-
ការច្រានចោលបទចោទប្រកាន់ លើអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ត្រូវបានស្វាគមន៍
នៅក្នុងថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានស្វាគមន៍ ចំពោះការច្រានចោលនូវ បទចោទប្រកាន់លើជនដប់រូប រួមទាំងបុគ្គលិកពីររូប មកពីអង្គការសិទ្ធិមនុស្សកម្ពុជាលីកាដូ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីបាតុកម្ម ដែលបានផ្ទុះឡើងនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ក្នុងខែធ្នូ១៩៩៨។
អានបន្ត -
កម្ពុជា៖ ការចោទប្រកាន់ លើសកម្មជនសិទ្ធិមនុស្ស គេគួរតែបោះបង់ចោល
លោក Sidney Jones ជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅអាស៊ីបានមានប្រសាសន៍ថា "កាលពីខែមុន ដោយផ្អែកលើមូលដ្ឋាននៃការស៊ើបអង្កេតរយៈពេលប្រាំមួយសប្តាហ៍ចំពោះករណីនេះ យើងបាននិយាយថា ការចោទប្រកាន់នានា គេគួរតែលុបបំបាត់ចោល។ ក្នុងពេលឥឡូវនេះ យើងកំពុងស្នើសុំអគ្គព្រះរាជអាជ្ញា ឲ្យច្រានចោលនូវបទចោទប្រកាន់ទាំងនោះ ដោយផ្អែកលើមូលដ្ឋានទាំងខ្វះភស្តុតាង និងភាពមិនប្រក្រតីនៃនីតិវិធីច្បាប់”។
អានបន្ត -
និទណ្ឌភាពនៅកម្ពុជា៖ វិធីដែលអ្នករំលោភសិទ្ធិមនុស្ស គេចផុតពីការកាត់ទោសរកយុត្តិធម៌
នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អង្គការសិទ្ធិមនុស្សចំនួនបី បានជម្រុញរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ចប់នូវនិទណ្ឌភាព ចំពោះអ្នករំលោភសិទ្ធិមនុស្សនៅកម្ពុជា។ អង្គការកម្ពុជាចំនួនពីរ គឺអង្គការអាដហុក និងលីកាដូ បានចូលរួមជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយ គឺអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដើម្បីចុះជាឯកសារ ចំពោះភាពបរាជ័យរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមិនបានកាត់ទោសដល់អាជ្ញាធរទាំងផ្នែកស៊ីវិល និងយោធា ពីបទឃាតកម្ម និងទារុណកម្ម។
អានបន្ត -
កម្ពុជា៖ សូមច្រានចោលបទចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្ស
នៅក្នុងរបាយការណ៍ថ្មីមួយ ដែលចេញនៅក្នុងថ្ងៃនេះបានឲ្យដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឲ្យបដិសេធន៍ចោលនូវបទចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ដែលកំពុងនៅមានអត្ថិភាព ប្រឆាំងនឹងបុគ្គលិកពីររូបរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សនៅកម្ពុជា(លីកាដូ)។ រដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចចិត្តនៅក្នុងប៉ុន្មានសប្តាហ៍នេះ ថាតើត្រូវដំណើរការកាត់ទោសចំពោះបុគ្គលិកទាំងពីររូប ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើគេកាត់ទោសពួកគេនោះ ឬយ៉ាងណា។
អានបន្ត -
ប្រទេសម្ចាស់ជំនួយ គួរតែដាក់សម្ពាធលើកម្ពុជា ឲ្យធ្វើការប្តេជ្ញាគោរពសិទ្ធិមនុស្ស
ខណៈដែលប្រទេសម្ចាស់ជំនួយអន្តរជាតិរបស់កម្ពុជា បានរៀបចំជួបប្រជុំគ្នានៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៥ ̶ ២៦ ជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារនាខែកក្កដា១៩៩៧មក អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវដល់អ្នកចូលរួម ឲ្យភ្ជាប់នូវលក្ខខណ្ឌសិទ្ធិមនុស្ស ជាមួយនឹងការប្តេជ្ញាចិត្តណាមួយនៃជំនួយមិនមែនមនុស្សធម៌ ដល់រដ្ឋាភិបាលកម្ពុជា។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងទៅចូលរួមប្រជុំជាមួយប្រទេសម្ចាស់ជំនួយ ដែលធនាគារពិភពលោកបានកោះហៅ តាមការអញ្ជើញរបស់ប្រទេសជប៉ុន។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា ប្រកាសថ្កោលទោស ចំពោះឃាតកម្មលើសកម្មជនសិទ្ធិមនុស្សកម្ពុជា
នៅក្នុងថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានប្រកាសថ្កោលទោសចំពោះករណីឃាតកម្មលើសកម្មជនសិទ្ធិមនុស្សកម្ពុជានៅខេត្តកណ្តាល នាថ្ងៃទី១៩ធ្នូ និងអំពាវនាវឲ្យប្រញាប់ធ្វើការស៊ើបអង្កេត ចាប់ខ្លួន និងកាត់ទោសចំពោះ ជនប្រព្រឹត្តបទឃាតកម្មនោះ។
អានបន្ត -
កម្ពុជា៖ សកម្មជនគណបក្សប្រឆាំង ផ្តោតអារម្មណ៍លើការផ្ចាញ់តប ក្រោយពេលបោះឆ្នោត
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃនេះថា ការថយចុះនៃអំពើហិង្សា ក្រោយពេលបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការអំពាវនាវជាលើកទីពីរ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញឲ្យឃើញថា មេដឹកនាំកម្ពុជាពិតជាមានអំណាច ដើម្បីបិទនិងបើកអំពើហិង្សាបែបនេះតាមចិត្តមែន។ ប៉ុន្តែអង្គការនេះបានបន្ថែមទៀតថាការភ័យខ្លាច ដោយសារការវាយប្រហារ និងការគម្រាមកំហែងនៅក្រោយពេលបោះឆ្នោតថ្មីៗនេះ បានកើតឡើងរួចទៅហើយ ដោយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុង និងក្រៅទីក្រុងភ្នំពេញ លែងទុកចិត្តចំពោះការបញ្ចេញនូវភាពខ្វែងគំនិត ឫការគាំទ្រស្ថាប័នដែលប្រឆាំងរដ្ឋាភិបាល។ អង្គការបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើលោកហ៊ុន សែន ដើម្បីឲ្យដកហូតអាវុធ និងដាក់ទោសលើជនដៃដល់ ដែលប្រព្រឹត្តនូវឧប្បត្តិហេតុវាយប្រហារ លើសមាជិកគណបក្សប្រឆាំង ប្រយោជន៍ដើម្បីប្រជាជនកម្ពុជាអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការបញ្ចេញមតិ បង្កើតសមាគម និងជួបប្រជុំគ្នាដោយសេរី។
អានបន្ត