-
កម្រងសិទ្ធិ
ព្រឹត្តិប័ត្រព័ត៌មានរបស់សិទ្ធិគឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលមានបំណងផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងគម្រោង សិទ្ធិនិង បង្កើនចំណេះដឹងនិងការយល់ដឹងពីសិទ្ធិមនុស្សជាទូទៅនៅកម្ពុជា។ ព្រឹត្តិប័ត្រព័ត៌មាននេះនឹងត្រូវចេញផ្សាយរៀងរាល់ពីរខែម្តងដោយចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០១១។
អានបន្ត -
សិទ្ធទទួលបានជំនួយពីមេធាវី
សិទ្ធិទទួលបានជំនួយពីមេធាវី មានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យមានការជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកតិកាសញ្ញាស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ព្រមទាំងច្បាប់ជាតិ។
អានបន្ត -
ស្ថាភាពវិវត្តន៍ថ្មីៗ នៃសំនុំរឿង០០២
អស់រយៈពេលជាងបួនឆ្នាំ ហើយ គិតមកទល់នឹងខែមេសា ឆ្នាំ២០១១ បន្ទាប់ពីអតីតមេដឹកនាំខ្មែរក្រហមចំនួនបួនរូប គឺ លោក នួន ជា, លោកអៀង សារី, លោកស្រី អៀង ធារិទ្ធ និង លោកខៀវ សំផន ត្រូវបានចាប់ខ្លួន (ឆ្នាំ ២០០៧)ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីឃុំខ្លួនបណ្តោះអាសន្ន នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហមក្រោមបទចោទប្រកាន់ ពីឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ, អំពើបំពារបំពាន អនុសញ្ញាទី ក្រុង ហ្សឺណែវ ឆ្នាំ ១៩៤៩,ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្មថ្នាក់ជាតិ មួយចំនួនទៀត។
អានបន្ត -
អង្គជំនុំជម្រះសាលាដំបូងបើកសវនការទៅលើ កាយសមប្បទារបស់ជនជាប់ចោទពីររូប
អង្គជំនុំជម្រះ សាលាដំបូង បានបើកសវនការពិសេសមួយ ដោយផ្តោតទៅលើ កាយសម្បទា របស់ជនជាប់ចោទ នៅក្នុងសំណុំរឿង ០០២ ចំនួនពីរូបគឺលោក នួន ជា និងលោក ស្រី អៀង ធិរិទ្ធ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០១១។
អានបន្ត -
សិទ្ធិមិនត្រូវបានបង្ខំអោយសារភាព
នៅក្នុងទិវាអន្តរជាតិគាំទ្រជនរងគ្រោះ នៃអំពើទារុណ កម្មនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមគាំទ្រជនរងគ្រោះ ដោយសារទារុណកម្ម និងថ្កោលទោសការធ្វើទារុណកម្ម។ ទារុណកម្ម ជាឧក្រិដ្ឋកម្ម សាហាវឃោរឃៅ និងមិនអាចទទួល យកបាន ជាពិសេសនៅពេលដែលប្រព្រឹត្តដោយមន្ត្រីអនុវត្ត ច្បាប់ ដើម្បីទទួលបានចម្លើយសារភាពពីជនជាប់ចោទពីបទ ល្មើសណាមួយ។ ការអះអាងអំពីអំពើហិង្សា ឬការបង្ខិតបង្ខំ កើតឡើងនៅដំណាក់កាលប៉ូលីស ធ្វើឲ្យបាត់បង់ជំនឿពីសំណាក់សាធារណជនទៅលើប៉ូលីស និងឈានទៅដល់ការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ទាំងមូល។ តុលាការដាច់ខាតត្រូវតែច្រានចោលភស្តុតាង ដែលទទួលបានពីមធ្យោបាយបែបនេះ។ ជនដែលប្រព្រឹត្តអំពើទារុណកម្ម ត្រូវតែនាំខ្លួនទៅកាន់តុលាការ បន្ទាប់ពីមានការស៊ើបអង្កេតដោយយន្តការបង្ការទារុណកម្មឯករាជ្យមួយ
អានបន្ត -
ការឃុំខ្លួនបណ្តោះអាសន្ន និងការផ្តន្ទាទោសនៅក្នុងប្រព័ន្នយុត្តិធម៌កម្ពុជា
នៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សអន្តរជាតិ សូមទាញចំណាប់អារម្មណ៍លោកអ្នក ទៅលើសិទ្ធិជនជាប់ចោទជាអនីតិជន ទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ សិទ្ធិ និងផលប្រយោជន៍ល្អបំផុតរបស់កុមារ ត្រូវទទួលបានការយកចិត្តទុកដាក់ជាអាទិភាព នៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការរឿងក្តី។ គួរឲ្យសោកស្តាយ ការណ៍នេះមិនមែនជាស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាឡើយ។ ខ្ញុំជឿជាក់ថា យុទ្ធសាស្ត្រសហការណ៍ជាមួយរដ្ឋាភិបាល ដោយធ្វើការជាដៃគូជាមួយម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នឯកជន នឹងអាចឲ្យ ប្រទេសកម្ពុជាអភិវឌ្ឍ ដំណើរការយុត្តិធម៌អនីតិជនមួយ ដ៏មានប្រសិទ្ធិភាព ដែលធានាថា យុវវ័យរំលោភច្បាប់ទទួល បានកិច្ចគាំទ្រពេញលក្ខណៈ ដើម្បីក្លាយជាសមាជិកស្ថាបនាសង្គមជាតិ។
អានបន្ត -
ឯកសណ្ឋានអ្នកទោស និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
ការសន្មតជាមុនថាគ្មានទោស គឺគោលការមួលដ្ឋានមួយនៅក្នុងច្បាប់ព្រហ្មទណ្ឌ ដែលត្រូវតែអនុវត្តនៅក្នុងគ្រប់ករណីទាំងអស់ ដែលក្នុងនោះបុគ្គលិកត្រូវបានជំនុំជម្រះអំពីបទល្មើសណាមួយ។
អានបន្ត -
យុត្តិធម៌សម្រាប់ស្ត្រី៖ ការវិភាគអំពីសិទ្ធិស្ត្រីទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា
ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមអបអរសារទរទិវាសិទ្ធិនារិអន្តរជាតិ។ ជាការសំខាន់ណាស់ដែលពិភពលោកទទួលស្គាលសិទ្ធិស្ត្រីគ្រប់រូប ដើម្បីទទួលបានសមភាពក្នុងគ្រប់រូបភាពសង្កម។
អានបន្ត -
ព្រឹត្តិបត្រក្រុមបប្រឺក្សាជាតិកម្ពុជាដើម្បីស្រ្តី (ឆ្នាំទី ២ លេខ ៤ ២០១០)
ឈរលើមូលដ្ឋានស្មើភាពរវាងបុរស និងស្រ្តី រាជរដ្ឋាភិបាលបានចាត់វិធានការដោយគ្មានការរើសអើងធានាឲស្រ្តីបានចូលរួមជាតំណាងនៅលើឆាកអន្តរជាតិ និងចូលរួមសកម្មភាពការងាររបស់អង្គការអន្តរជាតិនានាទៅតាមសមត្ថភាពនិងលទ្ធភាពគ្រប់បែបយ៉ាង។
អានបន្ត