-
បញ្ហាសិទ្ធិមនុស្ស យុត្តិធម៌ និងកាកសំណល់ពុលក្នុងប្រទេសកម្ពុជា
ចាក់សម្រាមកាកសំណល់ចោលនៅក្នុងទីវាល ដែលជាកន្លែងសម្រាប់អ្នកភូមិក្រីក្រដើររើសកាកសំណល់ ហើយក្រោយមកបានធ្វើឲ្យមានការតវ៉ាអំពីការបង្កឲ្យមានជំងឺ នៅខណៈមនុស្សម្នាក់បានស្លាប់ភ្លាមៗ។ អ្នកដឹកនាំកម្ពុជាបង្ហាញពីភាពខឹងសំបារយ៉ាងខ្លាំង ដោយបានសន្យាថានឹងធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់។ ប្រជាជនក្នុងតំបន់ភ័យស្លន់ស្លោ រាប់ពាន់អ្នករត់ភៀសខ្លួនទៅទីក្រុង។ អ្នកដទៃផ្សេងទៀតក្នុងក្រុងព្រះសីហនុបានអនុវត្តសិទ្ធិរបស់ពួកគេដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបានរៀបចំបាតុកម្មជាសាធារណៈចំនួនពីរថ្ងៃក្នុងខែធ្នូ ដោយធ្វើការស្តីបន្ទោសដល់រដ្ឋាភិបាលពុករលួយនាំឲ្យមានការហូរចូលកាកសំណល់សារធាតុពុលទាំងនោះ។ សូម្បីតែមន្រ្តីខ្លះនៅតំបន់នេះក៏បានប្រាប់អ្នកឃ្លាំមើលសិទ្ធិមនុស្សថា ពួកគេជឿជាក់ថា ការធ្វើបាតុកម្មនោះនឹងត្រូវបានអនុញ្ញាតដរាបណាពួកគេធ្វើដោយសន្តិភាព និងតាមច្បាប់។
អានបន្ត -
កម្ពុជា/វៀតណាម៖ សិទ្ធិសុំជ្រកកោនរបស់ជនជាតិម៉ុងតាញាត្រូវបានគំរាមកំហែង
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញនូវភាពកង្វល់យ៉ាងខ្លាំងអំពីសេចក្តីប្រកាសរបស់ប្រទេសកម្ពុជានៅក្នុងថ្ងៃនេះថា ខ្លួននឹងបិទជំរំជនភៀសខ្លួនចោល និងបញ្ឈប់ការការពារ និងផ្តល់សិទ្ធិជ្រកកោនជាបណ្តោះអាសន្នដល់ជនភៀសខ្លួនជនជាតិដើមភាគតិចម៉ុងតាញាមកពីប្រទេសវៀតណាម។
អានបន្ត -
គណកម្មាធិការស្ត្រីកម្ពុជា សង្កត់បញ្ជាក់ពីតម្រូវការអំពាវនាវឲ្យដោះស្រាយ លើការជួញដូរមនុស្ស
បើយោងទៅតាមគណកម្មាធិការស្ត្រីកម្ពុជា (CAMBOW)ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣៣ ដែលធ្វើការលើបញ្ហាស្ត្រី បានឲ្យដឹងថា សកម្មភាពជាបន្ទាន់ គឺរដ្ឋាភិបាល ប៉ូលីស និងតុលាការចាំបាច់ត្រូវលៃលកដោះស្រាយ ដែលពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស។
អានបន្ត -
CHRAC មិនពេញចិត្តចំពោះកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍លើជនជាតិម៉ុងតាញា
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផ្នែកសិទ្ធិមនុស្សចំនួន១៨សូមបង្ហាញនូវភាពទោមនស្សចំពោះកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០២ រវាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមលើការធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចម៉ុងតាញា ដែលបានគេចខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនោះមិនបានបញ្ជាក់ឲ្យបានច្បាស់នូវភាពស្ម័គ្រចិត្តត្រឡប់ទៅវិញនៃអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះ តួនាទីរបស់ UNHCR និងបទដ្ឋាននៃការធ្វើមាតុភូមិនិវត្តន៍លើអ្នក ដែលត្រឡប់ទៅវិញដើម្បីធានានូវការការពារ និងការប្រើប្រាស់សិទ្ធិរបស់ពួកគេឲ្យបានគ្រប់គ្រាន់ នៅខណៈពេលពួកគេត្រឡប់ទៅទឹកដីកំណើតរបស់ខ្លួននោះឡើយ។
អានបន្ត -
វៀតណាម/កម្ពុជា៖ អនាគតនៃជនភៀសខ្លួនម៉ុងតាញាកំពុងស្ថិតក្នុងភាពប្រថុយប្រថាន
(ក្រុងឡុងដ៍/ញូវយ៉ក) អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញនូវភាពកង្វល់របស់ពួកគេនៅក្នុងថ្ងៃនេះទៅលើផែនការ ដែលមានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដើម្បីសម្របសម្រួលលើការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនជនជាតិដើមភាគតិច ម៉ុងតាញា ដែលបានរត់គេចពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីមួយឆ្នាំកន្លងទៅ។
អានបន្ត -
កម្ពុជា៖ បញ្ចប់អំពើហិង្សានយោបាយ អំឡុងពេលបោះឆ្នោតឃុំសង្កាត់
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹង តាមរយៈអ្នកថ្លែងអំពីព្រឹត្តិការណ៍រដ្ឋដល់អ្នកសារព័ត៌ ដែលបានផ្សព្វផ្សាយនៅក្នុងថ្ងៃនេះថា មានអំពើហិង្សា និងការគម្រាមកំហែងផ្នែកនយោបាយ កំពុងតែកើនឡើង ខណៈពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅថ្ងៃទី៣កុម្ភៈ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវដល់រដ្ឋាភិបាលឲ្យធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងកាត់ទោសចំពោះជនណាក៏ដោយ រួមទាំងភ្នាក់ងាររដ្ឋាភិបាល ដែលគេបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាទាក់ទងនឹងការបោះឆ្នោត និងការបង្ខិតបង្ខំលើអ្នកបោះឆ្នោត។
អានបន្ត -
CHRAC បង្ហាញនូវការកង្វល់ អំពីការជះឥទ្ធិពលនៃចលនាកងទ័ពសេរីជាតិកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ មានសោមនស្សយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គណកម្មាធិការប្រព្រឹត្តិកម្មនៅតែមានកង្វល់ ចំពោះបញ្ហានានា ដែលទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស និងកំណែទម្រង់ក្នុងប្រព័ន្ធតុលាការ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
អានបន្ត -
ការរំលោភបំពាននីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ នៅក្នុងការវិនិច្ឆ័យទោស នៃសមាជិកចលនាកងទ័ពសេរីជាតិកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ មានកង្វល់យ៉ាងខ្លាំងចំពោះការរំលោភនីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងការកាត់ទោសជនជាប់ចោទ២៨រូប តាមការចោទប្រកាន់ថាជាសមាជិកនៃចលនាកងទ័ពសេរីជាតិកម្ពុជា ដែលត្រូវចាប់ផ្តើមក្នុងថ្ងៃនេះ។
អានបន្ត -
CHRAC បង្ហាញនូវការព្រួយបារម្ភ លើអំពើហិង្សានយោបាយចេះតែកើនឡើង
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ បង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន លើការកើនឡើងនៃអំពើហិង្សា ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០០១។ CHRAC បានកត់សម្គាល់ថា ករណីដែលទាក់ទងនឹងហេតុផលនយោបាយ កំពុងតែគម្រាមកំហែងដល់សេរីភាពរបស់ប្រពលរដ្ឋ ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ ដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីពង្រឹងនូវនីតិរដ្ឋនៃប្រទេសកម្ពុជា។
អានបន្ត -
កម្ពុជា៖ អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញា ត្រូវបានគម្រាមកំហែងឲ្យវិលត្រឡប់ទៅវិញ
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងនៅក្នុងថ្ងៃនេះថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិច មកពីប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គេមិនគួរធ្វើមាតុភូមិនិវត្តន៍ឡើយ ប្រសិនបើគ្មានការការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ នៅក្នុងទីកន្លែងខាងភាគីព្រំដែនប្រទេសវៀតណាមទេនោះ។
អានបន្ត