-
ការសង្កេតការដំណើរការបើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៥ សម្រាប់មណ្គលខេត្តក្រចេះ
ខុមហ្វ្រែលបានចូលរួមសង្កេតការណ៍ទៅលើដំណើរការបើកកញ្ចប់សុវត្តិភាព “ក” កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៣ ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អានបន្ត -
លទ្ធផលផ្ទៀងផ្ទាត់កញ្ចប់សុវត្ដិភាព "ក" មួយចំនួននៅមណ្ឌលខេត្តបាត់ដំបងមិនមានអ្វីប្រែប្រួលឡើយ
លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការបានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់កញ្ចប់ សុវត្តិភាព "ក" ដែលនៅក្នុងកញ្ចប់ "ខ" នោះសុទ្ធតែបិតភ្ជិតទាំងអស់។ ជាលទ្ធផលមិនមានអ្វីគួរឲកត់សម្គាល់ទេ ហើយទិន្នន័យដែលកត់ត្រាក្នុងទម្រង់ ១១០២ ១១០៨ ដូចគ្នាទាំងស្រុងទៅនឹងលទ្ធផលបណ្ដោះអាសន្នដែល គ.ជ.ប បានផ្សាយកន្លងមក។
អានបន្ត -
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ស្តីពីការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ១២ ការិយាល័យ នៅមណ្ឌលខេត្តសៀមរាប
គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ឲ្យបានជ្រាបថា យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លេខ ៣០/២០១៣ កបធ.សសរ ចេះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ គ.ជ.ប នឹងធ្វើការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ១២ ការិយាល័យ នៅមណ្ឌលខេត្តសៀមរាប ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញនឹងបើកសរនាការជាសារធារណៈ លើបណ្ដឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ ឆ្នាំ ២០១៣ នៅមណ្ឌលខេត្តក្រចេះ
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ មានកិត្តិយសសូមទូលថ្វាយ និងជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅអគារ "ស" វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រុមប្រឹក្សាធម្មនុញនឹងបើកសវនាការជាសាធារណៈ នៅថ្ងៃ ទី ៣១ ខែ សីហា ឆ្នាំ២០១៣ ចាប់ពីម៉ោង ០៨:៣០ នាទីព្រឹក
អានបន្ត -
តុលាការខេត្តរតនៈគិរីរកឃើញថាជនជាប់ចោទពីររូបមិនមានពិរុទ្ធភាពនៅក្នុងសំណុំរឿងឃាតកម្មទៅលើអ្នកការសែត
នៅថ្ងៃនេះតុលាការខេត្តរតនៈគីរីបានប្រកាសសាលក្រមនៅក្នុងសំណុំរឿងឃាតកម្មលើអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្ដម ហើយបានរកឃើញថា ប្ដី និងប្រពន្ធដែលត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតដ៏ឃោរឃៅនោះមិនមានពិរុទ្ធភាពទេ។
អានបន្ត -
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ស្តីពីការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ០៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង
គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ឲ្យបានជ្រាបថា យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លេខ ២៩/២០១៣ កបធ.សសរ ចេះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ គ.ជ.ប នឹងធ្វើការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ០៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត។
អានបន្ត -
ការអនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្ដិភាព "ក" មួយចំនួននៅមណ្ឌលខេត្តបាត់ដំបង
ប្រការ១ : អនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្តិភាព "ក" មួយចំនួននៅមណ្ឌលខេត្តបាត់ដំបង នៅការិយាល័យលេខ ១១៨៥ ០១៩៣ ០១៨៨ ០២១៦ ០២១៧ ០២០២ ០២០៤ ១១២២ ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោតក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយសៀវភៅមគ្គុទេសក៏ស្តីពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌអនុវត្តនៅតុលាការកម្ពុជា
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ នេះ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ("ម.ស.ម.ក") ចេញផ្សាយសៀវភៅមគ្គុទេសក៏ដែលរៀបរាប់អំពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា។ សៀវភៅមគ្គុទេសក៏ស្តីពី "នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ៖ សៀវភៅមគ្គុទេសក៏ស្តីពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា "ត្រូវបានតាក់តែងឡើងសម្រាប់ជាការណែនាំដល់អ្នកអនុវត្តច្បាប់ ដោយមានគូសបញ្ជាក់អំពីគន្លឺះទាក់ទិននឹងនីតិវិធីមុនការជំនុំជម្រះ និងជំនុំជម្រះ ព្រមទាំងនីតិវីធីមូលដ្ឋានសម្រាប់ការប្តឹងទៅតុលាការជាន់ខ្ពស់នៅតុលាការកម្ពុជា ដូចដែលបានបញ្ញត្តនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមនីតិវិធីព្រហ្មទណ្ឌ")។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមថ្កោលទោសចំពោះការរារាំងរបស់អាជ្ញាធរមកលើវេទិកាសាធារណៈដែលរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ថ្កោលទោសចំពោះការរារាំងលើវេទិកាសាធារណៈស្តីពីការបោះឆ្នោត ដែលបានរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(ម.ក.ផ.ឯ) នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ដូចបានរាយការណ៍ក្នុង សារព័ត៌មាន ឌឹ ភ្នំពេញ ប៉ុស៌ិ្ត (ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៣)។
អានបន្ត -
ការអនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្ដិភាព "ក" មួយចំនួននៅមណ្ឌលខេត្តក្រចេះ
ប្រការ១ : អនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្តិភាព "ក" មួយចំនួននៅមណ្ឌលខេត្តក្រចេះ នៅការិយាល័យលេខ ០២៥៩ ០២៦០ ០២៦១ ០២៦២ ០២៦៣ ០២៧៦ ០២៧៧ ០២៧៨ ០៣៤៥ ០៣៦៨ ០៣៧៤ ០៤០៧ និង ០៤២៤ នៅឃុំស្វាយជ្រះ ដើម្បីផ្ទៀងផ្ទាត់។
អានបន្ត