក់នេះបានជាប់ឃុំឃាំងអស់រយៈពេលជិតប្រាំឆ្នាំតាមការចោទប្រកាន់ពីបទសម្លាប់មេដឹកនាំកម្មករ លោកជា វិជ្ជា នៅក្នុងរឿងក្តីមួយដែលត្រូវបានរំខានដោយការជ្រៀតជ្រែកផ្នែកនយោបាយ ការបំភ័យសាក្សី និង ការរំលោភនីតិច្បាប់អន្តរជាតិផ្សេងទៀត។
អានបន្ត -
កម្ពុជា៖ ការបដិសេធការបញ្ចេញមតិ ដោយសេរីនៅក្នុងសភា ត្រូវតែលុបបំបាត់
យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាប្រទេសកម្ពុជាគឺត្រូវបានសន្មត់ថាជារបបប្រជាធិបតេយ្យសេរីគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លទ្ធិប្រជាធិបតេយ្យតាមបែបសភា ដោយមានអ្នកតំណាងដែលបានតែងតាំងឡើងតាមរយៈការបោះឆ្នោតសភាដោយផ្ទាល់និងព្រឹទ្ធសភាដោយមិនផ្ទាល់។ វាត្រូវបានភ្ជាប់ជាមួយប្រព័ន្ធនៃការថ្លឹងថ្លែងអំណាចជាមួយការបែងចែកអំណាចនិងតុលាការឯករាជ្យ។អំណាចត្រូវបានផ្តល់ដោយប្រជាជនកម្ពុជាដែលធ្វើឡើងតាមរយៈសភា រដ្ឋាភិបាលនិងតុលាការ។
អានបន្ត -
កម្ពុជា៖ លិខិតចំហចំពោះការជម្លៀសអ្នករស់នៅបឹងកក់ក្នុងទីក្រុងភ្នំពេញដោយបង្ខំ
យើងសរសេរជូនអ្នកដើម្បីបង្ហាញអំពីកង្វល់យ៉ាងខ្លាំងរបស់យើងចំពោះការអភិវឌ្ឍន៍នាពេលថ្មីៗ ដែលជះឥទ្ធិពលលើប្រជាជនរស់នៅតំបន់បឹងកក់នៅក្នុងកណ្តាលទីក្រុងភ្នំពេញ។ អ្នករស់នៅជិតតំបន់បឹងនេះមួយចំនួនត្រូវបានជម្លៀសដោយបង្ខំ ខណៈដែលអ្នកដទៃទៀតកំពុងប្រឈមមុខនឹងការជម្លៀសចេញ ចំពេលដែលកម្រឹតទឹកកំពុងតែឡើង និង ការគម្រាមកំហែង ព្រមទាំងការធ្វើទុក្ខបុកម្នេញ។ មន្ត្រីរដ្ឋាភិបាល និង កម្មករក្រុមហ៊ុនបានគម្រាមកំហែងអ្នករស់នៅក្នុង និងជុំវិញតំបន់បឹងកក់ និង អង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រពួកគេ នៅពេលដែលពួកគេធ្វើយុទ្ធនាការប្រឆាំងនឹងការចាក់បំពេញដីក្នុងបឹង និងការជម្លៀសភ្លាមៗ។
អានបន្ត