-
ការបណ្តេញចេញពីដីធ្លីនៅក្រុងព្រះសីហនុ សូមដោះលែងអ្នកភូមិ១៣នាក់ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) និង សមាគមការពារសិទ្ធិមនុស្សនិង អភិវឌ្ឍន៍ នៅកម្ពុជា (អាដហុក) សូមថ្កោលទោសចំពោះសកម្មភាពបណ្តេញដោយប្រើហឹង្សាយ៉ាងទាន់ហន់ទៅលើប្រជាពលរដ្ឋ១១៧ គ្រួសារដែលរស់នៅក្នុងសង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ វេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៧ កងកម្លាំងប្រដាប់អាវុធ ១៥០នាក់ មានប៉ូលីស កងរាជអាវុធហត្ថ ដែលបំពាក់ដោយអាវុធ ដំបងឆក់ និងកាំភ្លើង បាញ់ឧស្ម័ន បានឆ្មក់ចួលក្នុងដីធ្លីមានជំលោះ ដោយដុតបំផ្លាញចោលផ្ទះ ចំនួន ៨០ខ្នង និងកំទេចបំផ្លាញនួវផ្ទះចំនួន ២៦ខ្នង ផ្សេងទៀត ។ ក្រុមគ្រួសារដែលត្រូវគេបង្ខំឲ្យចាកចេញ មិនត្រូវបានអនុញ្ញាតឲ្យរុះរើយកទ្រព្យសម្បត្តិចេញពីលំនៅដ្ឋានមុនព្រឹត្តិការណ៍កំទេចចោលឡើយ ។
អានបន្ត -
នីតិរដ្ឋគឺឲ្យមានប្រសិទ្ធិភាព ក្នុងការលុបបំបាត់រឿងដណ្តើមយកដីធ្លី
នៅថ្ងៃទី៣មីនា២០០៧ នាយករដ្ឋមន្ត្រីហ៊ុន សែនបានទទួលអំណាចពេញលេញពីគណបក្សរបស់លោក គណបក្សប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ការដណ្តើមយកដីធ្លីដែលកំពុងញាំញីប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ ដោយមានការគាំទ្រយ៉ាងពេញទំហឹងនេះ លោកហ៊ុន សែនធ្វើសង្គ្រាមប្រឆាំងនឹងអ្នកដណ្តើមយកដីធ្លី ដែលលោកបានបង្ហាញអត្តសញ្ញាណថាជា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងអ្នកមានអំណាច។ ក្នុងចំណោមមន្ត្រីទាំងនោះ លោកបានបង្ហាញថាមន្ត្រីយោធាជាន់ខ្ពស់ជាមេក្លោង ដោយមានប្រសាសន៍ថាការដណ្តើមយកដីធ្លីភាគច្រើនជាប់ពាក់ព័ន្ធនឹងមេបញ្ជាការ ឧត្តមសនីយ៍យោធា។ លោកបានជម្រុញដល់អ្នកមានអំណាចទាំងនោះឲ្យបញ្ឈប់ដណ្តើមយកដីធ្លី បើមិនអញ្ចឹងទេលោកនឹងដកហូតអំណាចពីពួកគេទាំងអស់ ដោយសង្កត់ធ្ងន់ថាមិនយោគយល់ដល់ឋានៈនិងតំណែងរបស់បុគ្គលណាឡើយ ប្រសិនបើពួកគេជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬនៅពីក្រោយការដណ្តើមយកដីធ្លីនេះ ពួកគេច្បាស់ជាត្រូវដាក់ទោសមិនខាន។
អានបន្ត -
សាលដីកាអយុត្តិធម៌របស់សាលាឧទ្ធរណ៍លើករណី ប៊ន សំណាង និង សុខ សំអឿន
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលមានអង្គការ-សមាគមក្រៅរដ្ឋាភិបាលចំនួន ២៣ ជាសមាជិក មានការខកចិត្តយ៉ាងខ្លាំង ចំពោះសាលដីការបស់សាលាឧទ្ធរណ៍ ដែលតំកល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានសំរេចឲ្យជនជាប់ចោទឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ដែលចោទពីបទឃាតកម្មលើរូបលោក ជា វិជ្ជា ជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ និងបង្កាប់ឲ្យ សងសំណងជំងឺចិត្តទៅភាគីដើមបណ្តឹងចំនួន ៥០០០ដុល្លារអាមេរិកក្នុងម្នាក់ៗ ។
អានបន្ត -
អង្គការសង្គមស៊ីវិលព្រួយបារម្ភជាខ្លាំងអំពីបញ្ហាតំលៃដែលបច្រើនហួសប្រមាណដែលអាចឲ្យងាកចេញពីអង្គជំនុំជម្រះវិសាមញ្ញ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធនៃអង្គការសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកមានសមាជិកចំនួន ២៣ សូមសំដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការមិនបានដោះស្រាយបញ្ហាបង់ថ្លៃសំរាប់មេធាវីបរទេសប្រកបវិជ្ជាជីវៈ នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកំណត់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែបង្កើតឲ្យមានភាពរាំងស្ទះ និងកំពុងតែងាកចេញពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ។
អានបន្ត -
កម្ពុជា៖ អស់រយៈពេល១០ឆ្នាំហើយគ្មានយុត្តិធម៌សម្រាប់ការវាយប្រហារដោយគ្រាប់បែកដៃលើគណបក្សប្រឆាំង
(ញូវ យ៉ក) រយៈ១០ឆ្នាំក្រោយពីការវាយប្រហារដោយគ្រាប់បែកដៃដ៏យង់ឃ្នងមួយទៅលើការប្រមូលផ្តុំមួយរបស់គណបក្សប្រឆាំងក្នុងទីក្រុងភ្នំពេញបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៦នាក់ និងរងរបួសជាង១៥០នាក់ រដ្ឋាភិបាលកម្ពុជាខកខានមិនបាននាំយកជនដៃដល់មកដើម្បីកាត់ទោសសោះ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងក្នុងថ្ងៃនេះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានជម្រុញឲ្យការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិច(FBI)បើកការស៊ើបអង្កេតសារជាថ្មីចំពោះការវាយប្រហារនោះ ដែលសហរដ្ឋអាមេរិចចាត់ទុកថាជាទង្វើភេរវកម្មមួយ។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវឲ្យមានការគោរពសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) គណៈកម្មាធិការស្រ្តីកម្ពុជា (CAMBOW) សម្ព័ន្ធដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា (AFEC¦) និង គណៈកម្មាធិការអព្យាក្រិត និងមិនលំអៀង ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC) សំដែងនូវការបារម្ភចំពោះការគំរាមកំហែង ដែលប្រកាសឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តេញអង្គការផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) ដែលជាអង្គការអន្តរជាតិមួយ ឲ្យចេញពីប្រទេសកម្ពុជា ឬមិនផ្តល់ទិដ្ឋាការឲ្យបុគ្គលិករបស់អង្គការនេះ ។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវឲ្យដោះស្រាយបញ្ហាបង់ថ្លៃសំរាប់មេធាវីបរទេសជាបន្ទាន់
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ដែលជាសម្ព័ន្ឋអង្គការ-សមាគម មិនមែនរដ្ឋាភិបាល ២៣ ជាសមាជិក និង វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (Forum Asia),) ដែលជាវេទិកាសិទ្ធិមនុស្សតំបន់មានមូលដ្ឋាននៅក្រុងបាងកក សូមសំដែងនូវការអបអរចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការពិនិត្យមើលវិធានផ្ទៃក្នុង ដើម្បីដោះស្រាយបញ្ហាមិនទាន់ឯកភាពនៅសេសសល់សំខាន់ៗនៅក្នុងរយៈពេលកិច្ចប្រជុំ ១០ថ្ងៃរបស់ខ្លួន ។ យើងជឿជាក់ថា ចំនុចដែលបានឯកភាពគ្នាទាំងនោះបានឆ្លើយតបទៅនឹងបញ្ហាកង្វល់ទាំង៩ចំនុច របស់គណៈកម្មាធិការប្រព្រឹត្តិកម្ម ដែលបានដាក់ជូនកិច្ចប្រជុំពេញអង្គដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៦ (ដូចជា អំណាចរបស់អង្គបុរេជំនុំជម្រះ ការសំរេចដោយសំលេងភាគច្រើន លើសលប់ ការការពារសិទ្ធិរបស់ជនជាប់ចោទ ការធានាឲ្យមានការចូលរួមរបស់ជនរងគ្រោះ ការការពារជនរងគ្រោះ និងការជួសជុលសំណងការផ្តល់ការចូលរួមជាសាធារណៈឲ្យកាន់តែទូលំទូលាយទៅលើសេចក្តីសំរេចរបស់តុលាការ...ជាដើម) ។
អានបន្ត